ប្រទេសដូមីនីកា (Dominica)

កម្មវិធីទទួលបានសញ្ជាតិតាមរយៈការិនិយោគ

កម្មវិធីសញ្ជាតិ DOMINICA ដោយការវិនិយោគ

កម្មវិធីវិនិយោគរបស់ Dominica Citizenship by Investment គឺសម្រាប់អ្នកវិនិយោគ និងបេក្ខជនទោលដែលកំពុងស្វែងរកការទទួលបានសញ្ជាតិជំនួស និងលិខិតឆ្លងដែនទីពីរ។ កម្មវិធីនេះតម្រូវឱ្យមានការវិនិយោគហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 100,000 បរិច្ចាគពីរដ្ឋាភិបាល ឬការវិនិយោគ USD 200,000 ក្នុងអចលនទ្រព្យ។ បេក្ខជនជោគជ័យត្រូវបានផ្តល់សញ្ជាតិពេញមួយជីវិត។

  • ជម្រើសនៃការបរិច្ចាគអប្បបរមា៖ USD 100,000
  • ជម្រើសអចលនទ្រព្យអប្បបរមា៖ USD 200,000

អត្ថប្រយោជន៍

  • ទទួលបានសញ្ជាតិពេញមួយជីវិត និងអាចដល់អ្នកជំនាន់ក្រោយ
  • អនុញ្ញាតឲ្យមានសញ្ជាតិទីពីរ
  • អ្នកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
    1. ប្តី/ប្រពន្ធ
    2. កូនដែលមានអាយុក្រោម 18ឆ្នាំ
    3. កូនដែលមានអាយុពី​ 18 ទៅ 30 ឆ្នាំ កំពុងរៀន និងកំពុងស្ថិត​​ក្រោមការផ្គត់ផ្គង់​
    4. កូនស្រី​ដែលនៅលីវ មានអាយុក្រោម 25ឆ្នាំ និងកំពុង​រស់នៅ​ជាមួយ​អ្នក​ដាក់ពាក្យ
    5. ឪពុកម្តាយ និងជីដូនជីតាមានអាយុ​លើស 65ឆ្នាំប្រសិនបើស្ថិត​នៅ​ក្នុង​បន្ទុក
  • មិន​តម្រូវឲ្យ​ទៅស្នាក់នៅ
  • ដំណើរការរហ័ស
  • មិនមានតម្រូវការកម្រិតការសិក្សា ឬបទពិសោធន៍ការគ្រប់គ្រង
  • មាន​សិទ្ធិរស់នៅ ធ្វើការ និងតាំងទីលំនៅនៅបណ្តាប្រទេសសមាជិកការីបៀន CARICOM

លក្ខខណ្ឌ

  • ត្រូវមានអាយុចាប់ពី 18ឆ្នាំឡើងទៅ
  • មិនមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋ
  • គ្រប់ឯកសារទាំងអស់ត្រូវតែជាភាសាអង់គ្លេស
  • ដាក់លិខិតស្នើសុំសញ្ជាតិ ជូនទៅរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសញ្ជាតិនេះ
  • អ្នកដាក់ពាក្យអាចបរិចា្ចកទៅកាន់រដ្ឋាភិបាល ឬ ធ្វើការវិនិយោគលើគម្រោងអចលទ្រព្យដែលអនុម័តដោយរដ្ឋាភិបាល
  • ពាក្យស្នើសុំត្រូវដាក់តាមភ្នាក់ងារដែលទទួលស្គាល់ដោយរដ្ឋាភិបាល

ជម្រើសការវិនិយោគ

  1. ជម្រើសបរិចា្ចក

ចំនួនទឹកប្រាក់បរិច្ចាកអប្បបរមា:

  • USD 100,000 សម្រាប់អ្នកដាក់ពាក្យបង្កោលតែម្នាក់
  • USD 150,000 សម្រាប់​អ្នកដាក់ពាក្យដែលអមដោយប្តី រឺ ប្រពន្ធ
  • USD 175,000 សម្រាប់​អ្នកដាក់ពាក្យដែលអមដោយសមាជិក​ក្នុងបន្ទុកដែល​មានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ចំនួន3នាក់
  • USD 25,000 សម្រាប់រាល់​សមាជិកបន្ថែម មានអាយុក្រោម 18​ឆ្នាំ
  • USD 50,000 សម្រាប់រាល់​សមាជិកបន្ថែម មានអាយុចាប់ពី​ 18​ឆ្នាំឡើង
  1. ជម្រើសអចលទ្រព្យ

ធ្វើការទិញអចលនទ្រព្យ ដែលមានទឹកប្រាក់អប្បបរមាចំនួន USD 200,000 ហើយ​ត្រូវរក្សារទុក យ៉ាងតិច 3 ឆ្នាំ។

ដំណើរការ (ចន្លោះពី 6 ទៅ 8 ខែ)

  • រៀបចំឯកសារតម្រូវទាំងអស់ និងបង់ថ្លៃត្រួតពិនិត្យលក្ខណៈសម្បត្តិ រួម​ទាំង​ថ្លៃ​សេវា​រដ្ឋាភិបាល
  • រៀបចំពាក្យស្នើសុំ និង​ដាក់ពាក្យតាមរយៈភ្នាក់ងារមានការទទួលស្គាល់
  • នៅពេលទទួលបានការអនុម័តអ្នកដាក់ពាក្យត្រូវបង់ទឹកប្រាក់វិនិយោគដែលតម្រូវ រួមទាំង​ថ្លៃ​រដ្ឋាភិបាល​ផ្សេងៗ​ដែល​នៅ​សល់​
  • លិខិតឆ្លងដែន នឹងទទួលបានបន្ទាប់ពីបញ្ចប់​ការ​វិនិយោគ​ដែលមាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់​ និង​ទទួលបានការអនុម័តសញ្ជាតិរួចរាល់

ប្រទេស ដូមីនីកា (DOMINICA)

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានសញ្ជាតិដូមីនីកា (Domicia) បេក្ខជនត្រូវតែមានអាយុលើសពី 18 ឆ្នាំ មានអត្តចរិតល្អ ដោយគ្មានប្រវត្តិបទឧក្រិដ្ឋ ហើយធ្វើការវិនិយោគ ឬការចូលរួមចំណែកក្នុងជម្រើសវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

បេក្ខជនដែលកម្រិត គឺជាបុគ្គលទាំងឡាយដែលមានសញ្ជាតិ៖

  • អ៊ីរ៉ង់
  • កូរ៉េខាងជើង
  • ស៊ូដង់
  • ស៊ីរី

ជនជាតិនៃប្រទេសដែលបានដាក់កំហិតក្នុងបញ្ជីខាងលើមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិដូមីនីកា (Dominica) តាមរយៈការវិនិយោគ (CIP) ប្រសិនបើពួកគេ៖

  • មិន​បាន​រស់​នៅ​ក្នុង​ប្រទេស​ដែល​បាន​ដាក់​កំហិតណា​មួយ​ក្នុង​រយៈ​ពេល 10 ឆ្នាំ​ចុង​ក្រោយ​នេះ
  • មិនមានទ្រព្យសម្បត្តិច្រើននៅក្នុងប្រទេសដែលដាក់កំហិតណាមួយឡើយ និង
  • មិន​បាន​អនុវត្ត និង​មិន​បាន​ធ្វើ​អាជីវកម្ម ឬ​សកម្មភាព​ស្រដៀង​គ្នា​ណា​មួយ​ ឬ​មួយ​ផ្នែក​ ជាមួយ ឬនៅ​ក្នុង​ប្រទេសដែលបានដាក់កំហិត​ណា​មួយ
  • ប្តីឬប្រពន្ធ របស់បេក្ខជនចម្បង
  • កូននៅក្នុងបន្ទុករបស់បេក្ខជនចម្បង ឬប្តី/ប្រពន្ធរបស់កូននៅក្នុងបន្ទុករបស់បេក្ខជនចម្បង ដែលមានអាយុក្រោម 30 ឆ្នាំ (ត្រូវបង្ហាញភស្តុតាងនៃការចូលរៀនពេញម៉ោងនៅស្ថាប័នអប់រំដែលមានការទទួលស្គាល់ សម្រាប់កូនក្នុងបន្ទុកដែលមានអាយុពី 18 ទៅ 30 ឆ្នាំ)
  • កូនក្នុងបន្ទុកយ៉ាងហោចណាស់ 18 ឆ្នាំ ដែលមានបញ្ហាសុខភាពផ្លូវកាយ និង/ឬផ្លូវចិត្ត ហើយដែលកំពុងរស់នៅជាមួយ និងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង
  • កូនស្រីដែលមិនទាន់រៀបការរបស់អ្នកដាក់ពាក្យសុំមានអាយុក្រោម 30 ឆ្នាំ
  • ឪពុកម្តាយ ឬជីដូនជីតា របស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុលើសពី 55 ឆ្នាំ ដែលកំពុងរស់នៅជាមួយ និងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង (យ៉ាងហោចណាស់ឪពុកម្តាយ/ជីដូន ម្នាក់ត្រូវតែមានអាយុ 55 ឆ្នាំ)

លិខិតឆ្លងដែនរបស់ដូមីនីកា (Dominica) អនុញ្ញាតឱ្យលោកអ្នកអាចធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ឬទទួលបានទិដ្ឋាការពេលទៅដល់ ទៅកាន់ប្រទេសជាង 120 ប្រទេស ដែលរួមទាំងហុងកុង សិង្ហបុរី ចក្រភពអង់គ្លេស និងតំបន់ Schengen ។ បញ្ជីពេញលេញអាចចូលតាមដាននៅលើគេហទំព័រ CIP នៅទីនេះ

ប្រទេសដូមីនីកា (Dominica) អនុញ្ញាតឱ្យមានសញ្ជាតិពីរ។ សញ្ជាតិដូមីនីកា (Dominica) មានសុពលភាពពេញមួយជីវិត ហើយអាចផ្តល់បន្តដល់សមាជិកគ្រួសារជំនាន់ក្រោយ ពីរជំនាន់ (កូនដែលកើតបន្ទាប់ពីការយល់ព្រមលើពាក្យសុំ) និង សមាជិកគ្រួសារជំនាន់ទី 3 (មិនស្វ័យប្រវត្តិ៖លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

រយៈពេលដំណើរការ ជាធម្មតាគឺប្រហែល 3-5 ខែ។

មិនមានតម្រូវការក្នុងការធ្វើដំណើរ ឬរស់នៅក្នុងដូមីនីកា (Dominica) នៅមុនពេលទទួលបានសញ្ជាតិនោះទេ។

អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថាពួកគេមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការវិនិយោគ ហើយថវិកានោះបានទទួលដោយស្របច្បាប់។ ប្រភេទនៃឯកសារដែលត្រូវការ អាចនឹងប្រែប្រួលអាស្រ័យលើប្រភព នៃថវិកាដែលនឹងប្រើសម្រាប់ការវិនិយោគ។

បេក្ខជនអាចរាប់បញ្ចូលទាំងប្រាក់ ដែលត្រូវបានផ្តល់អោយដោយមិត្តភ័ក្តិ ឬសមាជិកគ្រួសារសម្រាប់ការ  វិនិយោគ។ ក្នុងករណីភាគច្រើន ឯកសារបន្ថែមនឹងត្រូវបានទាមទារពីអ្នកឧបត្ថម្ភទាក់ទងនឹងប្រភពនៃមូលនិធិរបស់ពួកគេ។ ប្រភេទនៃឯកសារដែលត្រូវការនឹងប្រែប្រួលអាស្រ័យលើប្រភពនៃមូលនិធិសម្រាប់ធ្វើការ​វិនិយោគ។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

    Request Investment Program One-Pager