REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ការប្រៀបធៀបកម្មវិធីទិដ្ឋាការមាសវាងប្រទេសហុងគ្រី និងប្រទេសអ៊ីតាលី ទិដ្ឋាការមាសបង្ហាញពីជម្រើសនៃការទទួលបានសិទ្ធិស្នាក់នៅដ៏មានសក្ដានុពលពីរផ្សេងគ្នា ប៉ុន្តែតាមរយៈការវិនិយោគ។
ប្រទេសហុងគ្រី៖ ផ្តល់ប័ណ្ណស្នាក់នៅ (Residence Permit) រយៈពេល 10 ឆ្នាំ ដែលអាចស្នើរបន្តសុពលភាពបានម្តង ជាមួយនឹងការវិនិយោគដែលមានតម្លៃទាបត្រឹម €250,000 នៅក្នុងមូលនិធិវិនិយោគដែលបានអនុម័ត ឬការបរិច្ចាគចំនួន €1,000,000 ដល់គ្រឹះស្ថានឧត្តមសិក្សា ឬស្ថាប័នវប្បធម៌ គ្មានតម្រូវការស្នាក់នៅគិតជាអប្បបរមា និងជាជម្រើសដ៏មានសក្តានុពលទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពីស្នាក់នៅ 3 ឆ្នាំ ហើយបន្ទាប់អាចចូលសញ្ជាតិបន្ទាប់ពីស្នាក់នៅបន្ថែម 8 ឆ្នាំ។
ប្រទេសអ៊ីតាលី៖ ជម្រើសនេះចាប់ផ្តើមពី €250,000 ប្រសិនបើវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្មក្នុងស្រុក ជាមួយនឹងជម្រើសវិនិយោគដ៏ពេញនិយមបំផុតគឺជម្រើសវិនិយោគ €500,000 នៅក្នុងក្រុមហ៊ុនប្រទេសអ៊ីតាលីដែលបានបង្កើតឡើង។ ជម្រើសខ្ពស់ដ៏ទៃទៀតរួមមាន ការបរិច្ចាគ €1,000,000 ឬការវិនិយោគ €2,000,000 នៅក្នុងប័ណ្ណបំណុលរដ្ឋាភិបាល។
កម្មវិធីទិដ្ឋាការមាសប្រទេសអ៊ីតាលីផ្តល់ជូនអ្នកនូវប័ណ្ណស្នាក់នៅដែលមានសុពលភាពរយៈពេល 2 ឆ្នាំ និងអាចបន្តបានដរាបណាការវិនិយោគត្រូវបានរក្សាទុក។ ជម្រើសនេះក៏ជាច្រកទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ / សញ្ជាតិបន្ទាប់ពី 5/10 ឆ្នាំនៃការស្នាក់នៅ។
កម្មវិធីទាំងពីរ៖ អនុញ្ញាតការធ្វើដំណើរចេញចូលតំបន់ Schengen ដោយគ្មានទិដ្ឋាការ ការរួមបញ្ចូលសមាជិកគ្រួសារ និងមិនត្រូវការការផ្លាស់ប្តូរទីលំនៅអចិន្ត្រៃយ៍។
សម្រាប់វិនិយោគិនដែលមានបំណងចង់ទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិ ការពិចារណាចិត្តដ៏ធំបំផុតគឺការតាំងទីលំនៅ និងសមត្ថភាពរបស់ពួកគេក្នុងការរៀនភាសាក្នុងស្រុក។ សម្រាប់វិនិយោគិនគ្រាន់តែសម្លឹងមើលអត្ថប្រយោជន៍ក្នុងការធ្វើដំណើរចេញចូលក្នុងតំបន់ Schengen នោះជម្រើសរបស់គេគួរផ្អែកលើលក្ខណៈនៃការវិនិយោគដែលពួកគេចង់ធ្វើ។
សម្រាប់វិនិយោគិនដែលកំពុងស្វែងរកសិទ្ធិនៅនៅអឺរ៉ុប ប្រទេសហុងគ្រី និងប្រទេសអ៊ីតាលី ផ្តល់ជូនកម្មវិធីពីរដ៏ឥទ្ធិពល ប៉ុន្តែជារឿយៗត្រូវបានគេមើលរំលង។ ការប្រៀបធៀបកាន់តែក្បោះក្បាយរវាងកម្មវិធីទិដ្ឋាការមាសប្រទេសវិនិយោគហុងគ្រី និងកម្មវិធីទិដ្ឋាការមាសរបស់ប្រទេសអ៊ីតាលី គឺការស្វែងយល់ពីអត្ថប្រយោជន៍របស់ប្រទេសទាំងពីរនេះ ដោយជួយដល់បុគ្គលដែលមានទ្រព្យសម្បត្តិក្នុងការសម្រេចចិត្តថាតើប្រទេសណាដែលស័ក្តិសមបំផុតនឹងរបៀបរស់នៅ សិទ្ធិនៃការធ្វើដំណើរ និងគោលដៅរៀបចំផែនការរយៈពេលវែងរបស់ពួកគេ។
កម្មវិធីទាំងពីរមានភាពទាក់ទាញដោយសារតែកញ្ចប់នៃការវិនិយោគរបស់ពួកគេមានតម្លៃទាប និងដំណើរការកម្មវិធីងាយៗ ម្យ៉ាងវិញទៀតប្រទេសអ៊ីតាលីបានបន្ថែមអត្ថប្រយោជន៍ដើម្បីផ្ដល់ជូន ចំពោះជម្រើសវិនិយោគផ្សេងៗដែលអាចធ្វើទៅបាន។
កម្មវិធីទិដ្ឋាការមាសដែលផ្ដល់សិទ្ធិស្នាក់នៅ ត្រូវបានគេស្គាល់ផងដែរថាជាកម្មវិធី Residency-by-Investment ឬ Golden Visas អនុញ្ញាតឱ្យជនបរទេសទទួលបានសិទ្ធិស្នាក់នៅក្នុងប្រទេសដោយស្របច្បាប់តាមរយៈការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ទម្រង់នៃការវិនិយោគដែលត្រូវបានអនុម័តជាធម្មតារួមមានអចលនទ្រព្យ សញ្ញាប័ណ្ណរដ្ឋាភិបាល មូលនិធិវិនិយោគ ឬការរួមចំណែកសេដ្ឋកិច្ចដោយផ្ទាល់ ដូចជាការចាប់ផ្តើម ឬការវិនិយោគក្នុងអាជីវកម្ម។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់អ្នកដាក់ពាក្យ និងប្រទេសជាម្ចាស់ផ្ទះ ដោយការទាក់ទាញមូលធន និងទេពកោសល្យពីបរទេស ខណៈពេលដែលផ្តល់ឱ្យអ្នកវិនិយោគ និងក្រុមគ្រួសាររបស់ពួកគេនូវសិទ្ធិក្នុងការរស់នៅ ធ្វើការ សិក្សា និងការធ្វើដំណើរកាន់តែទូលំទូលាយដោយសេរីនៅក្នុងប្រទេសម្ចាស់ផ្ទះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិដ្ឋាការមាសរបស់អ៊ឺរ៉ុបបានកើនឡើងប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកវិនិយោគមកពីជុំវិញពិភពលោក និងបុគ្គលដែលមានទ្រព្យសម្បត្តិ (HNWIs)។ ការកើនឡើងនេះអាចត្រូវបានកំណត់គុណលក្ខណៈបុគ្គលដែលស្វែងរកស្ថេរភាព ការចល័ត និងឱកាសធ្វើផែនការរៀបចំទុកដាក់ទ្រព្យសម្បត្តិកាន់តែច្រើន។ ភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ចក៏បានរួមចំណែកយ៉ាងសំខាន់ដល់ប្រជាប្រិយភាពនៃកម្មវិធីទាំងនេះផងដែរ។
កម្មវិធីមួយចំនួនទៀតដូចជា ទិដ្ឋាការវិនិយោគប្រទេសហុងគ្រី (Hungary Investment Program) និងទិដ្ឋាការវិនិយោគប្រទេសអ៊ីតាលី (Italy Investment Program) ជាមួយនឹងការចេញចូលទៅកាន់តំបន់ Schengen និងសេដ្ឋកិច្ចអឺរ៉ុប បានធ្វើឱ្យអឺរ៉ុបក្លាយជាតំបន់មួយដែលមានឥទ្ធិពលសម្រាប់កម្មវិធីស្នាក់នៅតាមរយៈការវិនិយោគ។
កម្មវិធីស្នាក់នៅតាមរយៈការវិនិយោគរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុបផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដែលពិបាកនឹងមើលរំលង។ ទាំងនេះរួមមានការធ្វើដំណើរដោយគ្មានទិដ្ឋាការឆ្លងកាត់តំបន់ Schengen សិទ្ធិទទួលបានការថែទាំសុខភាព និងការអប់រំដែលមានគុណភាពខ្ពស់ បរិយាកាសអាជីវកម្ម និងរបបពន្ធអំណោយផលដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ហើយក្នុងករណីខ្លះ ជាជម្រើសទៅកាន់ការទទួលបានសិទ្ធិស្នាក់អចិន្ត្រៃយ៍ និងការចូលសញ្ជាតិ។
កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសហុងគ្រី ផ្តល់នូវអត្ថប្រយោជន៍ដើម្បីទទួលបានសិទ្ធិស្នាក់នៅរយៈពេលវែងនៅក្នុងប្រទេសហុងគ្រី ដែលជារដ្ឋសមាជិកសហភាពអឺរ៉ុប និង Schengen ។ អ្នកដាក់ពាក្យដែលត្រូវបានអនុម័តនិងទទួលបានប័ណ្ណស្នាក់នៅរយៈពេល 10 ឆ្នាំដែលអាចបន្តសុពលភាពឡើងវិញបានម្តង ដោយផ្តល់ឱ្យពួកគេ និងអ្នកក្រុមគ្រួសារដែលមានសិទ្ធិទទួលបានសិទ្ធិក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសហុងគ្រី ក៏ដូចជាការចូលទៅកាន់តំបន់ Schengen ដោយគ្មានទិដ្ឋាការ។
អត្ថប្រយោជន៍ដ៏សំខាន់ នៃកម្មវិធីទិដ្ឋាការវិនិយោគប្រទេសហុងគ្រី គឺភាពបត់បែនរបស់វា។ វិនិយោគិនអាចមានលក្ខណៈគ្រប់គ្រាន់ដោយការទិញឯកតាមូលនិធិវិនិយោគដែលបានអនុម័ត ឬដោយការបរិច្ចាគដែលបានកំណត់ដោយរដ្ឋាភិបាល។ មិនមានតម្រូវការស្នាក់នៅទីនោះផ្ទាល់ ដែលធ្វើឱ្យវាក្លាយជាជម្រើសដែលមានភាពបត់បែន និងងាយស្រួលប្រើប្រាស់សម្រាប់អ្នកដាក់ពាក្យដែលចង់ស្នាក់នៅអឺរ៉ុបដោយមិនចាំបាច់ផ្លាស់ទីលំនៅ។
ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទិដ្ឋាការមាសប្រទេសហុងគ្រី បុគ្គលដែលមិនមែនជាពលរដ្ឋហុងគ្រី ឬមិនមែនជាជនជាតិមកពី EEA រួមជាមួយនឹងប្តី/ប្រពន្ធ និងកូនក្នុងបន្ទុករបស់ពួកគេដែលមានអាយុក្រោម 18 ឆ្នាំ តម្រូវឱ្យធ្វើការរួមចំណែកផ្នែកហិរញ្ញវត្ថុមួយក្នុងចំណោមការរួមចំណែកផ្នែកហិរញ្ញវត្ថុខាងក្រោម។
មូលនិធិវិនិយោគលក្នុងគម្រោងអចលនទ្រព្យ៖
ការវិនិយោគយ៉ាងហោចណាស់ €250,000 នៅក្នុងមូលនិធិអចលនទ្រព្យដែលបានអនុម័ត ហើយបានចុះបញ្ជីជាមួយធនាគារជាតិនៃប្រទេសហុងគ្រី។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៃការវិនិយោគ ចូរបំពេញលក្ខខណ្ឌដូចខាងក្រោម:
– បរិច្ចាគទៅកាន់មូលនិធីទីសាធារណៈប្រទេសហុងគ្រី៖
អ្នកដាក់ពាក្យក៏អាចធ្វើការបរិច្ចាគទៅឱ្យ មូលនិធីទីសាធារណៈប្រទេសហុងគ្រី (Hungarian Public Trust) ជាជម្រើសវិនិយោគជំនួសផងដែរ។ ជម្រើសនៃការបរិច្ចាគអនុញ្ញាតឱ្យវិនិយោគិនមានលក្ខណៈគ្រប់គ្រាន់ដោយធ្វើការរួមចំណែកអប្បបរមាចំនួន €1,000,000 ជូនគ្រឹះស្ថានឧត្តមសិក្សា ឬស្ថាប័នវប្បធម៌ហុងគ្រី។ អ្នកទទួលការបរិច្ចាគត្រូវតែជាអ្នកអង្គភាពសាធារណៈដែលបំពេញមុខងារសាធារណៈ។
អ្នកដាក់ពាក្យក៏ត្រូវបំពេញតាមតម្រូវការរត្រួតពិនិត្យសុវត្ថិភាព និងសិទ្ធិស្នើរសុំ រួមមានៈ
ដើម្បីធានាថាតម្រូវការខាងលើត្រូវបានបំពេញដោយអ្នកដាក់ពាក្យ អាជ្ញាធរអន្តោប្រវេសន៍របស់ប្រទេសហុងគ្រីនឹងធ្វើការរួមគ្នាជាមួយស្ថាប័នអនុវត្តច្បាប់ និងភ្នាក់ងារសន្តិសុខជាតិ ដើម្បីបញ្ជាក់ពីសាវតារបស់អ្នកដាក់ពាក្យនីមួយៗ មុនពេលផ្តល់សិទ្ធិស្នាក់នៅ្រប្រទេសហុងគ្រី។
–កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសហុងគ្រីផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកវិនិយោគ និងក្រុមគ្រួសាររបស់ពួកគេ។
សិទ្ធិស្នាក់នៅរបស់សហភាពអឺរ៉ុប
អ្នកដាក់ពាក្យដែលទទួលបានជោគជ័យនិងទទួលបានប័ណ្ណស្នាក់នៅដែលអាចបន្តសុពលភាពបានរយៈពេល 10 ឆ្នាំ ដោយផ្តល់ឱ្យពួកគេនូវសិទ្ធិស្របច្បាប់ក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសហុងគ្រី ដែលជារដ្ឋសមាជិកសហភាពអឺរ៉ុប។
ប័ណ្ណស្នាក់នៅអាចបន្តសុពលភាពសម្រាប់រយៈពេល 10 ឆ្នាំបន្ថែម ដោយផ្ដល់មូលដ្ឋានស្ថិរភាព និងរយៈពេលវែងសម្រាប់ HNWIs ។
ការចេញចូលតំបន់ Schengen
ក្នុងនាមជាប្រទេសមួយនៃសមាជិក Schengen អ្នករស់នៅក្នុងប្រទេសហុងគ្រីរីករាយនឹងការធ្វើដំណើរដោយគ្មានទិដ្ឋាការឆ្លងកាត់តំបន់ Schengen រហូតដល់ 90 ថ្ងៃក្នុងរយៈពេល 180 ថ្ងៃ។
តម្រូវការស្នាក់នៅដែលមានភាពបត់បែន
មិនមានតម្រូវការស្នាក់នៅគិតជាអប្បបរមាដើម្បីរក្សាប័ណ្ណស្នាក់នៅនេះទេ នេះជាកត្តាល្អសម្រាប់អ្នកវិនិយោគដែលចង់បានសិទ្ធិស្នាក់នៅអឺរ៉ុបដោយមិនចាំបាច់ផ្លាស់ប្តូរទីលំនៅ។
អាទិភាពនៃការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងសញ្ជាតិហុងគ្រី
អ្នកកាន់ប័ណ្ណស្នាក់នៅក្នុងនាមជាភ្ញៀវវិនិយោគិន ក៏អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍របស់ប្រទេសហុងគ្រីបន្ទាប់ពីរយៈពេល 3 ឆ្នាំនៃការស្នាក់នៅបន្តបន្ទាប់នៅក្នុងប្រទេសហុងគ្រី (ជាពិសេសគឺត្រូវប្រឡងសរសេរវប្បធម៌ជាភាសាហុងគ្រី)។
នៅពេលដែលទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ អ្នកដាក់ពាក្យសុំមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិបន្ទាប់ពីស្នាក់នៅបន្តរយៈពេល 8 ឆ្នាំទៀត (អាស្រ័យលើលក្ខខណ្ឌតម្រូវរួមទាំងការប្រឡងភាសាហុងគ្រី និងការសាកល្បងចំណេះដឹងនៃរដ្ឋធម្មនុញ្ញប្រទេសហុងគ្រី)។
សញ្ជាតិអាចផ្តល់នូវសិទ្ធិពេញលេញរបស់សហភាពអឺរ៉ុប រួមទាំងលទ្ធភាពក្នុងការរស់នៅ និងធ្វើការនៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុបណាមួយ។
ជម្រើសនៃការរួមបញ្ចូលសមាជិកគ្រួសារ
អ្នកដាក់ពាក្យចម្បងអាចរាប់បញ្ចូល ប្តី/ប្រពន្ធដែលរៀបការស្របច្បាប់ កូនអនីតិជន និងឪពុកម្តាយក្នុងបន្ទុក។
ប្រទេសហុងគ្រីនៅចំកណ្តាលទ្វីបអឺរ៉ុប
ប្រទេសហុងគ្រីនៅស្ថិតនៅអឺរ៉ុបកណ្តាល និងខាងកើតដែលផ្តល់ភាពងាយស្រួលដល់ទីផ្សារអឺរ៉ុបធំៗ។ បណ្តាញដឹកជញ្ជូនដែលបានតភ្ជាប់យ៉ាងល្អនេះបានធ្វើឱ្យទីនោះក្លាយជាមូលដ្ឋានដ៏មានសក្ដានុពលសម្រាប់ប្រតិបត្តិការអាជីវកម្ម និងការធ្វើដំណើរផ្ទាល់ខ្លួន។
របបពន្ធអនុគ្រោះសម្រាប់អ្នកវិនិយោគមួយចំនួន
របបពន្ធរបស់ប្រទេសហុងគ្រីអាចជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ។ ទំនួលខុសត្រូវលើពន្ធជាទូទៅកើតឡើងនៅពេលដែលអ្នកដាក់ពាក្យក្លាយជាអ្នករស់ជាប់លាប់ ជាមួយគ្នានោះប្រាក់ចំណូលទូទាំងពិភពលោកនិងត្រូវជាប់ពន្ធក្នុងអត្រា 15% (flat) ដែលជាអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនទាបបំផុតមួយនៅក្នុងសហភាពអឺរ៉ុប។
ដំណើរការដាក់ពាក្យសុំហុងគ្រី និងពេលវេលាកំណត់ – 4 ទៅ 6 ខែ
ការទទួលបានសិទ្ធិស្នាក់នៅក្នុងប្រទេសហុងគ្រី តាមរយៈកម្មវិធីទិដ្ឋាការមាស (Golden Visa) តម្រូវឱ្យបំពេញជំហានដូចខាងក្រោម៖
– ជំហានទី 1: ដំណើរការត្រួតពិនិត្យ និងការរៀបចំកម្មវិធីពាក្យស្នើរ
ជំហានដំបូងពាក់ព័ន្ធនឹងដំណើរការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងការរៀបចំឯកសារចាំបាច់ទាំងអស់សម្រាប់ទាំងការស្នើសុំទិដ្ឋាការ និងការបើកគណនីមូលបត្រប្រទេសហុងគ្រី។
ដំណាក់កាលនេះជាធម្មតាចំណាយពេលប្រហែលជា 1 ខែ
នៅពេលដែលឯកសារត្រូវបានរៀបចំរួច អ្នកដាក់ពាក្យចម្បងគឺត្រូវបញ្ជូនពាក្យសុំទិដ្ឋាការភ្ញៀវវិនិយោគិន នៅស្ថានកុងស៊ុលហុងគ្រីដែលនៅជិតបំផុត។ តម្រូវឲ្យមានការចូលរួមដោយផ្ទាល់ ព្រោះអ្នកដាក់ពាក្យនឹងត្រូវបញ្ជូនទិន្នន័យជីវមាត្ររបស់ពួកគេ។
នៅពេលមានការយល់ព្រម ទិដ្ឋាការត្រូវបានចេញជាទូទៅក្នុងរយៈពេល 1 ខែ។
– ជំហានទី 2: ការអនុម័ត និងការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
បន្ទាប់ពីទិដ្ឋាការត្រូវបានចេញ អ្នកដាក់ពាក្យត្រូវបានអនុញ្ញាតឱ្យចូលទៅប្រទេសហុងគ្រី។ ចាប់ពីថ្ងៃចេញទិដ្ឋាការ អ្នកដាក់ពាក្យមានពេលរហូតដល់បីខែដើម្បីធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ក្នុងរយៈពេល 6 ខែនៃការចេញទិដ្ឋាការ អ្នកដាក់ពាក្យសុំត្រូវដាក់ពាក្យសុំប័ណ្ណស្នាក់នៅ។
សូមចំណាំ ដំណើរការសម្រាប់សមាជិកក្នុងបន្ទុកគឺខុសគ្នាបន្តិចបន្តួច។ ដំបូងឡើយ សមាជិកក្នុងបន្ទុកត្រូវតែដាក់ពាក្យសុំទិដ្ឋាការធ្វើដំណើររយៈពេលខ្លី ដើម្បីទៅលេងប្រទេសហុងគ្រី។ នៅពេលចូលប្រទេសហុងគ្រី អ្នកដាក់ពាក្យចម្បង និងសមាជិកក្នុងបន្ទុកនឹងចូលរួមជាមួយអាជ្ញាធរអន្តោប្រវេសន៍នៅទីក្រុង Budapest សម្រាប់ការដាក់ពាក្យសុំសិទ្ធិស្នាក់នៅ។
– ជំហានទី៣៖ ការស្នាក់នៅ និងការចេញប័ណ្ណស្នាក់នៅ
បន្ទាប់ពីការអនុម័ត ប័ណ្ណស្នាក់នៅត្រូវបានចេញសម្រាប់អ្នកវិនិយោគ និងសមាជិកក្នុងបន្ទុក។ ដំណើរការនេះជាទូទៅត្រូវចំណាយពេលប្រហែល 2 ខែគិតចាប់ពីថ្ងៃដាក់ពាក្យ។
ប្រទេសអ៊ីតាលីផ្តល់នូវជម្រើសកម្មវិធីស្នាក់នៅតាមរយៈការវិនិយោគដ៏គួរឱ្យទាក់ទាញតាមរយៈកម្មវិធី Investor Visa សម្រាប់ប្រទេសអ៊ីតាលី ដែលជាទូទៅគេហៅថា កម្មវិធីទិដ្ឋាការមាសប្រទេស (Italy Golden Visa)។ ទិដ្ឋាការវិនិយោគិនសម្រាប់ប្រទេសអ៊ីតាលីត្រូវបានណែនាំនៅក្នុងខែវិច្ឆិកា ឆ្នាំ 2017 ជាមធ្យោបាយមួយដើម្បីលើកទឹកចិត្តការវិនិយោគពីបរទេស និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី ខណៈពេលដែលផ្តល់ឱ្យជនជាតិមិនមែនសហភាពអឺរ៉ុប នូវជម្រើសដើម្បីទទួលបានសិទ្ធិស្នាក់នៅក្នុងប្រទេសអ៊ីតាលី។
ទិដ្ឋាការវិនិយោគិន (Investor Visa) ផ្តល់សិទ្ធិស្នាក់នៅរយៈពេល 2 ឆ្នាំដំបូងដល់អ្នកដាក់ពាក្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ប័ណ្ណស្នាក់នៅនេះអាចស្នើបន្តសុពលភាពបាន ប្រសិនបើការវិនិយោគត្រូវបានរក្សាទុក។
ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទិដ្ឋាការវិនិយោគសម្រាប់ប្រទេសអ៊ីតាលី អ្នកដាក់ពាក្យត្រូវជ្រើសរើសជម្រើសវិនិយោគមួយក្នុងចំណោមជម្រើសវិនិយោគដែលត្រូវបានអនុម័ត។ ជម្រើសនីមួយៗត្រូវបានរៀបចំឡើងដើម្បីទាក់ទាញមូលធនពីបរទេសចូលទៅក្នុងតំបន់យុទ្ធសាស្ត្រនៃសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសអ៊ីតាលី ខណៈពេលដែលផ្តល់ជូនអ្នកវិនិយោគនូវផ្លូវច្បាស់លាស់ក្នុងការទទួលបានសិទ្ធិស្នាក់នៅ។
ជម្រើសទី 1: €250,000 – ការចាប់ផ្តើមអាជីវកម្មដែលមានភាពច្នៃប្រឌិត
អ្នកដាក់ពាក្យអាចវិនិយោគយ៉ាងតិច €250,000 ក្នុងការចាប់ផ្តើមអាជីវកម្មថ្មីរបស់ប្រទេសអ៊ីតាលី។ ការចាប់ផ្តើមអាជីវកម្មដែលមានសិទ្ធិត្រូវតែបានចុះឈ្មោះជាផ្លូវការនៅក្នុងការចុះបញ្ជីការចាប់ផ្តើមរបស់រដ្ឋាភិបាល។
ជម្រើសទី 2: €500,000 – ក្រុមហ៊ុនក្នុងប្រទេសអ៊ីតាលី
ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន €500,000 អាចត្រូវបានធ្វើឡើងនៅក្នុងក្រុមហ៊ុនអ៊ីតាលី មិនថាបានចុះបញ្ជីនៅផ្សារហ៊ុន ឬកាន់កាប់ដោយឯកជននោះទេ។ ជម្រើសនេះនិងគាំទ្រដល់វិស័យសាជីវកម្មរបស់ប្រទេសអ៊ីតាលី ខណៈពេលដែលផ្តល់ឱ្យវិនិយោគិនចូលទៅកាន់អាជីវកម្មដែលបានបង្កើតឡើងរួចហើយដែលកំពុងប្រតិបត្តិការនៅក្នុងទីផ្សារក្នុងស្រុក។
ជម្រើសទី 3៖ €1,000,000 – អំណោយសប្បុរសធម៌
ការវិនិយោគចំនួន €1,000,000 តាមរយៈការបរិច្ចាគសប្បុរសធម៌។ ការរួមចំណែកនេះនិងត្រូវគាំទ្រដល់គម្រោងធារណៈលើវិស័យ អប់រំ វប្បធម៌ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការគ្រប់គ្រងផ្នែកអន្តោប្រវេសន៍ ឬការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសអ៊ីតាលី។
ជម្រើសទី 4: € 2,000,000 – ប័ណ្ណបំណុលរដ្ឋាភិបាល
វិនិយោគិនក៏អាចធ្វើការបណ្តាក់ទុនចំនួន €2,000,000 នៅក្នុងមូលបត្របំណុលរដ្ឋាភិបាលប្រទេសអ៊ីតាលីផងដែរ។ ការវិនិយោគអាចត្រូវបានធ្វើឡើងនៅក្នុងប្រភេទសញ្ញាប័ណ្ណលើសពី 1។
អត្ថប្រយោជន៍សំខាន់ៗនៃទិដ្ឋាការមាសប្រទេសអ៊ីតាលី
កម្មវិធីទិដ្ឋាការមាសរបស់បប្រតេសអ៊ីតាលី ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកវិនិយោគ និងក្រុមគ្រួសាររបស់ពួកគេ។
ការធ្វើដំណើរដោយគ្មានទិដ្ឋាការឆ្លងកាត់ Schengen
អ្នកកាន់ទិដ្ឋាការមាសប្រទេសអ៊ីតាលី រីករាយនឹងការចេញចូលតំបន់ Schengen ដោយគ្មានទិដ្ឋាការ។
គ្មានតម្រូវការស្នាក់នៅអប្បបរមា
សិទ្ធិស្នាក់នៅអាចត្រូវរក្សាទុកដោយមិនចាំបាច់រស់នៅក្នុងប្រទេសអ៊ីតាលីពេញម៉ោង – ល្អសម្រាប់អ្នកវិនិយោគដែលចង់បានអត្ថប្រយោជន៍ពីអឺរ៉ុបខណៈពេលដែលរក្សាលំនៅបច្ចុប្បន្នរបស់ពួកគេនៅកន្លែងផ្សេង។
សិទ្ធិទទួលបានការថែទាំសុខភាព និងការអប់រំ
អ្នកមានសិទ្ធិរស់នៅអាចប្រើប្រព័ន្ធវេជ្ជសាស្ត្រ និងការអប់រំដែលមានគុណភាពខ្ពស់របស់ប្រទេសអ៊ីតាលី ដែលធ្វើឱ្យកម្មវិធីនេះមានភាពទាក់ទាញជាពិសេសសម្រាប់គ្រួសារ។
អាទិភាពទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងសញ្ជាតិ
អាស្រ័យទៅតាមលក្ខខណ្ឌតម្រូវនៃការស្នាក់នៅ និងសមាហរណកម្ម (ជាពិសេសចំពោះភាសា) ការស្នាក់នៅអចិន្ត្រៃយ៍របស់អ៊ីតាលី និង/ឬភាពជាពលរដ្ឋអាចមានបន្ទាប់ពី 5 និង/ឬ 10 ឆ្នាំរៀងគ្នានៃលំនៅដ្ឋានបន្ត។ ភាពជាពលរដ្ឋផ្តល់នូវសិទ្ធិពេញលេញរបស់សហភាពអឺរ៉ុប រួមទាំងលទ្ធភាពក្នុងការរស់នៅ និងធ្វើការនៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុបណាមួយ។
ដំណើរការនៃការដាក់ពាក្យអ៊ីតាលី និងការកំណត់ពេលវេលា – ពី 3 ទៅ 6 ខែ
ដើម្បីដាក់ពាក្យសុំទិដ្ឋាការមាសអ៊ីតាលី អ្នកដាក់ពាក្យត្រូវបំពេញតាមជំហ៊ានដំណើរការដូចខាងក្រោមៈ
ជំហានទី 1: ដំណើរការត្រួតពិនិត្យ និងការដាក់ពាក្យ
ដំណាក់កាលទី 1 ពាក់ព័ន្ធនឹងការប្រមូលឯកសារចាំបាច់ និងជ្រើសរើសជម្រើសវិនិយោគដែលសមស្របបំផុត។ អ្នកដាក់ពាក្យក៏ត្រូវដាក់ពាក្យសុំវិញ្ញាបនបត្រ (Nulla Osta) ដែលបម្រើជាការបញ្ជាក់ជាផ្លូវការថាពួកគេបំពេញតាមតម្រូវការរបស់កម្មវិធី។
ជំហានទី 2: ការអនុម័ត និងការវិនិយោគ
នៅពេលដែល Nulla Osta ត្រូវបានអនុម័ត និងត្រូវបានចេញ អ្នកដាក់ពាក្យមានពេលរហូតដល់ 6 ខែដើម្បីដាក់ស្នើកម្មវិធីទិដ្ឋាការវិនិយោគ (Investor Visa) នៅស្ថានកុងស៊ុលអ៊ីតាលីក្នុងស្រុករបស់ពួកគេ។
ការណាត់ជួបដោយផ្ទាល់ត្រូវបានទាមទារនៅស្ថានកុងស៊ុល បន្ទាប់ពីនោះទិដ្ឋាការវិនិយោគសុពលភាព 2 ឆ្នាំត្រូវបានចេញ។
ជំហានទី 3: សិទ្ធិស្នាក់នៅ និងការវិនិយោគចុងក្រោយ
នៅពេលដែលដាក់ពាក្យចម្បងបានទទួលទិដ្ឋាការវិនិយោគ គេត្រូវតែចូលប្រទេសអ៊ីតាលីក្នុងរយៈពេលសុពលភាពនៃទិដ្ឋាការ។ ក្នុងរយៈពេល 8 ថ្ងៃនៃការមកដល់របស់អ្នកដាក់ពាក្យនៅក្នុងប្រទេសអ៊ីតាលី ការស្នើសុំសិទ្ធិស្នាក់នៅរបស់វិនិយោគិនត្រូវតែធ្វើឡើង។ ប័ណ្ណស្នាក់នៅដំបូងនេះមានសុពលភាពរយៈពេល 2 ឆ្នាំ។ សមាជិកក្នុងបន្ទុកត្រូវដាក់ពាក្យសុំទិដ្ឋាការបន្ទាប់ពីអ្នកដាក់ពាក្យចម្បងបានទទួលប័ណ្ណស្នាក់នៅរបស់គាត់។
ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវតែបញ្ចប់ក្នុងរយៈពេល 3 ខែបន្ទាប់ពីការចូលប្រទេសអ៊ីតាលី។ ការខកខានក្នុងការអនុលោមតាមតម្រូវការនេះនាំឱ្យមានការដកហូតនូវដំណើរការស្នាក់នៅ។
សម្រាប់វិនិយោគិនដែលកំពុងពិចារណាស្នើសុំទិដ្ឋាការមាសនៅអឺរ៉ុប ប្រទេសហុងគ្រី និងប្រទេសអ៊ីតាលីផ្តល់ជូននូវកម្មវិធីស្នាក់នៅតាមរយៈការវិនិយោគដ៏គួរឱ្យទាក់ទាញ។ ខណៈពេលដែលកម្មវិធីនីមួយៗមានតម្រូវការ និងគុណសម្បត្តិផ្ទាល់ខ្លួនរបស់វា ជម្រើសដ៏ល្អបំផុតនឹងអាស្រ័យលើតម្រូវការជាក់លាក់របស់អ្នកដាក់ពាក្យ។
ការវិភាគលម្អិតរវាហប្រទេសហុងគ្រី នឹងប្រទេសអ៊ីតាលី កម្មវិធីទិដ្ឋាការមាស Golden Visa បង្ហាញពីភាពស្រដៀងគ្នា និងភាពខុសគ្នាសំខាន់ៗរវាងកម្មវិធីទាំងពីរ ដោយជួយវិនិយោគិនធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។
ការប្រៀបធៀបតម្រូវការវិនិយោគ
នៅពេលប្រៀបធៀបប្រទេសហុងគ្រី និងប្រទេសអ៊ីតាលី កម្រិតនៃការវិនិយោគអប្បបរមា និងផ្លូវដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានភាពខុសគ្នាខ្លាំង។
ក្រុមការងារដែលមានបទពិសោធន៍ អាចផ្តល់ការណែនាំ និងមតិយោបល់ដោយផ្អែកលើបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីជួយអ្នកជ្រើសរើសកម្មវិធីអន្តោប្រវេសន៍ត្រឹមត្រូវ ដែលសាកសមនឹងតម្រូវការរបស់អ្នក។
ប្រទេសហុងគ្រីផ្តល់នូវតម្លៃប្រកបជីវិតរស់នៅទាបជាងប្រទេសអ៊ីតាលី ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អ។ ទោះជាយ៉ាងណាក៏ដោយ បរិយាកាសធុរកិច្ចរបស់ប្រទេសអ៊ីតាលីមានភាពរឹងមាំសម្រាប់ការចាប់ផ្តើមអាជីវកម្ម និងពាណិជ្ជកម្មអន្តរជាតិ។
កត្តាវប្បធម៌ និងរបៀបរស់នៅក៏ខុសគ្នាដែរ។ ជាឧទាហរណ៍ ប្រទេសអ៊ីតាលីផ្តល់នូវការរស់នៅបែបមេឌីទែរ៉ាណេ និងទីក្រុងដែលទទួលស្គាល់ទូទាំងពិភពលោក និងជាទីពេញចិត្ត ខណៈពេលដែលប្រទេសហុងគ្រីផ្តល់នូវភាពទាក់ទាញនៅអឺរ៉ុបកណ្តាលជាមួយនឹងតំណភ្ជាប់ដឹកជញ្ជូនដ៏ល្អ និងរបៀបរស់នៅដែលមានតម្លៃសមរម្យជាង។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.