ប្រទេសបារាំង (France)

ការទទួលបានលិខិតឆ្លងដែនប្រទេសបារាំងសម្រាប់វិនិយោគិន – កម្មវិធីនេះតម្រូវឲ្យមានការវិនិយោគអប្បបរមាចំនួន EUR 300,000​ និងអនុញ្ញាតឲ្យអ្នកវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួមទាំងសមាជិកគ្រួសារដើម្បីទទួលបានប័ណ្ឌស្នាក់នៅបន្តរយៈពេល 4ឆ្នាំក្នុងរយៈពេលតិចជាង3ខែ។ កម្មវិធីនេះអាចនាំឲ្យមានការស្នាក់នៅអចិន្ត្រៃយ៍ឬទទួលបានសញ្ជាតិរយៈពេល5ឆ្នាំ ដោយមើលទៅតាមកម្រិតតម្រូវការភាសា។

អត្ថប្រយោជន៍

  • ទទួលបានប័ណ្ឌស្នាក់នៅដែលអាចបន្តសុពលភាព រយៈពេល 4 ឆ្នាំ
  • សមាជិកក្នុងបន្ទុកដែលអាចរាប់បញ្ជូលបាន៖
    • ប្តី/ប្រពន្ធ
    • កូនអាយុក្រោម 18ឆ្នាំ
  • ជាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប
  • មានសិទ្ធិរស់នៅ ធ្វើការ និងសិក្សានៅប្រទេសបារាំង
  • អាចទទួលបានប្រព័ន្ធអប់រំដែលមានស្តង់ដារខ្ពស់ និងប្រើប្រាស់ប្រពន្ធ័អប់រំ និងសុខភាពដោយសេរី
  • អាចធ្វើដំណើរក្នុងបណ្តារតំបន់Schengen (26 ប្រទេស) សម្រាប់រយះពេលចាប់ពី 6ខែក្នុងមួយឆ្នាំ
  • មិនមានតម្រូវការការអប់រំ និងតម្រូវការភាសា
  • ជាវិធីមួយដែលអាចទទួលបានការសិទ្ធិស្នាក់នៅជាអចិន្រ្តៃយ៍ ឬសញ្ជាតិបន្ទាប់ពីរយៈពេល 5 ឆ្នាំនៃការស្នាក់នៅប្រទេសបារាំង

    Request for more information



    លក្ខខណ្ឌតម្រូវការ

    • ធ្វើការដាក់គម្រោងអាជីវកម្មច្បាស់លាស់​ រួមមានការវិនិច្ឆ័យបែបសេដ្ឋកិច្ចនិងការវិភាគទីផ្សារក្នុងស្រុក
    • បង្កើតអង្គភាពផ្លូវច្បាប់ថ្មី​ នៅបារាំង រឺ ធ្វើការទិញយកអង្គភាពស្របច្បាប់ដែលបង្កើតហើយស្រាប់នៅបារាំង
    • រក្សាការប្រាក់យ៉ាងតិច 10% នៅក្នុងក្រុមហ៊ុន
    • ត្រូវផ្តល់ភស្តុតាងនៃប្រភពចំនូលដែលប្រើសម្រាប់ការវិនិយោគ

    គម្រោងវិនិយោគ

    • ធ្វើការវិនិយោគទឹកប្រាក់យ៉ាងតិច EUR 50,000
    • មានផែនការនឹងវិនិយោគចំនួនទឹកប្រាក់ EUR 300,000 ទៅក្នុងគម្រោងក្នុងរយៈពេល 4ឆ្នាំ
    • មានផែនការក្នុងការបង្កើត និងរក្សាការងារពេញម៉ោងជាអចិន្ត្រៃយ៍ សម្រាប់បុគ្គលិកជនជាតិបារាំង

    ដំណើរការ

    • រៀបចំការស្នើសុំ និងឯកសារចាំបាច់
    • ស្ថានកុងស៊ុលបារាំងនៃប្រទេសស្នាក់នៅរបស់អ្នកដាក់ពាក្យនឹងផ្តល់ឱ្យអ្នកដាក់ពាក្យសុំជោគជ័យ និងអ្នកនៅក្នុងបន្ទុកជាមួយនឹងទិដ្ឋាការ Talent Passport រយៈពេល 3 ខែដែលអនុញ្ញាតឱ្យចុះចតនៅប្រទេសបារាំង
    • អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុកត្រូវចូលប្រទេសបារាំងក្នុងរយៈពេល 3 ខែ
    • ខេត្តក្នុងតំបន់ដែលមានសមត្ថកិច្ចនឹងចេញប័ណ្ណស្នាក់នៅរយៈពេល 4 ឆ្នាំរបស់ Passport Talent នៅប្រទេសបារាំង
    • រយៈពេលដំណើរការ៖ ២ ខែ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ប្រទេសបារាំង (France Talent Passport)

      • មានជម្រើសពីរ៖
      • ជម្រើសទី 1៖ ប្រភេទ​ក្រុមស្ថាបនិក ​នៅក្នុង​ក្រុម​នេះ មិនមានការ​កំណត់​លើ​ទឹក​ប្រាក់​អប្បបរមាក្នុងការវិនិយោគទេ។ ក្រុម​នេះដំណើរការដូចនឹងកម្មវិធី ទិដ្ឋាការ​ចាប់​ផ្តើម​ជំនួញ​ថ្មី​ (SUV) របស់ប្រទេសកាណាដា៖ អ្នកដាក់ពាក្យត្រូវតែបានទទួលយកដោយ​ incubator ដែល​មាន​ការ​ទទួល​ស្គាល់​ លើ​បច្ចេក​វិទ្យា​របស់​បារាំង​  ជាការពិតណាស់ ទំហំ​វិនិយោគកាន់តែខ្ពស់ ឱកាសត្រូវបានទទួលយកដោយincubator  និងអាជ្ញាធរបារាំងកាន់តែខ្ពស់។ ចំណុច​សំខាន់បំផុត គម្រោង​ត្រូវតែ​បង្ហាញ​​ភាពច្នៃប្រឌិត​ ​ច្បាស់លាស់​។
      • ជម្រើសទី 2៖ ប្រភេទក្រុមវិនិយោគិន ទឹក​ប្រាក់​អប្បបរមា EUR 300,000 ត្រូវតែផ្ញើរទៅប្រទេសបារាំងដោយអ្នកដាក់ពាក្យផ្ទាល់ ឬក្រុមហ៊ុនរបស់គាត់។ លក្ខខណ្ឌសំខាន់បំផុត គឺបង្ហាញអាជ្ញាធរបារាំងថា ការវិនិយោគនេះនឹងបង្កើតការងារសម្រាប់សេដ្ឋកិច្ចប្រទេសបារាំង​។​ មិនមានចំនួន​ការងារ​អប្បបរមា​ដែល​ត្រូវ​បាន​កំណត់​​ក្រោម​ច្បាប់​របស់​បារាំងទេ​ ប៉ុន្តែ​យើង ផ្តល់​យោបល់​ថាគួរតែបង្កើត  ការងារយ៉ាងហោចណាស់ 4 កន្លែង  ។
      • អ្នក​ដាក់​ពាក្យ​បង្គោល​ត្រូវតែមានអាយុចាប់​ពី 18 ឆ្នាំឡើងទៅ។
      • France Talent Visa តម្រូវឲ្យមានបទពិសោធន៍គ្រប់គ្រង ប៉ុន្តែមិន តម្រូវកម្រិតការអប់រំទេ។
      • អ្នកដាក់ពាក្យត្រូវតែបង្ហាញថាគាត់មានសមត្ថភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ធ្វើការ​វិនិយោគ និងរស់នៅក្នុងប្រទេសបារាំង។
      • អ្នកកាន់ប័ណ្ណស្នាក់នៅ មានសិទ្ធិចូលទៅកាន់តំបន់មួយចំនួន​ដូចខាងក្រោម៖
        • តំបន់ Schengen;
        • នាយកដ្ឋានក្រៅប្រទេសរបស់បារាំង៖ Guadeloupe, Martinique, Reunion Island, Mayotte;
        • Saint Pierre និង Miquelon ។
      • បាទ/ចាស ដោយស្វ័យប្រវត្តិ (ប្តីប្រពន្ធ និងកូនដែលមានអាយុក្រោម 18 ឆ្នាំ)។ នេះ​រួម​ ទាំង​កូន​ចិញ្ចឹមផង​ដែរ។
      • ទេ មាន​តែ​ប្តី/ប្រពន្ធ​  និង​កូនៗ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​ដោយ​ស្វ័យប្រវត្តិ​ក្រោម​នីតិវិធី​គ្រួសារដែល​អម​ដំណើរ។
      • ទេ នៅក្នុងកម្មវិធីនេះ កូន​ត្រូវមានអាយុក្រោម 18 ឆ្នាំ
      • ទេ កម្មវិធី French Talent Passport មិនមាន​កំណត់តម្រូវការភាសាណាមួយទេ។
      • បេក្ខជនត្រូវបន្តប័ណ្ណរបស់ខ្លួន ដែលនឹងអាចបន្តបានយ៉ាងងាយស្រួល ដរាប​ណា​អ្នក​ដាក់ពាក្យ​អាច​បញ្ជាក់ថា ការវិនិយោគត្រូវបានចំណាយ ហើយ ការបង្កើតការងារត្រូវបានបំពេញ ហើយ​សកម្មភាព​របស់ក្រុមហ៊ុនត្រូវបានបន្ត។
      • បាទ ស្នាក់​​រស់នៅ​ ប្រទេស​​បារាំង​ទទួល​បាន​អត្ថប្រយោជន៍​ដូចគ្នា​នឹង​ពលរដ្ឋបារាំង​ដែរ​ ​ដូចជា​ការ​ធានា​​រ៉ាប់រង​សង្គម ការទទួលបានសេវា​សុខាភិបាល​ដោយ​ឥត​គិត​ថ្លៃ​ និង​ទទួល​បាន​ការ​អប់រំដោយឥតគិតថ្លៃ។
      • សម្រាប់ក្រុម​ស្ថាបនិក៖
      • បាទ/ចាស incubator នឹងផ្ញើសំណើរឧបត្ថម្ភទៅក្រសួងហិរញ្ញវត្ថុ ដើម្បី​បញ្ជាក់​ពី​ការ​ទទួល​យក​ ​អ្នកដាក់ពាក្យដោយ​ incubator  និង​ភាព​ច្នៃ​ប្រឌិត​នៃ​ការ​វិនិយោគ។ ការ​ទទួល​យកដោយ ក្រសួង​ហិរញ្ញវត្ថុ ឬក្រសួងការងារ គឺ​តម្រូវ​ឱ្យ​ដាក់​ពាក្យ​សុំ​ទៅ​ស្ថាន​កុងស៊ុល​ក្នុង​ស្រុក​។
      • សម្រាប់ ក្រុម​វិនិយោគិន៖
      • ស្ថានកុងស៊ុលនឹង សុំយោបល់ពី ក្រសួងហិរញ្ញវត្ថុ ក្រសួងការងារ មតិ​នេះ​មិន​ពាក់ព័ន្ធ​នឹង​ស្ថាន​​កុងស៊ុល​ទេ។
      • នៅ ក្នុង​ក្រុម​ស្ថាបនិក ការ​វិនិយោគ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​នៅ​ក្នុង​អាជីវកម្ម​ដែល​បាន​កំណត់។
      • នៅ ក្នុង​ក្រុម​វិនិយោគិន ការវិនិយោគអាចធ្វើឡើងដោយផ្ទាល់ ឬ​តាមរយៈ​ក្រុមហ៊ុន​​ដែល​អ្នក​ដាក់ពាក្យ កាន់កាប់ភាគហ៊ុនយ៉ាងហោចណាស់ 30%។
      • អាចធ្វើបានទាំងពីរជម្រើស អ្នក​ដាក់​ពាក្យ​​អាច​ជ្រើសរើស​វិនិយោគ​លើ​អាជីវកម្ម​ដែល​មាន​ស្រាប់​ ​ឬបើកអាជីវកម្មថ្មីនៅប្រទេសបារាំង។

      អាចដាក់ពាក្យសុំសញ្ជាតិបន្ទាប់​ពី​រយៈ​ពេល​ 5 ឆ្នាំ ប្រសិនបើ៖

      • អ្នក​ដាក់​ពាក្យ​​ ​ត្រូវ​រស់​នៅ​ប្រទេស​បារាំង​ជា​កន្លែង​រស់​នៅ​គោល​​ ​រយៈពេល ៥ ឆ្នាំ​ជាប់​គ្នា។ កន្លែង​រស់​នៅ​គោល​ត្រូវ​បាន​កំណត់​ថា​ជា​ កន្លែង​​ដែល​អ្នក​ដាក់​ពាក្យ​ជាធម្មតាតែង​តែ​រស់នៅ។
      • អ្នកដាក់ពាក្យមានកម្រិតចំណេះ​ដឹង​ភាសា​បារាំង​គ្រប់គ្រាន់​សម្រាប់​ការ​សន្ទនា​ក្នុង​ជីវិត​ប្រចាំថ្ងៃ និង​មាន​ភាព​ស្និទ្ធស្នាល​ជាមួយសហគមន៍បារាំង។
      • អ្នកដាក់ពាក្យមិនមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ

      សំខាន់៖

      សញ្ជាតិ​ គឺជាការសម្រេចចិត្តយ៉ាងពេញលេញពីរដ្ឋបាលបារាំងសិទ្ធិ ក្នុង​ការ​ដាក់​ពាក្យ​សុំ​សញ្ជាតិ​បារាំង​របស់​សមាជិក​គ្រួសារ​គឺ​ផ្អែក​លើ​លក្ខខណ្ឌ​ដូច​គ្នា

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។