អត្ថប្រយោជន៍
- ដំណើរការឆាប់រហ័ស
- កូនអាយុក្រោម 30 ឆ្នាំ អាចដាក់បញ្ចូលបាន
- ឳពុកម្តាយអាយុលើសពី 55 ឆ្នាំ អាចដាក់បញ្ចូលបាន
- បងប្អូននៃអ្នកដាក់ពាក្យ ឬប្តី/ប្រពន្ធដែល នៅលីវ និងគ្មានកូន អាចដាក់បញ្ចូលបាន
- អ្នកទីញបន្តបន្ទាប់នៃអចលនទ្រព្យ មានលទ្ធភាពក្នុងការទទួលបានសញ្ជាតិក្រោម លក្ខខណ្ឌមួយចំនួន
- អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការច្រើនជាង 140 ប្រទេស រួមមាន ចិន ប្រេស៊ីល ចក្រភពអង់គ្លេស រុស្សី និងតំបន់ Schengen
- អាចដាក់ពាក្យសុំទិដ្ឋាការរបស់ប្រទេសអូស្ត្រាលីតាម online បាន
- មិនចាំបាច់ទៅស្នាក់នៅ
- មិនមានតម្រូវការសម្ភាសន៍
- មិនមានរបបពន្ធនៅជុំវិញពិភពលោក
- មិនមានតម្រូវការភាសាអង់គ្លេស
ជម្រើសវិនិយោគ
1.ជម្រើសការបរិច្ចាកក្នុង National Transformation Fund
ចំនួនអប្បបរមាការវិនិយោគ៖
- ទឹកប្រាក់ចំនួន 150,000 ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យម្នាក់
2.ជម្រើសអចលនទ្រព្យ (Direct Purchase)
- ធ្វើការទិញអចលនទ្រព្យដែលមានការអនុញ្ញាតក្នុងតម្លៃចាប់ពី 350,000 ដុល្លារអាមេរិក
- ត្រូវរក្សាទុកយ៉ាងតិចរយៈពេល 5 ឆ្នាំ
3.ជម្រើសអចលនទ្រព្យ (Share Investment)
- ធ្វើការវិនិយោគដែលមានតម្លៃ 220,000 ដុល្លារអាមេរិក ទៅក្នុងគម្រោងដែលមានការ ទទួលស្គាល់ពី រដ្ឋាភិបាល
- ត្រូវរក្សាទុកយ៉ាងតិចរយៈពេល 5 ឆ្នាំ
- កម្រៃសេវាផ្សេងៗត្រូវបានអនុវត្ត រួមមាន ថ្លៃសេវាត្រួតពិនិត្យលក្ខណ:សម្បត្តិ ថ្លៃរៀបឯកសារ និង ថ្លៃសេវារដ្ឋាភិបាលផ្សេងទៀត។
លក្ខខណ្ឌ
- ត្រូវមានអាយុលើសពី 18 ឆ្នាំ
- មិនត្រូវមានប្រវត្តិជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយ
- បំពេញលក្ខខណ្ឌពិនិត្យសុខភាព
- ពាក្យស្នើសុំត្រូវធ្វើឡើងតាមរយៈភ្នាក់ងាររបស់រដ្ឋាភិបាល
ដំណើរការ
- រៀបចំឯកសារដែលតម្រូវទាំងអស់ដាក់បញ្ជូនតាមរយៈភ្នាក់ងារ និងបង់ថ្លៃសេវាត្រួតពិនិត្យនិងថ្លៃរដ្ឋាភិបាល
- តាមគោលការណ៍យល់ព្រម អ្នកដាក់ពាក្យសុំនឹងត្រូវបំពេញការវិនិយោគដែលចាំបាច់និងបង់ថ្លៃរដ្ឋាភិបាលដែលនៅសល់
- ការសម្រេចនឹងអាចដឹងបាននៅរវាង 60 ថ្ងៃ គិតចាប់ពីថ្ងៃដែលដាក់ឯកសារស្នើសុំផ្លូវការ
- ការផ្ទេរទឹកប្រាក់វិនិយោគ ទៅ ប្រទេស ហ្គ្រីណាដា
- លិខិតឆ្លងដែននឹងរៀបចំចេញអោយរយះពេលមួយខែ បន្ទាប់ពីបានការអនុម័ត ហើយទឹកប្រាក់វិនិយោគ បានទទួល
FAQ
កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគ នៅប្រទេស ហ្គ្រីណាដា ផ្តល់ជូនឳកាសដល់វិនិយោគិន និង ក្រុមគ្រួសាររបស់ពួកគេ ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានសញ្ជាតិ និង លិខិតឆ្លងដែន ពេញសិទ្ធិ តាមរយ:ការវិនិយោគដែលមានការទទួលស្គាល់នៅក្នុងប្រទេស ហ្គ្រីណាដា។
បច្ចុប្បន្ននេះ មានជម្រើសវិនិយោគចំនួនពីរ៖
មូលនិធីសម្រាប់ជាតិ
- ការវិនិយោគទឹកប្រាក់ចំនួន USD 200,000 សម្រាប់អ្នកដាក់ពាក្យទោល ឫគ្រួសារមានសមាជិក 4 នាក់ (ទឹកប្រាក់ USD 25,000 សម្រាប់ ការបន្ថែមអ្នកនៅក្នុងបន្ទុក ក្នុងម្នាក់)។
អចលនទ្រព្យ
- ការវិនិយោគទឹកប្រាក់ចំនួន USD 220,000 ទៅក្នុងគម្រោងដែលមានការអនុម័យក្នុងវិស័យទេសចរណ៍ ហើយត្រូវរក្សាទុកជាអប្បរមា ចំនួន 5 ឆ្នាំ។
- ការវិនិយោគទឹកប្រាក់ USD 350,000 ទៅក្នុងគម្រោងអចលនទ្រព្យដែលមានការអនុម័ត និងត្រូវរក្សាទុក រយ:ពេលអប្បបរមា 3 ឆ្នាំ។
ដំណើរការឯកសារ ការត្រួតពិនិត្យលក្ខណ:សម្បត្តិ និង កម្រៃសេវាសម្រាប់រដ្ឋាភិបាល គឺជាកម្រៃសេវាបន្ថែម ដែលមិនមានបូកបញ្ចូលក្នុងចំនួនទឹកប្រាក់វិនិយោគទេ។ សូមប្រើប្រាស់តារាងគណនាតម្លៃសេវា សម្រាប់ ចំនួនទឹកប្រាក់សរុប អាស្រ័យនឹងលក្ខខណ្ឌជាក់ស្តែង។
ដើម្បីបំពេញលក្ខខណ្ឌទទួលបានសញ្ជាតិនេះ អ្នកដាក់ពាក្យបង្គោលត្រូវមានអាយុលើសពី 18 ឆ្នាំ មានអត្តចរិក ល្អ មិនមានប្រវត្តិឧក្រិដ្ឋ និងតម្រូវអោយធ្វើការបរិច្ចាគ និងវិនិយោគទៅក្នុងជម្រើសដែលមាន ការទទួលស្គាល់។
អ្នកដាក់ពាក្យដែលមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ គឺ៖
- ផ្តល់ពត៌មានក្លែងក្លាយ នៅក្នុងពាក្យស្នើសុំ
- ធ្លាប់មានជាប់ចោទបទល្មើស នៅប្រទេសណាមួយ ដែលការផ្តន្ទាទោសជាអតិបរមា ក្នុងរយ:ពេលអតិបរមា សម្រាប់បទល្មើសដូច ឫ ប្រហាក់ប្រហែល នៅក្នុង ហ្គ្រីណាដា ដែលជាប់ពន្ធនាគារ មិនលើសពី 6 ខែ (លើកលែងតែបទល្មើសនោះទទួលបានការលើកលែងទោស)។
- គឺជាមុខសញ្ញា នៃការស៊ើបអង្កេតបទឧក្រិដ្ឋ
- ជាប់ជាមុខសញ្ញានៃហានិភ័យសន្តិសុខជាតិ សម្រាប់ ប្រទេស ហ្គ្រីណាដា ឫប្រទេសផ្សេងទៀត
- ជាប់ពាក់ព័ន្ធនឹងសកម្មភាពណាមួយដែលអាចនឹងបង្កអោយមានជម្លោះនៅប្រទេស ហ្គ្រីណាដា
- ធ្លាប់ត្រូវបានបដិសេធការស្នើសុំទិដ្ឋាការ ទៅបណ្តាប្រទេសណា ដែលប្រទេស អាន់ទីហ្គ័រ និងបាបូដា ផ្តល់ សិទ្ធិធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ និងអ្នកមិនដែលទទួលបានទិដ្ឋាការ ទៅប្រទេស ដែលធ្លាប់ ធ្វើការបដិសេធ។
- ប្តី/ប្រពន្ធ នៃអ្នកដាក់ពាក្យបង្គោល
- កូនក្នុងបន្ទុក របស់អ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ ដែលមានអាយុត្រឹម 30 ឆ្នាំ ដែលស្ថិតក្រោមបន្ទុក របស់អ្នកអ្នកដាក់បង្គោល ឫ ប្តី/ប្រពន្ធ
- ឪពុកម្តាយ ឫ ជីដូនជីតា នៃអ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ ដែលស្ថិតក្រោមបន្ទុក ដោយអ្នកដាក់ពាក្យ បង្គោល
- បងប្អូនបង្កើតដែលនៅលីវ និងមិនទាន់មានកូន របស់អ្នកដាក់ពាក្យបង្គោល ឫ របស់ប្តី/ប្រពន្ធ ដែលមានអាយុ យ៉ាងតិច 18 ឆ្នាំ
- កូនដែលកើតក្នុងរយ:ពេល 12 ខែ ចាប់ពីពេលទទួលបានសញ្ជាតិ។
លិខិតឆ្លងដែន នៃប្រទេស ហ្គ្រីណាដា ជួយអោយលោកអ្នកធ្វើដំណើរដោយមិនចាំបាច់ទិដ្ឋាការ ទៅ 140 ប្រទេស រួមមាន ចិន ហុងកុង រុស្សី សិង្ហបុរី ចក្រភពអង់គ្លេស និង សហគមន៍អឺរ៉ុប។
ប្រទេសនេះអនុញ្ញាតិអោយមានសញ្ជាតិពីរ ហើយមានប្រសិទ្ធិភាពពេញមួយជីវិត និងអាចផ្តល់ដល់សមាជិក គ្រួសារជំនាន់ទីពីរ (កូនដែលកើតបន្ទាប់ពីឯកសារបានអនុម័ត) និងសមាជិកគ្រួសារជំនាន់ទីបី (មិនជា ស្វ័យប្រវត្តិ នៅក្រោមលក្ខខណ្ឌមួយចំនួន)។
បាន។ ទិដ្ឋាការ E-2 អនុញ្ញាតអោយវិនិយោគិនបរទេស រស់នៅ និងធ្វើការ នៅសហរដ្ឋអាមេរិកបាន និង អាចបន្តសុពលភាពមិនមានកាលកំណត់។ ទិដ្ឋាការ E-2 នេះ អាចស្នើសុំបានសម្រាប់តែជនជាតិមកពីប្រទេស មួយចំនូនតែប៉ុណ្ណោះ ដែលមានសន្ធិសញ្ញាជាមួយ សហរដ្ឋអាមេរិក ក្នុងនោះរួមមាន ប្រទេស ហ្គ្រីណាដា។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងក្រុមការងារប្រឹក្សាផ្លូវច្បាប់របស់ពួកយើង។
ដំណើរការឯកសារ គឺមានរយ:ពេល ប្រហែល 6 ខែ។
មិនមានទេ។ មិនមានតម្រូវការអោយលោកអ្នកធ្វើដំណើរ ឫ ទៅរស់នៅប្រទេស ហ្គ្រីណាដា មុនពេល ទទួលបានសញ្ជាតិនោះទេ។
អ្នកដាក់ពាក្យចាំបាច់ត្រូវបង្ហាញថា ពួកគេមានដើមទុនគ្រប់គ្រាន់ ដើម្បីធ្វើការវិនិយោគ។ ប្រភេទឯកសារតម្រូវ គឺប្រែប្រួលជាក់ស្តែង អាស្រ័យនឹងប្រភព នៃទឹកប្រាក់វិនិយោគ។
បាន អ្នកដាក់ពាក្យអាចដាក់ទឹកប្រាក់ ដែលផ្តល់ជាអំណោយដោយ មិត្តភក្តិ ឫ សមាជិកគ្រួសារ សម្រាប់ការវិនិយោគ។ ក្នុងករណីនេះ យើងត្រូវការស្នើសុំឯកសារបន្ថែមពីអ្នកឧបត្ថម្ភ ទាក់ទងនឹងប្រភព ទឹកប្រាក់នោះ។ ប្រភេទឯកសារដែលត្រូវការ នឹងប្រែប្រួល អាស្រ័យនឹងប្រភពនៃទឹកប្រាក់នោះ។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។