តើកម្មវិធី Canada Start-Up Visa ជាអ្វី?

Canada Start-Up Visa ជាកម្មវិធីដែលបានបង្កើតឡើងសម្រាប់សហគ្រិន ដែលមានគំនិតច្នៃប្រឌិតដែលអាចនឹងជំរុញកំណើនសេដ្ឋកិច្ច និង ទទួលបានការបេជ្តាចិត្តជាលទ្ធផលពីអង្គការដែលបានកំនត់។ កម្មវិធីនេះទាមទារការវិនិយោគហិរញ្ញវត្ថុអប្បបរមាចំនួន CAD 190,000 និងផ្តល់សិទ្ធិស្នាក់នៅក្នុងប្រទេសកាណាដា។ បេក្ខជនអាចដាក់ពាក្យសុំសញ្ជាតិកាណាដាបានបន្ទាប់ពី 3ឆ្នាំ។

អត្ថប្រយោជន៍

  • ទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ភ្លាមៗ បន្ទាប់បានទទួលជោគជ័យលើពាក្យស្នើសុំ
  • សញ្ជាតិទីពីរត្រូវបានអនុញ្ញាត
  • អ្នកក្រោមបន្ទុកអាចរាប់បញ្ជូលបាន៖
    • ប្តី/ប្រពន្ធ ឬដៃគូ
    • កូនក្រោមបន្ទុកមានអាយុក្រោម 22ឆ្នាំ ដែលមិនទាន់មានប្តី/ប្រពន្ធ ឬដៃគូ
  • មិនមានប្រភពមូលនិធិ និង​តម្រូវការមូលនិធិ
  • មិនមានការកំណត់អាយុ
  • ដំណើរការរហ័ស
  • មានសិទិ្ធអាចរស់នៅ ធ្វើការ និងសិក្សាបន្ទាប់ពីការអនុម័ត
  • ទទួលបានការអប់រំឧបត្ថម្ភធន ដែលមានគុណភាពខ្ពស់បន្ទាប់ពីការយល់ព្រម
  • ទទួលបានប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពដែលមានលក្ខណ:ឈានមុខគេ
  • ឱកាសដើម្បីធានាសាច់ញាតិគ្រួសាររបស់អ្នកទៅកាណាដា​
  • សិទ្ធិអាចដាក់ពាក្យយកសញ្ជាតិកាណាដាភ្លាមៗបន្ទាប់ពីទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ 3 ឆ្នាំ ក្រោយមក។

    Request for more information



    លក្ខខណ្ឌ

    • អ្នកដាក់ពាក្យត្រូវតែបង្ហាញថា ពួកគេគឺជាវិនិយោគិនដែលចង់ធ្វើអន្តោប្រវេសន៍ និង​មានភាពឆ្នៃប្រឌិត ព្រមទាំងអាចបង្កើតការងារ និងជួយឲ្យមានកំណើនសេដ្ឋកិច្ច​បន្ថែមទៀត
    • អ្នកដាក់ពាក្យត្រូវតែកាន់ហ៊ុនយ៉ាងតិច​ 10% នៃហ៊ុននៅក្នុងអាជីវកម្ម ហើយរួមគ្នាជាមួយនិងអង្គភាពយ៉ាងតិចចំនួន 50% នៃចំណែកភាគហ៊ុន
    • អ្នកដាក់ពាក្យត្រូវតែធ្វើប្រតិបត្តិការនិងគ្រប់គ្រងការបណ្តាក់ទុនអាជីវកម្មនៅពេលបង្កើតឡើងពីប្រទេសកាណាដា
    • អ្នកដាក់ពាក្យត្រូវតែបំពេញកំរិតអប្បបរមានៃកំរិត 5 នៅក្នុងការប្រលងដែលទទួលស្គាល់នៅកាណាដា ជាភាសាអង់គ្លេសរឺបារាំង ក្នុងការនិយាយ ការអាន​ ការស្តាប់ និងការសរសេរបាន
    • អ្នកដាក់ពាក្យត្រូវបង្ហាញថាខ្លួនមានមូលនិធិគ្រប់គ្រាន់ដើម្បីគាំទ្រនិងអ្នកក្រោមបន្ទុកបន្ទា​ប់ពីពួកគេបានទៅដល់ប្រទេសកាណាដា
    • អ្នកដាក់ពាក្យ និងសមាជិកគ្រួសារទាំងអស់ត្រូវតែមានសុខភាពល្អ និងមិនធ្លាប់មានប្រវត្តិទាក់ទងបទឧក្រិដ្ឋផ្សេងៗ

    ជម្រើសក្នុងការវិនិយោគ

    អ្នកដាក់ពាក្យអាចនិងទទួលបានលិខិតវិញ្ញាបនប័ត្រការប្តេជ្ញាចិត្តពីអង្គការដែលបានចាត់តាំងមួយក្នុងចំណោមប្រភេទខាងក្រោម៖

    • Business Incubator – ត្រូវបញ្ជាក់ថាពួកគេកំពុងតែចូលរួម ឫ ត្រូវបានទទួលឲ្យចូលរួមកម្មវិធីបង្កើតមុខជំនួញប្រភទថ្មី របស់អ្នកដាក់ពាក្យស្នើសុំនេះ
    • Angel Investor Group – ត្រូវបញ្ជាក់ថា ពួកគេកំពុងវិនិយោគទៅក្នុងមុខ​ជំនួញរបស់អ្នកដាក់ពាក្យស្នើសុំ យ៉ាងហោចណាស់ចំនួន CAD 75,000 ឬ
    • Venture Capital Fund – ត្រូវបញ្ជាក់ថា ពួកគេកំពុងវិនិយោគទៅក្នុង​មុខ​ជំនួញរបស់អ្នកដាក់ពាក្យស្នើសុំ យ៉ាងហោចណាស់ចំនួន CAD 200,000​

    ដំណើរការ

    • ការដាក់ពាក្យស្នើសុំ ក៏ដូចជាឯកសារភ្ជាប់ និងកម្រៃសេវាផ្សេងៗ
    • ដំណើរការរៀបចំបណ្ណការងារ អាចមានរយ:ពេលប្រមាណពី 8 – 12 សប្តាហ៍
    • ដំណើរការរៀបចំ សម្រាប់ពាក្យស្នើសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍ មានរយ:ពេលប្រមាណ 3 ខែ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      កម្មវិធីទិដ្ឋាការចាប់ផ្តើមជំនួញថ្មី

      របស់​ប្រទេស​កាណាដា​ (CSUV)

      កម្មវិធីទិដ្ឋាការចាប់ផ្តើមជំនួញថ្មី របស់​ប្រទេសកាណាដា (“SUV”) ផ្តល់ជូនសហគ្រិន និងក្រុមគ្រួសាររបស់ពួកគេនូវឱកាសដើម្បីទទួលបានសិទ្ធជាអ្នករស់នៅជាអចិន្ត្រៃយ៍នៅពេលបង្កើតអាជីវកម្មច្នៃប្រឌិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រទេសកាណាដា ដោយមានការគាំទ្រពីអង្គភាពដែលបានកំណត់។

      លក្ខខណ្ឌ​តម្រូវសម្រាប់​កម្មវិធីមានដូចខាងក្រោម៖

      ការបណ្តាក់ទុនដែលដាក់ស្នើឡើងគឺជាអាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

      ការបណ្តាក់ទុនអាចចាត់ទុកថាជាអាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមកម្មវិធី SUV ប្រសិនបើនៅពេលការប្តេជ្ញាចិត្តត្រូវបានធ្វើឡើង៖

      • អ្នកដាក់ពាក្យសុំទទួលបានសិទ្ធិបោះឆ្នោតចំនួន 10% ឬច្រើនជាងនេះ នៃភាគហ៊ុនទាំងអស់នៃក្រុមហ៊ុនបណ្តាក់ទុនដែលមិនទាន់មាននៅពេលនោះ។ និង
      • អង្គភាព​ដែល​បាន​កំណត់​និងអ្នកស្នើសុំ កាន់កាប់រួមគ្នាច្រើនជាង 50% នៃសិទ្ធិបោះឆ្នោតនៅក្នុងអាជីវកម្ម។ និង
      • គោលបំណងរបស់អ្នកដាក់ពាក្យ គឺទទួល​បាន​ការបណ្តាក់ទុន៖
        • ក្នុងនោះអ្នកដាក់ពាក្យ​ ផ្តល់ការគ្រប់គ្រងយ៉ាងសកម្មនៅក្នុងប្រទេសកាណាដា
        • ចំណុចចំបងនៃប្រតិបត្តិការរបស់ការវិនិយោគត្រូវធ្វើឡើងនៅក្នុងប្រទេសកាណាដា
        • កាបង្កើត​សាជីវកម្ម​ត្រូវបង្កើតឡើងក្នុងប្រទេសកាណាដា

      លិខិត​បញ្ជាក់ការប្តេជ្ញាចិត្តពីអង្គភាពដែលបានកំណត់

      ដើម្បីគាំទ្រលើ​ភាព​ជាក់ស្តែងថាការបណ្តាក់ទុនដែលបានស្នើឡើងពាក់ព័ន្ធនឹងគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដែលមានសក្តានុពលក្នុងការប្រកួតប្រជែងលើមាត្រដ្ឋានពិភពលោក និងអាចបង្កើតការងារសម្រាប់ជនជាតិកាណាដា អ្នកដាក់ពាក្យត្រូវតែទទួលបានមួយក្នុងចំណោមដូចខាងក្រោម៖

      1. ការវិនិយោគយ៉ាង​ហោច​ណាស់ $75,000 ពីក្រុមវិនិយោគិន angel investor group;
      2. ការវិនិយោគយ៉ាងហោចណាស់ $200,000 ពីមូលនិធិបណ្តាក់ទុនដែលបានកំណត់; ឬ
      3. ការទទួលយកទៅក្នុងកម្មវិធី business incubator ដោយ business incubator ដែលបានកំណត់។

      តម្រូវការភាសា

      អ្នកដាក់ពាក្យត្រូវតែមានមាន​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​ ឬ​ភាសា​បារាំង​យ៉ាង​ហោច​ណាស់​កម្រិត CLB 5 ។

      តម្រូវការមូលនិធិការ​តាំង​ទី​លំនៅ

      អ្នកដាក់ពាក្យត្រូវតែបង្ហាញថាគាត់មានធនធានហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់ខ្លួនឯងនិងអ្នកនៅក្នុងបន្ទុក។ សម្រាប់ព័ត៌មានបន្ថែមអំពីតម្រូវការមូលនិធិទូទាត់ (តំណភ្ជាប់)។

      ប្តី ប្រពន្ធ និងកូនរបស់អ្នកដាក់ពាក្យ អាចមានលក្ខណៈគ្រប់គ្រាន់ជាសមាជិកគ្រួសារក្នុងបន្ទុកនៅក្នុងកម្មវិធី SUV។ ចំណាំថាកូនរបស់អ្នកដាក់ពាក្យអាចមានលក្ខណៈគ្រប់គ្រាន់ជាសមាជិកនៅក្នុងបន្ទុកប្រសិនបើពួកគេ៖

      • មានអាយុក្រោម 22 ឆ្នាំ និង
      • មិនមានប្តី ប្រពន្ធ ឬដៃគូ

      អ្នករស់នៅអចិន្ត្រៃយ៍នៅប្រទេសកាណាដាមានសិទ្ធិស្របច្បាប់ដូចខាងក្រោមៈ

      • សិទ្ធិក្នុងការរស់នៅ ធ្វើការ និងសិក្សាគ្រប់ទីកន្លែងក្នុងប្រទេសកាណាដាជាអចិន្ត្រៃយ៍;
      • សិទ្ធិទទួលបានអត្ថប្រយោជន៍សង្គមមួយចំនួន រួមទាំងការធានារ៉ាប់រងសុខភាពសាធារណៈ។ និង
      • សិទ្ធិក្នុងការដាក់ពាក្យសុំសញ្ជាតិប្រសិនបើបានបំពេញលក្ខខណ្ឌជាក់លាក់មួយចំនួន ;
      • សិទ្ធិទទួលបានការការពារក្រោមច្បាប់កាណាដា និងធម្មនុញ្ញសិទ្ធិកាណាដា និងសិទ្ធិសេរីភាព ។
      • ក្រុម​ហ៊ុន​គាំទ្រ​អ្នក​ចាប់​ផ្តើម​វិនិយោគ​ថ្មី (Business Incubator) ធ្វើការវាយតម្លៃដោយយកចិត្តទុកដាក់លើគុណវុឌ្ឍិរបស់អ្នកដាក់ពាក្យ។
      • អ្នកដាក់ពាក្យ ធ្វើការ​បញ្ជាក់ពីចំណាប់អារម្មណ៍របស់គាត់ដើម្បីធ្វើការជាមួយ business incubatorl។
      • ការដាក់ពាក្យសុំប័ណ្ណការងារ និងពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍។
      • នៅពេលដែលពាក្យសុំប័ណ្ណការងារត្រូវបានអនុម័ត អ្នកដាក់ពាក្យអាចធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីដំណើរការប័ណ្ណការងារ និងធ្វើការជាមួយ business incubator លើការបណ្តាក់ទុន។
      • ពេល​ទទួល​បាន​ការ​អនុម័ត​លើពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍របស់អ្នកដាក់ពាក្យ អ្នកដាក់ពាក្យនិងសមាជិកគ្រួសារក្នុងបន្ទុក  អាចទទួលបានសិទ្ធតាំងទីលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងប្រទេសកាណាដា។
      • 8 ទៅ12 សប្តាហ៍ សម្រាប់ដំណើរការពាក្យសុំប័ណ្ណការងារ
      • ដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍រយៈពេល 33 ខែ

      មិនមានតម្រូវការស្នាក់នៅក្រោមកម្មវិធី SUV ទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារកម្មវិធីនេះតម្រូវឱ្យបេក្ខជនធ្វើការ​ គ្រប់គ្រងពី​ប្រទេស​កាណាដា​យ៉ាងសកម្ម និងនៅ​តែ​បន្ត ហើយនោះ​គឺ​ជាផ្នែកសំខាន់នៃអាជីវកម្មត្រូវ ធ្វើឡើងនៅក្នុងប្រទេសកាណាដា ហើយបេក្ខជនអាចនឹងត្រូវតម្រូវឱ្យស្នាក់នៅក្នុងប្រទេសកាណាដាដើម្បីបំពេញតម្រូវការកម្មវិធីទាំងនេះ។

      ទេ អ្នកដាក់ពាក្យ គ្រាន់តែបង្ហាញថាពួកគេមានមូលនិធិសម្រាប់​ការ​តាំង​ទីលំនៅ​ គ្រប់គ្រាន់ដើម្បីបំពេញតាម​តម្រូវការកម្មវិធី។ ភស្តុតាង ប្រភពនៃមូលនិធិទេគឺមិនចាំបាច់នោះទេ។

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។