
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ក្នុងនាមជាការិយាល័យមេធាវី ដែលធ្វើការលើបញ្ហាអន្តោប្រវេសន៍នៃប្រទេសកាណាដា និងមានបទពិសោធន៍ក្នុងការរៀបចំឯកសារសម្រាប់ដំណើរការកម្មវិធី Canada Startup Visa (SUV) យើងបានជួបប្រទះជាញឹកញាប់នូវពាក្យចចាមអារាម និងការយល់ខុសដែលអាចបង្កើតជាការយល់ច្រលំសម្រាប់អ្នកដាក់ពាក្យក្នុងកម្មវិធីទិដ្ឋាការចាប់ផ្ដើមអាជីវកម្មថ្មីរបស់ប្រទេសកាណាដា (Canada Startup Visa)។ ការយល់ច្រលំទាំងនេះអាចនាំឱ្យមានការរំពឹងទុក ដែលមិនប្រាកដប្រជា ហើយចុងក្រោយអាចធ្វើឱ្យប៉ះពាល់ដល់ឱកាសរបស់អ្នកដាក់ពាក្យក្នុងការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសកាណាដា។
នៅក្នុងអត្ថបទនេះ យើងមានគោលបំណងស្រាយបញ្ជាក់លើបញ្ហាទាំងនេះ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវទាក់ទងនឹងតម្រូវការនៃកម្មវិធី Canada Startup Visa ហើយផ្តល់ការណែនាំអំពីរគន្លឹះសម្រាប់ត្រៀមខ្លួន ក្នុងដំណើរការដ៏ស្មុគស្មាញនេះប្រកបដោយប្រសិទ្ធភាព។
ការយល់ខុសមួយដែលបានជះឥទ្ធិពលខ្លាំងជុំវិញកម្មវិធី Canada Startup Visa គឺការយល់ឃើញថាវាដំណើរការកម្មវិធីនេះជាការធ្វើអន្តោប្រវេសន៍តាមរយៈការវិនិយោគបែបអកម្ម។ អ្នកផ្តល់សេវាអន្តោប្រវេសន៍ជាច្រើនអះអាងថា អ្នកដាក់ពាក្យមិនតម្រូវឱ្យចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ឬត្រូវបង្កើតផែនការអាជីវកម្មរឹងមាំមុនពេលទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នោះទេ។ គំនិតនេះគឺត្រឹមត្រូវទាល់តែសោះ។
យោងតាមបទប្បញ្ញត្តិស្តីពីអន្តោប្រវេសន៍ និងការការពារជនភៀសខ្លួន Immigration and Refugee Protection Regulations (IRPR) ក្រោមវាក្យខណ្ឌទី 98.06(1) និង 98.06(2) តម្រូវការសម្រាប់អាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានគូសបញ្ជាក់យ៉ាងច្បាស់លាស់។ វាក្យខណ្ឌទី 98.06(1) បានចែងថា អ្នកដាក់ពាក្យត្រូវផ្តល់ “សកម្មភាព និងបន្តការគ្រប់គ្រងពីក្នុងប្រទេសកាណាដា”។ តម្រូវការនេះមានសារៈសំខាន់ណាស់ ពីព្រោះការអភិវឌ្ឍន៍អាជីវកម្មប្រកបដោយប្រសិទ្ធភាពមិនអាចកើតឡើងបានទេ បើគ្មានការគ្រប់គ្រងត្រឹមត្រូវពីក្នុងប្រទេសកាណាដា ដែលជាតម្រូវការចាំបាច់ក្នុងការទទួលបានប័ណ្ណការងារ។
ខណៈដែល វាក្យខណ្ឌទី 98.06(2) អនុញ្ញាតឱ្យមន្រ្តីអន្តោប្រវេសន៍មួយចំនួនតូចសម្រេចអនុម័តផ្ដល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដល់អ្នកដាក់ពាក្យក្រោមកម្មវិធី Canada Startup Visa ទោះបីជាតម្រូវការការគ្រប់គ្រងអាជីវកម្មនៅក្នុងប្រទេសកាណាដាមិនត្រូវបានបំពេញពេញលេញក៏ដោយ នេះគឺជាការលើកលែង មិនមែនជាច្បាប់នោះទេ។ នៅក្នុងការអនុវត្ត ប្រសិនបើអ្នកស្នើ គឺជាបុគ្គលសំខាន់នៃក្រុមហ៊ុនបណ្តាក់ទុន ការសម្រេចចិត្តបែបនេះកម្រនឹងត្រូវបានអនុវត្តលុះត្រាតែមានភស្តុតាងជាក់លាក់អំពីដំណើរការអាជីវកម្ម ឬហេតុផលត្រឹមត្រូវចំពោះអវត្តមានរបស់អ្នកដាក់ពាក្យពីប្រទេសកាណាដា។ អាស្រ័យហេតុនេះ អ្នកសមាជិកដាក់ពាក្យសំខាន់ៗដែលខកខានមិនបានបង្ហាញពីការចូលរួមយ៉ាងសកម្មក្នុងអាជីវកម្មរបស់ពួកគេ មុនពេលទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ អាចប្រឈមនឹងហានិភ័យខ្ពស់នៃការបដិសេធ។
ពាក្យចចាមអារាមមួយទៀត ដែលយើងជួបបានប្រទះជាញឹកញាប់ គឺជំនឿដែលជឿថាដំណើរការដាក់ពាក្យក្នុងកម្មវិធី Canada Startup Visa មិនត្រូវការជំនួយផ្នែកច្បាប់ ឬពេលខ្លះអាចបង្កជាផលប៉ះពាល់ទៀតផង។ អ្នកប្រឹក្សាផ្នែកអន្តោប្រវេសន៍មួយចំនួនណែនាំឱ្យអ្នកដាក់ពាក្យ ជៀសវាងការប្រឹក្សារជាមួយមេធាវី ដោយអះអាងថាមេធាវីកម្រទទួលបានជោគជ័យក្នុងការជួយលើករណីដែលទទួលបានការបដិសេធ សូម្បីតែក្នុងករណីដែលមានសេចក្ដីសម្រេចដូចជាមិនសមហេតុផលក៏ដោយ។ ពួកគេចង្អុលបង្ហាញថា ករណីកម្មវិធី Canada Startup Visa ជាច្រើនដែលឆ្លងកាត់ការត្រួតពិនិត្យដោយតុលាការគឺត្រូវបានច្រានចោល។ ទស្សនៈនេះមានការភ័ន្តច្រឡំ និងមិនទទួលស្គាល់អត្ថប្រយោជន៍សំខាន់ៗ ដែលជំនួយផ្នែកច្បាប់អាចផ្តល់ជូនបាន រួមទាំងសក្តានុពលសម្រាប់សំណុំរឿងដែលត្រូវដោះស្រាយនៅខាងក្រៅតុលាការជាមួយនឹងលទ្ធផលវិជ្ជមានបន្ទាប់ពីដំណើរការតុលាការ ឬដំណើរការរដ្ឋបាលផ្សេងទៀត។
វាជាការចាំបាច់ណាស់ក្នុងការទទួលស្គាល់យោងតាមស្ថិតិ (statistics) ដែលបានបង្ហាញថាអ្នកដាក់ពាក្យដែលរៀបចំកម្មវិធីអន្តោប្រវេសន៍ដោយខ្លួនឯងផ្ទាល់ ទំនងសម្រេចបាននូវអត្រាជោគជ័យប្រហាក់ប្រហែលនឹងអ្នកដែលធ្វើការជាមួយអ្នកប្រឹក្សាផ្នែកអន្តោប្រវេសន៍ដូចគ្នាដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដាក់ពាក្យដែលមានការចូលរួមពីមេធាវីប្រឹក្សាផ្នែកច្បាប់មានអត្រាជោគជ័យខ្ពស់ជាងអ្នកដ៏ទៃ។ នេះជាករណីសម្រាប់ហេតុផលជាច្រើន។
តាមរយៈការដាក់ឯកសារទៅតុលាការ និងវិធីសាស្រ្តរដ្ឋបាលផ្សេងទៀត យើងបានបើកករណីពាក្យស្នើរដែលត្រូវបានបដិសេធទាំងប៉ុន្មានឡើងវិញប្រកបដោយប្រសិទ្ធភាព ដើម្បីមានភាពយុត្តិធម៌ និងការពិនិត្យហ្មត់ចត់ នេះបង្ហាញថាការមានតំណាងផ្នែកច្បាប់គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អ្នកដាក់ពាក្យដែលស្វែងរកភាពជោគជ័យក្នុងដំណើរការស្មុគស្មាញនៃកម្មវិធី Canada Startup Visa។
ភាពច្របូកច្របល់មួយទៀតកើតឡើងពីការផ្សព្វផ្សាយ នៃការបណ្តាក់ទុនជាក្រុម ដែលគិតថាជាដំណោះស្រាយសន្សំសំចៃសម្រាប់អ្នកដាក់ពាក្យកម្មវិធី Canada Startup Visa។ អ្នកប្រឹក្សាផ្នែកអន្តោប្រវេសន៍មួយចំនួនលើកទឹកចិត្តឱ្យអ្នកដាក់ពាក្យបង្កើតភាពជាដៃគូដើម្បីចែករំលែកការចំណាយលើ Incubator ឬការចំនាយលើកិច្ចអភិវឌ្ឍន៍អាជីវកម្មចាប់ផ្ដើមថ្មី ប៉ុន្តែពួកគេធ្វេសប្រហែសក្នុងការពិភាក្សាអំពីហានិភ័យដែលជាប់ទាក់ទងនឹងការរៀបចំគម្រោងបែបនេះ។
ហានិភ័យដ៏គួរឱ្យកត់សម្គាល់មួយទៀត គឺការខ្វះការត្រួតពិនិត្យការអនុញ្ញាតឱ្យបានហ្មត់ចត់លើដៃគូអាជីវកម្ម។ ប្រសិនបើអ្នកដាក់ពាក្យមិនបានដឹងពីស្ថានភាពរបស់ដៃគូ និងសមាជិកគ្រួសាររបស់ពួកគេទេ នោះវាអាចបង្កបញ្ហាធ្ងន់ធ្ងដល់ដំណើរការដាក់ពាក្យរបស់ពួកគេដោយមិនដឹងខ្លួន។ នេះគឺដោយសារតែសមាជិកដាក់ពាក្យម្នាក់ក្នុងការបណ្តាក់ទុនជាក្រុម ឬគ្រួសាររបស់គាត់ត្រូវបានគេចាត់ទុកជាករណីមិនអាចទទួលបាន វាអាចនាំឱ្យមានការបដិសេធចំពោះពាក្យស្នើរសុំរបស់សមាជិកក្រុមទាំងមូល ដែលធ្វើអោយអ្នកចូលរួមទាំងអស់ប្រឈមនឹងហានិភ័យ។
លើសពីនេះ អ្នកប្រឹក្សាផ្នែកអន្តោប្រវេសន៍មួយចំនួនព្យាយាមដាក់បញ្ចូលក្រុមអតិថិជនមកពីប្រទេសផ្សេងៗគ្នាចូលទៅក្នុងការបណ្តាក់ទុនតែមួយ ដែលអាចនាំឱ្យមានផលវិបាកបន្ថែមទៀត។ ការអនុវត្តបែបនេះអាចធ្វើឱ្យ IRCC ចោទសួរពីភាពពិតប្រាកដនៃការបង្កើតក្រុម ដោយអាចបង្កចំនោតបញ្ហាចំពោះភាពស្របច្បាប់នៃភាពជាដៃគូ និងបំណងអាជីវកម្មរបស់អ្នកដាក់ពាក្យ។
ម៉្យាងវិញទៀត សក្ដានុពលនៃការបណ្តាក់ទុនជាក្រុមអាចធ្វើឱ្យមានភាពស្មុគស្មាញដល់ការគ្រប់គ្រង និងទំនួលខុសត្រូវលើប្រតិបត្តិការដែលត្រូវការនៅក្រោមកម្មវិធី Canada Startup Visa ។ អ្នកដាក់ពាក្យចម្បងនីមួយៗក្នុងការបណ្តាក់ទុនគួរតែចូលរួមចំណែកយ៉ាងសកម្មក្នុងអាជីវកម្ម ហើយប្រសិនបើដៃគូណាមួយមិនបំពេញកាតព្វកិច្ចរបស់គេ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមទាំងមូល។ ភាពជាប់ទាក់ទងគ្នានេះមានន័យថាភាពជោគជ័យនៃកម្មវិធីរបស់អ្នកដាក់ពាក្យម្នាក់ៗអាចពឹងផ្អែកលើការអនុវត្ត និងភាពជឿជាក់របស់ដៃគូរបស់ពួកគេ ដោយបន្ថែមហានិភ័យមួយទៀតដល់ដំណើរការនេះ។
ជាចុងក្រោយ អ្នកដាក់ពាក្យជាច្រើនយល់ច្រឡំថា ការទទួលបាននូវវិញ្ញាបនបត្រការប្តេជ្ញាចិត្ត Commitment Certificate ពីអង្គកភាពដែលបានកំណត់ គឺជាតម្រូវការតែមួយគត់ក្នុងការសម្រេចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍។ ខណៈពេលដែលវិញ្ញាបនបត្រការប្តេជ្ញាចិត្ត Commitment Certificate គឺពិតជាកត្តាសំខាន់នៃដំណើរការដាក់ពាក្យ តែវាគ្រាន់ជាផ្នែកមួយនៃដំណើរការឯកសារទាំងមូលប៉ុណ្ណោះ។
បន្ទាប់ពីទទួលបានវិញ្ញាបនបត្រការប្តេជ្ញាចិត្ត Commitment Certificate អ្នកដាក់ពាក្យចម្បងក្នុងការបណ្តាក់ទុនត្រូវតែបន្តជំហានសំខាន់មួយចំនួនទៀត។ នេះរួមបញ្ចូលទាំងការស្នើសុំលិខិតអនុញ្ញាតការងារ ការបង្កើតក្រុមហ៊ុននៅកាណាដា និងការគ្រប់គ្រងយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍អាជីវកម្មពីក្នុងប្រទេសកាណាដាផ្ទាល់។ ជំហាននីមួយៗទាំងនេះមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីការអនុលោមតាមតម្រូវការរបស់កម្មវិធី Canada Startup Visa។ ការខកខានក្នុងការប្រកាន់ខ្ជាប់នូវកាតព្វកិច្ចទាំងនេះអាចបណ្តាលឱ្យមានការបដិសេធលើពាក្យស្នើរ ដោយមិនគិតពីវត្តមាននៃវិញ្ញាបនបត្រការប្តេជ្ញាចិត្ត Commitment Certificate នោះទេ។
កម្មវិធី Canada Startup Visa មានដំណើរការចម្រុះដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម ការធ្វើផែនការយ៉ាងប្រុងប្រយ័ត្ន និងការណែនាំផ្លូវច្បាប់ដែលមានព័ត៌មានជាក់លាក់។ តាមរយៈការលើកឡើងពីពាក្យចចាមអារាមទាំងនេះ និងបញ្ជាក់ពីការពិតនៃកម្មវិធី Canada Startup Visa យើងមានគោលបំណងផ្តល់សិទ្ធិអំណាចដល់អ្នកដាក់ពាក្យកម្មវិធី Canada Startup Visa ក្នុងការបង្កើនឱកាសនៃភាពជោគជ័យរបស់ពួកគេ ហើយទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសកាណាដា។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.