សញ្ជាតិ ST. KITTS & NEVIS តាមកម្មវិធីវិនិយោគ

កម្មវិធីសញ្ជាតិ ST. KITTS & NEVIS តាមរយៈវិនិយោគគឺសម្រាប់បុគ្គលណាដែលមានសិទ្ធិ និងក្រុមគ្រួសារដែលកំពុងស្វែងរកការទទួលបានសញ្ជាតិស្របច្បាប់ពេញលេញ និងលិខិតឆ្លងដែននៅក្នុង St. Kitts & Nevis ។ កម្មវិធីនេះទាមទារការវិនិយោគផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 250,000 សម្រាប់បរិច្ចាគទៅរដ្ឋាភិបាល ឬការវិនិយោគអប្បបរមា USD 325,000 ក្នុងអចលនទ្រព្យ។ បេក្ខជនជោគជ័យត្រូវបានផ្តល់សញ្ជាតិ St. Kitts & Nevis ពេញមួយជីវិត។

អត្ថប្រយោជន៍

  • ទទួលបានសញ្ចាតិជារៀងរហូត, អាចបន្តដល់អ្នកជំនាន់ក្រោយ
  • អនុញាតិឲ្យមានសញ្ចាតិច្រើន
  • សមាជិកក្នុងបន្ទុករួមមាន:
    1. ប្ដី/ប្រពន្ធ
    2. កូនមានអាយុ 18 – 25 ឆ្នាំដែលបន្តការសិក្សាពេញម៉ោង
    3. ឪពុកម្ដាយដែលមានអាយុលើសពី 55ឆ្នាំ
  • ធ្វើដំណើរទៅជាង 150 ប្រទេសជុំវិញពិភពលោកដោយមិនបាច់សុំទិដ្ឋាការ
  • មានរបបពន្ធដែលគួរអោយទាក់ទាញ​ និងមិនមានគិតពន្ធផ្ទាល់ខ្លួន
  • មិនតម្រូវឲ្យចេះភាសា
  • មិនទាមទារការស្នាក់នៅ
  • មិនចាំបាច់មានបទពិសោធន៍ផ្នែកគ្រប់គ្រង ឬការអប់រំ
  • លទ្ធភាពក្នុងការរស់នៅ ធ្វើការ និងតាំងទីលំនៅក្នុងបណ្ដាប្រទេសដែលជាសមាជិកនៃតំបន់ CARICOM



    លក្ខខណ្ឌតម្រូវការ

    • អ្នកដាក់ពាក្យត្រូវមានអាយុចាប់ពី 18ឆ្នាំឡើងទៅ
    • មានអត្តចរិតល្អ (មិនរាប់បញ្ចូលការផ្តន្ទាទោសតូចតាច)
    • អ្នកដាក់ពាក្យមិនត្រូវបានជាប់ពាក់ព័ន្ធនៃការស៊ើបអង្កេតព្រហ្មទណ្ឌ
    • មិនត្រូវបានបដិសេធការចូលទៅប្រទេសដែលគ្មានទិដ្ឋាការណាមួយ ដោយមិនមានការអនុម័តទិដ្ឋាការជាបន្តបន្ទាប់
    • អ្នកដាក់ពាក្យត្រូវដាក់ពាក្យស្នើសុំតាមរយៈភ្នាក់ងារដែលបានទទួលស្គាល់ពីរដ្ឋាភិបាល
    • អ្នកដាក់ពាក្យមិនត្រូវបានប្រកាសថាក្ស័យធនក្នុងរយៈពេល 10 ឆ្នាំចុងក្រោយ

    ជម្រើសការវិនិយោគ

    1. ជម្រើសបរិច្ចាគ

    ការបរិច្ចាគរបស់រដ្ឋាភិបាល:

    • USD 250,000 សម្រាប់អ្នកដាក់ពាក្យមានសមាជិកគ្រួសារ 3​ នាក់
    • USD 25,000 បន្ថែមសម្រាប់កូនមានអាយុក្រោម 18 ឆ្នាំ
    • USD 50,000 បន្ថែមសម្រាប់កូនមានអាយុលើស 18 ឆ្នាំ

    2.ជម្រើសប្រយោជន៍សាធារណៈ

    ការរួមចំណែកអប្បបរមា

    • USD 250,000 នៅក្នុងគម្រោងអត្ថប្រយោជន៍សាធារណៈដែលត្រូវបានអនុម័ត

    3. ជម្រើសអចលនៈទ្រព្យ (ត្រូវកាន់កាប់រយៈពេល 7 ឆ្នាំ)

    ការរួមចំណែកអប្បបរមា

    • USD 325,000 ទៅក្នុងគម្រោងអចលនទ្រព្យដែលបានអនុម័ត
    • USD 600,000 ទៅក្នុងគម្រោងផ្ទះឯកជនគ្រួសារតែមួយដែលត្រូវបានអនុម័ត

    *កម្រៃបន្ថែមនឹងត្រូវបានអនុវត្ត ដូចជាការត្រួតពិនិត្យលក្ខណៈ​សម្បត្តិ​ ពាក្យស្នើសុំ កម្រៃឯកសារ និងកម្រៃផ្សេងៗទៀតដែលតម្រូវដោយរដ្ឋាភិបាល

    ដំណើរការ (ចន្លោះពី 6 ទៅ 10 ខែ)

    កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេស St. Kitts និង Nevis

    កិច្ចខិតខំប្រឹងប្រែង និងការអនុវត្ត

    • បំពេញការវាយតម្លៃដំបូង, KYC និងការត្រួតពិនិត្យសិទ្ធិ
    • បំពេញទម្រង់ពាក្យសុំទាំងអស់ ការទូទាត់ថ្លៃសេវាផ្នែកច្បាប់ និងថ្លៃរដ្ឋបាល។
    • ដាក់ស្នើពាក្យសុំតាមរយៈភ្នាក់ងារដែលមានការអនុញ្ញាត។

    ការអនុម័តនិងការវិនិយោគ

    • នៅពេលមានការយល់ព្រម អ្នកដាក់ពាក្យបណ្ដាក់ទុនវិនិយោគ ថ្លៃលិខិតឆ្លងដែន និងថ្លៃរដ្ឋាភិបាលផ្សេងទៀត។

    សញ្ជាតិ

    • ទទួលបានលិខិតបញ្ជាក់ពីសញ្ជាតិ។
    • ចេញលិខិតឆ្លងដែនសម្រាប់សមាជិកគ្រួសារទាំងអស់។

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.



      FAQ – ST KITTS & NEVIS កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ

      កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ St. Kitts & Nevis (“CIP”) ផ្តល់ជូនអ្នកដាក់ពាក្យដែលមានសិទ្ធិ និងក្រុមគ្រួសាររបស់ពួកគេនូវឱកាសដើម្បីទទួលបានសញ្ជាតិស្របច្បាប់ពេញលេញ និងលិខិតឆ្លងដែននៅពេលធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ St. Kitts & Nevis ។

      ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួមមានដូចខាងក្រោម៖

      មូលនិធិរួមសហព័ន្ធ

      • វិភាគទានចំនួន USD 250,000 សម្រាប់អ្នកដាក់ពាក្យ និងសមាជិកគ្រួសារក្នុងបន្ទុក 3 នាក់
      • បន្ថែម USD 25,000 ក្នុងម្នាក់សម្រាប់អាយុក្រោម 18 ឆ្នាំ
      • បន្ថែម USD 50,000 ក្នុងម្នាក់សម្រាប់អាយុលើស 18 ឆ្នាំ

      ជម្រើសអត្ថប្រយោជន៍សាធារណៈ (ការបរិច្ចាគ)

      • វិភាគទានចំនួន USD 250,000 សម្រាប់អ្នកដាក់ពាក្យ និងសមាជិកគ្រួសារក្នុងបន្ទុកទាំងអស់

      ការវិនិយោគលើអចលនទ្រព្យ

      •  ការវិនិយោគចំនួន USD 325,000 ទៅក្នុងគម្រោងអចលនទ្រព្យដែលត្រូវបានអនុម័ត ដែលត្រូវកាន់កាប់រយៈពេលយ៉ាងតិច 7 ឆ្នាំ

      ផ្ទះឯកជន

      • -ការវិនិយោគលើខុនដូតម្លៃ USD 325,000 និងរក្សាទុករយៈពេលយ៉ាងតិច 7 ឆ្នាំ
      • ការវិនិយោគចំនួន USD 600,000 សម្រាប់លំនៅដ្ឋានឯកជនមួយគ្រួសារ

      ថ្លៃរៀបចំដំណើរការឯកសារ និងថ្លៃសេវារបស់រដ្ឋាភិបាលគឺត្រូវបូកបន្ថែមពីលើចំនួនទឹកប្រាក់វិនិយោគដែលបានចែងខាងលើ

      ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានសញ្ជាតិ អ្នកដាក់ពាក្យត្រូវមានអាយុលើសពី 18 ឆ្នាំ មានអត្តចរិតល្អ ដោយគ្មានប្រវត្តិបទឧក្រិដ្ឋ និងធ្វើការវិនិយោគ ឬការចូលរួមចំណែកក្នុងជម្រើសវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

      អ្នកដាក់ពាក្យដែលត្រូវបានរឹតត្បឹតមានដូចជាប្រជាជនមានសញ្ជាតិទាំងនេះ ៖

      • រុស្ស៊ី
      • បេឡារុស្ស
      • កូរ៉េខាងជើង
      • អាហ្វហ្គានីស្ថាន
      • អ៊ីរ៉ង់
      • អ៊ីរ៉ាក់

      ប្រជាពលរដ្ឋនៃប្រទេសដែលត្រូវបានដាក់កំហិតដូចរៀបរាប់ខាងលើ និងបុគ្គលទំាងឡាយដែលបានរស់នៅក្នុងប្រទេសដែលត្រូវបានដាក់កំហិតខាងលើ ពុំមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិសាំងឃីត និងនេវីស (St. Kitts & Nevis) ឡើយ។

      • ប្តី/ប្រពន្ធរបស់អ្នកដាក់ពាក្យ
      • កូននៅក្នុងបន្ទុករបស់អ្នកដាក់ពាក្យ ឬប្តី/ប្រពន្ធដែលមានអាយុក្រោម 18 ឆ្នាំ
      • កូននៅក្នុងបន្ទុករបស់អ្នកដាក់ពាក្យ ឬប្តី/ប្រពន្ធដែលមានអាយុចាប់ពី 18 ទៅ 25 ឆ្នាំដែលសិក្សា (ពេញម៉ោង) នៅស្ថាប័នអប់រំដែលមានការទទួលស្គាល់ ហើយត្រូវបានទំនុកបម្រុងពេញលេញដោយអ្នកដាក់ពាក្យ
      • កូនក្នុងបន្ទុកយ៉ាងហោចណាស់ 18 ឆ្នាំ និងមានបញ្ហារាងកាយ និង/ឬផ្នែកសតិ ដែលកំពុងរស់នៅជាមួយ និងទំនុកបម្រុងដោយអ្នកដាក់ពាក្យ
      • ឪពុក/ម្តាយរបស់អ្នកដាក់ពាក្យ ឬប្តី/ប្រពន្ធដែលមានអាយុលើសពី 55 ឆ្នាំដែលកំពុងរស់នៅជាមួយ និងទំនុកបម្រុងដោយអ្នកដាក់ពាក្យ

      លិខិតឆ្លងដែនរបស់ St. Kitts & Nevis អនុញ្ញាតឱ្យអ្នកធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬទិដ្ឋាការពេលមកដល់ទីកាន់ជាង 150 ប្រទេស និងដែនដីរួមទាំងហុងកុង សិង្ហបុរី រុស្ស៊ី ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។

      សញ្ជាតិពីរត្រូវបានអនុញ្ញាត សញ្ជាតិមានសុពលភាពពេញមួយជីវិត ហើយអាចផ្តល់ជូនដល់សមាជិកគ្រួសារជំនាន់ទី2 (កូនដែលកើតបន្ទាប់ពីការយល់ព្រមលើពាក្យសុំ) និងសមាជិកគ្រួសារជំនាន់ទី 3 (មិនស្វ័យប្រវត្តិ លក្ខខណ្ឌត្រូវបានអនុវត្ត)។

      ពេលវេលាដំណើរការគឺប្រហែល 6-10 ខែ។

      ទេ មិនមានតម្រូវការក្នុងការធ្វើដំណើរ ឬរស់នៅ St. Kitts & Nevis មុនពេលទទួលបានសញ្ជាតិនោះទេ។

      បាទ/ចាស អ្នកដាក់ពាក្យគ្រប់រូបនឹងត្រូវតម្រូវឱ្យចូលរួមការសម្ភាសន៍ជាកាតព្វកិច្ច ដោយផ្ទាល់នៅ St. Kitts & Nevis ឬដោយផ្ទាល់នៅទីតាំងផ្សេងទៀតដែលផ្តល់ដោយក្រុមប្រឹក្សាភិបាល។ សមាជិកក្នុងបន្ទុករបស់អ្នកដាក់ពាក្យដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ អាចត្រូវតម្រូវឱ្យចូលរួមសម្ភាសន៍ ប្រសិនបើចាត់ទុកថាចាំបាច់។

      បាទ/ចាស អ្នកដាក់ពាក្យត្រូវបង្ហាញថាពួកគេមានមូលនិធិគ្រប់គ្រាន់ដើម្បីធ្វើការវិនិយោគ។ ប្រភេទនៃឯកសារដែលត្រូវការនឹងប្រែប្រួលអាស្រ័យលើប្រភពនៃមូលនិធិវិនិយោគ។

      បាទ/ចាស អ្នកដាក់ពាក្យអាចរាប់បញ្ចូលទាំងប្រាក់ដែលត្រូវបានផ្តល់អំណោយដោយមិត្តភ័ក្តិ ឬសមាជិកគ្រួសារសម្រាប់ការវិនិយោគ។ ក្នុងករណីភាគច្រើន ឯកសារបន្ថែមនឹងត្រូវបានទាមទារពីអ្នកឧបត្ថម្ភទាក់ទងនឹងប្រភពនៃមូលនិធិរបស់ពួកគេ។ ប្រភេទនៃឯកសារដែលត្រូវការនឹងប្រែប្រួលអាស្រ័យលើប្រភពនៃមូលនិធិវិនិយោគ។

      ឯកសារបច្ចុប្បន្នទុកសម្រាប់ប្រើប្រាស់ក្នុងការណែនាំ និងផ្តល់ព័ត៌មានទូទៅតែប៉ុណ្ណោះ ដោយមិនបង្កើត ឬបង្ហាញដើម្បីផ្តល់ឱ្យអ្នកនូវដំបូន្មានផ្នែកច្បាប់នោះទេ។ ព័ត៌មានបែបនេះអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗមានលក្ខណៈប្លែក ហើយអាស្រ័យលើអង្គហេតុ និងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ហើយត្រូវមានការពិចារណា ប្រសិនបើត្រូវអនុវត្តព័ត៌មានទូទៅចំពោះស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក។ សម្រាប់ការវាយតម្លៃអំពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ក្រុមការងារផ្នែកច្បាប់របស់យើងនឹងរីករាយក្នុងការជួយលោកអ្នក។