ការទទួលបានលិខិតឆ្លងដែនប្រទេសបារាំងសម្រាប់វិនិយោគិន – កម្មវិធីនេះតម្រូវឲ្យមានការវិនិយោគអប្បបរមាចំនួន EUR 300,000 និងអនុញ្ញាតឲ្យអ្នកវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួមទាំងសមាជិកគ្រួសារដើម្បីទទួលបានប័ណ្ឌស្នាក់នៅបន្តរយៈពេល 4ឆ្នាំក្នុងរយៈពេលតិចជាង3ខែ។ កម្មវិធីនេះអាចនាំឲ្យមានការស្នាក់នៅអចិន្ត្រៃយ៍ឬទទួលបានសញ្ជាតិរយៈពេល5ឆ្នាំ ដោយមើលទៅតាមកម្រិតតម្រូវការភាសា។
អត្ថប្រយោជន៍
- ទទួលបានប័ណ្ឌស្នាក់នៅដែលអាចបន្តសុពលភាព រយៈពេល 4 ឆ្នាំ
- សមាជិកក្នុងបន្ទុកដែលអាចរាប់បញ្ជូលបាន៖
- ប្តី/ប្រពន្ធ
- កូនអាយុក្រោម 18ឆ្នាំ
- ជាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប
- មានសិទ្ធិរស់នៅ ធ្វើការ និងសិក្សានៅប្រទេសបារាំង
- អាចទទួលបានប្រព័ន្ធអប់រំដែលមានស្តង់ដារខ្ពស់ និងប្រើប្រាស់ប្រពន្ធ័អប់រំ និងសុខភាពដោយសេរី
- អាចធ្វើដំណើរក្នុងបណ្តារតំបន់Schengen (26 ប្រទេស) សម្រាប់រយះពេលចាប់ពី 6ខែក្នុងមួយឆ្នាំ
- មិនមានតម្រូវការការអប់រំ និងតម្រូវការភាសា
- ជាវិធីមួយដែលអាចទទួលបានការសិទ្ធិស្នាក់នៅជាអចិន្រ្តៃយ៍ ឬសញ្ជាតិបន្ទាប់ពីរយៈពេល 5 ឆ្នាំនៃការស្នាក់នៅប្រទេសបារាំង
លក្ខខណ្ឌតម្រូវការ
- ធ្វើការដាក់គម្រោងអាជីវកម្មច្បាស់លាស់ រួមមានការវិនិច្ឆ័យបែបសេដ្ឋកិច្ចនិងការវិភាគទីផ្សារក្នុងស្រុក
- បង្កើតអង្គភាពផ្លូវច្បាប់ថ្មី នៅបារាំង រឺ ធ្វើការទិញយកអង្គភាពស្របច្បាប់ដែលបង្កើតហើយស្រាប់នៅបារាំង
- រក្សាការប្រាក់យ៉ាងតិច 10% នៅក្នុងក្រុមហ៊ុន
- ត្រូវផ្តល់ភស្តុតាងនៃប្រភពចំនូលដែលប្រើសម្រាប់ការវិនិយោគ
គម្រោងវិនិយោគ
- ធ្វើការវិនិយោគទឹកប្រាក់យ៉ាងតិច EUR 50,000
- មានផែនការនឹងវិនិយោគចំនួនទឹកប្រាក់ EUR 300,000 ទៅក្នុងគម្រោងក្នុងរយៈពេល 4ឆ្នាំ
- មានផែនការក្នុងការបង្កើត និងរក្សាការងារពេញម៉ោងជាអចិន្ត្រៃយ៍ សម្រាប់បុគ្គលិកជនជាតិបារាំង
ដំណើរការ
- រៀបចំការស្នើសុំ និងឯកសារចាំបាច់
- ស្ថានកុងស៊ុលបារាំងនៃប្រទេសស្នាក់នៅរបស់អ្នកដាក់ពាក្យនឹងផ្តល់ឱ្យអ្នកដាក់ពាក្យសុំជោគជ័យ និងអ្នកនៅក្នុងបន្ទុកជាមួយនឹងទិដ្ឋាការ Talent Passport រយៈពេល 3 ខែដែលអនុញ្ញាតឱ្យចុះចតនៅប្រទេសបារាំង
- អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុកត្រូវចូលប្រទេសបារាំងក្នុងរយៈពេល 3 ខែ
- ខេត្តក្នុងតំបន់ដែលមានសមត្ថកិច្ចនឹងចេញប័ណ្ណស្នាក់នៅរយៈពេល 4 ឆ្នាំរបស់ Passport Talent នៅប្រទេសបារាំង
- រយៈពេលដំណើរការ៖ ២ ខែ
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ប្រទេសបារាំង (France Talent Passport)
- មានជម្រើសពីរ៖
- ជម្រើសទី 1៖ ប្រភេទក្រុមស្ថាបនិក នៅក្នុងក្រុមនេះ មិនមានការកំណត់លើទឹកប្រាក់អប្បបរមាក្នុងការវិនិយោគទេ។ ក្រុមនេះដំណើរការដូចនឹងកម្មវិធី ទិដ្ឋាការចាប់ផ្តើមជំនួញថ្មី (SUV) របស់ប្រទេសកាណាដា៖ អ្នកដាក់ពាក្យត្រូវតែបានទទួលយកដោយ incubator ដែលមានការទទួលស្គាល់ លើបច្ចេកវិទ្យារបស់បារាំង ជាការពិតណាស់ ទំហំវិនិយោគកាន់តែខ្ពស់ ឱកាសត្រូវបានទទួលយកដោយincubator និងអាជ្ញាធរបារាំងកាន់តែខ្ពស់។ ចំណុចសំខាន់បំផុត គម្រោងត្រូវតែបង្ហាញភាពច្នៃប្រឌិត ច្បាស់លាស់។
- ជម្រើសទី 2៖ ប្រភេទក្រុមវិនិយោគិន ទឹកប្រាក់អប្បបរមា EUR 300,000 ត្រូវតែផ្ញើរទៅប្រទេសបារាំងដោយអ្នកដាក់ពាក្យផ្ទាល់ ឬក្រុមហ៊ុនរបស់គាត់។ លក្ខខណ្ឌសំខាន់បំផុត គឺបង្ហាញអាជ្ញាធរបារាំងថា ការវិនិយោគនេះនឹងបង្កើតការងារសម្រាប់សេដ្ឋកិច្ចប្រទេសបារាំង។ មិនមានចំនួនការងារអប្បបរមាដែលត្រូវបានកំណត់ក្រោមច្បាប់របស់បារាំងទេ ប៉ុន្តែយើង ផ្តល់យោបល់ថាគួរតែបង្កើត ការងារយ៉ាងហោចណាស់ 4 កន្លែង ។
- អ្នកដាក់ពាក្យបង្គោលត្រូវតែមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ។
- France Talent Visa តម្រូវឲ្យមានបទពិសោធន៍គ្រប់គ្រង ប៉ុន្តែមិន តម្រូវកម្រិតការអប់រំទេ។
- អ្នកដាក់ពាក្យត្រូវតែបង្ហាញថាគាត់មានសមត្ថភាពរឹងមាំផ្នែកហិរញ្ញវត្ថុដើម្បីធ្វើការវិនិយោគ និងរស់នៅក្នុងប្រទេសបារាំង។
- អ្នកកាន់ប័ណ្ណស្នាក់នៅ មានសិទ្ធិចូលទៅកាន់តំបន់មួយចំនួនដូចខាងក្រោម៖
- តំបន់ Schengen;
- នាយកដ្ឋានក្រៅប្រទេសរបស់បារាំង៖ Guadeloupe, Martinique, Reunion Island, Mayotte;
- Saint Pierre និង Miquelon ។
- បាទ/ចាស ដោយស្វ័យប្រវត្តិ (ប្តីប្រពន្ធ និងកូនដែលមានអាយុក្រោម 18 ឆ្នាំ)។ នេះរួម ទាំងកូនចិញ្ចឹមផងដែរ។
- ទេ មានតែប្តី/ប្រពន្ធ និងកូនៗប៉ុណ្ណោះដែលទទួលបានប័ណ្ណស្នាក់នៅដោយស្វ័យប្រវត្តិក្រោមនីតិវិធីគ្រួសារដែលអមដំណើរ។
- ទេ នៅក្នុងកម្មវិធីនេះ កូនត្រូវមានអាយុក្រោម 18 ឆ្នាំ
- ទេ កម្មវិធី French Talent Passport មិនមានកំណត់តម្រូវការភាសាណាមួយទេ។
- បេក្ខជនត្រូវបន្តប័ណ្ណរបស់ខ្លួន ដែលនឹងអាចបន្តបានយ៉ាងងាយស្រួល ដរាបណាអ្នកដាក់ពាក្យអាចបញ្ជាក់ថា ការវិនិយោគត្រូវបានចំណាយ ហើយ ការបង្កើតការងារត្រូវបានបំពេញ ហើយសកម្មភាពរបស់ក្រុមហ៊ុនត្រូវបានបន្ត។
- បាទ ស្នាក់រស់នៅ ប្រទេសបារាំងទទួលបានអត្ថប្រយោជន៍ដូចគ្នានឹងពលរដ្ឋបារាំងដែរ ដូចជាការធានារ៉ាប់រងសង្គម ការទទួលបានសេវាសុខាភិបាលដោយឥតគិតថ្លៃ និងទទួលបានការអប់រំដោយឥតគិតថ្លៃ។
- សម្រាប់ក្រុមស្ថាបនិក៖
- បាទ/ចាស incubator នឹងផ្ញើសំណើរឧបត្ថម្ភទៅក្រសួងហិរញ្ញវត្ថុ ដើម្បីបញ្ជាក់ពីការទទួលយក អ្នកដាក់ពាក្យដោយ incubator និងភាពច្នៃប្រឌិតនៃការវិនិយោគ។ ការទទួលយកដោយ ក្រសួងហិរញ្ញវត្ថុ ឬក្រសួងការងារ គឺតម្រូវឱ្យដាក់ពាក្យសុំទៅស្ថានកុងស៊ុលក្នុងស្រុក។
- សម្រាប់ ក្រុមវិនិយោគិន៖
- ស្ថានកុងស៊ុលនឹង សុំយោបល់ពី ក្រសួងហិរញ្ញវត្ថុ ឬ ក្រសួងការងារ ។ មតិនេះមិនពាក់ព័ន្ធនឹងស្ថានកុងស៊ុលទេ។
- នៅ ក្នុងក្រុមស្ថាបនិក ការវិនិយោគត្រូវតែធ្វើឡើងដោយផ្ទាល់នៅក្នុងអាជីវកម្មដែលបានកំណត់។
- នៅ ក្នុងក្រុមវិនិយោគិន ការវិនិយោគអាចធ្វើឡើងដោយផ្ទាល់ ឬតាមរយៈក្រុមហ៊ុនដែលអ្នកដាក់ពាក្យ កាន់កាប់ភាគហ៊ុនយ៉ាងហោចណាស់ 30%។
- អាចធ្វើបានទាំងពីរជម្រើស អ្នកដាក់ពាក្យអាចជ្រើសរើសវិនិយោគលើអាជីវកម្មដែលមានស្រាប់ ឬបើកអាជីវកម្មថ្មីនៅប្រទេសបារាំង។
អាចដាក់ពាក្យសុំសញ្ជាតិបន្ទាប់ពីរយៈពេល 5 ឆ្នាំ ប្រសិនបើ៖
- អ្នកដាក់ពាក្យ ត្រូវរស់នៅប្រទេសបារាំងជាកន្លែងរស់នៅគោល រយៈពេល ៥ ឆ្នាំជាប់គ្នា។ កន្លែងរស់នៅគោលត្រូវបានកំណត់ថាជា កន្លែងដែលអ្នកដាក់ពាក្យជាធម្មតាតែងតែរស់នៅ។
- អ្នកដាក់ពាក្យមានកម្រិតចំណេះដឹងភាសាបារាំងគ្រប់គ្រាន់សម្រាប់ការសន្ទនាក្នុងជីវិតប្រចាំថ្ងៃ និងមានភាពស្និទ្ធស្នាលជាមួយសហគមន៍បារាំង។
- អ្នកដាក់ពាក្យមិនមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ
សំខាន់៖
សញ្ជាតិ គឺជាការសម្រេចចិត្តយ៉ាងពេញលេញពីរដ្ឋបាលបារាំងសិទ្ធិ ក្នុងការដាក់ពាក្យសុំសញ្ជាតិបារាំងរបស់សមាជិកគ្រួសារគឺផ្អែកលើលក្ខខណ្ឌដូចគ្នា
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។