ប្រទេសញូវហ្សេឡែន

កម្មវិធីទិដ្ឋាការសម្រាប់វិនិយោគិន (Investor 2)

សារ:ប្រយោជន៍៖

 • រយ:ពេលទិដ្ឋាការ ៖ មិនមានពេលកំណត់
 • ប្តី ឫ ប្រពន្ធ និងកូន ដែលមានវ័យ 24 ឆ្នាំ ឫ ក្រោមនេះ អាចធ្វើការដាក់បញ្ជូលបាន
 • មានបរិយាកាសស្រស់ស្រាយ ប្រកបដោយផាសុខភាព
 • របបច្បាប់ទម្លាប់មានស្ថិរភាព
 • ទីតាំងស្រស់ស្អាត រួមជាមួយនឹងទេសភាពបែបព្រៃភ្នំដ៏ស្រស់បំព្រង បូករួមនឹងលក្ខខណ្ឌ រស់នៅខ្ពស់
 • មានប្រព័ន្ធថែទាំសុខភាព និងអប់រំឈានមុខគេមួយ នៅលើពិភពលោក
 • សង្គមបែបពហុវប្បធម៌
 • មានឳកាសដាក់ពាក្យយកសញ្ជាតិញូវហ្សេឡែន បន្ទាប់ពី 5 ឆ្នាំ នឹងមានបំណងបន្តការ រស់នៅទីនោះ

តម្រូវការមូលធនវិនិយោគ៖

 • ភស្តុតាងនៃការទទួលបានកម្មសិទ្ធិនៃទ្រព្យសកម្ម និង មូលធនដោយស្របច្បាប់
 • ត្រូវមានមូលធនគ្រប់គ្រាន់សម្រាប់ធ្វើការវិនិយោគ
 • ទឹកប្រាក់មូលធនអាចផ្ញើរបានតាមរយ:ប្រព័ន្ធធនាគារ
 • ការវិនិយោគអាចនឹងទទួលបានផលចំណេញពាណិជ្ជកម្ម
 • ទឹកប្រាក់ត្រូវធ្វើការវិនិយោគជា រូបិយវត្ថុ ញូវហ្សេឡែន
 • ការវិនិយោគមិនអាចធ្វើបានក្នុងគោលបំណងផ្ទាល់ខ្លួនទេ។

តម្រូវការទូទៅ៖

 • ការវិនិយោគទឹកប្រាក់ចំនួន 3 លានដុល្លារញូវហ្សេឡែន ទៅក្នុងការវិនិយោគដែលអាចទទួលយកបាន សម្រាប់រយ:ពេលអប្បរមា 4 ឆ្នាំ (មិនមានការបញ្ជាក់ជាក់លាក់ណាមួយលើចំនួនវិនិយោគអប្បបរមា សម្រាប់ប្រភេទនៃការវិនិយោគនីមួយៗ)
 • អ្នកដាក់ពាក្យគួរមានអាយុត្រឹម 65 ឆ្នាំ ឫ ក្រោមនេះ
 • បង្ហាញពីបទពិសោធន៍អាជីវកម្មយ៉ាងតិច 3 ឆ្នាំ
 • អ្នកដាក់ពាក្យ និងអ្នកក្នុងបន្ទុក ដែលមានវ័យ 16 ឆ្នាំ ឫលើសពីនេះ ត្រូវបំពេញលក្ខខណ្ឌភាសាអង់គ្លេស
 • ត្រូវបំពេញតម្រូវការអត្តចរិត និងសុខភាព របស់ប្រទេស ញូវហ្សឡែន
 • ប្រព័ន្ធពាក្យស្នើសុំដោយផ្អែកលើពិន្ទុ
 • ការស្នាក់នៅដោយផ្ទាល់ក្នុងចំនួន 438 ថ្ងៃ ជាអប្បបរមា នៅក្នុងរយ:ពេលវិនិយោគសរុប 4 ឆ្នាំ (ឫ 146 ថ្ងៃ នៅក្នុងឆ្នាំទី2 ទី3 ទី4) ប្រសិនបើមានទឹកប្រាក់ 750,000 ដុល្លារញូវហ្សេឡែន ប្រសិនបើអ្នកដាក់ពាក្យបានវិនិយោគ ចំនួន 2.5 លានដុល្លារញូវហ្សេឡែន ត្រូវបានវិនិយោគទៅក្នុងការវិនិយោគដែលមានកំណើន
 • នៅចុងគ្រារយ:ពេលវិនិយោគ 4 ឆ្នាំ បើសិនជាអាចបំពេញលក្ខខណ្ឌវិនិយោគ គឺមានលទ្ធភាពស្នើសុំយកទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់អ្នកដាក់ពាក្យ និងគ្រប់សមាជិកគ្រួសារ ហើយបន្ទាប់មកគឺអាចសុំសញ្ជាតិបានហើយ។

ការវិនិយោគដែលអាចទទួលយកបាន៖

 • សញ្ញាប័ណ្ណដែលចេញដោយ រដ្ឋាភិបាលញូវហ្សេឡែន អាជ្ញាធរក្នុងស្រុក ឫ ធនាគារដែល ចុះបញ្ជីរបស់ ញូវហ្សេឡែន
 • មូលប័ត្រនៅតាមក្រុមហ៊ុន ញូវ ហ្សេឡែន ទាំងរដ្ឋ និង ឯកជន
 • មូលធនដែលមានការគ្រប់គ្រង នៅពេលដែលចំនួនវិនិយោគបានដាក់ទៅក្នុងក្រុមហ៊ុន ញូវហ្សេឡែនទាំងអស់
 • គម្រោងអចលនទ្រព្យរស់នៅថ្មី ដែលមានការអនុម័តទៀងទាត់ដោយអាជ្ញាធរត្រឹមត្រូវ
 • អចលនទ្រព្យពាណិជ្ជកម្មផ្សេងៗ
 • ការវិនិយោគបែបមនុស្សធម៌។

ដំណើរការ៖

 • ការដាក់ពាក្យស្នើសុំយក Expression of Interest (EOI) នឹងត្រូវបំពេញរាល់ការប្រឡង យកពិន្ទុលើលក្ខណ:សម្បត្តិ
 • លក្ខខណ្ឌរួមមាន អាយុ បទពិសោធន៍អាជីវកម្ម ចំណេះដឹងភាសាអង់គ្លេស និងទឹកប្រាក់ វិនិយោគ
 • បង្កាន់ដៃនៃសេចក្តីអញ្ជើញអោយដាក់់ពាក្យសម្រាប់អ្នកដាក់ពាក្យដែលបានតែងតាំង
 • ការរៀបចំដាក់ពាក្យសុំ ក្នុងរវាង 4 ខែ
 • នៅពេលបានទទួលការអនុម័តជាគោល ការផ្ញើរទឹកប្រាក់វិនិយោគ អាចធ្វើបានក្នុង អំឡុង ពេល 12 ខែ (អាចពន្យារបានដល់ 18 ខែ)
 • ការសម្រេចលើពាក្យស្នើសុំ និងឯកសារភ្ជាប់ពាក់ព័ន្ធ
 • ការដាក់ឯកសារភ្ជាប់ បញ្ជាក់ថា ទឹកប្រាក់បានមកពីប្រភពដូចគ្នានឹងឈ្មោះនៅក្នុងពាក្យ ស្នើសុំ
 • ទទួលបានទិដ្ឋាការ។

FAQ

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

  Request Investment Program One-Pager