កម្មវិធីរមណីយដ្ឋាន ANTIGUA & BARBUDA MOONGATE

កម្មវិធីសញ្ជាតិ Antigua & Barbuda ដោយការវិនិយោគ៖ កម្មវិធីរមណីយដ្ឋាន Moon Gate គឺសម្រាប់វិនិយោគិនដែលកំពុងស្វែងរកការទទួលបានសញ្ជាតិតាមរយៈការទិញអចលនទ្រព្យប្រណិតដែលមានតម្លៃប្រកួតប្រជែង។ កម្មវិធីនេះតម្រូវឱ្យមានការចូលរួមផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 250,000 ហើយការវិនិយោគត្រូវតែធ្វើឡើងយ៉ាងហោចណាស់ 5 ឆ្នាំ។

បេក្ខជនដែលជោគជ័យត្រូវបានផ្តល់សញ្ជាតិ Antigua & Barbuda ​ពេញមួយជីវិត។

  • ការវិនិយោគអប្បបរមា៖ USD 250,000
  • ការទទួលបានសញ្ជាតិ៖ បន្ទាប់ពី ៥ ឆ្នាំ។

អត្ថប្រយោជន៏

  • សញ្ជាតិពេញមួយជីវិត​ និងអាចបន្តទៅអ្នកជំនាន់​​ក្រោយបាន
  • អនុញ្ញាតអោយកាន់សញ្ជាតិច្រើន
  • សមាជិកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
    1. ប្តី/ប្រពន្ធ
    2. កូនដែលមានអាយុក្រោម 30 ឆ្នាំ
    3. ឪពុកម្តាយដែលមានអាយុចាប់ពី 55 ឆ្នាំឡើង
    4. បងប្អូនបង្កើតដែលនៅលីវ របស់អ្នកដាក់ពាក្យបង្គោល ឬ ប្តី/ប្រពន្ធ
  • អាច​បន្ថែមប្តី/ប្រពន្ធ និងកូន ដែល​នឹងមាន​នាពេល​អនាគត
  • ធ្វើដំណើរទៅកាន់ជាង 150 ប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ
  • មិនមានតម្រូវការលក្ខខណ្ឌលើភាសា
  • មានរបបពន្ធដែលគួរអោយទាក់ទាញ​ និងមិនមានពន្ធផ្ទាល់ខ្លួន
  • ដំណើរការឆាប់រហ័ស
  • មិនមានតម្រូវការកម្រិតការសិក្សា ឬបទពិសោធន៍ការគ្រប់គ្រង
  • មានសិទ្ធិរស់នៅធ្វើការនិងតាំងទីលំនៅ​ នៅបណ្តាប្រទេស​នៃសមាជិកការីបៀន (CARICOM)

    Request for more information



    លក្ខខណ្ឌ

    • អ្នកដាក់ពាក្យត្រូវមានអាយុ 18​ ឆ្នាំ ឬលើសពីនេះ
    • អ្នកដាក់ពាក្យមិនត្រូវមានប្រវត្តិបទឧក្រិដ្ឋ (​លើកលែង​​ អនីតិជន​ ឬ​​បង់ការពិន័យរួចរាល់)
    • មិនធ្លាប់មានប្រវត្តិទិដ្ឋាការត្រូវបានបដិសេធដោយប្រទេសណាមួយ រួមជាមួយការមិនអនុម័តទិដ្ឋាការជាបន្តបន្ទាប់ ដោយប្រទេស​ណាមួយ ក្នុងចំណោម​ប្រទេស ដែល​​ធ្វើដំណើរ​​មិន​ត្រូវការ​ទិដ្ឋាការ​ពីប្រទេស​​អាន់ទីហ្គ័រ និងបាប៊ូដា
    • ធ្វើការបរិច្ចាក​ ឬវិនិយោគដែលមាន​លក្ខណ:សម្បត្តិគ្រប់គ្រាន់
    • ត្រូវតែដាក់ពាក្យតាមរយ:ភ្នាក់ងារដែលផ្តល់សិទ្ធិដោយរដ្ឋាភិបាល

    កម្មវិធីរមណីយដ្ឋាន ANTIGUA & BARBUDA MOONGATE

    • សណ្ឋាគារប្រណិត 42 Suite Boutique Hotel ដែលមានក្លឹបកម្សាន្ត បារ និងកន្លែងអង្គុយលេង ភោជនីយដ្ឋាន ស្ប៉ា និងអាងហែលទឹកធំទូលាយបែប infinity pool
    • មានទីតាំងនៅ Half Moon Bay ដែលដើរ​ត្រឹម​តែ 2 នាទីប៉ុណ្ណោះពីឆ្នេរដ៏ស្រស់ស្អាតបំផុតមួនៅតំបន់ Caribbean
    • វិនិយោគលើអចលនៈទ្រព្យជាកម្មសិទ្ធិផ្ទាល់ខ្លួន (Freehold) រួមជាមួយនឹងប័ណ្ណកម្មសិទ្ធតែមួយប៉ុណ្ណោះលើគ្រប់​អចលនទ្រព្យទាំងអស់ដែលបានទិញ
    • បន្ទប់ទាំង 42 ត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងអាកាសធាតុ គ្រឿងសង្ហារឹមពេញលេញ និងភ្ជាប់មកជាមួយនូវជម្រើសកម្សាន្តដ៏ធំទូលាយ
    • ជំរើសក្នុងការវិនិយោគ:
      • ឈុតបន្ទប់ស្តង់ដារ​​​​ USD 250,000
      • ឈុតបន្ទប់ Premium ជាមួយនឹងអាងហែលទឹក USD 400,000
      • ឈុតបន្ទប់បែប Penthouse Suite USD 600,000
    • អ្នកដាក់ពាក្យក៏អាចទិញពាក់កណ្តាលនៃ Premium Suite ជាមួយ Plunge pool ឬមួយភាគបីនៃ Penthouse Suite ក្នុងតម្លៃ USD 200,000
    • ត្រូវរក្សាទុកអចលនទ្រព្យយ៉ាងហោចណាស់ 5 ឆ្នាំកម្មវិធីជួលដែលបង្កើតប្រាក់ចំណូល ផ្តល់ដំណោះស្រាយបត់បែនច្រើនសម្រាប់វិនិយោគិន

    ដំណើរការ (ចន្លោះពី​​  3-6 ខែ)

    • បំពេញសំណុំបែបបទ និងធ្វើការ​បង់ប្រាក់
    • បំពេញពាក្យស្នើសុំ ទូទាត់ថ្លៃសេវាផ្នែកច្បាប់ និងថ្លៃការត្រួតពិនិត្យលក្ខណ:សម្បត្តិ
    • នៅពេលទទួលបានការអនុម័ត អ្នកដាក់ពាក្យត្រូវបង់ថ្លៃវិនិយោគ ថ្លៃរៀបចំលិខិតឆ្លងដែន និងបង់កម្រៃសេវារដ្ឋាភិបាលផ្សេងៗដែលនៅសល់
    • វិនិយោគិននឹងទទួលបានវិញ្ញាបនប័ត្រសញ្ជាតិ និង​លិខិត​ឆ្លងដែន​
    • កំឡុងពេល 5 ឆ្នាំដំបូង អ្នកដាក់ពាក្យ ព្រមទាំងសមាជិកក្នុងបន្ទុក ត្រូវធ្វើដំណើរទៅប្រទេសអាន់ទីហ្គ័រនិងបាប៊ូដា ឲ្យបានយ៉ាងហោចណាស់ 5 ថ្ងៃ និងធ្វើការស្បថសច្ចាប្រណិធាន

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ឯកសារបច្ចុប្បន្នទុកសម្រាប់ប្រើប្រាស់ក្នុងការណែនាំ និងផ្តល់ព័ត៌មានទូទៅតែប៉ុណ្ណោះ ដោយមិនបង្កើត ឬបង្ហាញដើម្បីផ្តល់ឱ្យអ្នកនូវដំបូន្មានផ្នែកច្បាប់នោះទេ។ ព័ត៌មានបែបនេះអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗមានលក្ខណៈប្លែក ហើយអាស្រ័យលើអង្គហេតុ និងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ហើយត្រូវមានការពិចារណា ប្រសិនបើត្រូវអនុវត្តព័ត៌មានទូទៅចំពោះស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក។ សម្រាប់ការវាយតម្លៃអំពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ក្រុមការងារផ្នែកច្បាប់របស់យើងនឹងរីករាយក្នុងការជួយលោកអ្នក។