ប្រទេសម៉ាល់តា (Malta)

  • ការវិនិយោគអប្បបរមា៖ EUR 150,000
  • តម្រូវការទ្រព្យសម្បត្តិអប្បបរមា៖ EUR 500,000 (យ៉ាងហោចណាស់ EUR 150,000 សម្រាប់ទ្រព្យសម្បត្តិហិរញ្ញវត្ថុ)

ជាមួយការវិនិយោគទឹកប្រាក់ចាប់ពី EUR 150,000 កម្មវិធីនេះអនុញ្ញាតឱ្យវិនិយោគិនចូលទៅកាន់តំបន់ Schengen និងមានសិទ្ធិដើម្បីរស់នៅដោយគ្មានកំណត់ក្នុងប្រទេសម៉ាល់តា។

កម្មវិធីស្នាក់នៅអចិន្ត្រៃយ៍របស់ម៉ាល់តា តម្រូវឱ្យអ្នកដាក់ពាក្យសុំបំពេញតម្រូវការវិនិយោគជាក់លាក់ រួមទាំងការជួល ឬទិញអចលនទ្រព្យនៅក្នុងប្រទេសម៉ាល់តា

និងការរួមចំណែកជាកាតព្វកិច្ចមួយចំនួន។ ជម្រើសជួលតម្រូវឱ្យជួលប្រចាំឆ្នាំអប្បបរមាដែលមានទឹកប្រាក់ចំនួន EUR 10,000 នៅភាគខាងត្បូងនៃប្រទេសម៉ាល់តា ឬហ្គោហ្សូ ឬ EUR 12,000 នៅកន្លែងផ្សេងទៀត  ខណៈពេលដែលជម្រើសទិញតម្រូវឱ្យមានតម្លៃអប្បបរមា EUR 300,000 នៅភាគខាងត្បូងនៃប្រទេសម៉ាល់តា ឬហ្គោហ្សូ ឬ EUR 350,000 នៅកន្លែងផ្សេងទៀត។

លើសពីនេះ បេក្ខជនត្រូវបង់ថ្លៃរដ្ឋបាលចំនួន EUR 40,000 ដែលជាវិភាគទានរបស់រដ្ឋាភិបាលចំនួន EUR 28,000 ឬ EUR 58,000 (អាស្រ័យលើថាតើពួកគេកំពុងទិញ ឬជួលអចលនទ្រព្យ) និងការបរិច្ចាគ EUR 2,000 ដល់អង្គការមិនមែនរដ្ឋាភិបាលម៉ាល់តា។ ពួកគេក៏ត្រូវតែធ្វើការរួមចំណែកចំនួន EUR 7,500 សម្រាប់ឪពុកម្តាយ ឬជីដូនជីតាម្នាក់ផងដែរ។

សារប្រយោជន៏

  • សមាជិកក្នុងបន្ទុករួមមាន៖
    • ប្តី/ប្រពន្ធ រឺ ដៃគូ
    • កូនក្នុងបន្ទុក ដែលមិនទាន់រៀបការ
    • ឪពុកម្តាយ និងជីដូនជីតាដែលនៅក្រោមបន្ទុក
  • ជាសមាជិកសហភាពអឺរ៉ុប និងក្នុងតំបន់ Schengen
  • មានសិទ្ធិអាចស្នាក់នៅក្នុងប្រទេសម៉ាល់តាបាន
  • អាចធ្វើដំណើរក្នុងតំបន់ Schengen សម្រាប់រយះពេល 90 ថ្ងៃ រៀងរាល់ 180 ថ្ងៃ
  • ការអប់រំ និងប្រព័ន្ធថែរក្សាសុខភាពដែលមានស្តង់ដារល្អ
  • របបពន្ធដាមានតម្លាភាព​និងការចំណាយមានតម្លៃទាប
  • មិនមានតម្រូវការភាសា
  • មិនមានតម្រូវការអប់រំ រឺ បទពិសោធន៍គ្រប់គ្រង
  • វិធីក្នុងការទទួលបានសញ្ជាតិ៖ ពោលគឺរស់នៅក្នុងប្រទេសម៉ាល់ត៍ជាបន្តបន្ទាប់សម្រាប់រយៈពេល 12 ខែដំបូងភ្លាមៗមុនពេលដាក់ពាក្យ (មិនចាកចេញពីប្រទេសម៉ាល់តា) ហើយក្នុងអំឡុងពេល 6 ឆ្នាំ
  • ភ្លាមៗមុន 12 ខែនោះត្រូវតែរស់នៅក្នុងប្រទេសម៉ាល់តាសរុបមិនតិចជាង 4 ឆ្នាំ (ឬ 48 ខែ) ។

    Request for more information



    លក្ខខណ្ឌ

    • ត្រូវមានអាយុចាប់ពី 18 ឆ្នាំ និងមិនមែនជាជនជាតិអឺរ៉ុប
    • ធ្វើការវិនិយោគដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់
    • កាន់ការវិនិយោគអចលនទ្រព្យជាអប្បបរមារយះពេល 5 ឆ្នាំ
    • មិនមានប្រវត្តិឧក្រិដ្ឋកម្ម
    • ទទួលបានការធានារ៉ាប់រងសុខភាពជាសកល
    • ត្រូវមានសុខភាពល្អ និង​កេរ្តិ៏ឈ្មោះល្អ
    • ត្រូវមានភស្តុតាងស្តីពីប្រភពមូលធននៃការវិនិយោគ
    • ត្រូវមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទ្រទ្រង់ខ្លួននិងអ្នកក្រោមបន្ទុកទាំងអស់
    • ត្រូវផ្តល់នូវភស្តុតាងទ្រព្យសម្បត្តិ យ៉ាងតិច 500,000 EUR និង ទ្រព្យហិរញ្ញវត្ថុយ៉ាងតិច 150,000 EUR ក្នុងរយះពេល 5 ឆ្នាំដំបូង

    ជម្រើសការវិនិយោគ

    ត្រូវតែជួល ឬទិញអចលនទ្រព្យនៅក្នុងប្រទេសម៉ាល់តា ដែលត្រូវតែរក្សាទុកយ៉ាងហោចណាស់ 5 ឆ្នាំ និងធ្វើការរួមចំណែកជាកាតព្វកិច្ច៖

    1. ជម្រើសជួលអចលនទ្រព្យ
      • ជួលទ្រព្យសម្បត្តិជាមួយនឹងការជួលប្រចាំឆ្នាំតម្លៃអប្បបរមា EUR 10,000  នៅភាគខាងត្បូងនៃ Malta ឬ Gozo
      • ឬ ចំនួន EUR 12,000 នៅតំបន់ផ្សេងទៀត
    2. ជម្រើសទិញអចលនទ្រព្យ
      • ទិញទ្រព្យសម្បត្តិដែលមានតម្លៃយ៉ាងហោចណាស់ EUR 300,000 នៅខាងត្បូងនៃ Malta ឬ Gozo
      • ឬយ៉ាងហោចណាស់ EUR 350,000 នៅតំបន់ផ្សេងទៀត
    1. វិភាគទានបន្ថែមទៀតទៅរដ្ឋាភិបាល៖
      • ថ្លៃរដ្ឋបាលចំនួន EUR 40,000 ការរួមចំណែករបស់រដ្ឋាភិបាលនៃ៖
      • EUR 28,000 ប្រសិនបើជាការទិញអចលនទ្រព្យ; ឬ
      • EUR 58,000 ប្រសិនបើជាការជួលអចលនទ្រព្យ
      • ការបរិច្ចាគទឹកប្រាក់ EUR 2,000 ដល់អង្គការមិនមែនរដ្ឋាភិបាលប្រទេសម៉ាល់តា
      • EUR 7,500 សម្រាប់ឪពុកម្តាយ ឬជីដូនជីតាក្នុងម្នាក់

    ដំណើរការ

    • ការរៀបចំនិងការដាក់ឯកសារស្នើសុំ
    • ការត្រួតពិនិត្យពាក្យស្នើសុំពីអាជ្ញាធរម៉ាល់តា និងធ្វើការត្រួតពិនិត្យលក្ខណ:សម្បត្តិ
    • ទទួលបានការយល់ព្រមជាគោលការណ៍
    • បញ្ជូនឯកសារបញ្ជាក់ពីការធានារ៉ាប់រងសុខភាពនិងបំពេញលក្ខខណ្ឌតម្រូវការវិនិយោគ
    • បំពេញការធ្វើ Biometrics នៅម៉ាល់តានិងដាក់ពាក្យសុំសិទ្ធរស់នៅអចិន្ត្រៃយ៏
    • ការចេញវិញ្ញាបនប័ត្រស្នាក់នៅ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
    • ពេលវេលានៃដំណើរការដាក់ពាក្យស្នើសុំចាប់ពី 6-8 ខែ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។