កម្មវិធីទទួលបានសញ្ជាតិ Saint Lucia រយៈការវិនិយោគ គឺសម្រាប់បុគ្គល និងក្រុមគ្រួសាររបស់ពួកគេដែលកំពុងស្វែងរកការទទួលបានលិខិតឆ្លងដែនទី 2 និងសញ្ជាតិនៅ St. Lucia។
កម្មវិធីនេះតម្រូវឱ្យមានការវិនិយោគហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 240,000 បរិច្ចាគពីរដ្ឋាភិបាល ឬការវិនិយោគអប្បបរមា USD 300,000 ក្នុងប័ណ្ណបំណុលរដ្ឋាភិបាល។
បេក្ខជនដែលទទួលបានជោគជ័យត្រូវបានផ្តល់សញ្ជាតិ St. Lucia ពេញមួយជីវិត។
អត្ថប្រយោជន៏
- ទទួលបានសញ្ជាតិ និងលិខិតឆ្លងដែនទី2 ពេញមួយជីវិត សម្រាប់អ្នកដាក់ពាក្យព្រមទាំងសមាជិកក្នុងបន្ទុកទាំងអស់
- សមាជិកក្នុងបន្ទុកដែលអាចរាប់បញ្ជូលបាន
- ប្តី/ប្រពន្ធ
- កូនដែលមានអាយុក្រោម 30 ឆ្នាំ
- ឪពុកម្តាយត្រូវមានអាយុចាប់ពី 55 ឆ្នាំឡើង
- បងប្អូនបង្កើតមានអាយុក្រោម 18ឆ្នាំ ហើយនៅលីវ
- ធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការទៅកាន់ប្រទេសជាង 140
- ធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប(Schengen Area)
- ទទួលបានផលប្រយោជន៍ជាមួយរបបពន្ធមួយចំនួនដែលច្បាប់មិនតម្រូវអោយបង់
- មិនតម្រូវឲ្យទៅស្នាក់នៅ
- មិនតម្រូវលើភាសា កំរិតវប្បធម៌អប់រំ ឬបទពិសោធន៍ការងារ
- មានសិទ្ធិអាចរស់នៅ ធ្វើការ និងតាំងទីលំនៅនៅបណ្តាប្រទេសនៃសមាជិកការីបៀន CARICOM
លក្ខខណ្ឌ
- អ្នកដាក់ពាក្យស្នើសុំត្រូវមានការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- មានអាយុចាប់ពី18ឆ្នាំឡើង
- មិនមានប្រវត្តិបទឧក្រិដ្ឋកម្ម
- ឯកសារតម្រូវទាំងអស់ ត្រូវតែជាភាសាអង់គ្លេស
- ត្រូវជាប់លើ ការត្រួតពិនិត្យលក្ខណៈសម្បត្តិ
- មិនធ្លាប់មានប្រវត្តិ ទិដ្ឋាការត្រូវបានបដិសេធដោយប្រទេសដែលមានលក្ខខណ្ឌធ្វើដំណើរមិនត្រូវការទិដ្ឋាការ (ពី Saint Lucia) ដោយមិនមានការអនុម័តទិដ្ឋាការជាបន្តបន្ទាប់
*អ្នកដាក់ពាក្យ ត្រូវតែដាក់ពាក្យស្នើសុំតាមរយៈភ្នាក់ងារ ឬក្រុមហ៊ុនស្របច្បាប់ណាមួយដែល រដ្ឋាភិបាលអនុម័តជាផ្លូវការ
ជម្រើសវិនិយោគ
- មូលនិធិសេដ្ឋកិច្ចជាតិរបស់ Saint Lucia
ទឹកប្រាក់វិនិយោគអប្បបរមា
- USD 240,000 for applicant with up to three dependants.
- USD 10,000 per additional dependent under 18.
- USD 20,000 per additional dependent over 18.
- សញ្ញាប័ណ្ណរដ្ឋាភិបាល (Government Bond)
ទឹកប្រាក់វិនិយោគចាប់ពី
- USD 300,000 ទៅលើសញ្ញាប័ណ្ណរដ្ឋាភិបាល(Government Bond)
- ការផ្តល់ជូននេះគឺសម្រាប់អ្នកដាក់ពាក្យបង្គោល និងសមាជិកក្នុងបន្ទុកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- សញ្ញាប័ណ្ណ (Bond) អាចយកត្រឡប់វិញបាន100% ដោយគ្មានការប្រាក់បន្ទាប់ពីរយៈពេល 5 ឆ្នាំ
- បង់ថ្លៃរដ្ឋបាល USD 50,000 (មិនអាចដកវិញ)
ដំណើរការ (ចន្លោះ 6 ទៅ 10 ខែ)
- ផ្តល់គ្រប់ឯកសារ និងពាក្យស្នើសុំដែលតម្រូវ
- ដាក់ពាក្យស្នើសុំតាមរយៈភ្នាក់ងារ ឬក្រុមហ៊ុនស្របច្បាប់(អនុម័តដោយរដ្ឋាភិបាល) និងបង់ថ្លៃត្រួតពិនិត្យលក្ខណៈសម្បត្តិ រួមទាំងថ្លៃសេវារដ្ឋាភិបាល
- នៅពេលទទួលបានលិខិតអនុម័ត អ្នកដាក់ពាក្យត្រូវបំពេញតាមតម្រូវការការវិនិយោគ
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។