កម្មវិធីស្នាក់នៅ
កម្មវិធីស្នាក់នៅតាមរយៈការវិនិយោគ គឺជាកម្មវិធីដែលផ្តល់ដោយប្រទេសផ្សេងៗ ដែលអនុញ្ញាតឱ្យបុគ្គល ឬក្រុមគ្រួសារផ្លាស់ប្តូរទីលំនៅទៅប្រទេសក្រៅជាមួយនឹងការទទួលបានសិទ្ធិក្នុងការរស់នៅ ធ្វើការ ការសិក្សា ក៏ដូចជាការថែទាំសុខភាពក្នុងប្រទេសទាំងនោះដោយការរួមចំណែកផ្នែកហិរញ្ញវត្ថុៗសំខាន់។ នេះអាចមានន័យថាការទិញអចលនទ្រព្យ ការចាប់ផ្តើមអាជីវកម្ម ឬការវិនិយោគក្នុងគម្រោងរបស់រដ្ឋាភិបាល។ ប្រទេសដូចជា កាណាដា នូវែលសេឡង់ អេស្ប៉ាញ ព័រទុយហ្គាល់ បារាំង និងជាច្រើនទៀត – ផ្តល់កម្មវិធីបែបនេះ។
កម្មវិធីទាំងនេះអនុញ្ញាតឱ្យបុគ្គលមានកន្លែងស្នាក់នៅច្រើន ការពង្រីកអាជីវកម្មជាសកល និងអាចផ្តល់ផ្លូវទៅកាន់ភាពជាពលរដ្ឋ។
អឺរ៉ុប
| ប្រទេស | ការវិនិយោគអប្បបរមា | រយៈពេលដំណើរការ | អត្ថប្រយោជន៍សំខាន់ៗ |
|---|---|---|---|
សាយព្រឺស |
EUR 300,000 | 6-9 ខែ | កម្មវិធីសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ប្រទេសស៊ាយព្រឺស ផ្តល់ជូនវិនិយោគិនដែលមានលក្ខខណ្ឌគ្រប់គ្រាន់ និងក្រុមគ្រួសាររបស់ពួកគេនូវឱកាសក្នុងការរស់នៅក្នុងប្រទេសស៊ាយព្រឺសដោយគ្មានការកំណត់។ មានជម្រើសសម្រាប់ដាក់ពាក្យសុំសញ្ជាតិប្រទេសស៊ាយព្រឺស (EU) បន្ទាប់ពីមានរយៈពេលស្នាក់នៅជាបន្តបន្ទាប់សរុប 5 ឆ្នាំនៅក្នុងប្រទេសស៊ាយព្រឺស ក្នុងរយៈពេល 8 ឆ្នាំ។ |
លិខិតឆ្លងដែនទេពកោសល្យប្រទេសបារាំង |
EUR 300,000 | 4-6 ខែ | កម្មវិធីនេះអនុញ្ញាតឱ្យវិនិយោគិន និងសមាជិកគ្រួសារដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ទទួលបានប័ណ្ណស្នាក់នៅដែលអាចបន្តសុពលភាពបានរយៈពេល 4 ឆ្នាំ ក្នុងរយៈពេលតិចជាង 3 ខែ។ កម្មវិធីវិនិយោគិនប្រទេសបារាំង អាចនាំទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិបន្ទាប់ពី 5 ឆ្នាំ និងស្ថិតក្រោមលក្ខខណ្ឌតម្រូវផ្នែកភាសា។ |
ការបង្កើតអាជីវកម្មក្នុងប្រទេបារាំង |
EUR 30,000 | 4-6 ខែ | អ្នកដាក់ពាក្យដែលទទួលបានជោគជ័យក្នុងកម្មវិធីនេះ នឹងទទួលបានប័ណ្ណស្នាក់នៅដែលអាចបន្តសុពលភាពបានរហូតដល់ 4 ឆ្នាំ និងមានសិទ្ធិរស់នៅ និងធ្វើការនៅប្រទេសបារាំង។ មានផ្លូវឆ្ពោះទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិ បន្ទាប់ពីមានរយៈពេលស្នាក់នៅ 5 ឆ្នាំនៅប្រទេសបារាំង។ |
ប្រទេសក្រិក |
EUR 250,000 | 6-9 ខែ | កម្មវិធីនេះអនុញ្ញាតឱ្យទទួលបានសិទ្ធិធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅកាន់តំបន់ Schengen និងមានសិទ្ធិស្នាក់នៅក្នុងប្រទេសក្រិកដោយគ្មានកំណត់។ GIRP មានសុពលភាពរយៈពេល 5 ឆ្នាំ និងអាចបន្តសុពលភាពបាន។ អ្នកដាក់ពាក្យក៏អាចដាក់ពាក្យស្នើសុំសញ្ជាតិក្រិកបន្ទាប់ពី 7 ឆ្នាំ ដោយស្ថិតក្រោមលក្ខខណ្ឌតម្រូវអំពីការស្នាក់នៅជាក់ស្តែង និងភាសា។ |
ទិដ្ឋាការមាសប្រទេសព័រទុយហ្គាល់ |
EUR 250,000 | Not Provided | កម្មវិធីទិដ្ឋាការមាសប្រទេសព័រទុយហ្គាល់ ផ្តល់ឱកាសដល់វិនិយោគិនដែលមិនមែនជាពលរដ្ឋសហភាពអឺរ៉ុប ក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសព័រទុយហ្គាល់ តាមរយៈការវិនិយោគអប្បបរមាចំនួន EUR 250,000។ តាមរយៈកម្មវិធីនេះ អ្នកដាក់ពាក្យអាចមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិបន្ទាប់ពី 5 ឆ្នាំ។ |
ទិដ្ឋាការចាប់ផ្ដើមអាជីវកម្មថ្មីប្រទេសព័រទុយហ្គាល់ |
EUR 175,000 | Not Provided | កម្មវិធី Start-up Visa ប្រទេសព័រទុយហ្គាល់ ត្រូវបានរៀបចំឡើងសម្រាប់សហគ្រិនដែលមានគំនិតច្នៃប្រឌិតថ្មី ដែលអាចជំរុញកំណើនសេដ្ឋកិច្ច និងតម្រូវឱ្យមានការប្តេជ្ញាគាំទ្រពីស្ថាប័នដែលត្រូវបានកំណត់។ |
ប្រទេសម៉ាល់តា |
EUR 150,000 | 6-8 ខែ | កម្មវិធីនេះអនុញ្ញាតឱ្យអ្នកទទួលបានសិទ្ធិចូលទៅកាន់តំបន់ Schengen និងមានសិទ្ធិស្នាក់នៅក្នុងប្រទេសម៉ាល់តាដោយគ្មានកំណត់។ ក៏មានជម្រើសដែលអាចឈានទៅរកការទទួលបានសញ្ជាតិក្រោមច្បាប់សញ្ជាតិម៉ាល់តា ជំពូក 188 ដោយស្ថិតក្រោមលក្ខខណ្ឌតម្រូវ។ |
ប្រទេសម៉ូណាកូ |
EUR 500,000 | 9-12 ខែ | អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ នឹងទទួលបានប័ណ្ណស្នាក់នៅដែលអាចបន្តសុពលភាពបាន និងមានលទ្ធភាពដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពី 9 ឆ្នាំ។ ក៏មានសិទ្ធិធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅកាន់តំបន់ Schengen ផងដែរ។ |
ប្រទេសអេស្ប៉ាញ |
EUR 500,000 | 1-3 ខែ | កម្មវិធីទិដ្ឋាការមាស ប្រទេសអេស្ប៉ាញ គឺជាកម្មវិធីសិទ្ធិស្នាក់នៅតាមរយៈការវិនិយោគ ដែលផ្តល់សិទ្ធិដល់វិនិយោគិនដែលមិនមែនជាពលរដ្ឋសហភាពអឺរ៉ុប ក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអេស្ប៉ាញ។ អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ អាចដាក់ពាក្យស្នើសុំសញ្ជាតិអេស្ប៉ាញបន្ទាប់ពី 10 ឆ្នាំ (ឬ 2 ឆ្នាំសម្រាប់អតីតអាណានិគម)។ |
ទិដ្ឋាការអ្នកច្នៃប្រឌិតរបស់ចក្រភពអង់គ្លេស |
GBP 50,000 | Not Provided | កម្មវិធីវិនិយោគិនចក្រភពអង់គ្លេស ត្រូវបានរៀបចំឡើងសម្រាប់អ្នកជំនួញដែលមានបទពិសោធន៍ និងមានគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ដែលមានបំណងបង្កើតអាជីវកម្មរបស់ខ្លួននៅក្នុងចក្រភពអង់គ្លេស។ អ្នកដាក់ពាក្យអាចដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពី 3 ឆ្នាំ និងបន្ថែមរយៈពេល 1 ឆ្នាំទៀត ដើម្បីដាក់ពាក្យស្នើសុំសញ្ជាតិ។ |
ទិដ្ឋាការកម្មករពង្រីកអាជីវកម្មចក្រភពអង់គ្លេស |
N/A | Not Provided | កម្មវិធីកម្មករពង្រីកអាជីវកម្មចក្រភពអង់គ្លេស អនុញ្ញាតឱ្យជនបរទេសធ្វើចំណាកស្រុកទៅកាន់ចក្រភពអង់គ្លេស ដើម្បីបង្កើតសាខា ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាជីវកម្មនៅក្រៅប្រទេសរបស់ពួកគេ។ អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ អាចប្តូរទៅប្រភេទទិដ្ឋាការផ្សេងទៀតនៅពេលក្រោយ និងអាចដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅចក្រភពអង់គ្លេស បន្ទាប់ពីរស់នៅក្នុងចក្រភពអង់គ្លេសរយៈពេល 5 ឆ្នាំ។ |
ទ្វីបអាមេរិក
| ប្រទេស | ការវិនិយោគអប្បបរមាt | រយៈពេលដំណើរការ | អត្ថប្រយោជន៍សំខាន់ៗ/th> |
|---|---|---|---|
ទិដ្ឋាការចាប់ផ្ដើមអាជីវកម្មថ្មីប្រទេសកាណាដា |
10 ឆ្នាំ | កម្មវិធីទិដ្ឋាការចាប់ផ្ដើមអាជីវកម្មថ្មី ប្រទេសកាណាដា ត្រូវបានរៀបចំឡើងសម្រាប់សហគ្រិនដែលមានគំនិតច្នៃប្រឌិតថ្មី ដែលអាចជំរុញកំណើនសេដ្ឋកិច្ច។ កម្មវិធីនេះផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសកាណាដា និងអាចទទួលបានសញ្ជាតិកាណាដាបន្ទាប់ពី 3 ឆ្នាំ។ | |
ប៉ាណាម៉ា |
EUR 300,000 | 1 ខែ | សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ត្រូវបានផ្តល់ជូនដល់អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ ដែលផ្តល់សិទ្ធិឱ្យរស់នៅ ធ្វើការ និងសិក្សានៅប្រទេសប៉ាណាម៉ា ព្រមទាំងទទួលបានសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធសុខាភិបាល និងសុខុមាលភាពដែលផ្តល់ដោយរដ្ឋាភិបាលប៉ាណាម៉ា។ មានឱកាសដាក់ពាក្យស្នើសុំសញ្ជាតិបន្ទាប់ពី 5 ឆ្នាំ។ |
ទិដ្ឋាការ E-2 សហរដ្ឋអាមេរិក |
USD 250,000 | 3 ខែ | អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ នឹងទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដោយគ្មានលក្ខខណ្ឌ នៅសហរដ្ឋអាមេរិក សម្រាប់វិនិយោគិន និងសមាជិកគ្រួសារ។ មានជម្រើសឆ្ពោះទៅកាន់ការទទួលបានសញ្ជាតិអាមេរិក បន្ទាប់ពីមានរយៈពេលស្នាក់នៅ 5 ឆ្នាំនៅសហរដ្ឋអាមេរិក។ |
ទិដ្ឋាការ EB-2 សហរដ្ឋអាមេរិក |
USD 250,000 | 12-16 ខែ | កម្មវិធី EB-2 ផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដោយគ្មានលក្ខខណ្ឌ សម្រាប់សហគ្រិនដែលមានគំនិតច្នៃប្រឌិតថ្មី ដែលអាចជំរុញកំណើនសេដ្ឋកិច្ច។ មានផ្លូវឆ្ពោះទៅកាន់ការទទួលបានសញ្ជាតិអាមេរិក បន្ទាប់ពីមានរយៈពេលស្នាក់នៅ 5 ឆ្នាំនៅសហរដ្ឋអាមេរិក។. |
ទិដ្ឋាការ EB-2-NIW (អ្នកបើកយន្តហោះ) |
N/A | 9-12 ខែ | កម្មវិធី EB-2 NIW របស់សហរដ្ឋអាមេរិក គឺជាកម្មវិធីសម្រាប់អ្នកបើកយន្តហោះអាកាសចរណ៍បរទេសដែលមានបទពិសោធន៍ និងសមាជិកគ្រួសារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ នៅសហរដ្ឋអាមេរិក។ |
ទិដ្ឋាការ EB-2-NIW AME |
N/A | 9-12 ខែ | កម្មវិធី EB-2 NIW AME (ការលើកលែងដោយសារផលប្រយោជន៍ជាតិ) គឺជាកម្មវិធីដែលអនុញ្ញាតឱ្យបុគ្គលិកក្នុងវិស័យថែទាំ និងជួសជុលយន្តហោះ ដែលមានសមត្ថភាពពិសេស អាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដោយមិនចាំបាច់មានការផ្តល់ការងារ ឬការឧបត្ថម្ភពីនិយោជក។ |
ទិដ្ឋាការ EB-2-NIW STEM |
N/A | 9-12 ខែ | កម្មវិធី EB-2 NIW STEM (ការលើកលែងដោយសារផលប្រយោជន៍ជាតិ) គឺជាកម្មវិធីដែលអនុញ្ញាតឱ្យបុគ្គលិកក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលមានសមត្ថភាពពិសេស អាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដោយមិនចាំបាច់មានការផ្តល់ការងារ ឬការឧបត្ថម្ភពីនិយោជក។ |
ទិដ្ឋាការ EB-5 របស់សហរដ្ឋអាមេរិក |
USD 800,000 | Not Provided | កម្មវិធីនេះផ្តល់សិទ្ធិស្នាក់នៅ ដែលមានលក្ខខណ្ឌរយៈពេល 2 ឆ្នាំ បន្ទាប់ពីនោះ អ្នកដាក់ពាក្យអាចដាក់សំណើសុំដកលក្ខខណ្ឌទាំងនោះចេញបាន។ |
តំបន់អាស៊ី-ប៉ាស៊ីហ្វិក
| ប្រទេស | ការវិនិយោគអប្បបរមា | រយៈពេលដំណើរការ | អត្ថប្រយោជន៍សំខាន់ៗ |
|---|---|---|---|
ប្រទេសនូវែហ្សេឡង់ |
NZ 5 Million | Not Provided | អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ នឹងទទួលបានសិទ្ធិស្នាក់នៅដោយគ្មានកំណត់ ហើយមានលទ្ធភាពដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពី 4 ឆ្នាំ និងស្នើសុំសញ្ជាតិបន្ទាប់ពី 5 ឆ្នាំ។ |
សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ប្រទេសសិង្ហបុរី |
SGD 10 Million | 6-9 ខែ | កម្មវិធីវិនិយោគិនសកលរបស់ប្រទេសសិង្ហបុរី គឺជាគម្រោងដែលអនុញ្ញាតឱ្យអ្នកវិនិយោគដែលមានសមត្ថភាព និងធនធានហិរញ្ញវត្ថុខ្ពស់ អាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសសិង្ហបុរី |
ទិដ្ឋាការចាប់ផ្ដើមអាជីវកម្មថ្មីរបស់ប្រទេសសិង្ហបុរី |
USD 185,000 | 6 សប្តាហ៍ ដល់ 6 ខែ | កម្មវិធីចាប់ផ្ដើមអាជីវកម្មថ្មីរបស់ប្រទេសសិង្ហបុរី ត្រូវបានរៀបចំឡើងសម្រាប់សហគ្រិនដែលមានគំនិតច្នៃប្រឌិតថ្មី ដែលអាចជំរុញកំណើនសេដ្ឋកិច្ច និងតម្រូវឱ្យមានការគាំទ្រ ឬការប្តេជ្ញាចិត្តបន្តពីស្ថាប័នដែលបានកំណត់។ អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ នឹងទទួលបានទិដ្ឋាការដែលអាចបន្តសុពលភាពបាន ហើយអាចនាំទៅរកការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពី 2 ឆ្នាំ។. |
ប្រទេសថៃ |
USD 250,000 | 20 ថ្ងៃនៃថ្ងៃធ្វើការ | ទិដ្ឋាការ LTR របស់ប្រទេសថៃ គឺជាកម្មវិធីដែលផ្តល់សិទ្ធិឱ្យអ្នកស្នាក់នៅក្នុងប្រទេសថៃរយៈពេល 10 ឆ្នាំ។ ទិដ្ឋាការ 10 ឆ្នាំនេះត្រូវបានបែងចែកជា 2 រយៈពេល គឺរយៈពេល 5 ឆ្នាំម្តង។ អ្នកដាក់ពាក្យនឹងទទួលបានសិទ្ធិស្នាក់នៅដំបូងរយៈពេល 5 ឆ្នាំ ដែលអាចបន្តសុពលភាពបន្ថែម 5 ឆ្នាំទៀត។. |
ទ្វីបអាហ្វ្រិក
| ប្រទេស | ការវិនិយោគអប្បបរមា | រយៈពេលដំណើរការ | អត្ថប្រយោជន៍សំខាន់ៗ |
|---|---|---|---|
លិខិតអនុញ្ញាតការងារ និងស្នាក់នៅប្រទេសម៉ូរីស |
USD 50,000 | 2-6 ខែ | លិខិតអនុញ្ញាតការងារ និងស្នាក់នៅប្រទេសម៉ូរីស ត្រូវបានផ្តល់ជូនដល់ជនបរទេសដែលមានបំណងរស់នៅ និងធ្វើការនៅប្រទេសម៉ូរីស។ លិខិតអនុញ្ញាតការងារ អនុញ្ញាតឱ្យបុគ្គលអាចធ្វើការងារដែលមានប្រាក់ចំណូល បង្កើតអាជីវកម្ម ឬធ្វើការវិនិយោគនៅក្នុងប្រទេស។ លិខិតអនុញ្ញាតនេះមានសុពលភាពរយៈពេល 10 ឆ្នាំ និងអាចបន្តសុពលភាពបានក្រោមលក្ខខណ្ឌជាក់លាក់។ |
លិខិតអនុញ្ញាតស្នាក់នៅប្រទេសម៉ូរីស |
USD 375,000 | 2-6 ខែ | អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ នឹងទទួលបានប័ណ្ណស្នាក់នៅ ដែលផ្តល់សិទ្ធិឱ្យម្ចាស់ប័ណ្ណអាចរស់នៅ ធ្វើការ និងចូលនិវត្តន៍នៅប្រទេសម៉ូរីស ព្រមទាំងមានសិទ្ធិស្នាក់នៅបន្ត ដរាបណាពួកគេនៅតែជាម្ចាស់អចលនទ្រព្យដែលបានវិនិយោគ។ មានផ្លូវឆ្ពោះទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងបន្តទៅកាន់ការទទួលបានសញ្ជាតិ។ |
ប្រទេសអាហ្វ្រិកខាងត្បូង |
N/A | 8 ខែ | ផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសអាហ្វ្រិកខាងត្បូង ដោយផ្តល់ឱ្យអ្នកកាន់ប័ណ្ណនូវសិទ្ធិ និងកាតព្វកិច្ចស្ទើរតែដូចគ្នានឹងពលរដ្ឋអាហ្វ្រិកខាងត្បូង (លើកលែងតែសិទ្ធិបោះឆ្នោត)។ មានផ្លូវឆ្ពោះទៅរកការទទួលបានសញ្ជាតិអាហ្វ្រិកខាងត្បូងបន្ទាប់ពី 10 ឆ្នាំ ឬឆាប់ជាងនេះ ប្រសិនបើមានហេតុផល និងការបង្ហាញភាពសមស្របគ្រប់គ្រាន់។ |
សូមទាក់ទងទៅការិយាល័យដែលនៅជិតអ្នកបំផុត
នៅការិយាល័យមេធាវីរបស់យើង ពិនិត្យ និងវាយតម្លៃដោយយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជននីមួយៗ ដើម្បីរកជម្រើសអន្តោប្រវេសន៍ដែលសមស្របបំផុតទៅនឹងគោលដៅ ចក្ខុវិស័យ និងតម្លៃរបស់ពួកគេ។ យើងប្តេជ្ញាផ្តល់នូវសេវាប្រឹក្សាផ្នែកច្បាប់ប្រកបដោយវិជ្ជាជីវៈ និងយុទ្ធសាស្ត្រអន្តោប្រវេសន៍ដែលត្រូវបានរៀបចំឱ្យស្របតាមស្ថានភាពរបស់អតិថិជនម្នាក់ៗ។


សាយព្រឺស
លិខិតឆ្លងដែនទេពកោសល្យប្រទេសបារាំង
ប្រទេសក្រិក
ទិដ្ឋាការមាសប្រទេសព័រទុយហ្គាល់
ប្រទេសម៉ាល់តា
ប្រទេសម៉ូណាកូ
ប្រទេសអេស្ប៉ាញ
ទិដ្ឋាការអ្នកច្នៃប្រឌិតរបស់ចក្រភពអង់គ្លេស
ទិដ្ឋាការចាប់ផ្ដើមអាជីវកម្មថ្មីប្រទេសកាណាដា
ប៉ាណាម៉ា
ទិដ្ឋាការ E-2 សហរដ្ឋអាមេរិក
ប្រទេសនូវែហ្សេឡង់
សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ប្រទេសសិង្ហបុរី
ប្រទេសថៃ
លិខិតអនុញ្ញាតការងារ និងស្នាក់នៅប្រទេសម៉ូរីស
ប្រទេសអាហ្វ្រិកខាងត្បូង