តើអ្វីទៅជាកម្មវិធីទទួលបានសិទ្ធិស្នាក់នៅប្រទេសសាយព្រឺស?

កម្មវិធីទទួលបានសិទ្ធិស្នាក់នៅប្រទេសសាយព្រឺសផ្តល់ជូនបុគ្គលដែលមានសិទ្ធិនិងក្រុមគ្រួសាររបស់ពួកគេនូវឪកាសដើម្បីរស់នៅដោយគ្មានកំណត់ក្នុងប្រទេសសាយព្រឺស តាមការវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ចំនួន EUR 300,000។

អត្ថប្រយោជន៍

  • ទទួលបានសិទ្ធិរស់នៅអចិន្រ្តៃយ៍នៅសាយព្រឺសដោយផ្ទាល់
  • អ្នកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
    • ប្តី/ប្រពន្ធ
    • កូនក្នុងបន្ទុកដែលមានអាយុក្រោម 18ឆ្នាំ
  • ជាសមាជិករបស់សហគមន៍អឺរ៉ុប
  • មានសិទ្ធិស្នាក់នៅ និងសិក្សានៅសាយព្រឺស
  • លំនៅដ្ឋានអចិន្រ្តៃយ៍នៅសាយព្រឺសនិងអាចទទួលបានទិដ្ឋាការចេញចូលនៅបណ្តាប្រទេស Schengen ដែលមានសុពលភាពរយះពេល 5 ឆ្នាំ
  • ជាវិធីមួយដែលនាំអ្នកដើម្បីទទួលបានសញ្ជាតិបន្ទាប់ពីការស្នាក់នៅរយះពេល 5 ឆ្នាំក្នុង8 ឆ្នាំ នៅប្រទេសសាយព្រឺស
  • មិនមានតម្រូវការភាសា
  • មិនមានតម្រូវការការអប់រំ ឬបទពិសោធន៍ការគ្រប់គ្រង

    Request for more information



    លក្ខខណ្ឌ

    • ការវិនិយោគយ៉ាងតិចចំនួន EUR 300,000 ទៅក្នុងគម្រោងអចលទ្រព្យក្នុងប្រទេសសាយព្រឺស
    • ចាំបាច់ត្រូវមានចំណូលពីក្រៅប្រទេសសាយព្រឺសប្រចាំឆ្នាំ ជាអប្បបរមា EUR 30,000
    • តម្រូវការប្រាក់ចំណូលបន្ថែមត្រូវបានអនុវត្តក្នុងករណីដែលគូស្វាមីភរិយាកូនៗ និងឪពុកម្តាយត្រូវបានបញ្ចូលក្នុងពាក្យស្នើសុំ
    • មិនមានប្រវត្តិបទឧក្រិដ្ឋ និងមានសុខភាពល្អ
    • ត្រូវមកកំសាន្តនៅរៀងរាល់ 2ឆ្នាំម្តង​ (មិនមានតម្រូវការស្នាក់នៅអប្បបរមា)

    ជម្រើសវិនិយោគ

    • ការវិនិយោគទៅក្នុងផ្ទះថ្មី/អាផាតមិន ក្នុងតម្លៃជាអប្បបរមា ចំនួន EUR 300,000 បូកនឹងថ្លៃពន្ធផ្សេងទៀត
    • ការវិនិយោគទៅក្នុងអចលនទ្រព្យពាណិជ្ជកម្ម ប្រភេទថ្មី រឺ លក់ចេញ (មិនរួមបញ្ចូល ផ្ទះថ្មី/អាផាតមិន ក្នុងតម្លៃជាអប្បបរមាចំនួន EUR 300,000)
    • ការវិនិយោគ ទឹកប្រាក់ EUR 300,000 ទៅក្នុងភាគហ៊ុនក្រុមហ៊ុន នៅសាយព្រឺស ជាមួយនឹង សកម្មភាព និងបុគ្គលិក​ នៅទីនោះផ្ទាល់
    • ការវិនិយោគ ទឹកប្រាក់ EUR 300,000 ទៅក្នុងអង្គភាពវិនិយោគរួមនៅ សាយព្រឺស រួមមាន (type AIF, AIFLNP, RAIF)

    ដំណើរការ

    • អ្នកដាក់ពាក្យត្រូវធ្វើដំណើរទៅសាយព្រឺសដើម្បីផ្តល់ការធ្វើ Biometrics
    • ការដាក់បែបបទពាក្យស្នើសុំ និងតម្រូវការឯកសារពាក់ព័ន្ធ
    • ការិយាល័យអត្រានុកូលដ្ឋាននិងអន្តោប្រវេសន៍នឹងផ្តល់ជូនអ្នកដាក់ពាក្យដែលទទួលបានជោគជ័យជាការស្នាក់នៅអចិន្រ្តៃយ៍នៅសាយព្រឺស
    • ដំណើរការរៀបចំឯកសារមានរយៈពេល 4 ខែ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      សាយព្រឹស (ស៊ីប) (Cyprus)

      កម្មវិធីស្នាក់នៅអចិន្ត្រៃយ៍របស់ប្រទេសស៊ីប (“កម្មវិធី PR”) ផ្តល់ជូនបុគ្គលដែលមាន​សិទ្ធគ្រប់គ្រាន់ និងក្រុមគ្រួសាររបស់ពួកគេ នូវឱកាសដើម្បីទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដើម្បីស្នាក់នៅដោយគ្មានពេលកំណត់នៅក្នុងប្រទេសស៊ីប (Cyprus)។

      – B.1 អ្នកដាក់ពាក្យត្រូវតែវិនិយោគយ៉ាងតិច EUR 300,000 ក្នុងប្រភេទវិនិយោគមួយដូចខាងក្រោមៈ B.1 ការវិនិយោគលើផ្ទះថ្មី ឬអាផាតមិន (Apartment)៖ អ្នកដាក់ពាក្យ អាចទិញលំនៅដ្ឋានបានយ៉ាងច្រើនពីរ យូនីត (អាផាតមិន ឬផ្ទះ) ដែលមានតម្លៃទីផ្សារសរុប EUR 300,000 (បូក VAT)។ ការទិញនេះត្រូវតែទាក់ទងនឹងលំនៅដ្ឋានដែលបានលក់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ដីធ្លីជាលើក​ដំបូង (មិនមែនលក់បន្ត) លុះត្រាតែការទិញលំនៅដ្ឋានបានធ្វើឡើងមុនថ្ងៃទី 07/05/2013 ។ ទឹកប្រាក់​អប្បបរមាចំនួន EUR 200,000 (មិនរាប់បញ្ចូល V.A.T.) គួរតែត្រូវបង់ជាមុន ហើយ​ចំនួន​ដែលនៅសល់នឹងត្រូវបង់នៅដំណាក់កាលក្រោយ។ ចំនួនទឹកប្រាក់នេះត្រូវតែផ្ទេរទៅប្រទេសស៊ីបពីបរទេស ហើយមិនគួរជា  កម្ចីប្រាក់ផ្ទៃក្នុងទេ។ មូលនិធិចាំបាច់ត្រូវដាក់ក្នុងស្ថាប័នហិរញ្ញវត្ថុនៅប្រទេសស៊ីប នៅក្នុងគណនីធនាគាររបស់អ្នកលក់។ សូម​ធ្វើការ​កត់សំគាល់ថា ការទិញអចលនទ្រព្យអាចធ្វើឡើងដោយអង្គភាពមួយដែលអ្នកដាក់ពាក្យនិង ប្តីឬប្រពន្ធរបស់គាត់គឺជាម្ចាស់ភាគហ៊ុនតែមួយគត់ ហើយជាអង្គភាពមួយដែល​ត្រូវបានបង្កើតឡើងដោយ​ស្របច្បាប់នៅក្នុងសាធារណរដ្ឋស៊ីប ឬនៅក្នុងរដ្ឋសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ឬតំបន់សេដ្ឋកិច្ចអឺរ៉ុប។

      B.2 ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម ថ្មី ឬលក់បន្ត (មិនរាប់បញ្ចូលផ្ទះស្នាក់នៅ/អាផាតមិន)៖ ការទិញអចលនទ្រព្យប្រភេទផ្សេងទៀត ដូចជាការិយាល័យ ហាង សណ្ឋាគារ ឬការអភិវឌ្ឍន៍មាន​លក្ខណៈស្រដៀងគ្នា ឬការទិញរួមបញ្ចូលគ្នាជាមួយតម្លៃសរុបអប្បបរមា EUR 300,000 .

      OR B.3 ការវិនិយោគលើដើមទុនជាភាគហ៊ុនរបស់ក្រុមហ៊ុន Cyprus ដែល​មាន​សកម្មភាព និងបុគ្គលិកនៅក្នុងប្រទេសស៊ីប ៖ ការវិនិយោគអប្បបរមា EUR 300,000 ទៅលើ​ដើមទុនជាភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅសាធារណរដ្ឋស៊ីប ដែលមានមូលដ្ឋាន និងប្រតិបត្តិការនៅក្នុងសាធារណរដ្ឋស៊ីប ហើយ​ត្រូវ​មានវត្តមាន នៅក្នុងប្រទេសស៊ីប និងផ្តល់ការងារដល់បុគ្គលិកយ៉ាងតិចប្រាំ (5) នាក់។

      B.4 ការវិនិយោគនៅក្នុងអង្គភាពនៃអង្គការវិនិយោគរួមរបស់ប្រទេសស៊ីប (ប្រភេទ មូលនិធិ​វិនិយោគ​ជំនួស (AIF), មូល​និធិ​វិនិយោគ​ជំនួស​ដែល​មាន​កំណត់​ចំនួន​មនុស្ស (AIFLNP), មូល​និធិ​វិនិយោគ​ជំនួស​ដែល​បាន​បម្រុង​ទុក (RAIF))៖ ការវិនិយោគអប្បបរមា EUR 300,000 ក្នុងអង្គភាព នៃអង្គការវិនិយោគរួមរបស់ប្រទេសស៊ីប។

      ចំណាំ៖ វាត្រូវបានយល់ថារាល់ការផ្ទេរ​កម្មសិទ្ធិ របស់អ្នកកាន់ប័ណ្ណស្នាក់នៅ ដែល​ទទួល​បានពីការវិនិយោគ ដែលបានធ្វើឡើងដោយគ្មានការជំនួសភ្លាមៗជាមួយនឹងតម្លៃដូចគ្នា ឬច្រើនជាង ត្រូវតែបំពេញតាមលក្ខខណ្ឌដែលមានចែងក្នុងនីតិវិធីបច្ចុប្បន្ន ប្រសិន​បើ​មិន​ដូច្នោះទេ នឹង​នាំ​ឲ្យ​មាន​ការលុបចោល ប័ណ្ណស្នាក់នៅ ដោយផ្អែកលើបទប្បញ្ញត្តិ 6 នៃច្បាប់​ស្តីពី​ជនបរទេសនិងអន្តោប្រវេសន៍។

      លក្ខខណ្ឌ

      • អ្នកដាក់ពាក្យត្រូវតែផ្តល់ភស្តុតាងនៃសុវត្ថិភាព​ប្រាក់ចំណូលប្រចាំឆ្នាំ យ៉ាងហោចណាស់ EUR 30,000 ដែលមានប្រភពមកពីខាងក្រៅប្រទេសស៊ីប រួម​ជាមួយ​នឹង​ ទឹក​ប្រាក់​ចំនួន EUR 5,000 សម្រាប់​សមាជិក​ក្នុងបន្ទុកម្នាក់ និង EUR 8,000 សម្រាប់ឪពុកម្តាយម្នាក់ដែលរួមបញ្ចូល ក្នុងពាក្យ​ស្នើ ។
      • អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុកត្រូវតែ ប្រកាស​ថា​មិន​មាន​ចេតនា ធ្វើការនៅប្រទេសស៊ីប
      • អ្នកដាក់ពាក្យ និងប្តី/ប្រពន្ធអាចជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលបានចុះបញ្ជីនៅប្រទេសស៊ីប ហើយទទួលបានប្រាក់ចំណូលពីភាគលាភរបស់ក្រុមហ៊ុន
      • ធ្វើ​ដំណើរ ទៅកាន់ប្រទេសស៊ីប រៀងរាល់ 2 ឆ្នាំម្តង (មិនមានការស្នាក់នៅអប្បបរមា)
      • មិនមានប្រវត្តិបទល្មើសព្រហ្មទណ្ឌ
      • ធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តសម្រាប់អ្នកដាក់ពាក្យ និងគ្រួសារ

      ថ្លៃដំណើរការ ថ្លៃឆែក​ប្រវត្តិរូប​ និងថ្លៃសេវារដ្ឋាភិបាលគឺត្រូវ​បង់​បន្ថែម និងមិនបាន​រាប់បញ្ចូលក្នុង​ទឹកប្រាក់​វិនិយោគដែលបានលើកឡើងខាងលើទេ។ ​សូមប្រើតារាងតម្លៃរបស់​ Cyprus ដែលបានធ្វើបច្ចុប្បន្នភាពចុង​ក្រោយ​បំផុតសម្រាប់ ​តារាង​តម្លៃ​ដែល​មាន​ភាព​ទូលំទូលាយ ព្រម​ទាំង​ការ​វាយ​តម្លៃ​ដែល​អាច​ធ្វើការផ្លាស់​ប្តូរ​បាន​ (customizable quote)។

      – ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ អ្នក​ដាក់​ពាកយ​ត្រូវមានអាយុលើសពី 18 ឆ្នាំ មានអត្តចរិតល្អ មិនមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋ និងធ្វើការវិនិយោគក្នុងជម្រើសវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាមួយ។

      – ប្តី ឬប្រពន្ធរបស់អ្នកដាក់ពាក្យ

      – កូន របស់អ្នកដាក់ពាក្យបង្គោល​ ឬកូន​របស់​ប្តីឬប្រពន្ធដែល​មាន​អាយុក្រោម 25 ឆ្នាំ (ត្រូវមាន​ភស្តុតាងបង្ហាញ​ពី​ការចូលរៀនពេញម៉ោងនៅស្ថាប័នអប់រំដែលមានការទទួលស្គាល់សម្រាប់កូន​ដែល​មាន​​អាយុចន្លោះពី 18-25 ឆ្នាំ)

      – ឪពុកម្តាយរបស់អ្នកដាក់ពាក្យបង្គោល​ ឬ​ ឪពុកម្តាយរបស់ប្តីឬប្រពន្ធ។

      – ប័ណ្ណស្នាក់នៅប្រទេសស៊ីប មានសុពលភាពគ្មានកំណត់ និងផ្តល់ជូន​អ្នក​នូវការប្រើប្រាស់​សេវាថែទាំសុខភាព និង​ការអប់រំ ដែល​មាន​គុណភាពខ្ពស់ និងតម្លៃសមរម្យរបស់​ប្រជាជន​ស៊ីប។

      – ប័ណ្ណស្នាក់នៅនេះ​ក៏ផ្តល់ឱកាសក្នុងការដាក់ពាក្យសុំសញ្ជាតិ Cyprus (ក្នុង​សហព័ន្ធ​អឺរ៉ុប​EU) បន្ទាប់ពីស្នាក់នៅជា​បន្តបន្ទាប់​រយៈ​ពេល​សរុបចំនួន 5 ឆ្នាំ ក្នុង​រយៈពេល 8 ឆ្នាំ នៅ​ក្នុង​ប្រទេសស៊ីប ហើយ​ត្រូវ​បង្ហាញ​ថាពួកគេបានស្នាក់នៅក្នុងប្រទេស Cyprus អស់រយៈពេលដប់ពីរ (12) ខែជាប់ៗគ្នា មុនពេល​ដាក់ស្នើពាក្យសុំសញ្ជាតិ។

      ប្រទេសស៊ីប ផ្តល់នូវរបបពន្ធដ៏គួរឱ្យទាក់ទាញ ដែល​រួមមាន ការមិនមាន​ពន្ធ​លើ​ប្រាក់​ចំណេញពី ការលក់ភាគហ៊ុន ឬផ្ទេរទ្រព្យសកម្ម គ្មានពន្ធកាត់ទុកលើភាគលាភនិងការប្រាក់ ដែលបង់ឱ្យអ្នក ដែល​មិន​ស្នាក់នៅអចិន្រ្តៃយ៍ គ្មានពន្ធមរតក និងមាន​អត្រាពន្ធសាជីវកម្មទាបបំផុតមួយនៅអឺរ៉ុបគឺ 12.5% ។ អ្នកដាក់ពាក្យអាចពិភាក្សាការគិតគូ​អំពីពន្ធរបស់ពួកគេជាមួយដៃគូគ្រប់គ្រងរបស់ HLG បាន​ ។

      – រយៈពេលដំណើរការត្រូវការ​ពេល​ប្រហែល 4 ខែ

      • បាទ/ចាស អ្នកដាក់ពាក្យត្រូវតែធ្វើ​ដំណើរ​ទៅប្រទេសស៊ីបយ៉ាងហោចណាស់ម្តង ដើម្បីផ្តល់ទិន្នន័យជីវមាត្រ (biometric data) សម្រាប់ប័ណ្ណស្នាក់នៅ។ អ្នកដាក់ពាក្យត្រូវតែទៅប្រទេស ស៊ីប រៀងរាល់ 2 ឆ្នាំម្តង (មិន​កំណត់​ចំនួន​ថ្ងៃ​ស្នាក់នៅអប្បបរមា) ។

      បាទ អ្នកដាក់ពាក្យត្រូវតែបង្ហាញថាពួកគេមានលុយគ្រប់គ្រាន់ដើម្បីធ្វើការវិនិយោគ។ ប្រភេទនៃឯកសារដែលត្រូវបង្ហាញ នឹងប្រែប្រួលអាស្រ័យលើប្រភពនៃដើមទុនវិនិយោគ។

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។