តើទិដ្ឋាការមាសព័រទុយហ្គាល់ជាអ្វី?

កម្មវិធីទិដ្ឋាការមាសព័រទុយហ្គាល់ ផ្តល់ជូនអ្នកវិនិយោគដែលមិនមែនជាប្រជាជននៅក្នុងសហភាពអឺរ៉ុបនូវឱកាសដើម្បីស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសព័រទុយហ្គាល់តាមរយៈវិនិយោគទឹកប្រាក់អប្បបរមាចំនួន EUR 280,000។ តាមរយៈកម្មវិធីនេះ បេក្ខជនអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានការស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិក្រោយរយៈពេល 5 ឆ្នាំ។

អត្ថប្រយោជន៍

  • សមាជិក​ក្នុង​បន្ទុក​ដែល​អាច​រាប់​បញ្ចូល​មាន​៖
    1. ប្តីប្រពន្ធ ឬ​ដៃ​គូ​មិន​ទាន់​រៀបការ​
    2.  កូន​ក្នុង​បន្ទុក​ (ត្រូវ​មាន​ភស្តុតាង​បង្ហាញ​ពី​ការ​នៅ​ពឹង​ផ្អែក​លើ​គ្រួសារ ប្រសិន​បើមាន​អាយុ​លើ 18ឆ្នាំ​ ហើយការ​ពឹង​ផ្អែក​នេះ​នឹង​ត្រូវ​បង្កើត​នៅ​ពេល​ដាក់​ពាក្យ​ដំបូង​ និង​រាល់​ពេល​បន្ត(renewal)ម្តងៗ​ផងដែរ​) និង​
    3. ឳពុក​ម្តាយ​ (ត្រូវ​មាន​ភស្តុតាង​បង្ហាញ​ពី​ការ​នៅ​ពឹង​ផ្អែក​លើ​គ្រួសារ ប្រសិន​បើ​​មាន​អាយុ​លើ 65ឆ្នាំ​​ ហើយការ​ពឹង​ផ្អែក​នេះ​នឹង​ត្រូវ​បង្កើត​នៅ​ពេល​ដាក់​ពាក្យ​ដំបូង​ និង​រាល់​ពេល​បន្ត(renewal)ម្តងៗ​ផងដែរ​)
  • ជាសមាជិក​តំបន់​ Schengen និង​សហភាព​អឺរ៉ុប​
  • មានសិទ្ធិ​រស់​នៅ​ ធ្វើការ​ និង​រៀន​នៅ​ក្នុង​សាធារណរដ្ឋ ព័រទុយហ្គាល់
  • ជា​ផ្លូវ​មួយ​ដើម្បី​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ​អចិន្រ្តៃយ៍​ និង​សញ្ជាតិ​ព័រទុយហ្គាល់បន្ទាប់​ពី​រយៈ​ពេល​5 ឆ្នាំ​ក្រោម​ច្បាប់​ដាច់​ដោយ​ឡែក​ (ផ្អែក​លើ​លក្ខខណ្ឌ និង​ការ​ធ្វើ​តេស្ត​ភាសា​) យ៉ាងណា​មិន​មាន​ការ​ធានា​ទេ
  • ស្តង់ដារ​ប្រព័ន្ធ​អប់រំ និងប្រព័ន្ធសុខាភិបាល​មាន​កម្រិត​ខ្ពស់
  • ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ Schengen ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ
  • មិន​មាន​តម្រូវការភាសា ការ​សិក្សារ​អប់រំ ឬ​បទពិសោធន៍​ការងារ​
  • តម្រូវ​ការឲ្យ​ស្នាក់​នៅមាន​រយៈ​ពេល​ខ្លី ដែល​ជាមធ្យម​ត្រឹម 7​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ (ឬ​ 14​ថ្ងៃ​ក្នុង​រាល់​រយៈ​ពេល​2​ឆ្នាំ)​ ប៉ុន្តែ​យ៉ាង​ហោចណាស់​7​ថ្ងៃ​ក្នុង​​ឆ្នាំដំបូង

    Request for more information



    លក្ខខណ្ឌតម្រូវ

    • មានអាយុ​ចាប់​ពី 18 ឆ្នាំ​ឡើង និង​មិន​មែន​ជា​ពលរដ្ឋ​​របស់​សហគមន៍​អឺរ៉ុប ឬ​តំបន់​សេដ្ឋកិច្ចអឺរ៉ុប (Non-EU/EEA)
    • ធ្វើ​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ នៅ​សាធារណរដ្ឋ ព័រទុយហ្គាល់ ដោយប្រើ​ប្រាស់​ដើមទុន​ពី​បរទេស
    • រក្សា​វិនិយោគយ៉ាង​តិច​ 5ឆ្នាំ​បន្ទាប់​ពី​ការ​ចេញ​ប័ណ្ណ​ស្នាក់​នៅ​
    • មិន​មានបំណុល​ជាមួយ​អជ្ញាធរ​ព័រទុយហ្គាល់
    • មិន​មានប្រវត្តិ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ
    • មាន​ធានារ៉ាប់រង​ឯកជន​
    • មិន​ធ្លាប់​ចូល ឬ​ស្នាក់នៅ​សាធារណរដ្ឋ​ព័រទុយហ្គាល់​ដោយ​ខុស​ច្បាប់
    • ទទួល​បាន​លេខ​អត្តសញ្ញាណពន្ធ និង​បើក​គណនី​ធនាគារ​នៅ​សាធារណរដ្ឋ​ព័រទុយហ្គាល់
    • ជន​ជាតិ​រុស្សី​ បេឡារុស្ស មិន​មាន​សិទ្ធិ​ដាក់​ពាក្យ​ទេ

    ជម្រើស​វិនិយោគ

    • ជម្រើស​ទី 1 : វិនិយោគ​ទឹកប្រាក់ EUR 500,000 ទៅ​ក្នុងមូលនិធិ​វិនិយោគ​ព័រទុយហ្គាល់​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់
      • ត្រូវរក្សា​វិនិយោគ​ទុក​យ៉ាង​ហោច​ណាស់ 5 ឆ្នាំ​បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ
      • ​ទឹកប្រាក់វិនិយោគយ៉ាង​តិច​ 60% ដែល​ដំណើរការ​ក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដែល​មាន​ទីស្នាក់ការ​កណ្តាល់​ក្នុង​សារណរដ្ឋ​ព័រទុយហ្គាល់
    • ជម្រើស​ទី 2 : បរិច្ចាកទឹក​ប្រាក់​​ EUR 250,000 តាមវិធី​ផ្ទេ​រ​ដើម​ទុន​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​វិនិយោគ​ ឬ​ជួយ​ទ្រទ្រង់​ដល់​ផលិតកម្ម​សិល្បៈ ការ​ជួសជុល​ឬ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ជាតិ តាមរយៈ​អង្គភាព​សាធារណៈ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ឬ​មូលនិធិ​ឯកជន​ដែល​មាន​ប្រយោជន៍ជាសាធារណៈ

    ការ​វិនិយោគត្រូវ​តែ​រក្សារ​ទុក​រហូត​ទាល់​តែ​ទទួល​បាន​ សិទ្ធិ​ស្នាក់នៅ​អចិន្រ្តៃយ៍​ ឬ​សញ្ជាតិ។

    ជម្រើស​វិនិយោគ

    • ជម្រើស​ទី 1 : វិនិយោគ​ទឹកប្រាក់ EUR 500,000 ទៅ​ក្នុងមូលនិធិ​វិនិយោគ​ព័រទុយហ្គាល់​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់
      • ត្រូវរក្សា​វិនិយោគ​ទុក​យ៉ាង​ហោច​ណាស់ 5 ឆ្នាំ​បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ
      • ​ទឹកប្រាក់វិនិយោគយ៉ាង​តិច​ 60% ដែល​ដំណើរការ​ក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដែល​មាន​ទីស្នាក់ការ​កណ្តាល់​ក្នុង​សារណរដ្ឋ​ព័រទុយហ្គាល់
    • ជម្រើស​ទី 2 : បរិច្ចាកទឹក​ប្រាក់​​ EUR 250,000 តាមវិធី​ផ្ទេ​រ​ដើម​ទុន​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​វិនិយោគ​ ឬ​ជួយ​ទ្រទ្រង់​ដល់​ផលិតកម្ម​សិល្បៈ ការ​ជួសជុល​ឬ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ជាតិ តាមរយៈ​អង្គភាព​សាធារណៈ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ឬ​មូលនិធិ​ឯកជន​ដែល​មាន​ប្រយោជន៍ជាសាធារណៈ

    ការ​វិនិយោគត្រូវ​តែ​រក្សារ​ទុក​រហូត​ទាល់​តែ​ទទួល​បាន​ សិទ្ធិ​ស្នាក់នៅ​អចិន្រ្តៃយ៍​ ឬ​សញ្ជាតិ។

    ដំណើរការ (រយៈពេលជាទូទៅពី 12ខែ ទៅ 14ខែ)

    • ទទួល​បាន​លេខ​អត្តសញ្ញាណពន្ធ​សាធារណរដ្ឋ​ព័រទុយហ្គាល់
    • បើក​គណនី​ធនាគារ​នៅ​សាធារណរដ្ឋ​ព័រទុយហ្គាល់
    • ធ្វើ​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ឲ្យ​បាន​ពេញលេញ
    • បំពេញ​រាល់​ឯកសារ​ដាក់​ពាក្យ​ដែល​តម្រូវ​ទាំងអស់
    • ដាក់ស្នើពាក្យសុំទៅកាន់ ទីភ្នាក់ងារសម្រាប់ការរួមបញ្ចូល អន្តោប្រវេសន៍ និងសិទ្ធិជ្រកកោន (AIMA)
    • នៅពេលទទួល​បាន​ការ​អនុម័ត​ អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុកត្រូវតែទៅ សាធារណរដ្ឋ ព័រទុយ-ហ្គាល់ ដើម្បី​ដាក់ស្នើការធ្វើ​ជីវមាត្រ មុនពេលលិខិតអនុញ្ញាតលំនៅដ្ឋានត្រូវបានចេញជូន​អ្នក​ដាក់ពាក្យ
    • លិខិតអនុញ្ញាតស្នាក់នៅមានសុពលភាពរយៈពេល 2 ឆ្នាំ អាចបន្តឡើងវិញរៀងរាល់ 2 ឆ្នាំដោយលក្ខខណ្ឌដូចខាងក្រោមៈ (1) រក្សាទុកការវិនិយោគ (2) ការអនុវត្ត​តាមលក្ខខណ្ឌ​ស្នាក់​នៅ​ (3) ការរក្សាលក្ខខណ្ឌ​តម្រូវដំបូងទាំងអស់

    ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។