ចក្រភពអង់គ្លេស (UNITED KINGDOM)

ទិដ្ឋាការពង្រីកការងារ (Expansion Worker Visa)

អត្ថប្រយោជន៍

  • អនុញ្ញាតឱ្យបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនក្រៅប្រទេសផ្លាស់ទីទៅចក្រភពអង់គ្លេស ហើយដំណើរការសាខាថ្មី ឬ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ
  • ជាប្រទេស​មួយ​ដែល​មាន​ស្តង់​ដារ​រស់នៅ​ខ្ពស់បំផុត​មួយ​​ក្នុង​ពិភពលោក​ និង​ជា​សមាជិក​​ក្រុម​ប្រទេស G-7
  • សង្គម​​ចម្រុះជាតិសាសន៍ និង​ពហុ​វប្បធម៌ តំណាង​ដោយ​សហគមន៍​ វប្បធម៌​ និង​ជាតិសាសន៍​ធំៗ​
  • ស្ដង់ដារអប់រំខ្ពស់ ទាំងគ្រឹះស្ថាន​រដ្ឋ និងឯកជន គ្រឹះស្ថានឧត្តមសិក្សា និងសាកលវិទ្យាល័យ
  • សេវាថែទាំវេជ្ជសាស្រ្តឥតគិតថ្លៃដ៏ល្អបំផុតមួយនៅក្នុងពិភពលោក
  • ការទទួលបានឱកាសអាជីវកម្មនៅទូទាំងអឺរ៉ុប
  • ទីក្រុងឡុងដ៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្មហិរញ្ញវត្ថុដែលមានសក្តានុពលខ្ពស់
  • ភាពចល័ត​ និង​សុវត្ថិភាព​នៃ​ការ​ធ្វើដំណើរ​​ជាមួយ​លិខិត​ឆ្លងដែនចក្រភពអង់គ្លេស
  • អាចរួមបញ្ចូល ប្តី ប្រពន្ធ/ដៃគូ និងកូនអាយុក្រោម 18 ឆ្នាំ

    Request for more information



    លក្ខខណ្ឌ

    ដើម្បីមានលក្ខណៈគ្រប់គ្រាន់ដើម្បី​ដាក់​ពាក្យទិដ្ឋការ​ពង្រីក​ការងារ​ (UK Expansion Worker Visa) អ្នក​ដាក់​ពាក្យ​ត្រូវ ៖

    • កំពុងធ្វើការ​ឱ្យក្រុមហ៊ុនក្រៅ​ប្រទេស ដែល​​មាន​សកម្មភាព​ពាណិជ្ជកម្ម​យ៉ាង​សកម្ម​ក្នុង​រយៈពេល​ 3 ឆ្នាំចុង​ក្រោយ
    • មានបទពិសោធន៍ធ្លាប់​ធ្វើការអោយក្រុមហ៊ុននៅក្រៅចក្រភពអង់គ្លេសយ៉ាងហោចណាស់ 12 ខែមុនកាលបរិច្ឆេទនៃការដាក់ពាក្យ (ករណីលើកលែងមួយចំនួនត្រូវបានអនុវត្ត)
    • មាន​លិខិត​ធានា​ឧបត្ថម្ភ​ (sponsorship) មាន​សុពលភាពពី​និយោជក​
    • ធ្វើការងារដែល​មាន​នៅក្នុងបញ្ជីមុខរបរដែលអនុញ្ញាត្តឲ្យដាក់ពាក្យ​បាន
    • ទទួលបានការធានាឧបត្ថម្ភដើម្បីធ្វើការងារពិតប្រាកដនៅចក្រភពអង់គ្លេស
    • ទទួលបានប្រាក់បៀវត្សរ៍អប្បបរមាលើ​ការងារដែល​ទទួល​បាន ឬយ៉ាងហោចណាស់ £ 45,800 (យក​មួយណាដែលខ្ពស់ជាង)
    • មានលុយ​គ្រប់គ្រាន់ យ៉ាងហោចណាស់ £ 1,270 ហើយ​អាចរក្សា​ទុក​បានយ៉ាងហោចណាស់ 28 ថ្ងៃជាប់ៗគ្នាមុនថ្ងៃដាក់ពាក្យ

    ដំណើរការ​ឯកសារ

    • អាជីវកម្មនៅក្រៅប្រទេស ត្រូវតែបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចក្រភពអង់គ្លេស
    • អាជីវកម្មនៅចក្រភពអង់គ្លេស ត្រូវតែទទួលបានអាជ្ញាប័ណ្ណឧបត្ថម្ភ (Sponsorship License) ដើម្បីអាចឧបត្ថម្ភអ្នកដាក់ពាក្យបាន
    • អាជីវកម្មនៅចក្រភពអង់គ្លេស ត្រូវតែចេញវិញ្ញាបនបត្រធានាឧបត្ថម្ភដល់អ្នកដាក់ពាក្យ
    • ក្នុងរយៈពេល 3 ខែបន្ទាប់ពីការចេញវិញ្ញាបនបត្រធានាឧបត្ថម្ភ អ្នកដាក់ពាក្យត្រូវតែដាក់ពាក្យសុំទិដ្ឋាការ ពង្រីកការងារ​នៅចក្រភពអង់គ្លេស
    • បេក្ខជនត្រូវចូលបង្ហាញ​ខ្លួន​នៅមជ្ឈមណ្ឌលដាក់ពាក្យសុំទិដ្ឋាការដើម្បី​ធ្វើ​ជីវមាត្រ (biometrics)
    • ទិដ្ឋាការនឹងត្រូវផ្តល់​មាន​សុពលភាព​សម្រាប់រយៈពេល 1 ឆ្នាំ ហើយអាចត្រូវបានបន្តសម្រាប់មួយឆ្នាំបន្ថែមទៀត សម្រាប់រយៈពេលអតិបរមាសរុប 2 ឆ្នាំ
    • នៅពេលក្រុមហ៊ុន​ពាណិជ្ជកម្មនៅចក្រភពអង់គ្លេស ត្រូវ​បាន​បង្កើត​ឲ្យ​​មាន​វត្តមានឡើង អ្នកដាក់ពាក្យអាចប្តូរទៅទិដ្ឋាការការងារ​ជំនាញ​បាន (Skilled Worker Visa)

    ការ​ស្នាក់​នៅ​អចិន្រ្តៃយ៍

    • អាចដាក់ពាក្យសុំសិទ្ធិ​ជាអ្នករស់នៅអចិន្ត្រៃយ៍នៅ​ចក្រភពអង់គ្លេស បន្ទាប់ពីរស់នៅក្នុងចក្រភពអង់គ្លេសរយៈពេល 5 ឆ្នាំជាមួយនឹងទិដ្ឋាការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលឈាន​ទៅដល់ការរស់​នៅ
    • មិនត្រូវចំណាយពេលលើសពី 180 ថ្ងៃ នៅក្រៅចក្រភពអង់គ្លេស រាល់​ក្នុងរយៈពេល 12 ខែឡើយ
    • ត្រូវបង្ហាញកម្រិត​ចំណេះដឹងភាសាអង់គ្លេស និងជីវិតក្នុង​ការ​រស់​នៅនៅចក្រភពអង់គ្លេស

    សញ្ជាតិ

    • ត្រូវតែរស់នៅនៅក្នុងចក្រភពអង់គ្លេស រយៈ​ពេល​យ៉ាងតិច 5 ឆ្នាំជាប់​ៗ​គ្នា
    • ត្រូវមានទីលំនៅអចិន្ត្រៃយ៍ (ILR) យ៉ាងហោចណាស់ 1 ឆ្នាំ
    • មិនត្រូវចំណាយពេលសរុប​លើសពី 450 ថ្ងៃ នៅក្រៅចក្រភពអង់គ្លេសក្នុងអំឡុងពេល 5 ឆ្នាំនៃការរស់នៅក្នុងចក្រភពអង់គ្លេស
    • មិនត្រូវ មិន​មានសិទ្ធិទទួលបានសញ្ជាតិក្រោមច្បាប់អន្តោប្រវេសន៍របស់ចក្រភពអង់គ្លេសទេ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។