ជំនួញដែលផ្តល់នូវលទ្ធផល

ច្បាប់ពាណិជ្ជកម្ម

ពួកយើងផ្តល់នូវសេវាកម្មមួយ ប្រកបដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ​ និងប្រកបដោយនិរន្តរភាពក្នុងកម្រិតខ្ពស់បំផុត តាមរយៈបណ្តាញទំនាក់ទំនងទាំងអស់របស់ការិយាល័យយើង ដើម្បីព្យាករណ៍ទុកជាមុន និងដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក។ ជាការពិតណាស់ ការបង្កើតទំនាក់ទំនង ចាប់ផ្តើមពីពេលយើងស្តាប់លោកអ្នក ដែលជាអតិថិជនរបស់យើង។ ចាប់តាំងពីពេលបង្កើតក្រុមហ៊ុនដំបូង រហូតដល់ការបើកការិយាល័យតំណាង ឬសាខាក្រុមហ៊ុនជាច្រើន យើងអាចគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់ ហើយយើងតែមានវត្តមានជានិច្ចសម្រាប់លោកអ្នក។

droit des affaires avocat d'affaire

អ្នកជំនាញរបស់យើង

Citizenship by Investment

ការប្រឹក្សាយោបល់ផ្នែកច្បាប់ពាក់ព័ន្ធនឹងវិស័យរ៉ែ រុក្ខាប្រមាញ់ និងបរិស្ថាន

HLG ផ្តល់នូវការប្រឹក្សាយោបល់ផ្នែកច្បាប់ប្រកដោយចំណេះដឹង ទំនុកចិត្ត និងទាន់ពេលវេលា ទៅលើគ្រប់ផ្នែក ដែលទាក់ទងនឹងវិស័យរ៉ែ រុក្ខាប្រមាញ់ និងបរិស្ថាន។​ អតិថិជនរបស់យើងរួមមាន ក្រុមហ៊ុនផ្នែករុករក អភិវឌ្ឍ និងប្រតិបត្តិការ ក៏ដូចជាក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនម៉ៅការផ្គត់ផ្គង់សម្ភារៈ និងសេវា។ HLG ដើរតួនាទីជាស្ពាន រវាងអាជ្ញាធរនិយ័តករ និងក្រុមហ៊ុនរ៉ែ ឬអ្នកប្រឹក្សាបច្ចេកទេសរបស់ពួកគេ។ យើងក៏មានការិយាល័យនៅប្រទេសកាណាដា ដែលត្រូវបានទទួលស្គាល់ថាជាប្រទេស ដែលនាំមុខគេលើពិភពលោក ខាងផ្នែកវិស័យពាណិជ្ជកម្មរ៉ែ ហើយពួកយើងក៏មានសមាសភាពយ៉ាងរឺងមាំ នៅទូទាំងអាស៊ី ដែលល្បីល្បាញលើជំនាញជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

Citizenship by Investment

វិស័យពាណិជ្ជកម្មក្រៅប្រទេស

HLG អាចជួយតម្រង់ទិសអាជីវកម្មរបស់លោកអ្នក តាមរយៈច្បាប់ បទបញ្ញតិបរទេស ពន្ធ គយ និងការិយាធិបតេយ្យ ដែលមានភាពស្មុគស្មាញ ដើម្បីឲ្យប្រាកដថាលោកអ្នកបានសម្រេចគោលដៅទាំងអស់របស់អ្នក និងលុបបំបាត់ការភា្ញក់ផ្អើលដែលមិនសមស្របប្រកបណាមួយ។ ជាមួយនឹងច្បាប់ និងការអនុវត្តន៍ខុសគ្នារវាងប្រទេសទាំងពីរ យើង ផ្តល់ជូន នូវការប្រឹក្សាផ្នែកច្បាប់ក្រៅប្រទេស ដោយមិនទុកឲ្យអតិថិជនរបស់យើងប្រឈមនឹងបញ្ហា ដែលបង្កមកពីការសម្រុះសម្រួល រឺការផ្តល់ដំបូន្មានពីក្រុមហ៊ុនដាច់ដោយឡែកពីគ្នាហើយមានភាពខុសគ្នានោះទេ។

Citizenship by Investment

ភតិសន្យាពាណិជ្ជកម្ម កិច្ចព្រមព្រៀងភាគហ៊ុននិងភាពជាដៃគូ កិច្ចសន្យាវិនិយោគរួមគ្នា និងកិច្ចសន្យាយុទ្ធសាស្ត្រផ្សេងៗ

ជាមួយការចំណាយដ៏មានប្រសិទ្ធិភាព, HLG អាចផ្តល់ជូនអតិថិជននូវដំបូន្មានពីអ្នកជំនាញ ព្រមទាំងស្វែងរកដំណោះស្រាយលីប្រតិបតិ្តការទាំងសាមញ្ញ និងស្មុគស្មាញ។ យើងអាចជួយលោកអ្នកដោះស្រាយ នូវប្រតិបត្តិការពាណិជ្ជកម្ម និងកិច្ចសន្យានានា ដូចជាកិច្ចព្រមព្រៀងផ្គត់ផ្គង់ចែកចាយ និងកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណ, ការបង្កើតសាជីវកម្ម, ភាពជាដៃគូ និងបធនបាលកិច្ច, ការទិញយកអាជីវកម្មឯកជន និងការផ្ទេសិទ្ធិ ការវិនិយោគរួមគ្នា ​និង​កិច្ចព្រមព្រៀងភាគហ៊ុន។

Citizenship by Investment

ការបង្កើតក្រុមហ៊ុននៅក្នុងយុត្តាធិការទូទាំងពិភពលោក

រាប់ចាប់ពីបណ្តាប្រទេសដែលអនុវត្តប្រពន័្ធច្បាប់ Common Law រហូតដល់ប្រទេសដែលអនុវត្តប្រព័ន្ធច្បាប់ Civil Law  យើងផ្ដល់ជូនលោកអ្នក នូវជំនួយផ្នែកច្បាប់ក្នុងដំណើការបង្កើតក្រុមហ៊ុន និងសេវាកម្មគាំទ្រដែលចាំបាច់នានា (អាជ្ញា      ប័ណ្ណ និងគណនេយ្យ) នៅស្ទើរតែគ្រប់ប្រទេសទូទាំងពិភពលោក។

Citizenship by Investment

ការការពារកម្មសិទ្ធិបញ្ញា និង បច្ចេកវិទ្យា

ជាមួយនឹងការផ្លាស់ប្តូរឥតឈប់ឈរ និងការប្រែប្រួលយ៉ាងទូលំទូលាយពីប្រទេសមួយទៅប្រទេសមួយរបស់ច្បាប់កម្មសិទ្ធិបញ្ហា វាតម្រូវអោយស្វែងរកការប្រឹក្សាយោបល់ ដែលប្រកបដោយជំនាញវិជ្ជាជីវៈមុននឹងឈានដល់ការសម្រេចចិត្តក្នុងការផ្តល់អាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញាអាជីវកម្មសំខាន់នានា។ HLG អាចណែនាំក្នុងលុបចេញពីបញ្ជី ការការពារ ការផ្លាស់ប្តូរ​ ការសុំអាជ្ញាប័ណ្ណ និងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា តាមរយៈការពិនិត្យ ការធ្វើសេចក្តីព្រាង និងការចរចារ នូវកិច្ចព្រមព្រៀងរបស់អតិថិជននៅទូទាំងវិស័យឧស្សាហកម្ម។

យើងព្រាង ពិនិត្យ បកស្រាយ និងចូលរួមចរចា ក្នុងកិច្ចព្រមព្រៀង ដែលបានកំណត់ពីទម្រង់និងវិសាលភាព នៃសិទ្ធិកម្មសិទ្ធិបញ្ញា សិទ្ធិកម្មសិទ្ធ និងលក្ខខណ្ឌរបស់ពួកគេនៃការប្រើប្រាស់ ឬការផ្លាស់ប្តូរ ពីការយល់ព្រមសាមញ្ញ រហូតដល់ការទទួលបានអាជ្ញាប័ណ្ណពេញលេញ ដែលពាក់ព័ន្ធនឹងសិទ្ធិជាច្រើននិងលក្ខខណ្ឌដ៏ទូលំទូលាយ។ គន្លឹះក្នុងចំណោមការពារកម្មសិទ្ធិបញ្ញាសម្រាប់ក្រុមហ៊ុន គឺការចុះបញ្ជី នៃពាណិជ្ជសញ្ញា សិទ្ធិអ្នកនិពន្ធ និងប្រកាសនីយបត្រតក្កកម្ម។

Citizenship by Investment

ការរួមបញ្ចូលគ្នា និង ការទិញយកក្រុមហ៊ុន

HLG យល់ច្បាស់ពីពិភពលោកស្មុគស្មាញរបស់លក្ខខន្តិកៈក្រុមហ៊ុន។ យើងអាចជួយផ្តល់ដំបូន្មានផ្នែកច្បាប់ត្រឹមត្រូវ ដែលតម្រូវនិងចាំបាច់ដើម្បីទទួលបានជោគជ័យ។

Citizenship by Investment

រចនាសម្ព័ន្ធកម្មសិទ្ធិលើទ្រព្យសម្បត្តិ និងវិស័យអចលនទ្រព្យផ្សេងៗ

HLG បានបង្ហាញពីជំនាញ និងធនធានរបស់ខ្លូនតាមរយៈការផ្ដល់សេវាកម្មដែលទាក់ទងនឹងប្រតិបត្តិការសម្រាប់អចលនទ្រព្យ ការធ្វើជាតំណាងឱ្យអ្នកលក់ និងអ្នកទិញ ភតិបតី និងភតិកៈ អ្នកផ្តល់ប្រាក់កម្ចី និងអ្នកអភិវឌ្ឍន៍ និងភាគីផ្សេងទៀតពាក់ព័ន្ធនឹងពាណិជ្ជកម្មអចលនវត្ថយ និងការអភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយធំទាំងឡាយ។ យើងមានជំនាញដ៏គួរអោយកត់សម្គាល់ក្នុងប្រតិបត្តិការឆ្លងប្រទេស និងនៅបរទេស ដែលរួមទាំងការវិនិយោគនៅក្រៅប្រទេស ក្នុងទីផ្សារអចលនទ្រព្យនានា។ HLG ខិតខំដើម្បីធានាអោយបានថា ប្រតិបត្តិការរបស់អ្នកបានបញ្ចប់ទាន់ពេលវេលា និងស្របតាមថវិកាដែលបានកំណត់។

ពាក្យស្នើរសុំ

សូមអរគុណសម្រាប់ការចូលមកកាន់គេហទំព័រ Harvey Law Group ។
សូមជ្រើសរើសការិយាល័យរបស់យើងដែលនៅជិតអ្នកបំផុត ហើយបំពេញបែបបទសាកសួរខាងក្រោម។
ផ្ញើរការស្នើសុំទៅកាន់ការិយាល័យរបស់យើងដែលនៅជិតអ្នកបំផុត