JEAN-FRANÇOIS HARVEY

Jean-Francois Harvey Harvey Law Group Citizenship by Investment

JEAN-FRANÇOIS HARVEY

Founder & Managing Partner

https://hk.linkedin.com/pub/jean-francois-harvey/7/79/858

JEAN-FRANÇOIS HARVEY

Founder & Managing Partner

Harvey Law Group (HLG) ត្រូវបានបង្កើតឡើងនៅទីក្រុង Montreal រដ្ឋ Québec ក្នុងឆ្នាំ 1992 ដោយលោកមេធាវី Jean-François Harvey ។ លោក Harvey បានបញ្ចប់បរិញ្ញាបត្រនីតិសាស្រ្តពីសាកលវិទ្យាល័យ Ottawa ហើយត្រូវបានតែងតាំងជាសមាជិកគណៈមេធាវី ដែលមានសិទ្ធអនុវត្តច្បាប់នៅទីក្រុងQuébec ក្នុងឆ្នាំ 1992។ គាត់គឺជាសមាជិកម្នាក់ដែលត្រូវបានទទួលស្គាល់ទាំងគណៈមេធាវី Québec និង គណៈមេធាវីនៃប្រទេសកាណាដា។ លោក Harvey ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាអ្នកជំនាញផ្នែកច្បាប់អន្តោប្រវេសន៍ ហើយលោកក៏បាននាំមកនូវបទពិសោធន៍ជាច្រើនក្នុងការផ្តល់សេវាកម្មច្បាប់អន្តោប្រវេសន៍ដ៏ទូលំទូលាយដល់សាជីវកម្ម និងបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់។ លោក Harvey ក៏នាំមកនូវបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងបញ្ហាច្បាប់ពាណិជ្ជកម្ម រួមទាំងការសា្រវជ្រាវសាវតា (Due Diligence) ការរួមបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុន សម្រាប់ក្រុមហ៊ុនអន្តរជាតិនិងពហុជាតិជាច្រើនផងដែរ។