ប្រទេសវានូអាទូ (Vanuatu)

សញ្ជាតិ – ផែនការអន្តោប្រវេសន៍តាមរយៈការវិនិយោគទុន (CIIP)

អត្ថប្រយោជន៍

  • ស្ថិត​នៅតំបន់ប្រជុំកោះប៉ាស៊ីហ្វិចខាងត្បូង ដែល​មាន​ជាង​ 80កោះ
  • លិខិតឆ្លងដែនវានូអាទូផ្តល់ជូនការធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬ​ទិដ្ឋការទៅជាង 100 ​ប្រទេស នៅតំបន់អាស៊ី អាមេរិក អាហ្វ្រិក មជ្ឈិមបូព៌ា ទ្វីបអូសេអានី និងខារីបៀន
  • មានសិទ្ធិអាចដាក់ពាក្យសុំទិដ្ឋាការតាម online ឬទិដ្ឋាការរយៈពេលវែងចំពោះ​ប្រទេសអូស្ត្រាលី
  • អាចរាប់បញ្ចូលប្តី/ប្រពន្ធ ឪពុកម្តាយ និងកូនក្នុងបន្ទុកត្រឹម​អាយុ 25ឆ្នាំ
  • មានភាសាផ្លូវការពីរ​គឹភាសាអង់គ្លេស និងភាសាបារាំង
  • ជាកម្មវិធីទទួលបានសញ្ជាតិតាមរយៈការវិនិយោគតែមួយគត់នៅតំបន់អាស៊ីប៉ាស៊ីហ្វិច
  • មិនមានតម្រូវការផ្នែកភាសាសម្រាប់កម្មវិធីស្នាក់នៅ ឬសញ្ជាតិទេ
  • CIIP ធ្វើឡើងតាមរយៈក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ដែលជាកម្មសិទ្ធិទាំងស្រុងរបស់​អ្នកដាក់ពាក្យ
  • ការវិនិយោគនឹងត្រូវធ្វើឡើងនៅក្នុងគម្រោងថាមពលប្រកបដោយនិរន្តរភាព ហើយមាន​គោលដៅក្នុង​ការ​ទទួល​បាន​ភាគលាភ​ 5% ជារៀងរាល់ឆ្នាំសម្រាប់ CIIP រួម​ជាមួយនឹងយុទ្ធសាស្ត្រចាកចេញ (exit strategy)បន្ទាប់ពីរយៈ 5 ឆ្នាំ
  • របបពន្ធបែបដ៏អស្ចារ្យ ផ្តល់​អត្ថប្រយោជន៍យ៉ាងច្រើន៖
    • មិនមានពន្ធប្រាក់ចំណូលផ្ទាល់ខ្លួន ឬពន្ធសាជីវកម្ម
    • មិនមានពន្ធកាត់ទុក​ និងពន្ធលើថ្លៃដើម
    • មិនមានពន្ធលើទ្រព្យសម្បត្តិ និងអំណោយ

តម្រូវការនៃការបរិច្ចាគ

  1. ការត្រួតពិនិត្យលក្ខណ:សម្បត្តិ
  • អ្នកដាក់ពាក្យសុំត្រូវធ្វើការទូទាត់ជាទឹកប្រាក់ចំនួន USD 8,000​​ (មិន​បង្វិល​សង​ត្រឡប់​)សម្រាប់ការត្រួតពិនិត្យដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរដ្ឋាភិបាល (FIU) ដើម្បីទទួលបានការត្រួតពិនិត្យលក្ខណ:សម្បត្តិ ដោយច្បាស់លាស់។​
  • នៅពេលដែលការត្រួតពិនិត្យលក្ខណ:សម្បត្តិរួចរាល់​ អ្នកស្នើសុំអាចផ្ញើការបរិច្ចាក និងដាក់ពាក្យសុំសញ្ជាតិបាន។
  1. ការវិនិយោគ​ និង​កម្រៃសេវា
  • អ្នកស្នើសុំត្រូវតែធ្វើការវិនិយោគ​ បង់​ថ្លៃ Master Agent និង​ថ្លៃ​សេវា​រដ្ឋាភិបាល​ដើម្បី​ទៅ​លើ​គម្រោង​ផែន​ការ​អន្តោប្រវេសន៍តាម​រយៈ​ការ​វិនិយោគ​ទុន​  (CIIP)​ដូចខាងក្រោម៖
    • USD 131,000 សម្រាប់គ្រួសារ​ដែល​មាន​សមាជិក​រហូត​ទៅ​ដល់ ​4នាក់​
    • USD 26,500 ​សម្រាប់រាល់ការបន្ថែមសមាជិកម្នាក់

​​​​​     3.​​ ការអនុម័ត

  • នៅពេលដែលការវិនិយោគ​ត្រូវបានធ្វើឡើង​​ ហើយពាក្យសុំត្រូវបានដាក់​បញ្ជូនរួច​រាល់​ គណៈកម្មការសញ្ជាតិនឹងចេញការអនុម័តចុងក្រោយ។ បន្ទាប់មកអ្នកដាក់ពាក្យសុំអាចចូលរួមក្នុងពិធីដើម្បីធ្វើការសម្បថ​តាម​onlineជាពលរដ្ឋវ៉ានូអាទូពេញសិទ្ធិ។

តម្រូវការ

  • អ្នកដាក់ពាក្យត្រូវបង់ប្រាក់ទៅឲ្យក្នុង​គម្រោង​ផែន​ការ​អន្តោប្រវេសន៍តាម​រយៈ​ការ​វិនិយោគ​ទុន​ (CIIP)​ ដែល​ទទួល​បាន​ការ​អនុម័ត​រួច​រាល់​
  • ត្រូវមានអាយុចាប់ពី 18ឆ្នាំឡើង
  • មិនមានប្រវត្តិប្រព្រឹត្តិ​បទឧក្រិដ្ឋ
  • ផ្តល់ឯកសារចាំបាច់ទាំងអស់ជាភាសាអង់គ្លេស
  • ផ្តល់វិញ្ញាបនប័ត្រវេជ្ជសាស្ត្របញ្ជាក់ពីសុខភាពល្អ

ដំណើរការ

  • ការត្រួតពិនិត្យលក្ខណ:សម្បត្តិក្នុងរយៈពេល 14ថ្ងៃ ដោយមានលិខិតឆ្លងដែន, លិខិតថ្កោលទោស, វិញ្ញាបនប័ត្របញ្ជាក់សុខភាព​, ប្រវត្តិរូប និងកំរៃជើងសារដំបូង
  • បង់ថ្លៃ​វិនិយោគ​ និងថ្លៃសេវាMaster Agent
  • ផ្ញើពាក្យសុំដែល​ពេញលេញ
  • ការអនុម័តត្រូវបានផ្តល់ក្នុងរយៈពេល 1-2 ខែ
  • ពិធីសម្បថនៃភាពជាជនជាតិនៅ វានូអាទូ ឬនៅបរទេសដោយអ្នកស្នើសុំ​ ដើម្បីទទួលបានលិខិតឆ្លងដែន
  • ក្រុមហ៊ុន​ក្នុង​ស្រុក​នឹង​ត្រូវ​បាន​រៀប​ចំឡើង​

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

    Request Investment Program One-Pager