ទិដ្ឋាការ UK Tier 1 (វិនិយោគិន) គឺជាកម្មវិធីវិនិយោគដើម្បីទទួលបានសិទ្ធិស្នាក់នៅ។ កម្មវិធីនេះជួយ អ្នកវិនិយោគក្រៅស្រុកដែលមិនមែនជាសហគមន៍អ៊ឺរ៉ុប និងមានទ្រព្យធនខ្ពស់ ដែលនឹងធ្វើការវិនិយោគផ្នែក ហិរញ្ញវត្ថុ នៅចក្រភពអង់គ្លេស ដើម្បីអាចរស់នៅក្នុងចក្រភពអង់គ្លេស។
អត្ថប្រយោជន៍
- ប្រទេសអង់គ្លេសគឺជាប្រទេសដែលមានស្តង់ដារខ្ពស់បំផុតក្នុងការរស់នៅក្នុងពិភពលោកនិងជាសមាជិកនៃប្រទេស G-7
- ចក្រភពអង់គ្លេសមានភាពចម្រុះនៃវប្បធម៌ សង្គម និងមានជាតិសាសន៍ជាច្រើនរស់នៅទីនេះ ដោយប្រទេសនេះតំណាងដោយសហគមន៍វប្បធម៌និងជាតិសាសន៍ដ៏ធំ
- ការអប់រំកម្រិតខ្ពស់ជាមួយបណ្តាញទូលំទូលាយនៃសាលារៀនរដ្ឋ សាលាឯកជន សាកលវិទ្យាល័យនិងគ្រឹះស្ថានឧត្តមសិក្សាជាង១៥០
- មានសេវាថែទាំសុខភាពមិនគិតថ្លៃល្អជាងគេបំផុតលើពិភពលោក
- ជាផ្លូវនិងឱកាសដ៏ល្អបំផុតសម្រាប់អាជីវកម្មទូទាំងទ្វីបអឺរ៉ុប
- ទីក្រុងឡុងដ៍គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មហិរញ្ញវត្ថុមួយដែលមិនអាចប្រកួតប្រជែងបាន
- លិខិតឆ្លងដែនអង់គ្លេស គឺផ្តល់នូវសុវត្ថិភាពខ្ពស់ និងអាចធ្វើដំណើរចល័តបានយ៉ាងងាយស្រួល
ការវិនិយោគ
អ្នកដាក់ពាក្យត្រូវធ្វើការវិនិយោគ ១០០% នៃចំនួនដើមទុនដែលតម្រូវទៅក្នុង សញ្ញាបណ្ណរដ្ឋាភិបាល របស់ចក្រភពអង់គ្លេស ឫទៅក្នុងការបោះភាគហ៊ុន (មូលបត្រ) ឫការវិនិយោគលក្ខណ:កម្ចី ទៅក្នុងក្រុមហ៊ុនដែលចុះបញ្ជីខាងផ្នែកជួញដូរនៅចក្រភពអង់គ្លេសផ្ទាល់
តម្រូវការនៃដាក់ពាក្យទូទៅ
ដើម្បីមានសិទ្ធិទទួលបានទិដ្ឋាការចក្រភពអង់គ្លេសតាមរយះ Tier 1 (Investor) Visa អ្នកដាក់ពាក្យសុំត្រូវវិនិយោគយ៉ាងហោចណាស់ 2.000.000 ផោនហើយត្រូវតែបំពេញនូវលក្ខខណ្ឌតម្រូវដូចខាងក្រោមៈ
- បើកគណនីធនាគារនៅប្រទេសអង់គ្លេសឬគណនីវិនិយោគ
- មានមូលនិធិវិនិយោគដែលត្រូវធ្វើនៅគ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសអង់គ្លេសរយៈពេល 3 ខែមុនពេលដាក់ពាក្យ
- អាចបង្ហាញថាលុយជាកម្មសិទ្ធិរបស់អ្នកដាក់ពាក្យសុំឬប្តីឬប្រពន្ធឬដៃគូអាជីវកម្ម
- អ្នកដាក់ពាក្យសុំត្រូវយកប្រទេសអង់គ្លេសធ្វើជាផ្ទះបង្គលរបស់ខ្លួនហើយត្រូវចំណាយពេលយ៉ាងហោចណាស់ 50% នៃពេលវេលារបស់ពួកគេនៅក្នុងប្រទេសអង់គ្លេសដើម្បីរក្សាទិដ្ឋាការ
- ត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំ
- មិនធ្លាប់មានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ
- អ្នកដាក់ពាក្យត្រូវផ្តល់លទ្ធផលតេស្តរកមេរោគ
- អ្នកដាក់ពាក្យសុំអាចវិនិយោគចំនួនច្រើនជាងចំនួនវិនិយោគតម្រូវដើម្បីអាចធ្វើឱ្យអ្នកដាក់ពាក្យសុំ Indefinite Leave to Remain (សិទ្ធិរស់នៅអចិន្ត្រៃយ៍ ) នេះបានកាន់តែឆាប់រហ័ស
ដំណើរការនៃការដាក់ពាក្យស្នើរសុំ
- ពាក្យសុំទិដ្ឋាការត្រូវតែដាក់ជូនស្ថានទូតចក្រភពអង់គ្លេសឬស្ថានកុងស៊ុលនៅជិតបំផុតដែលអ្នកស្នើសុំកំពុងរស់នៅ
- នៅពេលទទួលបានជោគជ័យទិដ្ឋាការ 3 ឆ្នាំដំបូងនឹងត្រូវចេញជូន
- ទិដ្ឋាការអាចត្រូវបានពន្យារពេលបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំដោយអ្នកដាក់ពាក្យសុំត្រូវនៅរក្សាការវិនិយោគ
- អាចធ្វើការដាក់ពាក្យយកសិទ្ធិរស់នៅពេលលេញ (Indefinite Leave to Remain or ILR) បន្ទាប់ពីបានបំពេញតាមតម្រូវការលក្ខខណ្ឌ ដោយយោងទៅតាមចំនួនវិនិយោគដូចខាងក្រោម៖
- ការវិនិយោគចំនួន ២.០០០.០០០ ផោន នឹងអាចទទួលបានសិទ្ធ ILR នៅ ៥ ឆ្នាំក្រោយ
- ការវិនិយោគចំនួន ៥.០០០.០០០ ផោន នឹងអាចទទួលបានសិទ្ធ ILR នៅ ៣ ឆ្នាំក្រោយ
- ការវិនិយោគចំនួន ១០.០០០.០០០ ផោន នឹងអាចទទួលបានសិទ្ធ ILR នៅ ២ ឆ្នាំក្រោយ
FAQ
The UK Tier 1 (Investor) Visa is a residence by investment program. It enables high-net-worth non-EU investors who make a substantial financial investment in the United Kingdom (UK), to live in UK.
វិនិយោគិនត្រូវតែបំពេញតាមតម្រូវការដូចតទៅ៖
- ជាមនុស្សពេញវ័យ (អាយុលើសពី 18 ឆ្នាំ)
- យ៉ាងហោចណាស់ត្រូវមានទឹកប្រាក់ 2,000,000 ផោនសម្រាប់វិនិយោគនៅចក្រភពអង់គ្លេស
- បង្ហាញថាលុយជារបស់វិនិយោគិនវិនិយោគិន ទាំងប្តីរឺប្រពន្ធដែលមិនទាន់រៀបការ ឬ ដៃគូ ភេទដូចគ្នា
- បង្ហាញថាប្រាក់ដែលប្រើសម្រាប់ការវិនិយោគទទួលបានដោយស្របច្បាប់
- បានបើកគណនីធនាគារចក្រភពអង់គ្លេស
- បង្ហាញថាប្រាក់ដែលប្រើសម្រាប់ការវិនិយោគត្រូវបានកាន់កាប់ដោយវិនិយោគិនយ៉ាងតិច 2 ឆ្នាំ
- បង្ហាញថាប្រាក់ដែលប្រើសម្រាប់ការវិនិយោគត្រូវបានកាន់កាប់នៅក្នុងស្ថាប័នហិរញ្ញវត្ថុដែល មានបទប្បញ្ញត្តិ
- បង្ហាញថាទឹកប្រាក់អាចចាយបាន នៅអង់គ្លេស។
ទិដ្ឋាការ UK Tier 1 (វិនិយោគិន) មានសុពលភាពរយៈពេល 3 ឆ្នាំ 4 ខែហើយអាចបន្តរយៈពេល 2 ឆ្នាំទៀត។ បន្ទាប់ពីស្នាក់នៅរយៈពេល 5 ឆ្នាំវិនិយោគិនមានសិទ្ធិដាក់ពាក្យសុំស្នាក់នៅជាអចិន្ត្រៃយ៍។
បាន វិនិយោគិនតម្រូវអោយស្នាក់នៅយ៉ាងតិច 180 ថ្ងៃ ក្នុងមួយឆ្នាំ នៅអង់គ្លេស។
ដើម្បីបន្ត ទិដ្ឋាការនេះ បន្ទាប់ពីរយៈពេល 3 ឆ្នាំ 4 ខែ ដំបូង វិនិយោគិនត្រូវបន្តរក្សាការវិនិយោគដំបូង រួមទាំងលក្ខខណ្ឌវិនិយោគទាំងអស់។
ត្រូវហើយ វិនិយោគិនមានសេរីភាពក្នុងការរស់នៅធ្វើការនិងសិក្សានៅចក្រភពអង់គ្លេសទោះយ៉ាងណា វិនិយោគិនមិនអាចធ្វើការជាអ្នកអាជីពកីឡា គ្រូបង្វឹកកីឡាឬគ្រូពេទ្យធ្មេញ (លើកលែងតែតម្រូវការជាក់លាក់ ត្រូវបានបំពេញ) ។
មិនបានទេ អ្នកដាក់ពាក្យសុំអាចរស់នៅនិងធ្វើការនៅចក្រភពអង់គ្លេសតែប៉ុណ្ណោះ។
ត្រូវហើយប្តីឬប្រពន្ធ (ឬដៃគូជីវិត) និងកុមារដែលមានអាយុក្រោម 18 ឆ្នាំ (រួមទាំងកូនចិញ្ចឹម) ដែលពឹងផ្អែកផ្នែកហិរញ្ញវត្ថុនៃវិនិយោគិនអាចត្រូវបានរាប់បញ្ចូលបាន។
តម្រូវការផ្នែកច្បាប់អប្បបរមាគឺការវិនិយោគចំនួន 2,០០០,០០០ ផោនក្នុងការវិនិយោគដែលមាន លក្ខណៈ សម្បត្តិគ្រប់គ្រាន់នៅក្នុងចក្រភពអង់គ្លេស រហូតដល់ពេលទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍។ វិនិយោគិនត្រូវ បង្ហាញថាទឹកប្រាក់វិនិយោគនោះ ស្ថិតនៅក្រោមកម្មសិទ្ធិ យ៉ាងហោចណាស់ 2 ឆ្នាំ។
- វិនិយោគិនមានជំរើសក្នុងការវិនិយោគអប្បបរមា 5,០០០,០០០ ផោនឬ 1០,០០០,០០០ ដែលផ្តល់សិទ្ធិឱ្យវិនិយោគិនដាក់ពាក្យសុំស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងរយៈពេលខ្លី។
- ការវិនិយោគយ៉ាងហោចណាស់ 5,០០០,០០០ ផោនមានន័យថាវិនិយោគិនមានសិទ្ធិដាក់ពាក្យ សុំស្នាក់នៅជាអចិន្ត្រៃយ៍បន្ទាប់ពីស្នាក់នៅ ចក្រភពអង់គ្លេសរយៈពេល 3 ឆ្នាំ។
- ការវិនិយោគយ៉ាងហោចណាស់ 1០,០០០,០០០ ផោនមានន័យថាវិនិយោគិនមានសិទ្ធិ ដាក់ពាក្យសុំស្នាក់នៅ ជាអចិន្ត្រៃយ៍បន្ទាប់ពីស្នាក់នៅចក្រភពអង់គ្លេសរយៈពេល 2 ឆ្នាំ។
មូលនិធិវិនិយោគត្រូវតែវិនិយោគនៅក្នុងចក្រភពអង់គ្លេសដោយវិធីនៃការវិនិយោគភាគហ៊ុនឬ ប្រាក់កម្ចីទៅ ក្នុងក្រុមហ៊ុនចុះបញ្ជីសកម្មនិងធ្វើពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសក្រៅពីក្រុមហ៊ុនដែលបានចូលរួមក្នុងការវិនិយោគអចលនទ្រព្យ។
ត្រូវហើយអ្នកដាក់ពាក្យសុំមានសិទ្ធិសេរីភាពក្នុងការវិនិយោគបន្ថែមឬការទិញផ្សេងទៀតដូចជា អចលនទ្រព្យ។
អ្នកដាក់ពាក្យសុំតែងតែមានសេរីភាពក្នុងការដករាល់ការវិនិយោគរបស់ពួកគេនៅក្នុងចក្រភព អង់គ្លេសខណៈពេលដែលកាន់ទិដ្ឋាការនេះ ប៉ុន្តែអ្នកដាក់ពាក្យសុំនិងអ្នកនៅក្នុងបន្ទុកនឹង បាត់បង់សិទ្ធិរស់នៅក្នុងចក្រភពអង់គ្លេសព្រោះការវិនិយោគមិនត្រូវបានរក្សាទុកតទៅទៀតទេ។
នៅពេលដែលវិនិយោគិនបានសិទ្ធិរស់នៅអចិន្រ្តៃយ៍ ការវិនិយោគអាចត្រូវបានលក់ដោយសេរី។
អ្នកកាន់ទិដ្ឋាការ UK Tier 1 (Investor) នឹងមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិអង់គ្លេស បន្ទាប់ពីបានរស់នៅក្នុងចក្រភពអង់គ្លេសយ៉ាងតិច ៥ ឆ្នាំហើយបានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍យ៉ាងតិច 1 ឆ្នាំ ដោយ ផ្អែកលើភាសានិងតម្រូវការផ្សេងទៀត។
ត្រូវហើយ មិនមានការរឹតត្បិតលើសញ្ជាតិពីរ (ឬច្រើន) ទេ។
Read also: For Business investors UK Tier1
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។