តើអ្វីជាទិដ្ឋាការមាស (GOLDEN) ប្រទេសអេស្ប៉ាញ?

កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសអេស្ប៉ាញ គឺជាកម្មវិធីដែលផ្តល់ប័ណ្ណស្នាក់នៅដោយការវិនិយោគ ដែលផ្តល់ឱ្យវិនិយោគិនដែលមិនមែនជាសហភាពអឺរ៉ុប នូវលទ្ធភាពក្នុងការរស់នៅ ធ្វើការនិងសិក្សានៅប្រទេសអេស្ប៉ាញ ដោយការវិនិយោគទឹកប្រាក់អប្បបរមាចំនួន EUR 500,000។ ប្រសិនបើត្រូវបានយល់ព្រម អ្នកចូលរួមអាចដាក់ពាក្យសុំសញ្ជាតិអេស្ប៉ាញ បានបន្ទាប់ពី 10 ឆ្នាំ (ឬ 2 ឆ្នាំសម្រាប់អតីតអាណានិគម) ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌភាសានិងការស្នាក់នៅ។

អត្ថប្រយោជន

  • អ្នកក្នុងបន្ទុក:
    1. ប្តីប្រពន្ធ ឬ ដៃគូស្របច្បាប់
    2. កូននៅក្នុងបន្ទុក
    3. ឪពុកម្តាយ
  • ជាសមាជិកនៃតំបន់ Schengen និងជាសមាជិកសហភាពអឺរ៉ុប
  • សិទ្ធិក្នុងការស្នាក់នៅ ធ្វើការនៅក្នុងប្រទេសនេះបាន
  • ជាផ្លូវមួយដែលអាចទទួលបានសិទ្ធិរស់នៅ ក្នុងប្រទេសនេះ បន្ទាប់ពីស្នាក់នៅ រយៈពេល 5 ឆ្នាំ
  • ជាផ្លូវមួយដែលអាចទទួលបានសញ្ជាតិក្នុងប្រទេសនេះ បន្ទាប់ពីស្នាក់នៅ រយៈពេល 10 ឆ្នាំ រឺ 2 ឆ្នាំ បើសិនជាលោកអ្នកមកពីប្រទេសដែលធ្លាប់ជាអាណានិគមអេស្ប៉ាញដែរ
  • ការអប់រំមានស្តង់ដាខ្ពស់ និងប្រព័ន្ធថែរក្សាសុខភាពល្អ
  • អាចធ្វើដំណើរដោយសេរីនៅតំបន់ Schengen ដោយមិនចាំបាច់មានទិដ្ឋាការ
    • មិនមានតម្រូវការស្នាក់នៅ
    • មិនមានតម្រូវការផ្នែកភាសា
    • មិនមានតម្រូវការផ្នែកការអប់រំ ​ឬតម្រូវការគ្រប់គ្រង

    Request for more information



    លក្ខខណ្ឌក្នុងការដាក់ពាក្យស្នើសុំ

    • មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ និងមិនមែនជាជនជាតិអឺរ៉ុប
    • ត្រូវធ្វើការវិនិយោគដែលមានគុណភាពនៅអេស្ប៉ាញ
    • រក្សាការវិនិយោគយ៉ាងតិច 5 ឆ្នាំ
    • មិនត្រូវមានបំណុលណាមួយជាមួយអាជ្ញាធរអេស្ប៉ាញ
    • មិនធ្លាប់មានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ
    • មិនដែលមានប្រវត្តិរស់នៅខុសច្បាប់ក្នុងប្រទេសអេស្ប៉ាញ
    • ត្រូវបើកគណនីនិងស្នើសុំលេខអត្តសញ្ញាណពន្ធដារនៅអេស្ប៉ាញ

    ដំណើរការនៃការដាក់ពាក្យស្នើសុំ

    • ធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញដើម្បីជ្រើសរើសអចលនទ្រព្យនិងដំណើរការឯកសារស្របច្បាប់
    • ទទួលលទ្ធផលបញ្ជាក់ពីខាងប៉ូលីស ទៅលើលទ្ធភាពនៃពាក្យស្នើសុំ
    • បំពេញលក្ខខណ្ឌវិនិយោគ
    • បំពេញគ្រប់លក្ខខណ្ឌតម្រូវនៃឯកសារ
    • ការដាក់ពាក្យស្នើសុំអាចធ្វើឡើងនៅប្រទេសអេស្ប៉ាញឬនៅស្ថានទូតអេស្ប៉ាញ
    • ដំណើរការនៃពាក្យស្នើសុំមានរយៈពេល 1-3 ខែ
    • ទិដ្ឋាការដំបូងនឹងផ្តល់សម្រាប់រយៈពេល 1 ឆ្នាំ បន្ទាប់មក 2 ឆ្នាំ និងបន្ទាប់មក 5 ឆ្នាំ (អាចធ្វើការបន្តបាន)

    ដំណើរការនៃការដាក់ពាក្យស្នើសុំ

    • ទស្សនាប្រទេសអេស្ប៉ាញដើម្បីជ្រើសរើសអចលនទ្រព្យនិងដំណើរការឯកសារស្របច្បាប់
    • ទទួលលទ្ធផលបញ្ជាក់ពីខាងប៉ូលីស ទៅលើលទ្ធភាពនៃពាក្យស្នើសុំ
    • បំពេញរួចរាល់នៃការទិញអចលនទ្រព្យ
    • បំពេញគ្រប់លក្ខខណ្ឌតម្រូវនៃឯកសារ
    • ការដាក់ពាក្យស្នើសុំអាចធ្វើឡើងនៅប្រទេសអេស្ប៉ាញឬនៅស្ថានទូតអេស្ប៉ាញ
    • ដំណើរការនៃពាក្យស្នើសុំមានរយៈពេល 1-3 ខែ
    • ទិដ្ឋាការដំបូងនឹងផ្តល់សម្រាប់រយៈពេល 1 ឆ្នាំ បន្ទាប់មក 2 ឆ្នាំ និងបន្ទាប់មក 5 ឆ្នាំ (អាចធ្វើការបន្តបាន)

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      FAQ

      • កម្មវិធីទិដ្ឋាការមាសរបស់អេស្ប៉ាញ គឺជាកម្មវិធីវិនិយោគដើម្បីបានសិទ្ធិស្នាក់នៅ។ វាអាចជួយអោយ វិនិយោគិនដែលមិនមែនជាជនជាតិអឺរ៉ុប អាចធ្វើការវិនិយោគដែលមានការទទួលស្គាល់នៅអេស្ប៉ាញ។

      វិនិយោគិនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

      • មានអាយុលើសពី 18 ឆ្នាំ
      • មិនមានប្រវត្តិឧក្រិដ្ឋ
      • អាចបង្ហាញពីចំណូលប្រចាំខែ €2,130 យ៉ាងតិច បូករួមនឹងចំណូលបន្ថែមចំនួន €532 ក្នុងការ ថែមសមាជិក គ្រួសារម្នាក់
      • មានការធានារ៉ាប់រងសុខភាពឯកជន នៅអេស្ប៉ាញ
      • មិនធ្លាប់ចូល ឫរស់នៅមិនស្របច្បាប់ក្នុងប្រទេសអេស្ប៉ាញ
      • បង្ហាញពីភស្តុតាង បញ្ជាក់ពីការធ្វើវិនិយោគដែលមានការទទួលស្គាល់

      ទិដ្ឋាការដំបូងដែលចេញក្រោមកម្មវិធីGolden Visa មានសុពលភាពរយៈពេល ១ ឆ្នាំ។ បន្ទាប់មកប័ណ្ណស្នាក់នៅរយៈពេល ២ ឆ្នាំត្រូវបានចេញអមដោយប័ណ្ណស្នាក់នៅរយៈពេល ៥ ឆ្នាំដែលអាចនឹងបន្តជាថ្មីរៀងរាល់ ៥ ឆ្នាំម្តង ដរាបណាការវិនិយោគនិងតម្រូវការផ្សេងទៀតត្រូវបានរក្សា។

      ដើម្បីបន្តសុពលភាពទិដ្ឋាការមាសនេះ វិនិយោគិនត្រូវបន្តបំពេញលក្ខខណ្ឌដំបូង នៅពេលដែលទិដ្ឋាការ ត្រូវបានផ្តល់ជូន (ឧ. នៅតែជាម្ចាស់អចលនទ្រព្យ ក្នុងតម្លៃ EUR 500,000)។

      យោងតាមកម្មវិធីGolden Visa មិនមានតម្រូវការស្នាក់នៅទេតែត្រូវធ្វើដំណើរទៅប្រទេសអេស្បាញដើម្បីធ្វើ biometrics ក្នុងកំឡុងពេលដាក់ពាក្យសុំប័ណ្ណស្នាក់នៅ និងរាល់ពេលបន្ត។

      ដើម្បីបន្តសុពលភាពទិដ្ឋាការមាសនេះ វិនិយោគិនត្រូវបន្តបំពេញលក្ខខណ្ឌដំបូង នៅពេលដែលទិដ្ឋាការ ត្រូវបានផ្តល់ជូន (ឧ. នៅតែជាម្ចាស់អចលនទ្រព្យ ក្នុងតម្លៃ EUR 500,000)។

      បាន ដោយយោងទៅច្បាប់មាត្រា 14/2013 បានអនុញ្ញាតថា អ្នកដាក់ពាក្យនិងសមាជិកគ្រួសារ អាចរស់នៅ និង ធ្វើការនៅក្នុងអេស្ប៉ាញបាន ក្នុងអំឡុងពេលកាន់ប័ណ្ណស្នាក់នៅ ដោយយោងទៅតាម ច្បាប់ការងាររបស់ អេស្ប៉ាញដែរ។

      អ្នកកាន់ទិដ្ឋាការមាស អាចស្នាក់នៅបានដល់ 90ថ្ងៃ នៅ Schengen ក្នុងរយ:ពេល 180 ថ្ងៃ។

      ដោយយោងទៅតាមច្បាប់មាត្រាទី 14/2013 ចេញថ្ងៃទី 27 ខែកញ្ញា ឆ្នាំ2013 សម្រាប់ករណីលក្ខខណ្ឌ ទិដ្ឋាការជាក់លាក់សម្រាប់វិនិយោគិន ដោយអនុញ្ញាតអោយជនជាតិមិនមែនអឺរ៉ុប ទទួលបានសិទ្ធិ ស្នាក់នៅ នៅប្រទេសអេស្ប៉ាញ ដោយធ្វើការវិនិយោគចំនួនទឹកប្រាក់ €500,000 ទៅក្នុងការ វិនិយោគដែលមានការទទួលស្គាល់ណាមួយ។

      បាន ដោយប្តី/ប្រពន្ធ ឫដៃគូជីវិត និងកូន ដែលមានអាយុក្រោម 18 ឆ្នាំ (រួមទាំងកូនចិញ្ចឹម) អោយតែ ស្ថិតនៅក្រោមបន្ទុកហិរញ្ញវត្ថុរបស់វិនិយោគិន។

      កូនដែលមានអាយុលើសពី 18 ឆ្នាំ អាចដាក់ចូលបាន អោយតែស្ថិតនៅក្រោមបន្ទុកនៃឳពុកម្តាយទាំងពីរ ដោយត្រូវបញ្ជាក់ថាពួកគេនៅលីវ និងកំពុងសិក្សានៅមជ្ឈមណ្ឌលណាមួយនៅអេស្ប៉ាញ។

      អាចដាក់ចូលបាន តែត្រូវមានភស្តុតាងបង្ហាញថា ឳពុកម្តាយស្ថិតនៅក្រោមបន្ទុកហិរញ្ញវត្ថុទាំងស្រុង របស់វិនិយោគិន និង មិនមានលទ្ធភាពចិញ្ចឹមខ្លួនឯងបានទេ។

      នេះមិនមែនជាតម្រូវការរបស់ច្បាប់ទេ។​ យ៉ាងណាក៏ដោយ ការត្រួតពិនិត្យទៅលើប្រភពទុន អាចនឹង មានតម្រូវ។

      តម្រូវការជាអប្បបរមាតាមផ្លូវច្បាប់ គឺការវិនិយោគក្នុងអចលនទ្រព្យក្នុងទឹកប្រាក់ €500,000 ។ តែ វិនិយោគិនអាចវិនិយោគទឹកប្រាក់ 1លានអឺរ៉ូ ទៅក្នុងភាគហ៊ុន ឫការដាក់លុយក្នុងធនាគារ ឫ ក្នុងទឹក ប្រាក់ 2លានអឺរ៉ូ ទៅក្នុងមូលប័ត្របំណុលសាធារណ:។

      ការកម្រិតតែមួយគត់នោះគឺ វិនិយោគិនត្រូវធ្វើការវិនិយោគ €500,000  យ៉ាងតិច ហើយអចលនទ្រព្យ នោះត្រូវតែមិនមានការជាប់វាក់វិនណាមួយ។ អចលនទ្រព្យគ្រប់ប្រភេទទាំងអស់ មានសិទ្ទិក្នុងកា រប្រើប្រាស់ និង ដាក់អោយជួលបាន។

      បាន អោយតែតម្លៃសរុបនៃអចលនទ្រព្យទាំងអស់ ស្មើនឹងតម្លៃយ៉ាងតិច €500,000។

      ដរាបណាវិនិយោគិនចង់រក្សាប័ណ្ណស្នាក់នៅ នោះការអនុញ្ញាតត្រូវបានផ្តល់ជូនប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញ ឬរហូតដល់ការស្នាក់នៅអចិន្រ្តៃយ៍ ឬសញ្ជាតិត្រូវបានផ្តល់ឱ្យ។ ដូច្នេះប្រសិនបើវិនិយោគិនលក់អចលនទ្រព្យ មុនពេលទទួលបានសិទ្ធរស់នៅអចិន្រ្តៃយ៍ឬសញ្ជាតិ នោះលិខិតអនុញ្ញាតស្នាក់នៅនឹងលែងមានប្រសិទ្ធិភាពទៀតហើយ។

      អចលនទ្រព្យត្រូវតែទិញមុនពេលដាក់ពាក្យសុំទិដ្ឋាការ។

      វិនិយោគិននឹងកាន់កាប់អចលនទ្រព្យពេញសិទ្ធិ ដូច្នោះហើយវិនិយោគិនមានសិទ្ធិពេញលេញ ហើយក្នុង នាមជាម្ចាស់កម្មសិទ្ធិ គឺមានសិទ្ធិពេញលេញក្នុងរស់នៅ ឫ ជួលទៅអោយអ្នកដទៃ។

      បាន ដោយវិនិយោគិនអាចធ្វើការវិនិយោគផ្សេងទៀត ឫការទិញអាជីវកម្មផ្សេងទៀតបាន។

      ការវិនិយោគមិនអាចបន្តបានទេ។ វិនិយោគិន ត្រូវរក្សាការវិនិយោគក្រោមឈ្មោះផ្ទាល់ខ្លួន ដើម្បីរក្សាទុក ទិដ្ឋាការមាសនេះ។

      វិនិយោគិនអាចដកការវិនិយោគបានគ្រប់ពេលវេលានៅអេស្ប៉ាញ ប៉ុន្តែវិនិយោគិន និងអ្នកក្នុងបន្ទុកនឹង បាត់បង់សមាសភាពប័ណ្ណស្នាក់នៅ​ ប្រសិនបើការវិនិយោគមិនបានរក្សាទុក។

      អ្នកកាន់ទិដ្ឋាការមាស (រួមទាំងអ្នកនៅក្នុងបន្ទុក) អាចដាក់ពាក្យស្នើសុំសិទ្ធស្នាក់នៅជាអចិន្ត្រៃយ៍បានប្រសិនបើពួកគេបានរស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេល ៤ ឆ្នាំ ២ ខែក្នុងរយៈពេល ៥ ឆ្នាំ។

      សម្រាប់ជនជាតិដែលមកពីបណ្តាប្រទេសអាមេរិកឡាទីន ដែលមានដូចជា អង់ដូរ៉ា អេក្វាទ័រគូនៀរ ហ្វីលីពីន ព័រទុយហ្គាល់ និង ប្រទេសប្រភពដើម Sephardi នោះអាចសុំសញ្ជាតិអេស្ប៉ាញបាន បន្ទាប់ ពីបានស្នាក់នៅរយ:ពេល 2 ឆ្នាំ។

      វិនិយោគិន សម្រាប់ការសុំសញ្ជាតិអេស្ប៉ាញ ត្រូវលះបង់សញ្ជាតិដើម លើកលែងតែពួកគេទទួល បានករណីលើកលែង។ ករណីលើកលែងអាចផ្តល់អោយសម្រាប់តែវិនិយោគិន ពីប្រទេសសញ្ជាតិ អាមេរិកអេស្ប៉ាញ អង់ដូរ៉ា ហ្វីលីពីន អេក្វាទ័រ គូនៀរ ព័រទុយហ្គាល់ ឫ ប្រទេសបែប Sephardic Jews​ ហើយនឹងកូនចៅរបស់ពួកគេ ក៏ត្រូវរក្សាសញ្ជាតិដើមរបស់ពួកគេ ដើម្បីអាចមានសញ្ជាតិពីរបាន។

      វិនិយោគិន នឹងតម្រូវអោយបង់ពន្ធពីគ្រប់ប្រទេស ប្រសិនបើពួកគេស្នាក់នៅជាអចិន្ត្រៃយ៍នៅអេស្ប៉ាញ ឫ ចំណាយពេលច្រើនជាង 183 ថ្ងៃ ក្នុងមួយឆ្នាំ នៅក្នុងអេស្ប៉ាញ ដូច្នោះហើយពួកគេអាចនឹងចាត់ទុកជា អ្នកបង់ពន្ធក្នុងស្រុក។

      បាន។ អ្នកកាន់ទិដ្ឋាការមាសនេះ អាចរក្សាលក្ខខណ្ឌនេះនៅក្រៅប្រទេសអេស្ប៉ាញបាន អោយតែពួក គេស្នាក់នៅអេស្ប៉ាញ ក្នុងរយ:ពេលតិចជាង 183 ថ្ងៃ ក្នុងមួយឆ្នាំ។

      ជនជាតិអេស្ប៉ាញដែលទទួលបានតាមរយ:លក្ខខណ្ឌ អាចនឹងបាត់បង់ ​ប្រសិនបើពួកគេរស់នៅក្រៅ ប្រទេស និងកាន់សញ្ជាតិផ្សេងទៀត លើសពីបីឆ្នាំ។ លក្ខខណ្ឌនេះក៏អាចកើតឡើងបើសិនពួកគេ ប្រើប្រាស់សញ្ជាតិដើម ក្នុងអំឡុងពេលនោះ។ ករណីលើកលែង ក្នុងអំឡុងពេលនោះ ប្រសិនបើពួកគេ ប្រកាសទៅអាជា្ញធរស៊ីវិលនៅអេស្ប៉ាញ ពីគោលបំណងដើម្បីរក្សាសញ្ជាតិអេស្ប៉ាញនេះ។

      តម្រូវ ហើយវិនិយោគិនត្រូវទទួលបានឯកសារមួយឈ្មោះ “Numero de Identidad Extranjero“ ដោយ NIE នេះ គឺជាឯកសារសម្គាល់ខ្លួន សម្រាប់អ្នកស្នាក់នៅដែលមិនមែនជនជាតិអេស្ប៉ាញ។ ឯកសារ សម្គាល់ខ្លួននេះ តម្រូវអោយធ្វើការ រៀន បង្កើតគណនីធនាគារ និងទិញអចលនទ្រព្យ។

      • វិញ្ញាប័នប័ត្រចុះបញ្ជីអចលនទ្រព្យ ឫ ប័ណ្ណកម្មសិទ្ធិដែលមានការ notarised រួច និងភស្តុតាង បង្ហាញថា ប័ណ្ណកម្មសិទ្ធិនេះបានចុះ នៅទីតាំងចុះបញ្ជីអចលនទ្រព្យរួចរាល់។
      • លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិចមួយឆ្នាំ ឫមានទំព័រទំនេរយ៉ាងតិច ពីរសន្លឹក ដើម្បី អាចចាប់ផ្តើមទិដ្ឋាការនេះបាន។
      • រូបថតពីរសន្លឹករបស់អ្នកដាក់ពាក្យ (រូបបច្ចុប្បន្នទំហំលិខិតឆ្លងដែន ដោយបង្ហាញពីទម្រង់មុខ ថ្ងាស និងត្រចៀកបានច្បាស់ ជាមួយផ្ទាំងខាងក្រោយពណ៌ស)។
      • ឯកសារបញ្ជាក់ពីសមត្ថភាពហិរញ្ញវត្ថុ (របាយការណ៍ធនាគារ យ៉ាងតិច 2 ខែ)
      • សំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើប្តី/ប្រពន្ធត្រូវដាក់បញ្ចូលដែរ)
      • សំបុត្រកំណើត របស់កូនៗដែលដាក់បញ្ចូលដែរ
      • ឯកសារបញ្ជាក់ពីការធានារ៉ាប់រងសុខភាពនៅអេស្ប៉ាញ
      • ឯកសារបញ្ជាក់ពីការមិនមានជាប់បទឧក្រិដ្ឋ (ក្នុងរយ:ពេល 5 ឆ្នាំចុងក្រោយ ចេញដោយ អាជ្ញាធរ នៃប្រទេសដែលអ្នកដាក់ពាក្យបានរស់នៅក្នុងអំឡុងពេល 5 ឆ្នាំមុន)។

      ត្រឹមត្រូវ ដោយចំណូលបានពីការជួលអចលនទ្រព្យវិនិយោគនៅអេស្ប៉ាញ នឹងត្រូវបង់ពន្ធក្នុងអត្រា 24%។

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។