តើកម្មវិធីប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ប្រទេសម៉ូណាកូជាអ្វី?

កម្មវិធីប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ប្រទេសម៉ូណាកូគឺជាកម្មវិធីដែលទទួលបានប័ណ្ណស្នាក់នៅតាមរយៈការវិនិយោគដែលទាមទារការវិនិយោគអប្បបរមាចំនួន EUR 500,000។ កម្មវិធីនេះអនុញ្ញាតឱ្យមានការចូលទៅកាន់តំបន់ Schengen ដោយមិនមានតម្រូវការទិដ្ឋាការ ហើយជាធម្មតាត្រូវបានដំណើរការ ក្នុងរយៈពេល 9 ទៅ 12 សប្តាហ៍។

អត្ថប្រយោជន៍

  • ជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព
  • ជាសមាជិក UN និង ក្រុមប្រឹក្សាអឺរ៉ុប
  • ការដឹកនាំដែលមានស្ថិរភាព និងមានសុវត្ថិភាព នៅចំកណ្តាលអឺរ៉ុប តាំងពីឆ្នាំ 1297
  • ប្រព័ន្ធពន្ធដារមានភាពអំណោយផល
  • ទីផ្សារអចលនទ្រព្យប្រកួតប្រជែង ដោយគ្មានពន្ធលើប្រាក់ចំណេញ
  • មិនមានកាតព្វកិច្ចស្នាក់នៅអចិន្ត្រៃយ៍ក្នុងម៉ូណាកូទេ។
  • ទទួលបានប័ណ្ណស្នាក់នៅបន្ត
  • មានសិទ្ធិធ្វើដំណើរនៅក្នុងតំបន់ Schengen
  • លទ្ធភាពនៃការដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពី 9 ឆ្នាំ

    Request for more information



    លក្ខខណ្ឌក្នុងការទទួលបានការស្នាក់នៅ

    • ផ្តល់ឯកសារគាំទ្រ និងកំណត់ត្រាព្រហ្មទណ្ឌដែលបញ្ជាក់ភាពស្អាតស្អំ
    • ភស្តុតាងនៃចំណូលគ្រប់គ្រាន់ដើម្បីរស់នៅក្នុងប្រទេសម៉ូណាកូដោយមិនមានសកម្មភាពការងារណាមួយឡើយ
    • សម្រាប់ជនជាតិដែលមិនមែនជាសហភាពអឺរ៉ុប/EEA ត្រូវទទួលបានទិដ្ឋាការស្នាក់នៅរយៈពេលយូរពីប្រទេសបារាំងជាមុនសិន
    • ឆ្លងកាត់ការសម្ភាសន៍បុគ្គល
    • ចំណាយពេលវេលារស់នៅសមស្របទៅតាមគោលការណ៍ក្នុងប្រទេសម៉ូណាកូ

    ដំណើរការ

    • ឆ្លងកាត់ការត្រួតពិនិត្យជាមុន និងឆែកប្រវត្តិរូប
    • រៀបចំសេចក្តីព្រាងនៃការស្នើសុំសិទ្ធិស្នាក់នៅ និងការប្រមូលឯកសារផ្សេងៗសម្រាប់ការស្នើសុំ
    • បទសម្ភាសន៍ផ្ទាល់ខ្លួនជាមួយមន្ត្រីប៉ូលីសមកពីសន្តិសុខសាធារណៈម៉ូណាកូ (Sureté Publique Monégasque)
    • ការចេញប័ណ្ណស្នាក់នៅ

    លក្ខខណ្ឌក្នុងការវិនិយោគ

    • ជួល ឬទិញអចលនទ្រព្យនៅប្រទេសម៉ូណាកូ
    • ដាក់ប្រាក់ និងរក្សាយ៉ាងហោចណាស់EUR 500,000ទៅក្នុងធនាគារដែលបានចុះបញ្ជីត្រឹមត្រូវក្នុងប្រទេសម៉ូណាកូ
    • (ប្រាក់បញ្ញើអប្បបរមាដែលត្រូវត្រួតពិនិត្យតាមករណីនីមួយៗ អាស្រ័យលើជម្រើសដែលបានជ្រើសរើសធនាគារ)។

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។