BASTIEN TRELCAT

BASTIEN TRELCAT

Global Partner

លោក Bastien Trelcat ទទួលបានអនុបណ្ឌិតផ្នែកនីតិពាណិជ្ជកម្ម និងពន្ធសាជីវកម្មពីសាលានីតិសាស្រ្តនៃសាកលវិទ្យាល័យ Aix-Marseille ប្រទេសបារាំងក្នុងឆ្នាំ 2002។ ក្នុងអំឡុងពេលសិក្សា លោកត្រូវបានរាប់បញ្ចូលក្នុងចំណោមនិស្សិតច្បាប់អាជីវកម្មល្អបំផុតទាំង 10 ដោយ Freshfields Bruckhaus Deringer ក្នុងឆ្នាំ 2001 ហើយបានឈ្នះពានរង្វាន់ Landwell Award (PwC)លើកដំបូង ក្នុងឆ្នាំ 2002ផងដែរ។ ក្នុងឆ្នាំ 2003 លោក Bastien បានបញ្ចប់ដោយជោគជ័យនូវថ្នាក់អនុបណ្ឌិតនីតិសាស្រ្ត (LLM) នៅក្នុងផ្នែកពាណិជ្ជកម្មអន្តរជាតិនៅប្រទេសហុងកុង។ បន្ទាប់មកលោកទទួលបានសិទ្ធិអនុវត្តច្បាប់នៅទីក្រុងប៉ារីសប្រទេសបារាំងក្នុងឆ្នាំ 2004។ បន្ទាប់មក លោកBastien ទទួលបានបទពិសោធន៍វិជ្ជាជីវៈយ៉ាងទូលំទូលាយក្នុងការអនុវត្តច្បាប់វិស័យឯកជននៅប្រទេសបារាំង និងទូទាំងអាស៊ី (ហុងកុង សៀងហៃ បាងកក)។ លោក Bastien មានមូលដ្ឋាននៅអាស៊ីអស់រយៈពេលជាង 15 ឆ្នាំមកហើយ។ ផ្នែកនីតិសាស្រ្តជំនាញរបស់លោករួមមានពន្ធដារ ការរួមបញ្ចូលគ្នា និងការទិញយក ដែលផ្តោតទៅលើរចនាសម្ព័ន្ធ និងការចរចារបស់ក្រុមហ៊ុនចម្រុះ។ គាត់ក៏បានជួយក្រុមហ៊ុនក្នុងការរៀបចំរចនាសម្ព័ន្ធពន្ធសម្រាប់ការវិនិយោគទុន និងការបង្កើតបណ្តាញចែកចាយនៅអាស៊ីផងដែរ។ គាត់ក៏មានបទពិសោធន៍លើប្រតិបត្តិការឆ្លងព្រំដែនជាច្រើននៅអាស៊ីអាគ្នេយ៍ផងដែរ។ លោក Bastien គ្រប់គ្រងការិយាល័យអាស៊ីរបស់ Harvey Law Group ចំនួន 6 និងការិយាល័យចំនួន 2 នៅអាហ្វ្រិក។