កម្មវិធីវិនិយោគ Grenada Hideaway គឺសម្រាប់វិនិយោគិន និងបេក្ខជនដែលកំពុងស្វែងរកការទទួលបានសញ្ជាតិជំនួស ហើយមានបំណងចង់វិនិយោគលើអចលនទ្រព្យដ៏ប្រណិតមួយនៅក្នុង Grenada។ កម្មវិធីនេះពាក់ព័ន្ធនឹងការវិនិយោគនៅក្នុង Hideaway ដែលជាយូនីតខុនដូដ៏ប្រណិតចំនួន 45 បន្ទប់។ កម្មវិធីនេះតម្រូវឱ្យមានការចូលរួមផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ 220,000 USD។ បេក្ខជនដែលជោគជ័យត្រូវបានផ្តល់សញ្ជាតិ Grenada ពេញមួយជីវិត។
- ការវិនិយោគអប្បបរមា៖ USD 220,000
អត្ថប្រយោជន៏
- ទទួលបានសញ្ជាតិពេញមួយជីវិត និងអាចបន្តទៅអ្នកជំនាន់ក្រោយ
- សមាជិកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
- ប្តី/ប្រពន្ធ
- កូនដែលមានអាយុក្រោម 30 ឆ្នាំ
- ឪពុកម្តាយ/លោកតាលោកយាយ មិនមានកំណត់អាយុ
- បងប្អូនបង្កើត របស់អ្នកដាក់ពាក្យបង្គោល ឬ ប្តី/ប្រពន្ធ ដែលមានអាយុលើស18ឆ្នាំ នៅលីវ និងគ្មានកូន
- ធ្វើដំណើរទៅកាន់ច្រើនជាង 140 ប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ រួមមានប្រទេសចិន ប្រស៊ីល ចក្រភពអង់គ្លេស អារ៉ាប់រួម (UAE) និងតំបន់អ៊ឺរ៉ុប (Schengen Area)
- មានសិទ្ធិក្នុងការដាក់ពាក្យ USA E-2 Visa
- មិនតម្រូវឲ្យទៅស្នាក់នៅ
- មិនមានការសម្ភាសន៍
- គ្មានពន្ធលើប្រាក់ចំណូល ពីគ្រប់ប្រទេសលើពិភពលោក (worldwide income)
- មិនមានលក្ខខណ្ឌតម្រូវការភាសា
- លក្ខខណ្ឌអាកាសធាតុអំណោយផល ដោយសារប្រទេសនេះមានទីតាំងនៅក្រៅ Hurricane Belt
លក្ខខណ្ឌ
- ត្រូវមានអាយុលើសពី 18 ឆ្នាំ
- មិនត្រូវមានប្រវត្តិជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយ
- បំពេញលក្ខខណ្ឌពិនិត្យសុខភាព
- ពាក្យស្នើសុំត្រូវធ្វើឡើងតាមរយៈភ្នាក់ងារទទួលស្គាល់ដោយរដ្ឋាភិបាល
វិនិយោគទៅក្នុង Hideaway
- ខុនដូប្រណិតចំនួន 45 Unit បំពាក់គ្រឿងសង្ហារឹមពេញលេញ និងមានការជួលពេញគ្រប់ units
- អ្នកវិនិយោគអាចទិញភាគហ៊ុន ចាប់ពីតម្លៃ USD 220,000
- ធានាលើការបា្រក់ត្រលប់ 3% ក្នុងមួយឆ្នាំ
- មានទីតាំងនៅជាប់សាលាវេជ្ជសាស្ត្រសកលវិទ្យាល័យ St. Georges (St. Georges University School of Medicine) ដ៏ល្បីល្បាញ ដែលមានចម្ងាយ10 នាទីពីព្រលានយន្តហោះ
- ទទួលបានអត្រាជួលខ្ពស់ ពេញមួយឆ្នាំ
- ក្រុមហ៊ុនអភិវឌ្ឍន៍ដែលគួរឲ្យជឿទុកចិត្ត ជាមួយនឹងកំណត់ត្រាបង្ហាញឱ្យឃើញកន្លងមក
- ជម្រើសទិញត្រលប់វិញ ក្នុងអត្រាទីផ្សារបន្ទាប់ពីរយៈពេល 5 ឆ្នាំមិនមានថ្លៃជួសជុលថែទាំ រឺថ្លៃប្រតិបត្តិការ (operation)
ដំណើរការ (4-8 ខែ)
- ធ្វើការដាក់ពាក្យស្នើសុំដែលបានបំពេញព័ត៌មានគ្រប់គ្រាន់ ជាមួយនឹងគ្រប់ឯកសារចាំបាច់
- បង់ថ្លៃកក់ ថ្លៃដាក់ពាក្យស្នើសុំ និងថ្លៃសេវាត្រួតពិនិត្យលក្ខណៈសម្បត្តិ
- បំពេញលក្ខខណ្ឌការត្រួតពិនិត្យលក្ខណ:សម្បត្តិ
- គណៈកម្មការសញ្ជាតិតាមរយៈការវិនិយោគនៃប្រទេសហ្រ្គីណាដា នឹងធ្វើការផ្តល់ការណែនាំ (recommendation) ទៅកាន់រដ្ឋមន្រ្តីពាក់ព័ន្ធ
- ការសម្រេចនឹងធ្វើឡើងនៅរវាង 60 ថ្ងៃ គិតចាប់ពីថ្ងៃដាក់ឯកសារស្នើសុំផ្លូវការ
- ធ្វើការផ្ទេរទឹកប្រាក់វិនិយោគទៅ ប្រទេសហ្គ្រីណាដា
- ការផ្តល់សញ្ជាតិព្រមទាំងលិខិតឆ្លងដែននឹងរៀបចំចេញអោយនៅរវាងរយៈពេលមួយខែបន្ទាប់ពីបានបំពេញការវិនិយោគរួចរាល់
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.