កម្មវិធីរមណីយដ្ឋាន ANTIGUA & BARBUDA NONSUCH BAY

កម្មវិធីសញ្ជាតិ Antigua & Barbuda ដោយការវិនិយោគ៖ កម្មវិធីរមណីយដ្ឋាន Nonsuch Bay គឺសម្រាប់វិនិយោគិនដែលកំពុងស្វែងរកការទទួលបានសញ្ជាតិតាម

រយៈការទិញអចលនទ្រព្យប្រណីតដែលមានតម្លៃប្រកួតប្រជែង។ កម្មវិធីនេះតម្រូវឱ្យមានការចូលរួមផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 200,000 ហើយការវិនិយោគត្រូវតែធ្វើឡើងយ៉ាងហោចណាស់ 5 ឆ្នាំ។ បេក្ខជនដែលជោគជ័យត្រូវបានផ្តល់សញ្ជាតិ Antigua & Barbuda ​ពេញមួយជីវិត។

  • ការវិនិយោគអប្បបរមា៖ USD 200,000
  • ការទទួលបានសញ្ជាតិ៖ បន្ទាប់ពី ៥ ឆ្នាំ។

អត្ថប្រយោជន៍

  • សញ្ជាតិពេញមួយជីវិត​និង អាចបន្តទៅអ្នកជំនាន់​​ក្រោយបាន
  • អនុញ្ញាតអោយកាន់សញ្ជាតិច្រើន
  • សមាជិកក្រោមបន្ទុកដែលអាចរាប់បញ្ចូលបាន៖
    1. ប្តី/ប្រពន្ធ
    2. កូនដែលមានអាយុក្រោម 30 ឆ្នាំ
    3. ឪពុកម្តាយដែលមានអាយុចាប់ពី 55 ឆ្នាំឡើង
    4. បងប្អូនបង្កើតដែលមិនទាន់រៀបការ របស់អ្នកដាក់ពាក្យបង្គោល ឬ ប្តី/ប្រពន្ធ
  • អាចបន្ថែម ប្តី/ប្រពន្ធ និងកូន ដែល​នឹងមាន​នាពេល​អនាគត
  • ធ្វើដំណើរទៅកាន់ជាង 150 ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ
  • មិនមានតម្រូវការលក្ខខណ្ឌលើភាសា
  • មានរបបពន្ធដែលគួរអោយទាក់ទាញ​ និងមិនមានពន្ធផ្ទាល់ខ្លួន
  • ដំណើរការឆាប់រហ័ស
  • មិនមានតម្រូវការកម្រិតការសិក្សា ឬបទពិសោធន៍ការគ្រប់គ្រង
  • មានសិទ្ធិរស់នៅ ធ្វើការ និងតាំងទីលំនៅ​ នៅបណ្តាតំបន់នៃសមាជិកការីបៀន (CARICOM)

    Request for more information



    លក្ខខណ្ឌ

    • អ្នកដាក់ពាក្យត្រូវមានអាយុ 18​ ឆ្នាំ ឬលើសពីនេះ
    • អ្នកដាក់ពាក្យមិនត្រូវមានប្រវត្តិបទឧក្រិដ្ឋ (​លើកលែង​​ អនីតិជន​ ឬ​​បង់ការពិន័យរួចរាល់)
    • មិនធ្លាប់មានប្រវត្តិបដិសេធទិដ្ឋាការ រួមជាមួយការមិនអនុម័តទិដ្ឋាការជាបន្តបន្ទាប់ ដោយប្រទេស​ណាមួយ ក្នុងចំណោម​ប្រទេស ដែល​​ធ្វើដំណើរ​​មិន​ត្រូវការ​ទិដ្ឋាការ​ពីប្រទេស​​អាន់ទីហ្គ័រ និងបាប៊ូដា
    • ធ្វើការបរិច្ចាក​ ឬវិនិយោគដែលមាន​លក្ខណ:សម្បត្តិគ្រប់គ្រាន់
    • ត្រូវតែដាក់ពាក្យតាមរយ:ភ្នាក់ងារដែលផ្តល់សិទ្ធិដោយរដ្ឋាភិបាល

    ជម្រើសការវិនិយោគនៅរមណីយដ្ឋាន Nonsuch Bay

    • វីឡាប្រណិតជាប់មាត់សមុទ្រ អគារប្រណិតខ្ពស់ៗ ផ្ទះប្រភេទ Townhouse និង Suites នៅជាប់មាត់សមុទ្រ ដែលសង់រួចរាល់ទាំងស្រុង
    • មានទីតាំងស្ថិតនៅ Nonsuch Bay ចម្ងាយប្រហែល 45 នាទី ពីអាកាសយាន្តដ្ឋានអន្តរជាតិ អាន់ទីហ្គ័រ
    • មានកន្លែងលេងកីឡាទឹក (watersports)​ ហាងអាហារ អាងហែលទឹក កន្លែងទិញទំនិញ ហាងស្ប៉ា និងក្លឹបហាត់ប្រាណ
    • ជម្រើសវិនិយោគច្រើនរួមមាន:
      • ការទិញរួមគ្នា ប្រភេទផ្ទះ Townhouse មាន 3 បន្ទប់គេង ក្នុងតម្លៃ USD 200,000
      • ប្រភេទផ្ទះប្រណិត Escape Suites ក្នុងតម្លៃ USD 400,000
      • ប្រភេទ apartment មួយ​បន្ទប់គេង ក្នុងតម្លៃ USD 500,000
      • ប្រភេទ apartment ពីរបន្ទប់គេង ក្នុងតម្លៃ USD 800,000
      • ប្រភេទ apartment បីបន្ទប់គេង ក្នុងតម្លៃ USD 965,000
      • ប្រភេទ វីឡាជាប់​ឆ្នេរ​សមុទ្រ មាន​ពីរ​បន្ទប់គេង​ (2-Bed Beachfront Villas) ក្នុងតម្លៃ USD 900,000
      • ប្រភេទ Full 3-bed Townhouse ក្នុងតម្លៃ USD 1,200,000
    • ត្រូវរក្សាកម្មសិទ្ធិយ៉ាងតិច 5 ឆ្នាំ
    • មានកម្មវិធីថែទាំ និងគ្រប់គ្រងការជួល

    រយៈពេលដំណើរការ (ចន្លោះពី 3-6 ខែ)

    • បំពេញសំណុំបែបបទ និងដាក់ប្រាក់
    • បំពេញពាក្យស្នើសុំ ទូទាត់ថ្លៃសេវាផ្នែកច្បាប់ និងថ្លៃការត្រួតពិនិត្យលក្ខណ:សម្បត្តិ
    • នៅពេលទទួលបានការអនុម័ត អ្នកដាក់ពាក្យត្រូវបង់ថ្លៃវិនិយោគ ថ្លៃលិខិតឆ្លងដែន និងថ្លៃសេវារដ្ឋាភិបាលផ្សេងៗដែលនៅសល់
    • វិនិយោគិននឹងទទួលបានវិញ្ញាបនប័ត្រសញ្ជាតិ រួម​ទាំង​លិខិតឆ្លងដែន
    • កំឡុងពេល 5 ឆ្នាំដំបូង អ្នកដាក់ពាក្យ ព្រមទាំងសមាជិកក្នុងបន្ទុក ត្រូវធ្វើដំណើរទៅប្រទេសអាន់ទីហ្គ័រនិងបាប៊ូដា ឲ្យបានយ៉ាងហោចណាស់ 5 ថ្ងៃ និងធ្វើការស្បថសច្ចាប្រណិធាន

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ឯកសារបច្ចុប្បន្នទុកសម្រាប់ប្រើប្រាស់ក្នុងការណែនាំ និងផ្តល់ព័ត៌មានទូទៅតែប៉ុណ្ណោះ ដោយមិនបង្កើត ឬបង្ហាញដើម្បីផ្តល់ឱ្យអ្នកនូវដំបូន្មានផ្នែកច្បាប់នោះទេ។ ព័ត៌មានបែបនេះអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗមានលក្ខណៈប្លែក ហើយអាស្រ័យលើអង្គហេតុ និងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ហើយត្រូវមានការពិចារណា ប្រសិនបើត្រូវអនុវត្តព័ត៌មានទូទៅចំពោះស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក។ សម្រាប់ការវាយតម្លៃអំពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ក្រុមការងារផ្នែកច្បាប់របស់យើងនឹងរីករាយក្នុងការជួយលោកអ្នក។