អូស្រ្តាលី

Investor Stream Visa 188B

អត្ថប្រយោជន៍

  • អាចទៅធ្វើការ ឬសិក្សានៅប្រទេសអូស្ត្រាលីបាន
  • ជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងទីផ្សារការងាររីកដុះដាល
  • បរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ហើយជីវភាពរស់នៅមានកម្រិតខ្ពស់បំផុតក្នុងពិភពលោក
  • អាកាសធាតុបែបលក្ខណ:ត្រូពិក និងជាទីក្រុងបែបឧស្សាហកម្ម
  • ប្រព័ន្ធថែរក្សាសុខភាពដែលមានការឧបត្ថម្ភ
  • មានពហុវប្បធម៌ចម្រុះដ៏សម្បូរបែប

ជម្រើសវិនិយោគ

  • ធ្វើការវិនិយោគយ៉ាងតិច ២,៥លានដុល្លារអូស្ត្រាលី ទៅក្នុងប័ណ្ណបំណុលរដ្ឋាភិបាលរបស់រដ្ឋដោយប្រើប្រាស់មូលនិធិ ដែលបង្គរទុកពីអាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឫការវិនិយោគដែលមានការទទួលស្គាល់
  • ការវិនិយោគត្រូវធ្វើការរក្សាទុក យ៉ាងតិច ៥ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសដោយរដ្ឋដែលអ្នកជ្រើសរើស។ ការវិនិយោគនេះមាន​ការធានា និងទទួលបានការប្រាក់ផងដែរ។ អត្រាការបា្រក់ ត្រូវគិតទៅតាមថ្ងៃដែលលុយត្រូវបានដាក់វិនិយោគ
  • ប្រសិនបើការវិនិយោគត្រូវបានដកចេញ នោះនឹងមានការជូនដំណឹង ហើយទិដ្ឋាការនឹងត្រូវបានលុបចោល

លក្ខខណ្ឌ

  • ត្រូវមានអាយុក្រោម ៥៥ឆ្នាំ
  • ត្រូវមានចំណេះដឹងភាសាអង់គ្លេស
  • ត្រូវទទួលបានពិន្ទុយ៉ាងតិច​ ៦៥ ពីការប្រឡងយកពិន្ទុ
  • តម្រូវឲ្យមានកម្រិតសុខភាព និងលក្ខណ:សម្បត្តិស្របទៅតាមតម្រូវការរបស់អូស្រ្តាលី
  • ធ្វើការវិនិយោគយ៉ាងតិច ២,៥ លានដុល្លារអូស្ត្រាលី ទៅក្នុងគម្រោងរដ្ឋាភិបាលណាមួយ ក្នុងអំឡុងពេលយ៉ាងតិច ៥ឆ្នាំ
  • អ្នកដាក់ពាក្យសុំ និងប្តី/ប្រពន្ធ ត្រូវមានអាជីវកម្ម និងទ្រព្យធនសុទ្ធផ្ទាល់ខ្លួន ចំនួនយ៉ាងតិច២,៥​ លានដុល្លារអូស្ត្រាលី ក្នុងអំឡុងពេល ២ឆ្នាំ មុនពេលធ្វើការដាក់ពាក្យនេះ
  • មានគោលបំណងច្បាស់លាស់ក្នុងការទៅរស់នៅយ៉ាងតិច ២ឆ្នាំ ក្នុងអំឡុងពេល ៤ឆ្នាំជាប់គ្នា នៅក្នុងរដ្ឋ ឬតំបន់ណាមួយ ដែលលោកអ្នកបានធ្វើការវិនិយោគ
  • មានជំនាញគ្រប់គ្រងជាន់ខ្ពស់ និងមានបទពិសោធន៍លើសពី ៣ឆ្នាំ លើការគ្រប់គ្រងអាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឫការវិនិយោគដែលមានការទទួលស្គាល់
  • ក្នុងរយ:ពេល ១ឆ្នាំ ក្នុងអំឡុងពេល ៥ឆ្នាំ មុនពេលធ្វើការដាក់ពាក្យនេះ អ្នកដាក់ពាក្យស្នើសុំ និងប្តី/ប្រពន្ធត្រូវ៖
    • គ្រប់គ្រងអាជីវកម្មដែលមានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអ្នកដាក់ពាក្យកាន់កាប់ភាគហ៊ុនក្នុងនោះយ៉ាងតិច ១០ភាគរយ ឫ
    • គ្រប់គ្រងការវិនិយោគដែលមានការទទួលស្គាល់ ក្នុងចំនួន​យ៉ាងតិច ១,៥លានដុល្លារអូស្ត្រាលី

ដំណើរការ

  • អ្នកដាក់ពាក្យត្រូវដាក់ឯកសារបង្ហាញពីចំណាប់អារម្មណ៍ ឫ Expression of Interest (EOI) ក្នុង “Skill Select” ដើម្បីទទួលបានការតែងតាំងដោយរដ្ឋាភិបាលរបស់រដ្ឋ ឫតំបន់នោះ
  • នៅពេលទទួលបានការតែងតាំងពីរដ្ឋាភិបាលនៃរដ្ឋ ឬតំបន់ និងការអញ្ជើញឲ្យដាក់ពាក្យ អ្នកដាក់ពាក្យសុំត្រូវដាក់ពាក្យសុំទិដ្ឋាការតាមរយៈអនឡាញក្នុងពេល ៦០ថ្ងៃ
  • នៅពេលទទួលបានការអនុម័តជាគោលការណ៍នៃពាក្យសុំទិដ្ឋាការ វិនិយោគិននឹងទទួលបានដំណឹងពីពេលដែលត្រូវធ្វើការវិនិយោគឲ្យបានត្រឹមត្រូវ
  • ពេលដែលគេធ្វើការវិនិយោគបានត្រឹមត្រូវ ទិដ្ឋាការនឹងត្រូវចេញជាស្ថាពរ
  • ទិដ្ឋាការនេះគឺសម្រាប់រយ:ពេល ៤ឆ្នាំ និង៣ខែ ជាមួយនឹងតម្រូវការស្នាក់នៅរយៈពេលខ្លី
  • មុនពេលធ្វើការដាក់ពាក្យសុំសិទ្ធិរស់នៅជាអចិន្ត្រៃយ៍របស់អ្នកដាក់ពាក្យសុំ និងគ្រួសារ ក៏ដូចជាការសុំសញ្ជាតិ

FAQ

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

    Request Investment Program One-Pager