កម្មវិធីទទួលបានសិទ្ធិស្នាក់នៅប្រទេសសាយព្រឺសផ្តល់ជូនបុគ្គលដែលមានសិទ្ធិនិងក្រុមគ្រួសាររបស់ពួកគេនូវឪកាសដើម្បីរស់នៅដោយគ្មានកំណត់ក្នុងប្រទេសសាយព្រឺស តាមការវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ចំនួន EUR 300,000។
អត្ថប្រយោជន៍
- ទទួលបានសិទ្ធិរស់នៅអចិន្រ្តៃយ៍នៅសាយព្រឺសដោយផ្ទាល់
- អ្នកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
- ប្តី/ប្រពន្ធ
- កូនក្នុងបន្ទុកដែលមានអាយុក្រោម 18ឆ្នាំ
- ជាសមាជិករបស់សហគមន៍អឺរ៉ុប
- មានសិទ្ធិស្នាក់នៅ និងសិក្សានៅសាយព្រឺស
- លំនៅដ្ឋានអចិន្រ្តៃយ៍នៅសាយព្រឺសនិងអាចទទួលបានទិដ្ឋាការចេញចូលនៅបណ្តាប្រទេស Schengen ដែលមានសុពលភាពរយះពេល 5 ឆ្នាំ
- ជាវិធីមួយដែលនាំអ្នកដើម្បីទទួលបានសញ្ជាតិបន្ទាប់ពីការស្នាក់នៅរយះពេល 5 ឆ្នាំក្នុង8 ឆ្នាំ នៅប្រទេសសាយព្រឺស
- មិនមានតម្រូវការភាសា
- មិនមានតម្រូវការការអប់រំ ឬបទពិសោធន៍ការគ្រប់គ្រង
លក្ខខណ្ឌ
- ការវិនិយោគយ៉ាងតិចចំនួន EUR 300,000 ទៅក្នុងគម្រោងអចលទ្រព្យក្នុងប្រទេសសាយព្រឺស
- ចាំបាច់ត្រូវមានចំណូលពីក្រៅប្រទេសសាយព្រឺសប្រចាំឆ្នាំ ជាអប្បបរមា EUR 30,000
- តម្រូវការប្រាក់ចំណូលបន្ថែមត្រូវបានអនុវត្តក្នុងករណីដែលគូស្វាមីភរិយាកូនៗ និងឪពុកម្តាយត្រូវបានបញ្ចូលក្នុងពាក្យស្នើសុំ
- មិនមានប្រវត្តិបទឧក្រិដ្ឋ និងមានសុខភាពល្អ
- ត្រូវមកកំសាន្តនៅរៀងរាល់ 2ឆ្នាំម្តង (មិនមានតម្រូវការស្នាក់នៅអប្បបរមា)
ជម្រើសវិនិយោគ
- ការវិនិយោគទៅក្នុងផ្ទះថ្មី/អាផាតមិន ក្នុងតម្លៃជាអប្បបរមា ចំនួន EUR 300,000 បូកនឹងថ្លៃពន្ធផ្សេងទៀត
- ការវិនិយោគទៅក្នុងអចលនទ្រព្យពាណិជ្ជកម្ម ប្រភេទថ្មី រឺ លក់ចេញ (មិនរួមបញ្ចូល ផ្ទះថ្មី/អាផាតមិន ក្នុងតម្លៃជាអប្បបរមាចំនួន EUR 300,000)
- ការវិនិយោគ ទឹកប្រាក់ EUR 300,000 ទៅក្នុងភាគហ៊ុនក្រុមហ៊ុន នៅសាយព្រឺស ជាមួយនឹង សកម្មភាព និងបុគ្គលិក នៅទីនោះផ្ទាល់
- ការវិនិយោគ ទឹកប្រាក់ EUR 300,000 ទៅក្នុងអង្គភាពវិនិយោគរួមនៅ សាយព្រឺស រួមមាន (type AIF, AIFLNP, RAIF)
ដំណើរការ
- អ្នកដាក់ពាក្យត្រូវធ្វើដំណើរទៅសាយព្រឺសដើម្បីផ្តល់ការធ្វើ Biometrics
- ការដាក់បែបបទពាក្យស្នើសុំ និងតម្រូវការឯកសារពាក់ព័ន្ធ
- ការិយាល័យអត្រានុកូលដ្ឋាននិងអន្តោប្រវេសន៍នឹងផ្តល់ជូនអ្នកដាក់ពាក្យដែលទទួលបានជោគជ័យជាការស្នាក់នៅអចិន្រ្តៃយ៍នៅសាយព្រឺស
- ដំណើរការរៀបចំឯកសារមានរយៈពេល 4 ខែ
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
សាយព្រឹស (ស៊ីប) (Cyprus)
កម្មវិធីស្នាក់នៅអចិន្ត្រៃយ៍របស់ប្រទេសស៊ីប (“កម្មវិធី PR”) ផ្តល់ជូនបុគ្គលដែលមានសិទ្ធគ្រប់គ្រាន់ និងក្រុមគ្រួសាររបស់ពួកគេ នូវឱកាសដើម្បីទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដើម្បីស្នាក់នៅដោយគ្មានពេលកំណត់នៅក្នុងប្រទេសស៊ីប (Cyprus)។
– B.1 អ្នកដាក់ពាក្យត្រូវតែវិនិយោគយ៉ាងតិច EUR 300,000 ក្នុងប្រភេទវិនិយោគមួយដូចខាងក្រោមៈ B.1 ការវិនិយោគលើផ្ទះថ្មី ឬអាផាតមិន (Apartment)៖ អ្នកដាក់ពាក្យ អាចទិញលំនៅដ្ឋានបានយ៉ាងច្រើនពីរ យូនីត (អាផាតមិន ឬផ្ទះ) ដែលមានតម្លៃទីផ្សារសរុប EUR 300,000 (បូក VAT)។ ការទិញនេះត្រូវតែទាក់ទងនឹងលំនៅដ្ឋានដែលបានលក់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ដីធ្លីជាលើកដំបូង (មិនមែនលក់បន្ត) លុះត្រាតែការទិញលំនៅដ្ឋានបានធ្វើឡើងមុនថ្ងៃទី 07/05/2013 ។ ទឹកប្រាក់អប្បបរមាចំនួន EUR 200,000 (មិនរាប់បញ្ចូល V.A.T.) គួរតែត្រូវបង់ជាមុន ហើយចំនួនដែលនៅសល់នឹងត្រូវបង់នៅដំណាក់កាលក្រោយ។ ចំនួនទឹកប្រាក់នេះត្រូវតែផ្ទេរទៅប្រទេសស៊ីបពីបរទេស ហើយមិនគួរជា កម្ចីប្រាក់ផ្ទៃក្នុងទេ។ មូលនិធិចាំបាច់ត្រូវដាក់ក្នុងស្ថាប័នហិរញ្ញវត្ថុនៅប្រទេសស៊ីប នៅក្នុងគណនីធនាគាររបស់អ្នកលក់។ សូមធ្វើការកត់សំគាល់ថា ការទិញអចលនទ្រព្យអាចធ្វើឡើងដោយអង្គភាពមួយដែលអ្នកដាក់ពាក្យនិង ប្តីឬប្រពន្ធរបស់គាត់គឺជាម្ចាស់ភាគហ៊ុនតែមួយគត់ ហើយជាអង្គភាពមួយដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់នៅក្នុងសាធារណរដ្ឋស៊ីប ឬនៅក្នុងរដ្ឋសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ឬតំបន់សេដ្ឋកិច្ចអឺរ៉ុប។
ឬ B.2 ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម ថ្មី ឬលក់បន្ត (មិនរាប់បញ្ចូលផ្ទះស្នាក់នៅ/អាផាតមិន)៖ ការទិញអចលនទ្រព្យប្រភេទផ្សេងទៀត ដូចជាការិយាល័យ ហាង សណ្ឋាគារ ឬការអភិវឌ្ឍន៍មានលក្ខណៈស្រដៀងគ្នា ឬការទិញរួមបញ្ចូលគ្នាជាមួយតម្លៃសរុបអប្បបរមា EUR 300,000 .
OR B.3 ការវិនិយោគលើដើមទុនជាភាគហ៊ុនរបស់ក្រុមហ៊ុន Cyprus ដែលមានសកម្មភាព និងបុគ្គលិកនៅក្នុងប្រទេសស៊ីប ៖ ការវិនិយោគអប្បបរមា EUR 300,000 ទៅលើដើមទុនជាភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅសាធារណរដ្ឋស៊ីប ដែលមានមូលដ្ឋាន និងប្រតិបត្តិការនៅក្នុងសាធារណរដ្ឋស៊ីប ហើយត្រូវមានវត្តមាន នៅក្នុងប្រទេសស៊ីប និងផ្តល់ការងារដល់បុគ្គលិកយ៉ាងតិចប្រាំ (5) នាក់។
ឬ B.4 ការវិនិយោគនៅក្នុងអង្គភាពនៃអង្គការវិនិយោគរួមរបស់ប្រទេសស៊ីប (ប្រភេទ មូលនិធិវិនិយោគជំនួស (AIF), មូលនិធិវិនិយោគជំនួសដែលមានកំណត់ចំនួនមនុស្ស (AIFLNP), មូលនិធិវិនិយោគជំនួសដែលបានបម្រុងទុក (RAIF))៖ ការវិនិយោគអប្បបរមា EUR 300,000 ក្នុងអង្គភាព នៃអង្គការវិនិយោគរួមរបស់ប្រទេសស៊ីប។
ចំណាំ៖ វាត្រូវបានយល់ថារាល់ការផ្ទេរកម្មសិទ្ធិ របស់អ្នកកាន់ប័ណ្ណស្នាក់នៅ ដែលទទួលបានពីការវិនិយោគ ដែលបានធ្វើឡើងដោយគ្មានការជំនួសភ្លាមៗជាមួយនឹងតម្លៃដូចគ្នា ឬច្រើនជាង ត្រូវតែបំពេញតាមលក្ខខណ្ឌដែលមានចែងក្នុងនីតិវិធីបច្ចុប្បន្ន ប្រសិនបើមិនដូច្នោះទេ នឹងនាំឲ្យមានការលុបចោល ប័ណ្ណស្នាក់នៅ ដោយផ្អែកលើបទប្បញ្ញត្តិ 6 នៃច្បាប់ស្តីពីជនបរទេសនិងអន្តោប្រវេសន៍។
លក្ខខណ្ឌ
- អ្នកដាក់ពាក្យត្រូវតែផ្តល់ភស្តុតាងនៃសុវត្ថិភាពប្រាក់ចំណូលប្រចាំឆ្នាំ យ៉ាងហោចណាស់ EUR 30,000 ដែលមានប្រភពមកពីខាងក្រៅប្រទេសស៊ីប រួមជាមួយនឹង ទឹកប្រាក់ចំនួន EUR 5,000 សម្រាប់សមាជិកក្នុងបន្ទុកម្នាក់ និង EUR 8,000 សម្រាប់ឪពុកម្តាយម្នាក់ដែលរួមបញ្ចូល ក្នុងពាក្យស្នើ ។
- អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុកត្រូវតែ ប្រកាសថាមិនមានចេតនា ធ្វើការនៅប្រទេសស៊ីប
- អ្នកដាក់ពាក្យ និងប្តី/ប្រពន្ធអាចជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលបានចុះបញ្ជីនៅប្រទេសស៊ីប ហើយទទួលបានប្រាក់ចំណូលពីភាគលាភរបស់ក្រុមហ៊ុន
- ធ្វើដំណើរ ទៅកាន់ប្រទេសស៊ីប រៀងរាល់ 2 ឆ្នាំម្តង (មិនមានការស្នាក់នៅអប្បបរមា)
- មិនមានប្រវត្តិបទល្មើសព្រហ្មទណ្ឌ
- ធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តសម្រាប់អ្នកដាក់ពាក្យ និងគ្រួសារ
ថ្លៃដំណើរការ ថ្លៃឆែកប្រវត្តិរូប និងថ្លៃសេវារដ្ឋាភិបាលគឺត្រូវបង់បន្ថែម និងមិនបានរាប់បញ្ចូលក្នុងទឹកប្រាក់វិនិយោគដែលបានលើកឡើងខាងលើទេ។ សូមប្រើតារាងតម្លៃរបស់ Cyprus ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតសម្រាប់ តារាងតម្លៃដែលមានភាពទូលំទូលាយ ព្រមទាំងការវាយតម្លៃដែលអាចធ្វើការផ្លាស់ប្តូរបាន (customizable quote)។
– ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ អ្នកដាក់ពាកយត្រូវមានអាយុលើសពី 18 ឆ្នាំ មានអត្តចរិតល្អ មិនមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋ និងធ្វើការវិនិយោគក្នុងជម្រើសវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាមួយ។
– ប្តី ឬប្រពន្ធរបស់អ្នកដាក់ពាក្យ
– កូន របស់អ្នកដាក់ពាក្យបង្គោល ឬកូនរបស់ប្តីឬប្រពន្ធដែលមានអាយុក្រោម 25 ឆ្នាំ (ត្រូវមានភស្តុតាងបង្ហាញពីការចូលរៀនពេញម៉ោងនៅស្ថាប័នអប់រំដែលមានការទទួលស្គាល់សម្រាប់កូនដែលមានអាយុចន្លោះពី 18-25 ឆ្នាំ)
– ឪពុកម្តាយរបស់អ្នកដាក់ពាក្យបង្គោល ឬ ឪពុកម្តាយរបស់ប្តីឬប្រពន្ធ។
– ប័ណ្ណស្នាក់នៅប្រទេសស៊ីប មានសុពលភាពគ្មានកំណត់ និងផ្តល់ជូនអ្នកនូវការប្រើប្រាស់សេវាថែទាំសុខភាព និងការអប់រំ ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យរបស់ប្រជាជនស៊ីប។
– ប័ណ្ណស្នាក់នៅនេះក៏ផ្តល់ឱកាសក្នុងការដាក់ពាក្យសុំសញ្ជាតិ Cyprus (ក្នុងសហព័ន្ធអឺរ៉ុបEU) បន្ទាប់ពីស្នាក់នៅជាបន្តបន្ទាប់រយៈពេលសរុបចំនួន 5 ឆ្នាំ ក្នុងរយៈពេល 8 ឆ្នាំ នៅក្នុងប្រទេសស៊ីប ហើយត្រូវបង្ហាញថាពួកគេបានស្នាក់នៅក្នុងប្រទេស Cyprus អស់រយៈពេលដប់ពីរ (12) ខែជាប់ៗគ្នា មុនពេលដាក់ស្នើពាក្យសុំសញ្ជាតិ។
– ប្រទេសស៊ីប ផ្តល់នូវរបបពន្ធដ៏គួរឱ្យទាក់ទាញ ដែលរួមមាន ការមិនមានពន្ធលើប្រាក់ចំណេញពី ការលក់ភាគហ៊ុន ឬផ្ទេរទ្រព្យសកម្ម គ្មានពន្ធកាត់ទុកលើភាគលាភនិងការប្រាក់ ដែលបង់ឱ្យអ្នក ដែលមិនស្នាក់នៅអចិន្រ្តៃយ៍ គ្មានពន្ធមរតក និងមានអត្រាពន្ធសាជីវកម្មទាបបំផុតមួយនៅអឺរ៉ុបគឺ 12.5% ។ អ្នកដាក់ពាក្យអាចពិភាក្សាការគិតគូអំពីពន្ធរបស់ពួកគេជាមួយដៃគូគ្រប់គ្រងរបស់ HLG បាន ។
– រយៈពេលដំណើរការត្រូវការពេលប្រហែល 4 ខែ
- បាទ/ចាស អ្នកដាក់ពាក្យត្រូវតែធ្វើដំណើរទៅប្រទេសស៊ីបយ៉ាងហោចណាស់ម្តង ដើម្បីផ្តល់ទិន្នន័យជីវមាត្រ (biometric data) សម្រាប់ប័ណ្ណស្នាក់នៅ។ អ្នកដាក់ពាក្យត្រូវតែទៅប្រទេស ស៊ីប រៀងរាល់ 2 ឆ្នាំម្តង (មិនកំណត់ចំនួនថ្ងៃស្នាក់នៅអប្បបរមា) ។
បាទ អ្នកដាក់ពាក្យត្រូវតែបង្ហាញថាពួកគេមានលុយគ្រប់គ្រាន់ដើម្បីធ្វើការវិនិយោគ។ ប្រភេទនៃឯកសារដែលត្រូវបង្ហាញ នឹងប្រែប្រួលអាស្រ័យលើប្រភពនៃដើមទុនវិនិយោគ។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។