Harvey Law Group assists Cambodian investors in obtaining the New Zealand Active Investor Visa, enabling residency through NZD 5–10 million investments, family inclusion, no language requirement, and a pathway to citizenship.

ទិដ្ឋាការវិនិយោគិនសកម្មប្រទេសនូវែលសេឡង់

ទិដ្ឋាការ Active Investor Plus របស់ New Zealand គឺសម្រាប់អ្នកវិនិយោគបរទេសដែលមានទុនចាប់ពី NZD 5 លានឡើងទៅ អាចរស់នៅ ធ្វើការ និងសិក្សានៅ New Zealand ហើយអាចនាំគ្រួសារទៅជាមួយបាន។

Growth Category ត្រូវវិនិយោគ NZD 5 លាន រយៈពេល 3 ឆ្នាំ និងត្រូវស្នាក់នៅប្រហែល 21 ថ្ងៃ

Balanced Category ត្រូវវិនិយោគ NZD 10 លាន រយៈពេល 5 ឆ្នាំ និងត្រូវស្នាក់នៅប្រហែល 105 ថ្ងៃ

អត្ថប្រយោជន៍សំខាន់គឺ មិនចាំបាច់រស់នៅ New Zealand ពេញម៉ោងក្នុងអំឡុងពេលវិនិយោគ ហើយបន្ទាប់ពីបំពេញលក្ខខណ្ឌ អាចបន្តស្នើរ ​សិទ្ធិរស់នៅអចិន្ត្រៃយ៍នៅប្រទេសបាន។

អត្ថប្រយោជន៍

  • ទទួលបានទីលំនៅអចិន្ត្រៃយ៍សម្រាប់អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ
  • អ្នកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
    • ប្តី/ប្រពន្ធ ឬដៃគូរ
    • កូនដែលមានអាយុចាប់ពី 24ឆ្នាំឡើង
  • ទទួលបានប្រព័ន្ធអប់រំ និងថែទាំសុខភាពទំនើបបំផុតមួយក្នុងពិភពលោក
  • មានលទ្ធភាពនៃការដាក់ពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពី 3 ឆ្នាំ
  • មានលទ្ធភាពនៃការដាក់ពាក្យសុំសញ្ជាតិក្រោយរយៈពេល 5 ឆ្នាំ ទៅតាមតម្រូវការភាសា និងការស្នាក់នៅ

    លក្ខខណ្ឌ

    • បំពេញតាមតម្រូវការសុខភាព និងចរិកលក្ខណៈ
    • រក្សាការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពេញមួយរយៈពេលវិនិយោគ។
    • ជម្រើស A: ស្នាក់នៅយ៉ាងហោចណាស់ 21 ថ្ងៃ។
    • ជម្រើស B: ស្នាក់នៅយ៉ាងហោចណាស់ 105 ថ្ងៃ។
    • មានភស្តុតាងដែលបញ្ជាក់ថាមូលនិធិត្រូវបានទទួល ឬទទួលបានដោយស្របច្បាប់
    • ប្រសិនបើជ្រើស ជម្រើស B អាចកាត់បន្ថយថ្ងៃស្នាក់នៅបាន 14 ថ្ងៃ សម្រាប់រាល់ការវិនិយោគបន្ថែម NZD 1 លាន ក្នុងការវិនិយោគផ្ទាល់ ឬមូលនិធិគ្រប់គ្រង។ អាចកាត់បន្ថយបានអតិបរមា 42 ថ្ងៃ ដូច្នេះអាចនៅសល់ត្រឹម 63 ថ្ងៃ។
    • ត្រូវបំពេញតាម ការវាយតម្លៃលក្ខណៈសម្បត្តិ (Eligibility Assessment)។

    ជម្រើសការវិនិយោគ

    • ជម្រើស A (Growth Category): វិនិយោគ NZ$5 លាន ក្នុង៖ការវិនិយោគ-ដោយផ្ទាល់ (Direct Investments) និង/ឬ មូលនិធិគ្រប់គ្រង (Managed Funds)
    • ជម្រើស B (Balanced Category): វិនិយោគ NZ$10 លាន ក្នុងមួយ ឬច្រើនប្រភេទខាងក្រោម៖
      (a) មូលបត្របំណុល (Bonds)
      (b) ភាគហ៊ុនដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន (Listed Equities)
      (c) ការបរិច្ចាគសប្បុរសធម៌ (Philanthropy)
      (d) ការអភិវឌ្ឍអចលនទ្រព្យ (Property Development) — រួមមានលំនៅដ្ឋានថ្មី ឬអគារពាណិជ្ជកម្ម/ឧស្សាហកម្មថ្មី ឬដែលមានស្រាប់
      (e) ការវិនិយោគដែលអាចទទួលយកបានក្រោម Growth Category — ការវិនិយោគដោយផ្ទាល់ និង/ឬមូលនិធិគ្រប់គ្រង។

    ដំណើរការ

    • បំពេញតាមតម្រូវការការវាយតម្លៃ
    • ដាក់ស្នើកម្មវិធី Active Investor Plus រួមជាមួយនឹងតម្លៃកម្មវិធីជាច្រើន ពន្ធលើអន្តោប្រវេសន៍ និងឯកសារគាំទ្រ
    • នៅពេលមានការយល់ព្រម ការផ្ទេរមូលនិធិ និងការវិនិយោគក្នុងការវិនិយោគដែលអាចទទួលយកបានក្នុងរយៈពេល 6 ខែ
    • អាចដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ បន្ទាប់ពីបញ្ចប់រយៈពេលវិនិយោគ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។