ប្រទេសអូស្រ្តាលី (Australia)

តើទិដ្ឋាការ 188B របស់វិនិយោគិនអូស្ត្រាលីគឺជាអ្វី?
ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ៖ AUD 2,500,000
រយៈពេលដំណើរការ៖ 20 ខែ
សញ្ជាតិ៖ បន្ទាប់ពី 5 ឆ្នាំ។

អ្នកនឹងត្រូវដាក់ប្រាក់យ៉ាងហោចណាស់ AUD 2,500,000 ជាមួយនឹងការវិនិយោគរបស់អ្នកដែលបានបែងចែកទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទិដ្ឋាការ Australia Investor Stream ព្រោះវាជាកម្មវិធីបណ្ណស្នាក់នៅតាមរយៈការវិនិយោគ (Residency-by-Investment)។ ដំណើរការពាក្យសុំរបស់អ្នកនឹងចំណាយពេលលើសពី 20 ខែ។ បន្ទាប់មកអ្នកអាចជ្រើសរើសការដាក់ពាក្យសុំសញ្ជាតិបន្ទាប់ពី 5 ឆ្នាំប្រសិនបើអ្នកចង់បានសញ្ជាតិឝ។

អត្ថប្រយោជន៍

  • អាចទៅធ្វើការ ឬសិក្សានៅប្រទេសអូស្ត្រាលីបាន
  • ជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងទីផ្សារការងាររីកដុះដាល
  • មានលទ្ធភាពអាចបញ្ចូលអ្នកក្រោមបន្ទុកដូចជា៖
  • ​ប្តី/ប្រពន្ធ ឬដៃគូ
  • កូនក្រោមបន្ទុកអាយុក្រោម 18ឆ្នាំ
  • កូនក្រោមបន្ទុកអាយុចន្លោះ ពី 18-23 ឆ្នាំ
  • ការអប់រំមានស្តង់ដារខ្ពស់ និង ប្រព័ន្ធថែរក្សាសុខាភាពល្អ
  • មិនមានតម្រូវការភាសាអង់គ្លេស
  • ធានាការវិនិយោគតាមរយះមូលប័ត្របំណុលរបស់រដ្ឋាភិបាល
  • វិធីឆ្ពោះទៅកាន់ការទទួលបានសញ្ជាតិ

– បណ្តោះអាសន្ន > អចិន្ត្រៃយ៏ > សញ្ជាតិ

    Request for more information



    លក្ខខណ្ឌ

    • ធ្វើការវិនិយោគយ៉ាងតិច AUD 2,500,000 ទៅក្នុងគម្រោងរដ្ឋាភិបាលណាមួយ ក្នុងអំឡុងពេលយ៉ាងតិច 5ឆ្នាំ
    • មានអាជីវកម្មការវិនិយោគ និងទ្រព្យធនសុទ្ធផ្ទាល់ខ្លួន ចំនួនយ៉ាងតិច AUD 2,500,000 ក្នុងអំឡុងពេល 2ឆ្នាំ
    • មានជំនាញគ្រប់គ្រងជាន់ខ្ពស់ និងមានបទពិសោធន៍លើសពី 3ឆ្នាំ លើការគ្រប់គ្រងអាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឫការវិនិយោគដែលមានការទទួលស្គាល់
    • ត្រូវមានអាយុក្រោម 55ឆ្នាំ (អាចមានការលើកលែង)
    • ត្រូវទទួលបានពិន្ទុយ៉ាងតិច​ 65 ពីការប្រឡងយកពិន្ទុ
    • អ្នកនិងសមាជិកគ្រួសារដែលរាប់បញ្ជូលក្នុងពាក្យសុំតម្រូវឲ្យមានកម្រិតសុខភាព និងលក្ខណ:សម្បត្តិស្របទៅតាមតម្រូវការរបស់ប្រទេសអូស្រ្តាលី
    • មានគោលបំណងច្បាស់លាស់ក្នុងការទៅរស់នៅយ៉ាងតិច2ឆ្នាំនៅក្នុងរដ្ឋ ឬតំបន់ណាមួយ ដែលលោកអ្នកបានធ្វើការវិនិយោគ
      • គ្រប់គ្រងអាជីវកម្មដែលមានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអ្នកដាក់ពាក្យកាន់កាប់ភាគហ៊ុនក្នុងនោះយ៉ាងតិច 10% ឫ
      • គ្រប់គ្រងការវិនិយោគដែលមានការទទួលស្គាល់ ក្នុងចំនួន​យ៉ាងតិច AUD 1,500,000

    ជម្រើសវិនិយោគ

    • វិនិយោគយ៉ាងហោចណាស់ AUD 2,500,000 ក្នុងសមាមាត្រដូចខាងក្រោមៈ
    • យ៉ាងហោចណាស់ AUD 500,000 ក្នុងដើមទុនបណ្តាក់ទុន និងកំណើនមូលនិធិភាគហ៊ុនឯកជនដែលវិនិយោគលើការចាប់ផ្ដើមអាជីវកម្ម និងក្រុមហ៊ុនឯកជនតូចៗ
    • យ៉ាងហោចណាស់ AUD 750,000 ក្នុងមូលនិធិគ្រប់គ្រងដែលត្រូវបានអនុម័ត។ មូលនិធិដែលបានគ្រប់គ្រងត្រូវតែវិនិយោគនៅក្នុងក្រុមហ៊ុនដែលកំពុងរីកចម្រើនដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនអូស្ត្រាលី
    • ‘យុទ្ធសាស្រ្តវិនិយោគ (Balancing Investment)’ យ៉ាងហោចណាស់ AUD 1,250,000 នៅក្នុងមូលនិធិដែលបានគ្រប់គ្រង
    • ការវិនិយោគត្រូវធ្វើឡើងយ៉ាងតិច 5 ឆ្នាំគិតចាប់ពីថ្ងៃចេញផ្សាយរបស់ខ្លួននៅក្នុងរដ្ឋ ឬដែនដីដែលបានតែងតាំង។
    • ការវិនិយោគអាចត្រូវបានផ្លាស់ប្តូរ ប៉ុន្តែប្រសិនបើដកចេញ ទិដ្ឋាការនឹងត្រូវលុបចោល

    ដំណើរការ

    • អ្នកដាក់ពាក្យត្រូវដាក់ឯកសារបង្ហាញពីចំណាប់អារម្មណ៍ ឫ Expression of Interest (EOI) ក្នុង “ការជ្រើសរើសមុខជំនាញ (Skill Select)” ដើម្បីទទួលបានការតែងតាំងដោយរដ្ឋាភិបាលរបស់រដ្ឋ ឫតំបន់នោះ
    • នៅពេលទទួលបានការតែងតាំងពីរដ្ឋាភិបាលនៃរដ្ឋ ឬតំបន់ និងការអញ្ជើញឲ្យដាក់ពាក្យ អ្នកដាក់ពាក្យសុំត្រូវដាក់ពាក្យសុំទិដ្ឋាការតាមរយៈអនឡាញក្នុងពេល 60ថ្ងៃ
    • នៅពេលទទួលបានការអនុម័តជាគោលការណ៍នៃពាក្យសុំទិដ្ឋាការ វិនិយោគិននឹងទទួលបានដំណឹងពីពេលដែលត្រូវធ្វើការវិនិយោគឲ្យបានត្រឹមត្រូវ
    • ពេលដែលគេធ្វើការវិនិយោគបានត្រឹមត្រូវ ទិដ្ឋាការនឹងត្រូវចេញជាស្ថាពរ
    • ទិដ្ឋាការនេះគឺសម្រាប់រយ:ពេល 5ឆ្នាំ ជាមួយនឹងតម្រូវការស្នាក់នៅរយៈពេលសមស្របមួយ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។