សារ:ប្រយោជន៍៖
- រយ:ពេលទិដ្ឋាការ ៖ មិនមានពេលកំណត់
- ប្តី ឫ ប្រពន្ធ និងកូន ដែលមានវ័យ 24 ឆ្នាំ ឫ ក្រោមនេះ អាចធ្វើការដាក់បញ្ជូលបាន
- មានបរិយាកាសស្រស់ស្រាយ ប្រកបដោយផាសុខភាព
- របបច្បាប់ទម្លាប់មានស្ថិរភាព
- ទីតាំងស្រស់ស្អាត រួមជាមួយនឹងទេសភាពបែបព្រៃភ្នំដ៏ស្រស់បំព្រង បូករួមនឹងលក្ខខណ្ឌ រស់នៅខ្ពស់
- មានប្រព័ន្ធថែទាំសុខភាព និងអប់រំឈានមុខគេមួយ នៅលើពិភពលោក
- សង្គមបែបពហុវប្បធម៌
- មានឳកាសដាក់ពាក្យយកសញ្ជាតិញូវហ្សេឡែន បន្ទាប់ពី 5 ឆ្នាំ នឹងមានបំណងបន្តការ រស់នៅទីនោះ
- មានឳកាសអាចនាំយកនូវឡាន ទូក សម្ភារ:បរិក្ខារក្នុងផ្ទះ របស់អ្នកដាក់ពាក្យ ទៅ ញូវហ្សេឡែនបាន ដោយមិនគិតថ្លៃពន្ធដារ
តម្រូវការមូលធនវិនិយោគ៖
- ភស្តុតាងនៃការទទួលបានកម្មសិទ្ធិនៃទ្រព្យសកម្ម និង មូលធនដោយស្របច្បាប់
- ត្រូវមានមូលធនគ្រប់គ្រាន់សម្រាប់ធ្វើការវិនិយោគ
- ទឹកប្រាក់មូលធនអាចផ្ញើរបានតាមរយ:ប្រព័ន្ធធនាគារ
- ការវិនិយោគអាចនឹងទទួលបានផលចំណេញពាណិជ្ជកម្ម
- ទឹកប្រាក់ត្រូវធ្វើការវិនិយោគជា រូបិយវត្ថុ ញូវហ្សេឡែន
- ការវិនិយោគមិនអាចធ្វើបានក្នុងគោលបំណងផ្ទាល់ខ្លួនទេ។
តម្រូវការទូទៅ៖
- ត្រូវបំពេញលក្ខខណ្ឌអត្តចរិក និងសុខភាពរបស់ប្រទេស ញូវហ្សឡែន
- ការវិនិយោគទឹកប្រាក់ចំនួន 10 លានដុល្លារញូវហ្សេឡែន ទៅក្នុងការវិនិយោគដែលអាចទទួលបាន (អាចលើសពី 1 បាន) សម្រាប់រយ:ពេលអប្បរមា 3 ឆ្នាំ (មិនមានតម្រូវការលើចំនួនវិនិយោគអប្បបរមា សម្រាប់ប្រភេទនៃការវិនិយោគនីមួយៗ
- ការស្នាក់នៅដោយផ្ទាល់ក្នុងចំនួន 44 ថ្ងៃ ជាអប្បបរមា នៅក្នុងរយ:ពេល 2 ឆ្នាំ នៃរយ:ពេលវិនិយោគសរុប 3 ឆ្នាំ ឫ 88 ថ្ងៃ នៅក្នុងរយ:ពេលវិនិយោគ 3 ឆ្នាំ ប្រសិនបើអ្នកដាក់ពាក្យបានវិនិយោគ ចំនួន 2.5 លានដុល្លារញូវហ្សេឡែន ទៅក្នុងការវិនិយោគដែលមានកំណើនស
- នៅចុងគ្រារយ:ពេលវិនិយោគ 3 ឆ្នាំ បើសិនជាអាចបំពេញលក្ខខណ្ឌទាំងអស់ក្នុងអំឡុងពេលនោះ គឺមានលទ្ធភាពស្នើសុំយកទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់អ្នកដាក់ពាក្យ និងគ្រប់សមាជិក គឺអាចដាក់ចូលក្នុងពាក្យស្នើសុំ ហើយបន្ទាប់មកគឺអាចសុំសញ្ជាតិបានហើយ។
ការវិនិយោគដែលអាចទទួលយកបាន៖
- សញ្ញាប័ណ្ណដែលចេញដោយ រដ្ឋាភិបាលញូវហ្សេឡែន អាជ្ញាធរក្នុងស្រុក ឫ ធនាគារដែល ចុះបញ្ជីរបស់ ញូវហ្សេឡែន
- មូលប័ត្រនៅតាមក្រុមហ៊ុន ញូវ ហ្សេឡែន ទាំងរដ្ឋ និង ឯកជន
- មូលធនដែលមានការគ្រប់គ្រង នៅពេលដែលចំនួនវិនិយោគបានដាក់ទៅក្នុងក្រុមហ៊ុន ញូវហ្សេឡែនទាំងអស់
- គម្រោងអចលនទ្រព្យរស់នៅថ្មី ដែលមានការអនុម័តទៀងទាត់ដោយអាជ្ញាធរត្រឹមត្រូវ
- អចលនទ្រព្យពាណិជ្ជកម្មផ្សេងៗ
- ការវិនិយោគបែបមនុស្សធម៌
ដំណើរការ៖
- ការរៀបចំ និងដាក់ពាក្យស្នើសុំ រួមជាមួយនឹងការចេញថ្លៃសេវាទាំងអស់
- ការសម្រេចលើពាក្យស្នើសុំ និងឯកសារភ្ជាប់ពាក់ព័ន្ធ
- នៅពេលទទួលបានការអនុម័តជាគោលការណ៍ ត្រូវធ្វើការផ្ញើរទឹកប្រាក់វិនិយោគ ទៅក្នុងការវិនិយោគណាមួយដែលអាចទទួលបាន ក្នុងអំឡុង 12 ខែ(អាចពន្យារបានដល់ 18 ខែ)
- ការដាក់ឯកសារភ្ជាប់ បញ្ជាក់ថា ទឹកប្រាក់បានមកពីប្រភពដូចគ្នានឹងឈ្មោះនៅក្នុងពាក្យ ស្នើសុំ
- ទទួលបានទិដ្ឋាការ។
FAQ
បេក្ខជនត្រូវតែធ្វើការរអនុវត្តការវិនិយោគ ឬអនុវត្តការវិនិយោគសំខាន់ៗយ៉ាងតិច 10 លាន NZ$ ក្នុងរយៈពេល 3 ឆ្នាំ។
- ដៃគូ (ប្តីប្រពន្ធ) – រៀបការឬរស់នៅជាមួយគ្នា (ភេទដូចគ្នាឬផ្ទុយគ្នា); ឬ
- កូនក្នុងបន្ទុករហូតដល់អាយុ ២៤ ឆ្នាំ
ត្រូវ បេក្ខជនត្រូវតែមានភស្តុតាងបញ្ជាក់ពីសុខភាពល្អរបស់គាត់ដោយការពិនិត្យទ្រូងជាមូយនឹងកាំរស្មីអ៊ិច និងការពិនិត្យសុខភាពជា។
មាន អ្នកដាក់ពាក្យសុំនិងសមាជិកគ្រួសាររបស់គាត់ ត្រូវតែផ្តល់ លិខិតថ្កោលទោស ពីប្រទេសសញ្ជាតិដើម និងប្រទេសណាមួយផ្សេង ដែលបុគ្គលម្នាក់ៗ បានរស់នៅក្នុងរយៈពេល ១២ ខែ រឺច្រើនជាងនេះក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ទោះបីជាពួកគេមិនបានចំណាយពេល ១២ ខែ ក្នុងការរស់នៅទាំងស្រុងក៏ដោយ។
ទេ។
ទេ។
ទេ។
វិនិយោគគិនត្រូវតែរស់នៅប្រទេសញូវហ្សេឡែន រយៈពេល 44 ថ្ងៃក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនៃរយៈពេលវិនិយោគ 3 ឆ្នាំ ឬ 88 ថ្ងៃទៀតក្នុងរយៈពេលវិនិយោគ 3 ឆ្នាំ។ រយៈពេលដែលវិនិយោគិនត្រូវការដើម្បីបន្តនៅក្នុងប្រទេសអាស្រ័យលើតម្លៃនៃការវិនិយោគ។
ទាំងនេះគឺជា “ការវិនិយោគដែលអាចទទួលយកបាន” ក្រៅពីមូលបត្រ និងការវិនិយោគសប្បុរសធម៌។ ទឹក ប្រាក់វិនិយោគទាំងអស់ ត្រូវបំពេញលក្ខខណ្ឌដែលពាក់ព័ន្ធនឹងការវិនិយោគដែលទទួលយកបាននោះ។ សម្រាប់គោលបំណងនៃការវិនិយោគកំណើននោះ convertible notes ក៏អាចចាត់ទុកជាប្រភេទមូលប័ត្រ បំណុលដែរ។
សម្រាប់ការវិនិយោគដែលអាចទទួលយកបានចំពោះជនអន្តោប្រវេសន៍ញូវហ្សេឡែន ត្រូវតែ៖
- អាចទទួលបាននូវប្រាក់ចំណេញមកវិញ
- ត្រូវវិនិយោគនៅប្រទេសញូវហ្សេឡែន
- ត្រូវវិនិយោគជាលុយដុល្លារញូវហ្សេឡែន
- ត្រូវវិនិយោគនៅក្នុងសហគ្រាសស្របច្បាប់ ឬគ្រប់គ្រងថវិការ
- មានសក្តានុពលក្នុងការរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសញូវហ្សេឡែន
- មិនមែនសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឧ. ផ្ទះ ទូក ឬឡានរបស់អ្នក។
- មូលបត្របំណុលដែលចេញដោយរដ្ឋាភិបាលញូវហ្សេឡែន អាជ្ញាធរមូលដ្ឋាន ឬដោយធនាគារដែលបានចុះបញ្ជីនៅប្រទេសញូវហ្សេឡែន;
- ការវិនិយោគភាគហ៊ុននៅក្រុមហ៊ុនសាធារណៈ/ឯកជនរបស់ប្រទេសញូវហ្សេឡែន
- គ្រប់គ្រងថវិការដែលចំនួនទឹកប្រាក់បានវិនិយោគទាក់ទងទៅនឹងក្រុមហ៊ុនរបស់ប្រទេសញូវហ្សេឡែន
- ការអភិវឌ្ឍអចលនទ្រព្យលំនៅដ្ឋានថ្មី ដែលត្រូវបានអនុម័តជាទៀងទាត់ដោយអាជ្ញាធរ
- អចលនទ្រព្យពាណិជ្ជកម្មមួយចំនួន ឬ
- ការវិនិយោគសប្បុរសធម៌ ឧ. បានចុះបញ្ជីសប្បុរសធម៌ ឬអង្គការមិនស្វែងរកប្រាក់ចំណេញ។
ភស្តុតាងនឹងអាស្រ័យទៅលើការទទួលបានថវិការ វាអាចរួមបញ្ចូលទាំងលិខិតបញ្ជាក់ពន្ធ ឬវិញ្ញាបនប័ត្រ ការបង់វិក័យប័ត្រ របាយការណ៍ហិរញ្ញវត្ថុ ភាគហ៊ុនអាជីវកម្ម ប្រាក់ចំណេញ វិក័យប័ត្រចំណូលសម្រាប់ការលក់អចលនទ្រព្យ របាយការណ៍ធនាគារ ប្រាក់ចំណេញជួញដូរភាគហ៊ុន ភ័ស្តុតាងនៃប្រាក់អំណោយទាន ការសាកល្បងនិងភ័ស្តុតាងផ្សេងទៀតនៃប្រាក់មរតក។
ថវិការដែលបានផ្តល់អោយទៅកាន់បេក្ខជនជាអំណោយអាចទទួលយកបាន ដរាបណាអំណោយនោះមិនមានល័ក្ខខ័ណ្ឌ ហើយ ស្របច្បាប់ ហើយថវិការដែលរកបានពីដំបូង ក៏ទទូលបានដោយស្របច្បាប់។
ទិដ្ឋការគ្មានការកំណត់
នៅចុងបញ្ចប់នៃរយៈពេលវិនិយោគ 3 ឆ្នាំ យោងតាមលក្ខណៈវិនិច្ឆ័យទាំងអស់ បេក្ខជនអាចដាក់ពាក្យសុំទិដ្ឋាការស្នាក់នៅជាអចិន្ត្រៃយ៍សម្រាប់ខ្លួនគាត់ផ្ទាល់ និងសមាជិកគ្រួសារណាមួយដែលបានបញ្ចូលក្នុងពាក្យសុំរបស់គាត់។
អាច បន្ទាប់ពីការស្នាក់នៅ 5 ឆ្នាំ និងការរក្សាការវិនិយោគនៅប្រទេសញូវហ្សេឡែន។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។