កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគ ប្រទេសអាន់ទីហ្គ័រ និង បាប៊ូដា

ផ្តល់ឱកាសដ៏អស្ចារ្យមួយសម្រាប់អ្នកវិនិយោគ បុគ្គល និងក្រុមគ្រួសាររបស់ពួកគេដែលស្វែងរកសញ្ជាតិជំនួស និងលិខិតឆ្លងដែនទីពីរ។ តាមរយៈការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 230,000 ជាការបរិច្ចាគរដ្ឋាភិបាល ឬការវិនិយោគអប្បបរមា USD 325,000 ក្នុងអចលនទ្រព្យ បេក្ខជនអាចទទួលបានលិខិតឆ្លងដែន អាន់ទីហ្គ័រ និង បាប៊ូដា។

ជាមួយនឹងសញ្ជាតិ Antigua & Barbuda អ្នកនិងក្រុមគ្រួសាររបស់អ្នកទទួលបានអត្ថប្រយោជន៍ជាច្រើន។ ទីមួយ ផ្តល់សញ្ជាតិសម្រាប់មួយជីវិត ធានានូវការអនុវត្តរបស់វាសម្រាប់មនុស្សជំនាន់ក្រោយ។ កម្មវិធីនេះក៏អនុញ្ញាតឱ្យមានសញ្ជាតិច្រើន ដែលផ្តល់ឱ្យអ្នកនូវភាពបត់បែនក្នុងការរក្សាសញ្ជាតិដែលមានស្រាប់។ អ្នកនៅក្នុងបន្ទុក រួមទាំងប្តីឬប្រពន្ធរបស់អ្នក កូនអាយុរហូតដល់ 30 ឆ្នាំ ឪពុកម្តាយដែលមានអាយុលើសពី 55 ឆ្នាំ បងប្អូនបង្កើតមិនទាន់រៀបការ (គ្រប់អាយុ) របស់អ្នកដាក់ពាក្យ ឬប្តីឬប្រពន្ធ អាចរួមបញ្ចូលទាំងអស់។ លើសពីនេះទៅទៀត អ្នកអាចបន្ថែមគូអនាគត និងកូនៗផងដែរ។

អត្ថប្រយោជន៍

  • ទទួល​បាន​សញ្ជាតិពេញមួយជីវិត​ និងអាចបន្តទៅអ្នកជំនាន់​​ក្រោយបាន
  • អនុញ្ញាតអោយកាន់សញ្ជាតិច្រើន
  • សមាជិកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
    • /ប្រពន្ធ
    • កូនដែលមានអាយុក្រោម 30 ឆ្នាំ
    • ឪពុកម្តាយមានអាយុចាប់ពី 55 ឆ្នាំឡើង
    • បងប្អូនបង្កើតដែលនៅ​លីវ របស់អ្នកដាក់ពាក្យបង្គោល ឬ ប្តី/ប្រពន្ធ
  • អាចបន្ថែម ប្តី/ប្រពន្ធ និងកូន ដែល​នឹងមាន​នាពេល​អនាគត
  • ធ្វើដំណើរដោយមិនបាច់មានទិដ្ឋាការទៅកាន់ច្រើនជាង 150 ប្រទេស
  • មិនមានតម្រូវការលក្ខខណ្ឌលើភាសា
  • មានរបបពន្ធដែលគួរអោយទាក់ទាញ​ និងមិនមានពន្ធផ្ទាល់ខ្លួន
  • ដំណើរការឆាប់រហ័ស
  • មិនមានតម្រូវការអប់រំ ឬតម្រូវការបទពិសោធន៍ការ​គ្រប់​គ្រង
  • មានសិទ្ធិរស់នៅ ធ្វើការនិងតាំងទីលំនៅ​ នៅបណ្តាតំបន់នៃសមាជិកការីបៀន CARICOM



    តម្រូវការ

    • ត្រូវមានអាយុចាប់ពី 18 ឆ្នាំ ឬលើសពីនេះ
    • មិនមានប្រវត្តិឧក្រិដ្ឋ
    • មិនធ្លាប់មានប្រវត្តិទិដ្ឋាការត្រូវបានបដិសេធដោយប្រទេសណាមួយ ដែលប្រទេស អាន់ទីហ្គ័រ និងបាប៊ូដា មានលក្ខខណ្ឌធ្វើដំណើរមិនចាំបាច់មានទិដ្ឋាការ ដោយមិនមានការអនុម័ត ទិដ្ឋាការ
    • ត្រូវធ្វើការបរិច្ចាគ ឬការវិនិយោគដែលមានការទទួលស្គាល់
    • ការដាក់ពាក្យសុំត្រូវធ្វើតាមរយៈភ្នាក់ងារដែលមានការទទួលស្គាល់ពីរដ្ឋាភិបាល។

    ជម្រើសការវិនិយោគ

      1. ជម្រើសការបរិច្ចាគ

    ធ្វើការវិនិយោគអប្បរមាទៅក្នុងមូលនិធិអភិវឌ្ឍន៍ (NDF)

        • ទឹកប្រាក់ USD 230,000 សម្រាប់សមាជិកគ្រួសារ 4 នាក់
        • ទឹកប្រាក់ USD 245,000 សម្រាប់សមាជិកគ្រួសារ 5 នាក់
        • ទឹកប្រាក់ USD 10,000 សម្រាប់ការបន្ថែមសមាជិកម្នាក់

    ធ្វើការចូលរួមវិភាគទានអប្បបរមាដល់មូលនិធិអភិវឌ្ឍន៍សាកលវិទ្យាល័យ West Indies​ (UWI)

      • ទឹកប្រាក់ USD 300,000 សម្រាប់សមាជិកគ្រួសារ 6 នាក់:
      • ទឹកប្រាក់ USD 10,000 សម្រាប់ការបន្ថែមសមាជិកម្នាក់
    1. ជម្រើសអចលនទ្រព្យ

    ធ្វើការវិនិយោគអប្បបរមាចំនួនទឹកប្រាក់ USD 325,000 ទៅក្នុងគម្រោងអចលនទ្រព្យ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល ដែលនឹងត្រូវរក្សាទុកក្នុងរយៈពេល 5 ឆ្នាំ។

    ដំណើរការ (ចន្លោះពី 6-9 ខែ)

    • បំពេញលក្ខខណ្ឌត្រួតពិនិត្យលក្ខណ:សម្បត្តិ និង​ KYC ជាមុន
    • រៀបចំឯកសារ និងពាក្យស្នើសុំដែលតម្រូវ
    • ធ្វើការដាក់ពាក្យស្នើសុំតាមរយ:ភ្នាក់ងារដែលមានការទទួលស្គាល់ពីរដ្ឋាភិបាល និងធ្វើការបង់ថ្លៃត្រួតពិនិត្យលក្ខណ:សម្បត្តិ និង 10% នៃថ្លៃសេវារដ្ឋាភិបាល
    • នៅពេលទទួលបានលិខិតអនុម័ត អ្នកដាក់ពាក្យត្រូវបង់ថ្លៃវិនិយោគដែលតម្រូវ និងបង់ថ្លៃសេវារដ្ឋាភិបាលដែលនៅសល់
    • អ្នកដាក់ពាក្យសុំ និងសមាជិកនៅក្នុងបន្ទុកទាំងអស់ នឹងត្រូវធ្វើដំណើរទៅ Antigua និង Barbuda  5 ថ្ងៃ ក្នុងរយៈពេល 5 ឆ្នាំ។

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.



      ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA)

      កម្មវិធីការទទួលបានសញ្ជាតិតាមរយៈការវិនិយោគ (ហៅកាត់ថា “CIP”) របស់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) ផ្តល់ជូនបុគ្គលដែលគ្រប់លក្ខខណ្ឌ និងក្រុមគ្រួសាររបស់ពួកគាត់នូវឱកាសដើម្បីទទួលបានសញ្ជាតិស្របច្បាប់ពេញលេញ និងលិខិតឆ្លងដែននៅពេលធ្វើការវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA)។

      ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ដើម្បីស្នើសុំសញ្ជាតិ អ្នកដាក់ពាក្យជាដំបូងត្រូវតែមានអាយុលើសពី 18 ឆ្នាំ មានចរិតលក្ខណៈល្អ ហើយត្រូវតែចូលរួមចំណែកក្នុងការវិនិយោគ ឬការបរិច្ចាគ ទៅក្នុងគម្រោងនៃការវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

      បេក្ខជនដែលមិនមានសិទ្ធិ គឺជាអ្នកដែល៖

      • ផ្តល់ព័ត៌មានមិនពិតលើពាក្យសុំរបស់ពួកគេ។
      • ជាបេក្ខជនដែល ឬ​មាន​សមាជិក​គ្រួសារ​ដែល​មាន​ជំងឺ​ឆ្លង និង/ឬ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដូច​បាន​បញ្ជាក់​ដោយ​គ្រូពេទ្យ
      • មិនទាន់បានទទួលការលើកលែងទោស, ធ្លាប់ត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសណាមួយ ពីបទល្មើស ដែលត្រូវ​ជាប់ពន្ធនាគារលើសពី 6 ខែ ហើយដែលមិនត្រូវបានចាត់ទុកថាជា ‘ផុត​អាជ្ញាយុកាល’
      • គឺជាកម្មវត្ថុនៃការស៊ើបអង្កេតឧក្រិដ្ឋកម្ម
      • បង្កហានិភ័យសន្តិសុខជាតិរបស់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) ឬប្រទេសផ្សេងទៀត
      • បានចូលរួមនៅក្នុងសកម្មភាពណាមួយដែលទំនងជាបង្កឱ្យមានការប៉ះពាល់ដល់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA)
      • ត្រូវបានបដិសេធមិនផ្តល់ទិដ្ឋាការទៅកាន់ប្រទេសណាមួយ ដែលប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA)​ ទទួលបានការលើកលែងទិដ្ឋាការធ្វើដំណើរ ហើយមិនដែលបានទទួលទិដ្ឋាការទៅកាន់ប្រទេសដែលបានចេញការបដិសេធនោះឡើងវិញ។

      បេក្ខជនដែលត្រូវបានដាក់កំហិត គឺជាបុគ្គលទាំងឡាយណាដែលមានសញ្ជាតិ៖

      • អាហ្វហ្គានីស្ថាន
      • បេឡារុស្ស
      • អ៊ីរ៉ង់
      • អ៊ីរ៉ាក់
      • កូរ៉េខាងជើង
      • រុស្ស៊ី
      • សូម៉ាលី
      • យេម៉ែន
      • ស៊ូដង់

      ប្រជាពលរដ្ឋនៃប្រទេសដែលត្រូវបានដាក់កំហិតដូចរៀបរាប់ខាងលើ មានសិទ្ធិដាក់ពាក្យសុំសញ្ជាតិអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) តាមរយៈការវិនិយោគ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

      • ធ្វើចំណាកស្រុកមុនអាយុ ឬមុនពេលពេញវ័យ; និង/ឬ

      មានទីលំនៅអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលី កាណាដា ណូវ៉ែលសេឡង់ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ចក្រភពអង់គ្លេស ឬសហរដ្ឋអាមេរិក ក្នុងរយៈពេលមិនតិចជាង 10 ឆ្នាំ និងមិនរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសដែលត្រូវបានដាក់កំហិតណាមួយឡើយ។

      • ប្តីឬប្រពន្ធរបស់បេក្ខជនចម្បង
      • កូននៅក្នុងបន្ទុករបស់បេក្ខជនចម្បង ឬកូនរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុក្រោម 30 ឆ្នាំ (ត្រូវបង្ហាញភស្តុតាងនៃការសិក្សារនៅស្ថាប័នអប់រំដែលមានការទទួលស្គាល់សម្រាប់កូនដែលមានអាយុពី 18-30 ឆ្នាំ)
      • កូនក្នុងបន្ទុកយ៉ាងហោចណាស់ 18 ឆ្នាំ ដែលមានបញ្ហាសុខភាពផ្លូវកាយ និង/ឬផ្លូវចិត្ត ហើយដែលកំពុងរស់នៅជាមួយ និងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង
      • ឪពុកម្តាយ ឬជីដូនជីតា របស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុលើសពី 55 ឆ្នាំ ដែលកំពុងរស់នៅជាមួយ និងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង
      • បងប្អូន​បង្កើត​ដែល​មិន​ទាន់​រៀបការ​របស់​បេក្ខជនចម្បង ឬ​របស់ប្តី/​ប្រពន្ធនៃបេក្ខជនចម្បង
      • អនាគតស្វាមីភរិយារបស់បេក្ខជនចម្បង
      • អនាគតប្តីឬប្រពន្ធរបស់កូនក្នុងបន្ទុក ដែលកូនក្នុងបន្ទុកនោះគឺពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើបេក្ខជនចម្បង
      • អនាគតកូន នៃកូនក្នុងបន្ទុករបស់បេក្ខជនចម្បង

      លិខិតឆ្លងដែនរបស់ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA)​ អនុញ្ញាតឱ្យលោកអ្នកធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ដែនសមត្ថកិច្ចជាង 150ប្រទេស ដែលរួមមាន ហុងកុង រុស្ស៊ី សិង្ហបុរី ចក្រភពអង់គ្លេស និងតំបន់Schengen នៃទ្វីបអ៊ឺរ៉ុប ។ បញ្ជីពេញលេញអាចចូលមើលបាននៅលើគេហទំព័រ CIP នៅទីនេះ៖ https://cip.gov.ag/how-to-apply/passport-visa-requirements/​​ អនុញ្ញាតអោយលោកអ្នកមានសញ្ជាតិច្រើន ហើយសញ្ជាតិនេះមានសុពលភាពពេញមួយជីវិត។

      ពេលវេលាដំណើរកា សម្រាប់ការដាក់ពាក្យស្នើសុំសញ្ជាតិអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA)​ តាមរយៈការវិនិយោគ គឺប្រហែល 6-9 ខែ រួមទាំងការរៀបចំពាក្យសុំ ការអនុម័ត និងការចេញវិញ្ញាប័នបត្រចុះបញ្ជីសញ្ជាតិ និងលិខិតឆ្លងដែន។

      មិនមានតម្រូវការក្នុងការធ្វើដំណើរ ឬទៅរស់នៅក្នុងប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) មុនពេលដែលលោកអ្ន​កទទួលបានសញ្ជាតិនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋគួរតែចំណាយពេលយ៉ាងហោចណាស់ 5 ថ្ងៃនៅប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA) ក្នុងរយៈពេល 5 ឆ្នាំ បន្ទាប់ពីទទួលបានសញ្ជាតិ និងដើម្បីធ្វើសច្ចាប្រណិធាននៅប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (ANTIGUA & BARBUDA).

      អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថាពួកគេមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការវិនិយោគ ហើយថវិកានោះបានទទួលដោយស្របច្បាប់។ ប្រភេទនៃឯកសារដែលត្រូវការ អាចនឹងប្រែប្រួលអាស្រ័យលើប្រភព នៃថវិកាដែលនឹងប្រើសម្រាប់ការវិនិយោគ។

      បេក្ខជនអាចរាប់បញ្ចូលទាំងប្រាក់ ដែលត្រូវបានផ្តល់អោយដោយមិត្តភ័ក្តិ ឬសមាជិកគ្រួសារសម្រាប់ការ  វិនិយោគ។ ក្នុងករណីភាគច្រើន ឯកសារបន្ថែមនឹងត្រូវបានទាមទារពីអ្នកឧបត្ថម្ភទាក់ទងនឹងប្រភពនៃមូលនិធិរបស់ពួកគេ។ ប្រភេទនៃឯកសារដែលត្រូវការនឹងប្រែប្រួលអាស្រ័យលើប្រភពនៃមូលនិធិសម្រាប់ធ្វើការ​វិនិយោគ។

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។