កម្មវិធីលិខិតឆ្លងដែនប្រទេសបារាំង តាមរយៈការបង្កើតអាជីវកម្ម ជាកម្មវិធីដែលផ្តល់ជូនស្ថាបនិកក្រុមហ៊ុនបរទេសមកពីខាងក្រៅសហភាពអឺរ៉ុប (EEA) ឬស្វីសដែលមានគម្រោងបង្កើតក្រុមហ៊ុននៅប្រទេស
បារាំង។ អាស្រ័យទៅលើលក្ខណៈនិងរយៈពេលនៃគម្រោងដែលបានស្នើឡើង បណ្ណស្នាក់នៅ នឹងត្រូវបានផ្តល់ឲ្យសម្រាប់រយពពេលពី 1ទៅ4ឆ្នាំជាអតិបរមាដោយផ្អែកលើមូលដ្ឋានដែលអាចបន្តបាន។
អត្ថប្រយោជន៍
- ទទួលបានប័ណ្ឌស្នាក់នៅដែលអាចបន្តសុពលភាព រយៈពេល 4 ឆ្នាំ
- សមាជិកក្នុងបន្ទុក (ប្តី/ប្រពន្ធ កូនអាយុក្រោម 18ឆ្នាំ)
- មានសិទ្ធិរស់នៅ ធ្វើការ និងសិក្សានៅប្រទេសបារាំង
- អាចទទួលបានប្រព័ន្ធអប់រំដែលមានស្តង់ដារខ្ពស់ និងប្រើប្រាស់ប្រពន្ធ័អប់រំ និងសុខភាពដោយសេរី
- អាចធ្វើដំណើរក្នុងបណ្តារតំបន់ Schengen សម្រាប់រយះពេលចាប់ពី 6ខែក្នុងមួយឆ្នាំ
- មិនមានតម្រូវការភាសា
- ជាវិធីមួយដែលអាចទទួលបានការសិទ្ធិស្នាក់នៅជាអចិន្រ្តៃយ៍ ឬសញ្ជាតិបន្ទាប់ពីរយៈពេល 5 ឆ្នាំនៃការស្នាក់នៅប្រទេសបារាំង
លក្ខខណ្ឌ
- លក្ខណ:សម្បត្តិ និងកម្រិតវប្បធម៌ត្រឹមអនុបណ្ឌិត រឺ មានកម្រិតស្មើគ្នាជាមួយនឹងបទពិសោធន៍ការងារយ៉ាងតិច 5 ឆ្នាំ
- បង្កើតគម្រោងចាប់ផ្តើមដែលច្បាស់លាស់ និងពិតប្រាកដ ដើម្បីបង្កើតជាអាជីវកម្មដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច នៅប្រទេសបារាំង
- ការវិនិយោគក្នុងទឹកប្រាក់យ៉ាងតិច EUR 30,000 ទៅក្នុងគម្រោងអាជីវកម្មនោះ
- ត្រូវមានហិរញ្ញវត្ថុប្រចាំឆ្នាំគ្រប់គ្រាន់ ដែលអាចឆ្លើយតបទៅនឹងបៀរវត្សជាអប្បបរមានៅប្រទេសបារាំង
គម្រោងវិនិយោគ
- ធ្វើការដាក់គម្រោងអាជីវកម្មដែលជាក់លាក់ រួមមានការពិនិត្យមើលលើស្ថានភាពសេដ្ឋកិច្ច និងការវិភាគទីផ្សារ
- ការបើកគណនីធនាគារសម្រាប់ក្រុមហ៊ុន នៅប្រទេសបារាំង សម្រាប់ដាក់បញ្ចលដើមទុន
- បង្កើតអង្គភាពផ្លូវច្បាប់ថ្មី នៅបារាំង
ដំណើរការ (4 ទៅ 6ខែ)
- បើកគណនីធនាគារសម្រាប់ក្រុមហ៊ុន នៅប្រទេសបារាំង សម្រាប់ដាក់បញ្ចលដើមទុន
- បំពេញដំណើរការសម្រាប់ការិយាល័យផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (DRIEETS) ដើម្បីទទួលបានលិខិតបញ្ជាក់ពីការកើតមានឡើង នៃគម្រោងដែលជាក់លាក់ និងពិតប្រាកដ ដើម្បីបង្កើតជាអាជីវកម្មដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចនៅប្រទេសបារាំង
- បង្កើតអង្គភាពផ្លូវច្បាប់ថ្មី ជាមួយនឹងភ្នាក់ងារចុះបញ្ជីពាណិជ្ជកម្ម និង ក្រុមហ៊ុន នៅប្រទេសបារាំង (RCS)
- ធ្វើការដាក់ពាក្យយកទិដ្ឋាការរយ:ពេលវែង (Talent Passport) ជាមួយនឹងស្ថានទូតបារាំង រឺ ស្ថានកុងស៊ុលនៃប្រទេសដែលអ្នកដាក់ពាក្យទៅរស់នៅ
- ធ្វើដំណើរទៅប្រទេសបារាំង ដើម្បីធ្វើការដាក់ពាក្យយកសិទ្ធិស្នាក់នៅ ក្នុងរយ:ពេល 3 ខែ នៃសុពលភាពសរុប របស់ទិដ្ឋាការរយ:ពេលវែង
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ប្រទេសបារាំង
លិខិតឆ្លងដែន ទេពកោសល្យ – ការបង្កើតអាជីវកម្ម របស់ប្រទេសបារាំង
(France Talent Passport – Business Creation)
- “Talent Passport – Business Creation” របស់ប្រទេសបារាំង គឺជាកម្មវិធីដែលផ្តល់ជូនដល់ស្ថាបនិកក្រុមហ៊ុនបរទេសដែលមានគម្រោងបង្កើតក្រុមហ៊ុននៅប្រទេសបារាំងហើយមកពីខាងក្រៅសហភាពអឺរ៉ុប ប្រទេសសេដ្ឋកិច្ចអឺរ៉ុប(EEA) ឬប្រទេសស្វីស ។ ប័ណ្ណស្នាក់នៅ “Talent Passport – Business Creation” នឹងត្រូវបានផ្តល់អោយសម្រាប់រយៈពេលពី 1 ទៅ 4 ឆ្នាំជាអតិបរមា អាស្រ័យទៅលើចរិកលក្ខណៈ និងរយៈពេលនៃគម្រោងដែលបានស្នើឡើង ហើយ អាចបន្តបាន។
ដើម្បីមានសិទ្ធិ បេក្ខជនត្រូវផ្តល់ភស្តុតាងដូចខាងក្រោម៖
- សញ្ញាបត្រដែល បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ឬយ៉ាងហោចណាស់ បទពិសោធន៍វិជ្ជាជីវៈសមស្របណាមួយរយៈពេល 5 ឆ្នាំ។
- ភាពប្រាកដប្រជានៃផែនការ និងសារៈសំខាន់ក្នុងការបង្កើតអាជីវកម្មផ្តល់ស្ថេរភាពសេដ្ឋកិច្ចនៅក្នុងប្រទេសបារាំង។ អ្នកដាក់ពាក្យត្រូវតែទទួលបានលិខិតបញ្ជាក់ អំពី ភាពប្រាកដប្រជា និងសារៈសំខាន់នៃផែនការ ដើម្បីបង្កើតអាជីវកម្ម ផ្តល់ស្ថេរភាពដល់សេដ្ឋកិច្ច បារាំង ពីអាជ្ញាធរមានសមត្ថកិច្ច ដែលហៅថាជាដំណើរការនៃ “DRIEETS”។
- បើកក្រុមហ៊ុននៅប្រទេសបារាំង
- វិនិយោគយ៉ាងហោចណាស់ EUR 50,000 ក្នុងអាជីវកម្មដែលបានគ្រោងទុក។ ត្រូវមានវិញ្ញាបនបត្រធនាគារ ដើមទុន ដាក់ក្នុងគណនីធនាគាររបស់ក្រុមហ៊ុននៅប្រទេសបារាំង។
ហិរញ្ញវត្ថុប្រចាំឆ្នាំគ្រប់គ្រាន់ មានន័យថាហិរញ្ញវត្ថុដែលត្រូវនឹងប្រាក់ឈ្នួលអប្បបរមាជាតិ (SMIC) ចុងក្រោយបង្អស់របស់ប្រទេសបារាំង ពោលគឺ 20,511.40 អឺរ៉ូ គិតត្រឹមថ្ងៃទី 1 ខែមករា ឆ្នាំ 2023។
- ពលរដ្ឋអាល់ហ្សេរី (Algerian) មិនមានសិទ្ធិដាក់កម្មវិធីនេះទេ ដោយស្ថិតនៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបារាំង-អាល់ហ្សេរី។
- អ្នកដាក់ពាក្យត្រូវតែមានអាយុ 18 ឆ្នាំឡើងទៅ។ កូននៅក្នុងបន្ទុករបស់អ្នកដាក់ពាក្យត្រូវតែមានអាយុក្រោម 18 ឆ្នាំ។
- ទេ មិនមានតម្រូវការជាមុនផ្នែកវេជ្ជសាស្រ្តដើម្បីដាក់ពាក្យ កម្មវិធីនេះទេ
- “លិខិតឆ្លងដែនទេពកោសល្យ – ការបង្កើតអាជីវកម្ម” របស់បារាំងអនុញ្ញាតឱ្យអ្នកស្នាក់នៅក្នុងប្រទេសបារាំង ជាមួយនឹង សុពលភាពរយៈពេលពី 1ឆ្នាំ ទៅ 4 ឆ្នាំជាអតិបរមា អាស្រ័យលើលក្ខណៈពិសេស និងរយៈពេលនៃអាជីវកម្មដែលអ្នកគ្រោងនឹងបង្កើត។ ប័ណ្ណស្នាក់នៅ Talent Passport នេះអាចបន្តសុពលភាពបាន។
- ប្តី ប្រពន្ធស្របច្បាប់ និងកូនក្នុងបន្ទុកដែលមានអាយុក្រោម 18 ឆ្នាំរបស់អ្នកកាន់លិខិតឆ្លងដែន Talent Passport ទទួលបានអត្ថប្រយោជន៍ពីឋានៈ “អមដំណើរគ្រួសារ “
- ប្តី ប្រពន្ធត្រូវដាក់ពាក្យ ហើយនឹងទទួលបានប័ណ្ណស្នាក់នៅ “Talent Passport – Family” ជាមួយនឹងរយៈពេលសុពលភាពដូចគ្នាជាមួយអ្នកកាន់ Talent Passport កូនដែលជាអនីតិជនត្រូវដាក់ពាក្យ ហើយនឹងទទួលបានឯកសារធ្វើដំណើរសម្រាប់អនីតិជន
គុណសម្បត្តិនៃ “Talent Passport – Business Creation ” របស់បារាំងមានដូចខាងក្រោម៖
- ប័ណ្ណស្នាក់នៅដែលអាចបន្តមានសុពលភាពរហូតដល់ 4 ឆ្នាំ
- សិទ្ធិរស់នៅ និងធ្វើការនៅប្រទេសបារាំង
- ការចល័តដោយសេរីនៅក្នុងតំបន់ Schengen រយៈពេលរហូតដល់ 6 ខែក្នុងមួយឆ្នាំ
- ការប្រើប្រាស់ប្រព័ន្ធអប់រំសាធារណៈ និងប្រព័ន្ធសេវាសុខាភិបាលស្តង់ដារខ្ពស់ដោយឥតគិតថ្លៃ
- ជាផ្លូវទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិបន្ទាប់ពីស្នាក់នៅរយៈពេល 5 ឆ្នាំនៅប្រទេសបារាំង
- បាទ/ចាស រាល់អ្នកដាក់ពាក្យ ត្រូវតែមានប្រាក់ចំណូលប្រចាំឆ្នាំគ្រប់គ្រាន់ ដែលត្រូវនឹងប្រាក់ឈ្នួលអប្បបរមាជាតិចុងក្រោយបង្អស់ (SMIC) គឺ EUR 20,511.40 គិតត្រឹមថ្ងៃទី 1 ខែមករា ឆ្នាំ 2023។
- បាទ/ចាស រាល់អ្នកដាក់ពាក្យត្រូវតែវិនិយោគយ៉ាងហោចណាស់ EUR 50,000 ក្នុងអាជីវកម្មដែលបានគ្រោងទុក។
- នីតិវិធីនៃការដាក់ពាក្យសុំ ” Talent Passport – Business Creation ” របស់ប្រទេសបារាំងមានដូចខាងក្រោម៖
- ជំហានទី 1: អ្នកដាក់ពាក្យត្រូវបើកគណនីសាជីវកម្ម នៅធនាគារសម្រាប់ក្រុមហ៊ុនរបស់ពួកគេនៅប្រទេសបារាំង សម្រាប់ការដាក់បញ្ចូលដើមទុនវិនិយោគ។
- ជំហានទី 2៖ អ្នកដាក់ពាក្យត្រូវតែបំពេញនីតិវិធីនៃ DRIEETS ដោយធ្វើការដាក់ស្នើផែនការអាជីវកម្មដែលអាចប្រើការបាន និងឯកសារគាំទ្រផ្សេងៗ ដើម្បីបង្ហាញគោលបំណងក្នុងការទទួលបានលិខិតបញ្ជាក់អំពីគម្រោងដែលវត្តមានពិតប្រាកដ និងមានភាពប្រកដប្រជា ដើម្បីបង្កើតអាជីវកម្មប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចនៅក្នុងប្រទេសបារាំង។
- ជំហានទី 3៖ អ្នកដាក់ពាក្យត្រូវតែបង្កើតអាជីវកម្មរបស់ពួកគេ ជាមួយនឹងការចុះបញ្ជីពាណិជ្ជកម្ម និងក្រុមហ៊ុន (RCS) ដែលមានសមត្ថកិច្ចក្នុងតំបន់ នៅប្រទេសបារាំង ។
- ជំហានទី 4៖ អ្នកដាក់ពាក្យ ស្នើសុំទិដ្ឋាការស្នាក់នៅរយៈពេលវែងរបស់ប្រទេសបារាំង “Talent Passport” តាមរយៈស្ថានទូត ឬស្ថានកុងស៊ុលបារាំងនៅក្នុងប្រទេសដែលពួកគេរស់នៅ។
- ជំហានទី 5: អ្នកដាក់ពាក្យ ត្រូវតែមកដល់ប្រទេសបារាំង ហើយធ្វើការដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅក្នុងកំឡុងពេល 3 ខែ នៃសុពលភាពទិដ្ឋាការស្នាក់នៅរយៈពេលវែងរបស់ពួកគេ។ លិខិតអនុញ្ញាតស្នាក់នៅ នឹងផ្តល់ជូននៅតំបន់មានសមត្ថកិច្ច ដែលអ្នកដាក់ពាក្យ ស្នាក់នៅក្នុងប្រទេសបារាំង។
- សូមទាក់ទងមកកាន់ ការិយាល័យមេធាវី ហាវី (Harvey Law Office) ប្រសិនបើអ្នកចង់ដឹងអំពី ឯកសារលំអិតដែលត្រូវការ ដើម្បីដាក់ពាក្យ ” Talent Passport – Business Creation ” របស់បារាំង។
- ថ្លៃសេវាដែលបានរាយក្នុងតារាងខាងក្រោម គឺជាព័ត៌មានតែប៉ុណ្ណោះ ហើយនៅតែស្ថិតក្រោមឆន្ទានុសិទ្ធិតែមួយគត់របស់អាជ្ញាធរមានសមត្ថកិច្ច ស្របតាមច្បាប់ និងបទប្បញ្ញត្តិ៖
ថ្លៃសេវា | ចំនួនទឹកប្រាក់ |
ថ្លៃចុះឈ្មោះក្រុមហ៊ុន | EUR 350 |
ទិដ្ឋាការរយៈពេលវែង | EUR 99 សម្រាប់មនុស្សម្នាក់ |
Stamp Duty | EUR 19 សម្រាប់មនុស្សម្នាក់ |
ឯកសារធ្វើដំណើររបស់កុមារមិនទាន់គ្រប់អាយុ | EUR 45 សម្រាប់កូនក្នុងបន្ទុកម្នាក់ |
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។