-
- ការវិនិយោគជាអប្បបរមា: ទឹកប្រាក់ចំនួន EUR 800,000
- ដំណើរការ: តិចជាង 6ខែ
ទិដ្ឋាការមាសប្រទេសក្រិចជាកម្មវិធីការទទួលបានសិទ្ធិស្នាក់នៅតាមរយៈការវិនិយោគដែលមានតម្រូវការទឹកប្រាក់ចំនួន EUR 800,000 ។ ជាធម្មតាទិដ្ឋាការនេះត្រូវបានផ្តល់ឲ្យក្នុងរយះពេលយ៉ាងតិចជាង6ខែ ហើយកម្មវិធីនេះអនុញ្ញាតឲ្យមានការចូលរួមដោយមិនត្រូវការទិដ្ឋាការទៅកាន់តំបន់ Schengen និងសិទ្ធិស្នាក់នៅក្នុងប្រទេសក្រិចដោយមិនមានការកំណត់។
អត្ថប្រយោជន៍
- សមាជិកក្នុងបន្ទុកដែលអាចរាប់បញ្ជូលបាន៖
- ប្តី/ប្រពន្ធ
- កូនអាយុក្រោម 21 ឆ្នាំ
- ឳពុកម្តាយរបស់ វិនិយោគិន និង ប្តី/ប្រពន្ធ
- ជាសមាជិកសហគមន៍អឺរ៉ុប (EU) និង តំបន់ (Schengen)
- មានសិទ្ធិរស់នៅ មិនមានកំណត់នៅក្រិច
- អាចទទួលបានប្រព័ន្ធអប់រំដែលមានស្តង់ដារខ្ពស់ និងមិនគិតប្រាក់ និងការប្រើប្រាស់ប្រពន្ធ័អប់រំ និងសុខភាពដោយសេរី
- ដំណើរការឆាប់រហ័ស អាចទទួលបានក្នងអំឡុង 6 ខែ
- អាចធ្វើដំណើរក្នុងបណ្តារតំបន់ Schengen សម្រាប់រយះពេលពី 90ថ្ងៃក្នុង 180ថ្ងៃ
- មិនមានតម្រូវការស្នាក់នៅ
- មានសិទ្ធិបង្កើតអាជីវកម្ម
- មិនមានតម្រូវការភាសា
- អាចដាក់ពាក្យយកសញ្ជាតិក្រិចបាន បន្ទាប់ពីរយៈពេល 7 ឆ្នាំ យោងទៅតាមតម្រូវការស្នាក់នៅជាក់ស្តែង និង តម្រូវការភាសា
- មិនមានពន្ធលើទ្រព្យសម្បត្តិ
- ពន្ធអចលនទ្រព្យទាប
- មិនមានតម្រូវការការអប់រំ រឺបទពិសោធន៍អាជីវកម្ម
- កាត GIRP មានសុពលភាពរយ:ពេល 5 ឆ្នាំ និងអាចបន្តសុពលភាពបាន
ដំណើរការ
- ធ្វើការដាក់ពាក្យយកទិដ្ឋាការ Schengen សម្រាប់ក្រិច (ប្រភេទ C ឬ D)
- ជ្រើសរើសអចលនទ្រព្យ នៅក្រិច និងចុះហត្ថលេខា Power of Attorney
- បំពេញឯកសារទិញ
- ធ្វើការកក់ថ្ងៃដាក់ឯកសារ នៅក្រិច
- មេធាវីនឹងធ្វើការដាក់ពាក្យស្នើសុំ Temporary Residence Permit និងទទួលយក សម្រាប់អ្នកដាក់ពាក្យ ដែលមានសុពលភាព 1 ឆ្នាំ
លក្ខខណ្ឌតម្រូវ
- អ្នកដាក់ពាក្យត្រូវតែមិនមែនជាជនជាតិអឺរ៉ុប (EU)
- អ្នកដាក់ពាក្យ ត្រូវតែមានអាយុលើស 18 ឆ្នាំំ និងមានសុខភាពល្អ
- ត្រូវមានការធានារ៉ាប់រងសុខភាព
- ត្រូវធ្វើការវិនិយោគ ដែលត្រូវរក្សាទុកបម្រុង ក្នុងអំឡុងពេលកាន់ប័ណ្ណស្នាក់នៅនេះ
ការវិនិយោគ
- ធ្វើការវិនិយោគទឹកប្រាក់យ៉ាងតិច EUR 800,000 ទៅលើអចលនទ្រព្យ
- អចលនទ្រព្យអាចកាន់កាប់ជាលក្ខណ: Freehold រឺ Leasehold
- អចលនទ្រព្យអាចធ្វើជាកន្លែងស្នាក់នៅក៏បាន រឺ សម្រាប់ពាណិជ្ជកម្មក៏បាន
- ទឹកប្រាក់វិនិយោគយ៉ាងតិច EUR 400,000 ទៅក្នុងតំបន់ក្រៅពីខាងលើ
- ការជួលត្រូវមានរយ:ពេលយ៉ាងតិច 10 ឆ្នាំ ជាមួយនឹងការបង់ប្រាក់ជាមុនចំនួនអប្បបរមា EUR 800,000
- ការវិនិយោគត្រូវធ្វើដោយផ្ទាល់ រឺតាមរយ: ក្រុមហ៊ុនកាន់កាប់ផ្ទាល់ នៅក្រិច
- អ្នកដាក់ពាក្យត្រូវធ្វើដំណើរទៅក្រិច ដើម្បីដាក់ biometrics មុនពេលចេញប័ណ្ណស្នាក់នៅ
- ការអនុញ្ញាតចេញប័ណ្ណស្នាក់នៅ អាចទទួលបាន ក្នុងអំឡុងពេល 2 ខែ
- សមាជិកគ្រួសារមានជម្រើសធ្វើដំណើរទៅ ក្រិច តាមក្រោយដើម្បីធ្វើ biometrics និងយកប័ណ្ណស្នាក់នៅ
- អាចបន្តសុពលភាព រៀងរាល់ 5 ឆ្នាំ អោយតែការវិនិយោគនៅតែរក្សាមាន
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ទិដ្ឋាការមាស របស់ប្រទេសក្រិក
(Greece Golden Visa)
តាមច្បាប់ តម្រូវការវិនិយោគជាអប្បបរមាគឺ EUR 800,000
- បាទ/ចាស ប្តីប្រពន្ធ និងកូនដែលមានអាយុក្រោម 21 ឆ្នាំ (រួមទាំងកូនចិញ្ចឹម) ក៏ដូចជាឪពុកម្តាយរបស់អ្នកដាក់ពាក្យបង្គោល និងឪពុកម្តាយរបស់ប្តីឬប្រពន្ធអាច រួមបញ្ចូលក្នុងការដាក់ពាក្យតែមួយបាន។
- ទេ ប៉ុន្តែចាប់ពីអាយុ 21 ដល់ 24 ឆ្នាំ អ្នកនៅក្នុងបន្ទុកត្រូវតែបន្តប័ណ្ណ (renew permit) របស់ពួកគេជារៀងរាល់ឆ្នាំ។ ប្រសិនបើអ្នកនៅក្នុងបន្ទុក ចង់រក្សាប័ណ្ណស្នាក់នៅរបស់ពួកគេបន្ទាប់ពីមានអាយុ 24 ឆ្នាំ ពួកគេត្រូវតែមានការវិនិយោគផ្ទាល់ខ្លួន។
- ទេ ដំណើរការដាក់ពាក្យ មិនមានការសម្ភាសន៍ទេ
អ្នកកាន់លិខិតអនុញ្ញាតអាចធ្វើដំណើរចូលទៅក្នុងតំបន់ Schengen រហូតដល់ទៅ 90 ថ្ងៃក្នុង 180 ថ្ងៃ
ទេ បេក្ខជនមិនអាចធ្វើការនៅក្នុងប្រទេសសហភាពអឺរ៉ុបផ្សេងទៀតបានទេ
- ទេ អ្នកដាក់ពាក្យមិនចាំបាច់រស់នៅក្នុងប្រទេសក្រិកបន្ទាប់ពីទទួលបានប័ណ្ណស្នាក់នៅទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដាក់ពាក្យ នឹងត្រូវទៅប្រទេសក្រិកក្នុងអំឡុងពេលដំណើរការឯកសារ។
- វិនិយោគិនត្រូវតែបន្តប័ណ្ណ (renew permit) ដែលប័ណ្ណនេះអាចលុះត្រាណាអ្នកវិនិយោគអាចបញ្ជាក់ថា ការវិនិយោគនៅតែបន្ត។
បាទ អ្នករស់នៅ (resident) ប្រទេសក្រិកទទួលបានអត្ថប្រយោជន៍ដូចគ្នាទៅនឹងពលរដ្ឋក្រិកដែរ ដូចជាការធានារ៉ាប់រងសង្គម ការប្រើប្រាស់សេវាសុខាភិបាលដោយឥតគិតថ្លៃ ប្រព័ន្ធសិក្សាអប់រំឥតគិតថ្លៃ។
ចាប់តាំងពី ខែ មីនា ឆ្នាំ 2018 អ្នកកាន់ទិដ្ឋាការមាសរបស់ប្រទេសក្រិក (GIRP) អាចដាក់ពាក្យសុំសញ្ជាតិក្រិក បន្ទាប់ពីស្នាក់នៅប្រទេសក្រិករយៈពេល 7 ឆ្នាំដោយស្របច្បាប់ អាស្រ័យលើការបំពេញលក្ខខណ្ឌតម្រូវលើការស្នាក់នៅ និងភាសា។
ការវិនិយោគអាចធ្វើឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសក្រិក
វិនិយោគិននឹងក្លាយជាម្ចាស់អចលនទ្រព្យទាំងស្រុង។ ដូច្នេះ វិនិយោគិនមានសិទ្ធិពេញលេញក្នុងនាមជាម្ចាស់ ហើយមានសិទ្ធិពេញលេញក្នុងការរស់នៅ ឬជួលអចលនទ្រព្យនោះ។
បាទ អ្នកវិនិយោគមានសេរីភាពទាំងស្រុងក្នុងការវិនិយោគបន្ថែម ឬធ្វើការទិញផ្សេងទៀតជាលក្ខណៈបុគ្គល
មិនមានរយៈពេលកំណត់អតិបរមាទេ។ សូមធ្វើការកត់សំគាល់ថា ប័ណ្ណស្នាក់នៅអាចបន្តបានលុះត្រាណាលក្ខខណ្ឌត្រូវបានបំពេញ រួមទាំងការរក្សាបន្តនូវការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។