ទិដ្ឋាការពង្រីកការងារ (Expansion Worker Visa)
អត្ថប្រយោជន៍
- អនុញ្ញាតឱ្យបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនក្រៅប្រទេសផ្លាស់ទីទៅចក្រភពអង់គ្លេស ហើយដំណើរការសាខាថ្មី ឬក្រុមហ៊ុនបុត្រសម្ព័ន្ធ
- ជាប្រទេសមួយដែលមានស្តង់ដាររស់នៅខ្ពស់បំផុតមួយក្នុងពិភពលោក និងជាសមាជិកក្រុមប្រទេស G-7
- សង្គមចម្រុះជាតិសាសន៍ និងពហុវប្បធម៌ តំណាងដោយសហគមន៍ វប្បធម៌ និងជាតិសាសន៍ធំៗ
- ស្ដង់ដារអប់រំខ្ពស់ ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន គ្រឹះស្ថានឧត្តមសិក្សា និងសាកលវិទ្យាល័យ
- សេវាថែទាំវេជ្ជសាស្រ្តឥតគិតថ្លៃដ៏ល្អបំផុតមួយនៅក្នុងពិភពលោក
- ការទទួលបានឱកាសអាជីវកម្មនៅទូទាំងអឺរ៉ុប
- ទីក្រុងឡុងដ៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្មហិរញ្ញវត្ថុដែលមានសក្តានុពលខ្ពស់
- ភាពចល័ត និងសុវត្ថិភាពនៃការធ្វើដំណើរជាមួយលិខិតឆ្លងដែនចក្រភពអង់គ្លេស
- អាចរួមបញ្ចូល ប្តី ប្រពន្ធ/ដៃគូ និងកូនអាយុក្រោម 18 ឆ្នាំ
លក្ខខណ្ឌ
ដើម្បីមានលក្ខណៈគ្រប់គ្រាន់ដើម្បីដាក់ពាក្យទិដ្ឋការពង្រីកការងារ (UK Expansion Worker Visa) អ្នកដាក់ពាក្យត្រូវ ៖
- កំពុងធ្វើការឱ្យក្រុមហ៊ុនក្រៅប្រទេស ដែលមានសកម្មភាពពាណិជ្ជកម្មយ៉ាងសកម្មក្នុងរយៈពេល 3 ឆ្នាំចុងក្រោយ
- មានបទពិសោធន៍ធ្លាប់ធ្វើការអោយក្រុមហ៊ុននៅក្រៅចក្រភពអង់គ្លេសយ៉ាងហោចណាស់ 12 ខែមុនកាលបរិច្ឆេទនៃការដាក់ពាក្យ (ករណីលើកលែងមួយចំនួនត្រូវបានអនុវត្ត)
- មានលិខិតធានាឧបត្ថម្ភ (sponsorship) មានសុពលភាពពីនិយោជក
- ធ្វើការងារដែលមាននៅក្នុងបញ្ជីមុខរបរដែលអនុញ្ញាត្តឲ្យដាក់ពាក្យបាន
- ទទួលបានការធានាឧបត្ថម្ភដើម្បីធ្វើការងារពិតប្រាកដនៅចក្រភពអង់គ្លេស
- ទទួលបានប្រាក់បៀវត្សរ៍អប្បបរមាលើការងារដែលទទួលបាន ឬយ៉ាងហោចណាស់ £ 45,800 (យកមួយណាដែលខ្ពស់ជាង)
- មានលុយគ្រប់គ្រាន់ យ៉ាងហោចណាស់ £ 1,270 ហើយអាចរក្សាទុកបានយ៉ាងហោចណាស់ 28 ថ្ងៃជាប់ៗគ្នាមុនថ្ងៃដាក់ពាក្យ
ដំណើរការឯកសារ
- អាជីវកម្មនៅក្រៅប្រទេស ត្រូវតែបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចក្រភពអង់គ្លេស
- អាជីវកម្មនៅចក្រភពអង់គ្លេស ត្រូវតែទទួលបានអាជ្ញាប័ណ្ណឧបត្ថម្ភ (Sponsorship License) ដើម្បីអាចឧបត្ថម្ភអ្នកដាក់ពាក្យបាន
- អាជីវកម្មនៅចក្រភពអង់គ្លេស ត្រូវតែចេញវិញ្ញាបនបត្រធានាឧបត្ថម្ភដល់អ្នកដាក់ពាក្យ
- ក្នុងរយៈពេល 3 ខែបន្ទាប់ពីការចេញវិញ្ញាបនបត្រធានាឧបត្ថម្ភ អ្នកដាក់ពាក្យត្រូវតែដាក់ពាក្យសុំទិដ្ឋាការ ពង្រីកការងារនៅចក្រភពអង់គ្លេស
- បេក្ខជនត្រូវចូលបង្ហាញខ្លួននៅមជ្ឈមណ្ឌលដាក់ពាក្យសុំទិដ្ឋាការដើម្បីធ្វើជីវមាត្រ (biometrics)
- ទិដ្ឋាការនឹងត្រូវផ្តល់មានសុពលភាពសម្រាប់រយៈពេល 1 ឆ្នាំ ហើយអាចត្រូវបានបន្តសម្រាប់មួយឆ្នាំបន្ថែមទៀត សម្រាប់រយៈពេលអតិបរមាសរុប 2 ឆ្នាំ
- នៅពេលក្រុមហ៊ុនពាណិជ្ជកម្មនៅចក្រភពអង់គ្លេស ត្រូវបានបង្កើតឲ្យមានវត្តមានឡើង អ្នកដាក់ពាក្យអាចប្តូរទៅទិដ្ឋាការការងារជំនាញបាន (Skilled Worker Visa)
ការស្នាក់នៅអចិន្រ្តៃយ៍
- អាចដាក់ពាក្យសុំសិទ្ធិជាអ្នករស់នៅអចិន្ត្រៃយ៍នៅចក្រភពអង់គ្លេស បន្ទាប់ពីរស់នៅក្នុងចក្រភពអង់គ្លេសរយៈពេល 5 ឆ្នាំជាមួយនឹងទិដ្ឋាការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលឈានទៅដល់ការរស់នៅ
- មិនត្រូវចំណាយពេលលើសពី 180 ថ្ងៃ នៅក្រៅចក្រភពអង់គ្លេស រាល់ក្នុងរយៈពេល 12 ខែឡើយ
- ត្រូវបង្ហាញកម្រិតចំណេះដឹងភាសាអង់គ្លេស និងជីវិតក្នុងការរស់នៅនៅចក្រភពអង់គ្លេស
សញ្ជាតិ
- ត្រូវតែរស់នៅនៅក្នុងចក្រភពអង់គ្លេស រយៈពេលយ៉ាងតិច 5 ឆ្នាំជាប់ៗគ្នា
- ត្រូវមានទីលំនៅអចិន្ត្រៃយ៍ (ILR) យ៉ាងហោចណាស់ 1 ឆ្នាំ
- មិនត្រូវចំណាយពេលសរុបលើសពី 450 ថ្ងៃ នៅក្រៅចក្រភពអង់គ្លេសក្នុងអំឡុងពេល 5 ឆ្នាំនៃការរស់នៅក្នុងចក្រភពអង់គ្លេស
- មិនត្រូវ មិនមានសិទ្ធិទទួលបានសញ្ជាតិក្រោមច្បាប់អន្តោប្រវេសន៍របស់ចក្រភពអង់គ្លេសទេ
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។