ចក្រភព អង់គ្លេស (United Kingdom)

ទិដ្ឋាការសម្រាប់អ្នកវិនិយោគមានភាពច្នៃប្រឌិត (Innovator Founder Visa)

អត្ថប្រយោជន៍

  • ជាប្រទេស​ដែល​មាន​ស្តង់ដារ​នៃ​ការ​រស់​នៅ​ខ្ពស់​បំផុតមួយ នៅ​លើ​ពិភពលោក​ និង​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​ G-7
  • ​ប្រព័ន្ធ​​អប់រំ​ និង​ប្រព័ន្ធ​សុខាភិបាល​​មាន​ស្តង់ដារ​ខ្ពស់​
  • ​ការទទួលបានឱកាសអាជីវកម្មនៅទូទាំងអឺរ៉ុប
  • សមាជិក​ក្រោម​បន្ទុក​ដែល​អាច​រាប់​បញ្ចូល​បាន៖
    • ប្តី ប្រពន្ធ;
    • កូនដែល​មាន​អាយុ​ក្រោម​​ 18ឆ្នាំ;
    • កូនដែល​មាន​អាយុ​លើស​ពី​​​ 18ឆ្នាំ កំពុង​តែ​នៅ​ចក្រភព​អង់គ្លេស​ ហើយ​ស្ថិត​នៅ​ក្នុង​បន្ទុក​នៅឡើយ
  • មានសិទ្ធិក្នុង​ការ​ស្នើសុំ​រស់​នៅ​ (Indefinite Leave to Remain) ដើម្បី​ក្លាយអ្នក​រស់​នៅ​អចិន្រ្តៃយ៍នៅ​ក្នុង​ចក្រភព​អង់គ្លេស​ បន្ទាប់​ពី​រយៈ​ពេល​ 3 ឆ្នាំ​
  • អ្នក​រស់​នៅ​អចិន្រ្តៃយ៍ មាន​សេរីភាព​ក្នុង​ការ​រស់​នៅ និង​ធ្វើការ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ដោយ​មិន​មាន​ការ​រឹត​ត្បិត​ណាមួយ​ឡើយ
  • ជាផ្លូវ​ដែល​អាច​ឈាន​ទៅ​ការ​ស្នើសុំ​សញ្ជាតិ​ ​ បន្ទាប់​ពី​រយៈ​ពេល​ 5 ឆ្នាំ

    Request for more information



    លក្ខខណ្ឌ

    • អ្នកដាក់​ពាក្យ​ត្រូវ​តែ​មានអាយុ​យ៉ាង​តិច 18 ឆ្នាំ
    • មានគំម្រោង​អាជីវកម្មដែលអនុម័តដោយស្ថាប័នគាំទ្រដែល​មាន​ការ​ទទួល​ស្គាល់ ហើយ​ការ​អនុម័តនោះមិនលើសពី 3 ខែមុនពេលដាក់ពាក្យសុំទិដ្ឋាការ
    • ត្រូវតែមានកម្រិត​ភាសាអង់គ្លេសរហូតដល់កម្រិតក្របខណ្ឌ​ទូទៅ​នៃ​ភាសា​សម្រាប់​អ៊ឺរ៉ុប (CEFR) យ៉ាងតិច B2 (ពិន្ទុ IELTS 5.5-6.0) នៅគ្រប់ផ្នែកតេស្ត​ទាំងអស់
    • ត្រូវតែមានធនធាន​គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ខ្លួនឯង​ និងអ្នកក្នុង​បន្ទុក​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
    • ពាក្យស្នើសុំ មិនត្រូវ​នៅក្នុងការ​បដិសេធដោយហេតុផលទូទៅណាមួយ (refusal on general grounds for)
    • ប្រសិនបើចាំបាច់ អ្នកដាក់​ពាក្យត្រូវ​ផ្តល់លិខិត​ធ្វើតេស្តជំងឺរបេង

    លក្ខខណ្ឌនៃការវិនិយោគ និងការយល់ព្រម

    • យើងណែនាំអ្នកដាក់ពាក្យឲ្យ​វិនិយោគយ៉ាងហោចណាស់ GBP 50,000 ទៅក្នុងអាជីវកម្ម​ ដើម្បីទទួលបានការយល់ព្រមពីស្ថាប័នដែលអនុម័ត
    • អ្នកដាក់ពាក្យអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ឬក៏ពួកគេអាចជាសមាជិកនៃក្រុមស្ថាបនិក
    • ប្រសិនបើដាក់ពាក្យសុំជាសមាជិកនៃក្រុមស្ថាបនិក បេក្ខជនម្នាក់ៗសុទ្ធត្រូវធ្វើជាផ្នែកសំខាន់នៃក្រុម និងត្រូវ​ទទួលបានការយល់ព្រមរៀងៗខ្លួន (endorsement)
    • ដើម្បីទទួលបានការយល់ព្រម(endorsement) ពីស្ថាប័នដែលបានអនុម័ត (approved body) អ្នកដាក់ពាក្យត្រូវតែផ្តល់ផែនការអាជីវកម្ម និងឯកសារគាំទ្រដែលបង្ហាញថាអាជីវកម្មគឺ៖
      • មាន​ភាព​ច្នៃប្រឌិត
      • អាចសម្រេចបាន
      • អាចវាស់វែងបាន (scalable)
      • មាន​ចីរភាព (sustainable)

    ដំណើរការ

    • ត្រូវតែបង្កើតផែនការអាជីវកម្មដែលអាចសម្រេចបាន និងមានផែនការអាជីវកម្មដែលត្រូវបានអនុម័តដោយស្ថាប័នដែលមាន​សិទ្ធិអនុញ្ញាត និង​ទទួល​បានការអនុម័តពីរដ្ឋាភិបាលចក្រភពអង់គ្លេស
    • បន្ទាប់ទទួល​បានការយល់ព្រម ការដាក់ពាក្យត្រូវតែធ្វើឡើងទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលចក្រភពអង់គ្លេសដែលនៅជិតកន្លែងអ្នកដាក់ពាក្យស្នាក់នៅបំផុត
    • នៅពេលដែល​បានជោគជ័យ អ្នកដាក់ពាក្យ​នឹង​ទទួល​បាន​ទិដ្ឋាការ 3 ឆ្នាំដំបូង ដើម្បីអ្នក​អាចផ្លាស់ទីទៅចក្រភពអង់គ្លេសដើម្បីចាប់ផ្តើមអាជីវកម្ម
    • ការ​ដំណើរការ ​ត្រូវតែទទួល​ការ​បានពិនិត្យឡើង​វិញ​ដោយស្ថាប័នគាំទ្រ (endorsing body) នៅចន្លោះពេលទៀងទាត់ណាមួយ
    • ទិដ្ឋាការអាចបន្តបានរយៈពេល 3 ឆ្នាំបន្ថែមទៀត ដោយផ្តល់ថាអាជីវកម្មនៅតែដំណើរការ និងមានសុពលភាពដោយស្ថាប័នដែលបានអនុម័ត (approved body)
    • បេក្ខជនអាចដាក់ពាក្យសុំរស់​នៅ (Indefinite Leave to Remain) បន្ទាប់ពី 3 ឆ្នាំ ដែលត្រូវបំពេញតាមលក្ខខណ្ឌតម្រូវអប្បបរមាលើ​ការប្រតិបត្តិការអាជីវកម្ម

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។