កម្មវិធីទិដ្ឋាការមាសព័រទុយហ្គាល់ ផ្តល់ជូនអ្នកវិនិយោគដែលមិនមែនជាប្រជាជននៅក្នុងសហភាពអឺរ៉ុបនូវឱកាសដើម្បីស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសព័រទុយហ្គាល់តាមរយៈវិនិយោគទឹកប្រាក់អប្បបរមាចំនួន EUR 280,000។ តាមរយៈកម្មវិធីនេះ បេក្ខជនអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានការស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិក្រោយរយៈពេល 5 ឆ្នាំ។
អត្ថប្រយោជន៍
- សមាជិកក្នុងបន្ទុកដែលអាចរាប់បញ្ចូលមាន៖
-
- ប្តីប្រពន្ធ ឬដៃគូមិនទាន់រៀបការ
- កូនក្នុងបន្ទុក (ត្រូវមានភស្តុតាងបង្ហាញពីការនៅពឹងផ្អែកលើគ្រួសារ ប្រសិនបើមានអាយុលើ 18ឆ្នាំ ហើយការពឹងផ្អែកនេះនឹងត្រូវបង្កើតនៅពេលដាក់ពាក្យដំបូង និងរាល់ពេលបន្ត(renewal)ម្តងៗផងដែរ) និង
- ឳពុកម្តាយ (ត្រូវមានភស្តុតាងបង្ហាញពីការនៅពឹងផ្អែកលើគ្រួសារ ប្រសិនបើមានអាយុលើ 65ឆ្នាំ ហើយការពឹងផ្អែកនេះនឹងត្រូវបង្កើតនៅពេលដាក់ពាក្យដំបូង និងរាល់ពេលបន្ត(renewal)ម្តងៗផងដែរ)
- ជាសមាជិកតំបន់ Schengen និងសហភាពអឺរ៉ុប
- មានសិទ្ធិរស់នៅ ធ្វើការ និងរៀននៅក្នុងសាធារណរដ្ឋ ព័រទុយហ្គាល់
- ជាផ្លូវមួយដើម្បីទទួលបានសិទ្ធិស្នាក់នៅអចិន្រ្តៃយ៍ និងសញ្ជាតិព័រទុយហ្គាល់បន្ទាប់ពីរយៈពេល5 ឆ្នាំក្រោមច្បាប់ដាច់ដោយឡែក (ផ្អែកលើលក្ខខណ្ឌ និងការធ្វើតេស្តភាសា) យ៉ាងណាមិនមានការធានាទេ
- ស្តង់ដារប្រព័ន្ធអប់រំ និងប្រព័ន្ធសុខាភិបាលមានកម្រិតខ្ពស់
- ធ្វើដំណើរទៅកាន់តំបន់ Schengen ដោយមិនត្រូវការទិដ្ឋាការ
- មិនមានតម្រូវការភាសា ការសិក្សារអប់រំ ឬបទពិសោធន៍ការងារ
- តម្រូវការឲ្យស្នាក់នៅមានរយៈពេលខ្លី ដែលជាមធ្យមត្រឹម 7ថ្ងៃក្នុងមួយឆ្នាំ (ឬ 14ថ្ងៃក្នុងរាល់រយៈពេល2ឆ្នាំ) ប៉ុន្តែយ៉ាងហោចណាស់7ថ្ងៃក្នុងឆ្នាំដំបូង
លក្ខខណ្ឌតម្រូវ
- មានអាយុចាប់ពី 18 ឆ្នាំឡើង និងមិនមែនជាពលរដ្ឋរបស់សហគមន៍អឺរ៉ុប ឬតំបន់សេដ្ឋកិច្ចអឺរ៉ុប (Non-EU/EEA)
- ធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅសាធារណរដ្ឋ ព័រទុយហ្គាល់ ដោយប្រើប្រាស់ដើមទុនពីបរទេស
- រក្សាវិនិយោគយ៉ាងតិច 5ឆ្នាំបន្ទាប់ពីការចេញប័ណ្ណស្នាក់នៅ
- មិនមានបំណុលជាមួយអជ្ញាធរព័រទុយហ្គាល់
- មិនមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋ
- មានធានារ៉ាប់រងឯកជន
- មិនធ្លាប់ចូល ឬស្នាក់នៅសាធារណរដ្ឋព័រទុយហ្គាល់ដោយខុសច្បាប់
- ទទួលបានលេខអត្តសញ្ញាណពន្ធ និងបើកគណនីធនាគារនៅសាធារណរដ្ឋព័រទុយហ្គាល់
- ជនជាតិរុស្សី បេឡារុស្ស មិនមានសិទ្ធិដាក់ពាក្យទេ
ជម្រើសវិនិយោគ
- ជម្រើសទី 1 : វិនិយោគទឹកប្រាក់ EUR 500,000 ទៅក្នុងមូលនិធិវិនិយោគព័រទុយហ្គាល់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- ត្រូវរក្សាវិនិយោគទុកយ៉ាងហោចណាស់ 5 ឆ្នាំបន្ទាប់ពីទទួលបានសិទ្ធិស្នាក់នៅ
- ទឹកប្រាក់វិនិយោគយ៉ាងតិច 60% ដែលដំណើរការក្នុងក្រុមហ៊ុនពាណិជ្ជកម្មដែលមានទីស្នាក់ការកណ្តាល់ក្នុងសារណរដ្ឋព័រទុយហ្គាល់
- ជម្រើសទី 2 : បរិច្ចាកទឹកប្រាក់ EUR 250,000 តាមវិធីផ្ទេរដើមទុនដែលត្រូវប្រើប្រាស់ក្នុងការវិនិយោគ ឬជួយទ្រទ្រង់ដល់ផលិតកម្មសិល្បៈ ការជួសជុលឬថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ តាមរយៈអង្គភាពសាធារណៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬមូលនិធិឯកជនដែលមានប្រយោជន៍ជាសាធារណៈ
ការវិនិយោគត្រូវតែរក្សារទុករហូតទាល់តែទទួលបាន សិទ្ធិស្នាក់នៅអចិន្រ្តៃយ៍ ឬសញ្ជាតិ។
ជម្រើសវិនិយោគ
- ជម្រើសទី 1 : វិនិយោគទឹកប្រាក់ EUR 500,000 ទៅក្នុងមូលនិធិវិនិយោគព័រទុយហ្គាល់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- ត្រូវរក្សាវិនិយោគទុកយ៉ាងហោចណាស់ 5 ឆ្នាំបន្ទាប់ពីទទួលបានសិទ្ធិស្នាក់នៅ
- ទឹកប្រាក់វិនិយោគយ៉ាងតិច 60% ដែលដំណើរការក្នុងក្រុមហ៊ុនពាណិជ្ជកម្មដែលមានទីស្នាក់ការកណ្តាល់ក្នុងសារណរដ្ឋព័រទុយហ្គាល់
- ជម្រើសទី 2 : បរិច្ចាកទឹកប្រាក់ EUR 250,000 តាមវិធីផ្ទេរដើមទុនដែលត្រូវប្រើប្រាស់ក្នុងការវិនិយោគ ឬជួយទ្រទ្រង់ដល់ផលិតកម្មសិល្បៈ ការជួសជុលឬថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ តាមរយៈអង្គភាពសាធារណៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬមូលនិធិឯកជនដែលមានប្រយោជន៍ជាសាធារណៈ
ការវិនិយោគត្រូវតែរក្សារទុករហូតទាល់តែទទួលបាន សិទ្ធិស្នាក់នៅអចិន្រ្តៃយ៍ ឬសញ្ជាតិ។
ដំណើរការ (រយៈពេលជាទូទៅពី 12ខែ ទៅ 14ខែ)
- ទទួលបានលេខអត្តសញ្ញាណពន្ធសាធារណរដ្ឋព័រទុយហ្គាល់
- បើកគណនីធនាគារនៅសាធារណរដ្ឋព័រទុយហ្គាល់
- ធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឲ្យបានពេញលេញ
- បំពេញរាល់ឯកសារដាក់ពាក្យដែលតម្រូវទាំងអស់
- ដាក់ស្នើពាក្យសុំទៅកាន់ ទីភ្នាក់ងារសម្រាប់ការរួមបញ្ចូល អន្តោប្រវេសន៍ និងសិទ្ធិជ្រកកោន (AIMA)
- នៅពេលទទួលបានការអនុម័ត អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុកត្រូវតែទៅ សាធារណរដ្ឋ ព័រទុយ-ហ្គាល់ ដើម្បីដាក់ស្នើការធ្វើជីវមាត្រ មុនពេលលិខិតអនុញ្ញាតលំនៅដ្ឋានត្រូវបានចេញជូនអ្នកដាក់ពាក្យ
- លិខិតអនុញ្ញាតស្នាក់នៅមានសុពលភាពរយៈពេល 2 ឆ្នាំ អាចបន្តឡើងវិញរៀងរាល់ 2 ឆ្នាំដោយលក្ខខណ្ឌដូចខាងក្រោមៈ (1) រក្សាទុកការវិនិយោគ (2) ការអនុវត្តតាមលក្ខខណ្ឌស្នាក់នៅ (3) ការរក្សាលក្ខខណ្ឌតម្រូវដំបូងទាំងអស់
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។