ហ្រ្គីណាដា

គម្រោង Condominium បែបទំនើប

GRENADA HIDEAWAY

កម្មវិធីវិនិយោគ Grenada Hideaway គឺសម្រាប់វិនិយោគិន និងបេក្ខជនដែលកំពុងស្វែងរកការទទួលបានសញ្ជាតិជំនួស ហើយមានបំណងចង់វិនិយោគលើអចលនទ្រព្យដ៏ប្រណិតមួយនៅក្នុង Grenada។ កម្មវិធីនេះពាក់ព័ន្ធនឹងការវិនិយោគនៅក្នុង Hideaway ដែលជាយូនីតខុនដូដ៏ប្រណិតចំនួន 45 បន្ទប់។ កម្មវិធីនេះតម្រូវឱ្យមានការចូលរួមផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ 220,000 USD។ បេក្ខជនដែលជោគជ័យត្រូវបានផ្តល់សញ្ជាតិ Grenada ពេញមួយជីវិត។

  • ការវិនិយោគអប្បបរមា៖ USD 220,000

អត្ថប្រយោជន៏

  • ទទួល​បាន​សញ្ជាតិ​ពេញមួយជីវិត និង​អាចបន្តទៅអ្នកជំនាន់​​ក្រោយ
  • សមាជិកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
    1. ប្តី/ប្រពន្ធ
    2. កូនដែលមានអាយុក្រោម 30 ឆ្នាំ
    3. ឪពុកម្តាយ/លោកតាលោកយាយ មិន​មាន​កំណត់​អាយុ
    4. បងប្អូនបង្កើត របស់អ្នក​ដាក់​ពាក្យ​បង្គោល ​ឬ ប្តី/ប្រពន្ធ ដែល​មាន​អាយុលើស18ឆ្នាំ​ នៅលីវ និងគ្មានកូន
  • ធ្វើដំណើរទៅកាន់​ច្រើនជាង 140 ប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ ​ រួមមានប្រទេស​ចិន ប្រស៊ីល ចក្រភព​អង់គ្លេស អារ៉ាប់រួម (UAE) និង​តំបន់​អ៊ឺរ៉ុប​ (Schengen Area)
  • ​​​មានសិទ្ធិក្នុងការដាក់ពាក្យ USA E-2 Visa
  • មិនតម្រូវឲ្យទៅស្នាក់នៅ
  • មិន​មាន​ការ​សម្ភាសន៍
  • គ្មាន​ពន្ធលើ​ប្រាក់​ចំណូល ពី​គ្រប់​ប្រទេស​លើ​ពិភពលោក​ (​​​​​​​​worldwide income)
  • មិនមានលក្ខខណ្ឌតម្រូវការភាសា
  • លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល​ ដោយ​សារប្រទេសនេះមាន​ទីតាំង​នៅក្រៅ​ Hurricane Belt

វិនិយោគទៅក្នុង Hideaway

  • ខុនដូប្រណិតចំនួន 45 Unit បំពាក់​គ្រឿងសង្ហារឹមពេញលេញ និងមាន​ការ​ជួលពេញគ្រប់​ units
  • អ្នក​វិនិយោគអាច​ទិញ​ភាគហ៊ុន ចាប់ពីតម្លៃ USD 220,000
  • ធានា​លើ​ការ​បា្រក់​ត្រលប់ 3% ក្នុង​មួយ​ឆ្នាំ
  • មានទីតាំងនៅជាប់សាលាវេជ្ជសាស្ត្រសកលវិទ្យាល័យ St. Georges (St. Georges University School of Medicine) ដ៏ល្បីល្បាញ ដែល​មាន​ចម្ងាយ10 នាទីពីព្រលានយន្តហោះ
  • ទទួលបានអត្រាជួលខ្ពស់ ពេញមួយឆ្នាំ
  • ក្រុមហ៊ុន​អភិវឌ្ឍន៍ដែលគួរ​ឲ្យ​ជឿទុកចិត្ត ជាមួយនឹងកំណត់ត្រាបង្ហាញឱ្យឃើញកន្លងមក
  • ជម្រើសទិញត្រលប់វិញ ក្នុងអត្រាទីផ្សារបន្ទាប់ពីរយៈពេល 5 ឆ្នាំមិនមាន​ថ្លៃ​ជួសជុល​ថែទាំ រឺថ្លៃ​ប្រតិបត្តិការ (operation)

លក្ខខណ្ឌ

  • ត្រូវមានអាយុលើសពី 18 ឆ្នាំ
  • មិនត្រូវមានប្រវត្តិជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយ
  • បំពេញលក្ខខណ្ឌពិនិត្យសុខភាព
  • ពាក្យស្នើសុំត្រូវធ្វើឡើងតាមរយៈភ្នាក់ងារទទួលស្គាល់ដោយ​រដ្ឋាភិបាល

ដំណើរការ (4-8 ខែ)

  • ធ្វើការ​ដាក់​ពាក្យ​ស្នើសុំ​ដែលបាន​បំពេញ​ព័ត៌មាន​គ្រប់គ្រាន់ ជាមួយនឹង​​គ្រប់​ឯកសារ​ចាំបាច់​
  • បង់ថ្លៃកក់ ថ្លៃ​ដាក់ពាក្យ​ស្នើសុំ​ និង​ថ្លៃ​សេវាត្រួតពិនិត្យលក្ខណៈ​សម្បត្តិ
  • ​ បំពេញលក្ខខណ្ឌ​ការត្រួតពិនិត្យលក្ខណ:សម្បត្តិ
  • គណៈកម្មការ​សញ្ជាតិ​តាម​រយៈការ​វិនិយោគ​នៃ​ប្រទេស​ហ្រ្គីណាដា នឹង​ធ្វើការ​ផ្តល់ការណែនាំ (recommendation) ទៅ​កាន់​រដ្ឋ​មន្រ្តី​ពាក់ព័ន្ធ
  • ការសម្រេចនឹងធ្វើឡើង​នៅរវាង 60 ថ្ងៃ គិតចាប់ពីថ្ងៃដាក់ឯកសារស្នើសុំផ្លូវការ
  • ធ្វើការផ្ទេរទឹកប្រាក់វិនិយោគទៅ ប្រទេសហ្គ្រីណាដា
  • ការ​ផ្តល់​សញ្ជាតិ​ព្រម​ទាំង​លិខិតឆ្លងដែននឹងរៀបចំចេញអោយនៅ​រវាង​រយៈពេលមួយខែបន្ទាប់ពីបានបំពេញ​ការវិនិយោគរួច​រាល់​

    Request Investment Program One-Pager