កាណាដា

Startup Visa Program

អត្ថប្រយោជន៍

 • កម្មវិធីនេះចាប់បើកដំណើរការពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨
 • ជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងទីផ្សារការងាររីកដុះដាល
 • បរិស្ថានរស់នៅដ៏មានសុខសន្តិភាព ព្រមទាំងស្តង់ដាររស់នៅកម្រិតខ្ពស់
 • សង្គមបែបពហុវប្បធម៌ ដែលផ្សព្វផ្សាយពីសេរីភាពនៃការបញ្ចេញយោបល់ សិទ្ធិស្មើភាពគ្នា និងការគោរពចំពោះភាពសម្បូរបែបផ្សេងៗទៀត
 • កម្រិតវប្បធម៌អប់រំដែលមានគុណភាពខ្ពស់
 • ប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពដែលមានលក្ខណ:ឈានមុខគេ
 • ឱកាសដើម្បីធានាសាច់ញាតិគ្រួសាររបស់អ្នកដែលចង់ធ្វើអន្តោប្រវេសន៍ទៅកាណាដា​ដូចគ្នា
 • ទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ភ្លាមៗ បន្ទាប់បានទទួលជោគជ័យលើពាក្យស្នើសុំ
 • សិទ្ធិអាចដាក់ពាក្យយកសញ្ជាតិកាណាដាភ្លាមៗបន្ទាប់ពីទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ៣ឆ្នាំ ក្រោយមក

លក្ខណ:សម្បត្តិ

ដើម្បីមានលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបាន ទិដ្ឋាការ Start-up សម្រាប់ការបណ្តាក់ទុននេះអ្នកដាក់ពាក្យស្នើសុំត្រូវបំពេញតម្រូវការចម្បងមួយចំនួនដូចជា

 • ទទួលបានការតាំងចិត្តពីភាគីពាក់ព័ន្ធតាមរយ:ភាគីដូចជា៖
 • ក្រុមអ្នករៀបចំមុខជំនួញដែលទើបបង្កើតឡើង (Business Incubator) ត្រូវបញ្ជាក់ថាពួកគេកំពុងតែចូលរួម ឫ ត្រូវបានទទួលឲ្យចូលរួមកម្មវិធីបង្កើតមុខជំនួញប្រភទថ្មី របស់អ្នកដាក់ពាក្យ ស្នើសុំនេះ
 • ក្រុមវិនិយោគិនបែប (Angel Investor Group) ត្រូវបញ្ជាក់ថា ពួកគេកំពុងវិនិយោគទៅក្នុងមុខ​ជំនួញរបស់អ្នកដាក់ពាក្យស្នើសុំ យ៉ាងហោចណាស់ចំនួន ៧៥.០០០ ដុល្លារកាណាដា
 • មូលនិធិបណ្តាក់ទុន (Venture Capital Fund) ត្រូវបញ្ជាក់ថា ពួកគេកំពុងវិនិយោគទៅក្នុង​មុខ​ជំនួញរបស់អ្នកដាក់ពាក្យស្នើសុំ យ៉ាងហោចណាស់ចំនួន ២០០.០០០ ដុល្លារកាណាដា
 • អ្នកដាក់ពាក្យស្នើសុំត្រូវកាន់កាប់ភាគហ៊ុនយ៉ាងហោចណាស់ ១០ ភាគរយ នៅក្នុងមុខជំនួញ ហើយមានភាគីផ្សេងទៀតកាន់កាប់ភាគហ៊ុន ៥១ ភាគរយយ៉ាងតិច
 • អ្នកដាក់ពាក្យស្នើសុំត្រូវប្រតិបត្តិ និងគ្រប់គ្រងអាជីវកម្មពេលដែលបង្កើតឡើងក្នុងកាណាដា
 • អ្នកដាក់ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌកម្រិត ៥ នៃការប្រឡងកម្រិតភាសា​ដែលទទួលស្គាល់​ដោយ​ប្រទេសកាណាដា សម្រាប់ចំណេះដឹងភាសាអង់គ្លេស ឫបារាំង ទាំងការនិយាយ ស្តាប់ អាន និងសរសេ
 • អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថា ពួកគេមានដើមទុនគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ខ្លួនឯង ក៏ដូចជាគ្រួសារទាំងមូល នៅពេលដែលពួកគេទៅដល់កាណាដា។

លក្ខខណ្

 • គោលបំណងរស់នៅកាណាដាជាមួយគម្រោងបង្កើតអាជីវកម្មនៅទីនោះ
 • បានទទួលការហ្វឹកហ្វឺន និងជំនាញវិជ្ជាជីវ:
 • អ្នកដាក់ពាក្យ និងសមាជិកគ្រួសារទាំងអស់ត្រូវតែមានសុខភាពល្អ និងមិនធ្លាប់មានប្រវត្តិទាក់ទងបទឧក្រិដ្ឋផ្សេងៗ
 • អ្នកដាក់ពាក្យត្រូវតែបង្ហាញថា ពួកគេគឺជាវិនិយោគិនដែលចង់ធ្វើអន្តោប្រវេសន៍ និង​មានភាពឆ្នៃប្រឌិត ព្រមទាំងអាចបង្កើតការងារ និងជួយឲ្យមានកំណើនសេដ្ឋកិច្ច​បន្ថែមទៀត
 • អ្នកដាក់ពាក្យត្រូវតែបំពេញតម្រូវការចាំបាច់ដ៏តឹងរ៉ឹងទាក់ទងនឹងការតាំងចិត្តចំពោះដំណើរការអាជីវកម្ម ជំនាញភាសា និងដើមទុន

ដំណើរការ

 • ការតែងតាំងតំណាងដែលមានការទទួលស្គាល់ណាមួយ ដើម្បីដាក់ពាក្យស្នើសុំនេះ
 • ផ្តល់ឲ្យនូវលទ្ធផលកម្រិតយល់ដឹងភាសា និងកម្រិតលក្ខណ:សម្បត្តិដែលពាក់ព័ន្ធផ្សេងទៀត
 • ទទួលបានការតាំងចិត្តជាចម្បង ពី Angel Investor, Venture Capital Fund ឫ Business Incubator
 • ការដាក់ពាក្យស្នើសុំ ក៏ដូចជាឯកសារភ្ជាប់ និងកម្រៃសេវាផ្សេងៗ
 • ដំណើរការរៀបចំ មានរយ:ពេលប្រមាណ ១៤ខែ
 • អ្នកដាក់ពាក្យដែលទទួលបានជោគជ័យនឹងទទួលបានទិដ្ឋាការសម្រាប់សិទ្ទិរស់នៅអចិន្ត្រៃយ៍ភ្លាមៗតែម្តង

FAQ

Are holder a HKSAR or a British National Overseas (BNO) passport?
This might interest you

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

  Request Investment Program One-Pager