
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.

ការវិនិយោគលើអចលនទ្រព្យនៅតំបន់ការាបៀន ផ្តល់ឱកាសដ៏ល្អមួយសម្រាប់ការទទួលបានលិខិតឆ្លងដែន និងសញ្ជាតិទីពីរ តាមរយៈការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជាកម្មសិទ្ធិអចលនទ្រព្យនៅក្នុងគម្រោងដែលទទួលបានការអនុម័ត។
នៅឆ្នាំ 2026 តំបន់ការាបៀនត្រូវបានគេរំពឹងថានឹងនៅតែជាគោលដៅនាំមុខគេសម្រាប់កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគលើអចលនទ្រព្យ។ ប្រទេសដូមីនីកា (Dominica), ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua and Barbuda), ប្រទេស សាំងឃីត និង នេវីស (St. Kitts and Nevis), និង ប្រទេសហ្គ្រីណាដា (Grenada) ប្រទេសនីមួយៗផ្តល់ជម្រើសអចលនទ្រព្យដែលទទួលបានការអនុម័ត ក្រោមក្របខ័ណ្ឌវិនិយោគ ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចទិញអចលនទ្រព្យនៅក្នុងប្រទេសនៃតំបន់ការាបៀន ហើយក៏អាចទទួលបាននូវសញ្ជាតិទី២ផងដែរ។
ខណៈពេលដែល ប្រទេសដូមីនីកា (Dominica), ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua and Barbuda), ប្រទេស សាំងឃីត និង នេវីស (St. Kitts and Nevis), និង ប្រទេសហ្គ្រីណាដា (Grenada) ផ្តល់កម្មវិធីស្រដៀងគ្នា កម្រិតនៃការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងតម្រូវការកម្មវិធីរបស់ពួកគេគឺខុសៗគ្នា។ ការណែនាំនេះប្រៀបធៀបជម្រើសទាំង 4 ដើម្បីជួយលោកអ្នកកំណត់ថាតើកម្មវិធីណាមួយដែលសមស្របបំផុតជាមួយនឹងគោលបំណងរបស់លោកអ្នក។

កម្មវិធីសញ្ជាតិនៅតំបន់ការាបៀននីមួយៗ ផ្តល់សញ្ជាតិ អាទិភាពក្នុងការធ្វើដំណើរដោយមិនចាំបាច់សុំទិដ្ឋាការទៅកាន់គោលដៅជាង 140 ប្រទេស និងបរិយាកាសពន្ធអំណោយផល។
កម្មវិធីទាំងអស់ខាងលើអនុញ្ញាតឱ្យអ្នកវិនិយោគទទួលបានសញ្ជាតិនៅក្នុងប្រទេសនៃតំបន់ការាបៀន តាមរយៈគម្រោងអចលនទ្រព្យ ដែលត្រូវបានអនុម័តក្រោមបទប្បញ្ញត្តិដែលបានកំណត់យ៉ាងច្បាស់។ ភាពខុសប្លែកគ្នាស្ថិតនៅក្នុងច្បាប់នៃការដាក់បញ្ចូលសមាជិកគ្រួសារ អត្ថប្រយោជន៍តែមួយគត់ ដូចជាការចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងការពិចារណាលើតម្លៃកម្មវិធីទាំងមូល។
សម្រាប់វិនិយោគិនដែលប្រៀបធៀបការវិនិយោគលើអចលនទ្រព្យនៅការាបៀន ដោយកត្តាទាំងនេះច្រើនតែបង្ហាញពីជម្រើសដែលសមស្របបំផុតជាមួយនឹងគោលដៅផ្ទាល់ខ្លួន អាជីវកម្ម និងការការពារទ្រព្យសម្បត្តិ។ សម្រាប់កម្រិតនៃការវិនិយោគ ជម្រើសអចលនទ្រព្យ និងដំណើរការនៃការដាក់ពាក្យ សូមយោងទៅតាមកម្មវិធីនីមួយៗ។
បានបើកដំណើរការក្នុងឆ្នាំ 1993 កម្មវិធីវិនិយោគរបស់ប្រទេសដូមីនីកា (Dominica) គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលត្រូវបានបង្កើតឡើង និងគួរឱ្យទុកចិត្តបំផុតនៅទូទាំងពិភពលោក ហើយជាកម្មវិធីសញ្ជាតិ CBI នៅការាបៀនដែលមានតម្លៃសមរម្យចបំផុត។ តាមរយៈការវិនិយោគអចលនទ្រព្យក្នុងប្រទេសដែលត្រូវបានអនុម័ត វិនិយោគិនអាចទទួលបានសញ្ជាតិការាបៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយអភិវឌ្ឍន៍និងគ្រប់គ្រងដោយរដ្ឋាភិបាល។
ក្របខ័ណ្ឌពន្ធដាររបស់ប្រទេសដូមីនីកា Dominica គឺជាអត្ថប្រយោជន៍ដ៏សំខាន់មួយផ្សេងទៀតសម្រាប់អ្នកវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ។ ប្រទេសដូមីនីកា មិនមានការយកពន្ធលើប្រាក់បង្កើនដើមទុនលើការលក់អចលនទ្រព្យ ពន្ធទ្រព្យសម្បត្តិ ឬពន្ធមរតក និងគ្មានពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់អ្នកដែលមិនមែនជាអ្នករស់នៅផ្ទាល់ ឬអ្នកដែលចំណាយពេលរស់នៅតិចជាង 182 ថ្ងៃក្នុងមួយឆ្នាំនៅលើប្រទេសនេះ។ លក្ខខណ្ឌទាំងនេះធ្វើឱ្យកម្មសិទ្ធិ និងចំណូលពីការជួលនៅប្រទេសនោះ កាន់តែមានភាពទាក់ទាញជាងកម្មវិធីផ្សេងទៀត។
ស្វែងយល់ពីការវិនិយោគក្នុងគម្រោងអចលនទ្រព្យរបស់ប្រទេសដូមីនីកា (Dominica)
នៅក្រោមជម្រើសនៃការវិនិយោគលើអចលនទ្រព្យ អ្នកដាក់ពាក្យសុំត្រូវវិនិយោគយ៉ាងតិច USD 200,000 ក្នុងការអភិវឌ្ឍន៍ដែលអនុម័តដោយរដ្ឋាភិបាល។ គម្រោងដែលមានសិទ្ធិជាធម្មតារួមមាន រីស៊តដែលផ្តោតលើបរិស្ថាន សណ្ឋាគារប៊ូទិក និងវីឡាលំនៅដ្ឋានលំដាប់ខ្ពស់។
ទ្រព្យសម្បត្តិដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវតែរក្សាទុកសម្រាប់រយៈពេលយ៉ាងតិច 3 ឆ្នាំ។ នៅពេលដែលអចលនទ្រព្យត្រូវបានលក់ទៅឱ្យអ្នកដាក់ពាក្យកម្មវិធីសញ្ជាតិផ្សេងទៀត នោះរយៈពេលកាន់កាប់យូរជាងនេះ គឺ 5 ឆ្នាំទើបត្រូវបានអនុញ្ញាត។
បន្ថែមពីលើការវិនិយោគ អ្នកដាក់ពាក្យគួររៀបចំថ្លៃសេវារដ្ឋាភិបាលដូចខាងក្រោម:
គម្រោងអចលនទ្រព្យដែលមានសិទ្ធិមិនត្រឹមតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការយល់ព្រមពីកម្មវិធីសញ្ជាតិ CBI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសក្តានុពលសម្រាប់ការឡើងថ្លៃដើមទុន និងប្រាក់ចំណូលពីការជួលក្នុងអំឡុងពេលនៃការកាន់កាប់ 3-5 ឆ្នាំផងដែរ។ ឧទាហរណ៍ គម្រោងដូចជា Secret Bay ទាមទាររយៈពេលកាន់កាប់រយៈពេល 5 ឆ្នាំ ប្រសិនបើលក់បន្តទៅឱ្យអ្នកដាក់ពាក្យសុំ CBI ផ្សេងទៀត ដោយធានានូវតម្លៃរយៈពេលវែង និងភាពផ្តាច់មុខ។
ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua and Barbuda) នៅតែជាទិសដៅឈានមុខគេសម្រាប់អ្នកវិនិយោគដែលស្វែងរកសញ្ជាតិការាបៀនតាមរយៈការវិនិយោគក្នុងគម្រោងអចលនទ្រព្យ។ សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិ ការទទួលបានអចលនទ្រព្យដែលបានអនុម័ត រួមទាំងវីឡាប្រណីត និងការអភិវឌ្ឍន៍រីស៊តបែបប៊ូទិក ផ្តល់នូវជម្រើសដែលត្រូវបានទទួលស្គាល់ក្រោមស្ថាប័នកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ។
បន្ថែមពីលើក្របខ័ណ្ឌ CBI ដែលបានបង្កើតឡើង ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua and Barbuda) ត្រូវបានទទួលស្គាល់ពីវិធីសាស្រ្តជឿនលឿន និងរីកចម្រើនរបស់ខ្លួនចំពោះទ្រព្យសម្បត្តិឌីជីថល។ ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua and Barbuda) ផ្តល់ជូននូវបរិយាកាសដែលងាយស្រួលប្រើប្រាស់ crypto និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យវាទាក់ទាញជាពិសេសសម្រាប់អ្នកវិនិយោគជាមួយនឹងផលប័ត្រទ្រព្យសម្បត្តិសម័យទំនើបចម្រុះ។
អត្ថប្រយោជន៍ដ៏ធំបំផុតមួយរបស់ កម្មវិធីសញ្ជាតិនេះ គឺកម្រិតនៃការរួមបញ្ចូលសមាជិកគ្រួសារ។ ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua and Barbuda) ផ្តល់សិទ្ធិទទួលយកសមាជិកគ្រួសារច្រើនបំផុតនៅការាបៀន ដែលអនុញ្ញាតឱ្យអ្នកដាក់ពាក្យទទួលបានសញ្ជាតិមិនត្រឹមតែសម្រាប់សមាជិកគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សាច់ញាតិបន្ថែម ដែលធ្វើឱ្យកម្មវិធីនេះមានភាពប្រកួតប្រជែង។
សិទ្ធិទទួលយកសមាជិកគ្រួសារួមមាន:
ស្វែងយល់ពីការវិនិយោគអចលនទ្រព្យ ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua and Barbuda)
ការវិនិយោគក្នុងគម្រោងអចលនទ្រព្យដែលមានសិទ្ធិសម្រាប់កម្មវិធីសញ្ជាតិ CBI របស់ ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា តម្រូវឱ្យវិនិយោគិនធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អប្បបរមាចំនួន USD 300,000 ។ ការវិនិយោគត្រូវបានកំណត់យ៉ាងតឹងរ៉ឹង ក្នុងការអភិវឌ្ឍន៍ដែលបានទទួលការយល់ព្រមពីរដ្ឋាភិបាលជាផ្លូវការ។
វិនិយោគិនអាចជ្រើសរើសពីបញ្ជីដែលបានអនុម័តនៃគម្រោងលំនៅដ្ឋាន និងរីស៊តដែលអនុញ្ញាតដោយ Citizenship by Investment Unit (CIU)។ ទាំងនេះមានចាប់ពី វីឡាដ៏ប្រណិតនៅមាត់សមុទ្ររហូតដល់អាផាតមិនដែលមានម៉ាកយីហោអន្តរជាតិ។
គម្រោងដែលបានអនុម័តនីមួយៗមានការយកចិត្តទុកដាក់ រួមទាំងការវាយតម្លៃនៃភាពជាម្ចាស់ និងរចនាសម្ព័ន្ធសាជីវកម្ម ស្តង់ដារសំណង់ លទ្ធភាពទទួលបានផលចំនេញ និងការអនុលោមតាមបទប្បញ្ញត្តិ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគក្នុងគម្រោងអចលនទ្រព្យរបស់នប្រទេសសាំងឃីត និងនេវី (St. Kitts and Nevis) ត្រូវបានចាត់ទុកថាជាជម្រើសមួយដែលត្រូវបានបង្កើតឡើងយូណាស់មកហើយ។ ដោយត្រូវបានណែនាំនៅក្នុងឆ្នាំ 1984 ជាកម្មវិធីសញ្ជាតិ CBI ដំបូងរបស់ពិភពលោក វាផ្តល់ឱ្យអ្នកវិនិយោគនូវសក្ដានុពល និងមានរចនាសម្ព័ន្ធល្អគ្រប់គ្រាន់។
លក្ខណៈពិសេសដ៏ទាក់ទាញបំផុតមួយរបស់ប្រទេសនេះ គឺរបបពន្ធផ្ទាល់ខ្លួន។ ប្រទេសសាំងឃីត និងនេវី (St. Kitts and Nevis) មិនកំណត់៖
ការយល់ដឹងអំពីការវិនិយោគក្នុងគម្រោងអចលនទ្រព្យ ប្រទេសសាំងឃីត និងនេវី (St. Kitts and Nevis)
នៅក្រោមកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ ជម្រើសអចលនទ្រព្យដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលមានចាប់ពី USD 325,000 សម្រាប់ភាគហ៊ុនខុនដូ និង USD 600,000 សម្រាប់លំនៅដ្ឋានឯកជន។
សម្រាប់វិនិយោគិនដែលពិចារណាលើកម្មវិធីសញ្ជាតិតាមរយៈគម្រោងអចលនទ្រព្យ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានពីរប្រភេទរគឺ៖ ខុនដូ ឬភាគហ៊ុនអភិវឌ្ឍន៍ និងលំនៅដ្ឋានឯកជនសម្រាប់គ្រួសារ។ ក្នុងគ្រប់ករណីទាំងអស់ សិទ្ធិត្រូវបានកំណត់ចំពោះអចលនទ្រព្យដែលបានទទួលការយល់ព្រមពីរដ្ឋាភិបាលជាផ្លូវការក្រោមក្របខណ្ឌ Citizenship by Investment Unit។
យូនីតខនដូ និងការអភិវឌ្ឍន៍បែងចែកជាភាគហ៊ុន
យូនីតខុនដូ និងផលប្រយោជន៍សហកម្មសិទ្ធិនៅក្នុងគម្រោងរីស៊តដែលត្រូវបានអនុម័ត ឬការអភិវឌ្ឍន៍ប្រើប្រាស់ចម្រុះជាទូទៅមានចាប់ពី USD 325,000។
អចលនទ្រព្យទាំងនេះជាច្រើនត្រូវបានផ្តល់ជូននៅលើមូលដ្ឋាន turnkey ជាមួយនឹងស្ថាប័នគ្រប់គ្រងដែលបានបង្កើតឡើងដែលទទួលខុសត្រូវលើការថែទាំ សន្តិសុខ ការថែរក្សាគេហដ្ឋាន និងប្រតិបត្តិការជួលប្រសិនបើអាចអនុវត្តបាន។ នេះអនុញ្ញាតឱ្យវិនិយោគិនមិនសូវមមាញឹកខណៈពេលដែលរក្សាជម្រើសសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។
ដើម្បីបន្តអនុលោមតាមលក្ខខណ្ឌតម្រូវរបស់កម្មវិធីសញ្ជាតិ CBI ការវិនិយោគភាគហ៊ុនខុនដូ ត្រូវតែធ្វើឡើងក្នុងរយៈពេលយ៉ាងតិច 7 ឆ្នាំ។ ក្នុងអំឡុងពេលនេះ វិនិយោគិនអាចកាន់កាប់អចលនទ្រព្យ ចូលរួមក្នុងគម្រោងជួលដែលត្រូវបានអនុម័ត និងទទួលបានអត្ថប្រយោជន៍ពីការឡើងថ្លៃដើមទុន។ បន្ទាប់ពីរយៈពេលកាន់កាប់ 7 ឆ្នាំ អចលនទ្រព្យនេះអាចត្រូវបានលក់ទៅឱ្យអ្នកដាក់ពាក្យកម្មវិធីសញ្ជាតិ CBI ផ្សេងទៀត ដោយស្ថិតនៅក្រោមច្បាប់ ឬនៅលើទីផ្សារបើកចំហ។
ផ្ទះឯកជន សម្រាប់គ្រួសារមួយ
ផ្ទះឯកជនសម្រាប់គ្រួសារតែមួយដែលត្រូវបានអនុម័តក្រោមកម្មវិធីសញ្ជាតិ ជាធម្មតាទាមទារការវិនិយោគអប្បបរមា USD 600,000។ អចលនទ្រព្យទាំងនេះគឺសមល្អសម្រាប់អ្នកវិនិយោគដែលស្វែងរកភាពឯកជន កន្លែងរស់នៅធំ និងការប្រើប្រាស់ផ្ទាល់ខ្លួនរយៈពេលវែង។ ដោយជាទូទៅមានទីតាំងនៅក្នុងការអភិវឌ្ឍន៍គម្រោងវីឡាលំដាប់ខ្ពស់ កន្លែងវាយកូនហ្គោល ឬតំបន់លំនៅដ្ឋានពិសេស។
ភាពជាម្ចាស់កម្មសិទ្ធិជាធម្មតាត្រូវបានកាន់កាប់ដោយឯករាជ្យ គាំទ្រដោយប័ណ្ណកម្មសិទ្ធិបុគ្គល ដែលធ្វើឱ្យជម្រើសនេះមានភាពទាក់ទាញសម្រាប់គ្រួសារដែលមានគម្រោងស្នាក់នៅបន្ត ឬការប្រើប្រាស់ជាប្រចាំ។ ការគ្រប់គ្រងអចលនទ្រព្យអាចត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយម្ចាស់ ឬផ្ទេរទៅឱ្យក្រុមហ៊ុនគ្រប់គ្រងឯកជន អាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
ដូចគ្នានឹងការវិនិយោគខុនដូដែរ ផ្ទះឯកជនត្រូវតែរក្សាទុកយ៉ាងហោចណាស់ 7 ឆ្នាំ ដើម្បីរក្សាសិទ្ធិទទួលបាន។ បន្ទាប់ពីរយៈពេលនៃការកាន់កាប់ ម្ចាស់ អាចលក់អចលនទ្រព្យនៅក្នុងទីផ្សារ កម្មវិធីសញ្ជាតិ CBI ដោយស្ថិតនៅក្រោមបទប្បញ្ញត្តិដែលអាចអនុវត្តបាន ឬទៅកាន់ទីផ្សារអចលនទ្រព្យកាន់តែទូលំទូលាយ។ ភាពជាម្ចាស់ អចលនទ្រព្យអាចត្រូវបានប្រើប្រាស់ជាលក្ខណៈបុគ្គល ហើយនៅពេលដែលមានការអនុញ្ញាត អាចដាក
ជួល។
គម្រោងប្រើប្រាស់ចម្រុះ និងរចនាសម្ព័ន្ធសហកម្មសិទ្ធិ
ជម្រើសដែលមានគុណវុឌ្ឍិបន្ថែមពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះ និងភាគហ៊ុន អ្នកវិនិយោគទទួលបានផលប្រយោជន៍សហកម្មសិទ្ធិជាជាងកម្មសិទ្ធិផ្តាច់មុខនៃឯកតាបុគ្គល។ គម្រោងទាំងនេះច្រើនតែជាផ្នែកនៃសហគមន៍រីស៊តខ្នាតធំ ការអភិវឌ្ឍន៍ដែលផ្តោតលើប្រព័ន្ធអេកូ ឬអចលនទ្រព្យដែលបានគ្រោងទុក ហើយបានបង្កើតឡើងក្នុងដំណាក់កាលជាច្រើន។
នៅក្រោមគំរូនេះ អ្នកវិនិយោគអាចទិញភាគហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមួយនឹងតម្លៃអប្បបរមា USD 325,000។ ការវិនិយោគជាធម្មតាផ្តល់សិទ្ធិប្រើប្រាស់ និងការរៀបចំការចែករំលែកប្រាក់ចំណូល។ លក្ខខណ្ឌនៃកម្មសិទ្ធិ សិទ្ធិវិនិយោគិន និងការចេញបទប្បញ្ញត្តិត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងសហកម្មសិទ្ធិ ឬការចូលរួម ចំណែកប្រតិបត្តិការប្រចាំថ្ងៃត្រូវបានគ្រប់គ្រងដោយអ្នកអភិវឌ្ឍន៍ ឬក្រុមហ៊ុនគ្រប់គ្រងវិជ្ជាជីវៈដែលត្រូវបានតែងតាំង។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសហ្គ្រីណាដាផ្តល់នូវអត្ថប្រយោជន៍ពិសេសពីជម្រើសកម្មវិធីសញ្ជាតិ CBI នៅតំបន់ការាបៀនផ្សេងទៀត៖ សិទ្ធិទទួលបានទិដ្ឋាការវិនិយោគ US E-2 ។ ក៏ដូចជាសិទ្ធិធ្វើដំណើរទូលំទូលាយ និងឱកាសនៃការធ្វើដំណើរជាសកលដែលផ្តល់ដោយសញ្ជាតិហ្គ្រីណាដា Grenada អ្នកដាក់ពាក្យក៏អាចទាញយកអត្ថប្រយោជន៍ពីបរិយាកាសពន្ធដែលងាយស្រួលសម្រាប់វិនិយោគិន Grenada ផងដែរ។ សម្រាប់បុគ្គលដែលមិនមានការជាប់ពន្ធនៅប្រទេសមានដូចជា៖
សញ្ជាតិតែម្យ៉ាងមិនផ្លាស់ប្តូរ ការបង់ពន្ធលំនៅដ្ឋានដោយស្វ័យប្រវត្តិទេ ដូច្នេះអ្នកវិនិយោគគួរទទួលបានការណែនាំអំពីការបង់ពន្ធផ្ទាល់ខ្លួននៅពេលទទួលបានសញ្ជាតិហ្គ្រីណាដា (Grenada) និងផែនការរៀបចំទ្រព្យសម្បត្តិបន្តបន្ទាប់។
ការយល់ដឹងអំពីការវិនិយោគក្នុងគម្រោងអចលនទ្រព្យ របស់ប្រទេសហ្គ្រីណដា (Grenada)
ជាមួយនឹងអចលនទ្រព្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រទេសចាប់ផ្តើមពី USD 270,000 សម្រាប់ការវិនិយោគភាគហ៊ុន និងប្រហែល USD 350,000 ឬខ្ពស់ជាងនេះសម្រាប់ការទិញផ្ទាល់នៅក្នុងការអភិវឌ្ឍន៍រីស៊តប្រណិត និងពេលវេលាដំណើរការឥឡូវនេះបានកាត់បន្ថយមកត្រឹមប្រហែល 6 ខែ កម្មវិធីនេះបានក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់វិនិយោគិនដែលស្វែងរកសិទ្ធិចូលធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក និងការធ្វើដំណើរដោយមិនបាច់សុំទិដ្ឋាការទៅកាន់ជាង 140+ ប្រទេស និងរបៀបរស់នៅបែបការាបៀន។
វិនិយោគិនអាចជ្រើសរើសវិនិយោគលើការអភិវឌ្ឍន៍រីស៊តចំនួន 4 ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលដែលដំណើរការ ឬដាក់ស្លាកយីហោលំដាប់អន្តរជាតិដូចជា Silversands, InterContinental, Six Senses និងគម្រោង Grenada Hideaway ។
វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា ការវិនិយោគនៅក្នុងអចលនទ្រព្យ នាំមកនៅកម្មវត្ថុនៃការកាន់កាប់រយៈពេល 5 ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺខ្លីជាងរយៈពេល 7 ឆ្នាំដែលតម្រូវដោយកម្មវិធីផ្សេងៗ។
ការប្រៀបធៀបយុទ្ធសាស្ត្រ៖ តើកម្មវិធីសញ្ជាតិ CBI មួយណាសាកសមនឹងអ្នក?
ការជ្រើសរើសរវាងការវិនិយោគក្នុងគម្រោងអចលនទ្រព្យនៅការាបៀនតម្រូវឱ្យពិនិត្យមើលលើចំណុចខ្លាំងរបស់កម្មវិធីនីមួយៗជាមួយនឹងអាទិភាពផ្ទាល់ខ្លួន រចនាសម្ព័ន្ធគ្រួសារ និងគោលដៅរៀបចំផែនការរយៈពេលវែង។ ខណៈពេលដែលជម្រើសទាំង 4 ផ្តល់នូវសិទ្ធិចូលដំណើរការស្របច្បាប់ក្នុងការទទួលបានសញ្ជាតិទីពីរតាមរយៈការវិនិយោគលើអចលនទ្រព្យដែលត្រូវបានអនុម័តនោះ ពួកគេមិនអាចផ្លាស់ប្តូរបានឡើយ ហើយមានចំណុចខ្លាំង និងចំណុចខ្សោយរាងខ្លួន។
កម្មវិធីនីមួយៗត្រូវបានរចនាឡើងដើម្បីបម្រើជូនអ្នកវិនិយោគផ្សេងៗគ្នា។ ដូច្នេះហើយ ចាំបាច់ត្រូវពិចារណាថាតើកម្មវិធីមួយណាជាជម្រើសដ៏ល្អបំផុតក្នុងការវិនិយោគលើអចលនទ្រព្យស្របតាមស្ថានភាពជាក់លាក់របស់អ្នក។
ជារឿយៗប្រទេសដូមីនីកា គឺជាជម្រើសដែលពេញនិយមសម្រាប់អ្នកវិនិយោគកម្មវិធីសញ្ជាតិ CBI លើកដំបូង ដែលផ្តល់តម្លៃទៅលើភាពជឿជាក់ ភាពសាមញ្ញ និងក្របខ័ណ្ឌច្បាប់ដែលបានបង្កើតឡើងយ៉ាងល្អ។ ក្នុងនាមជាកម្មវិធីសញ្ជាតិនៅតំបន់ការាបៀនដ៏ចំណាស់មួយ កម្មវិធីនេះទាក់ទាញអ្នកវិនិយោគដែលចង់បានជម្រើសមិនស្មុគស្មាញ។
ការផ្តោតសំខាន់របស់ប្រទេសដូមីនីកា Dominica គឺលើវិស័យទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ឆ្លើយតបនឹងអ្នកដែលចូលចិត្តធម្មជាតិ និងគម្រោងដែលមានដង់ស៊ីតេទាប។ សម្រាប់វិនិយោគិនដែលចូលសញ្ជាតិការាបៀនតាមរយៈការវិនិយោគក្នុងគម្រោងអចលនទ្រព្យជាលើកដំបូង ប្រទេសដូមីនីកាផ្តល់នូវវិធីសាស្រ្តច្បាស់លាស់ រចនាសម្ព័ន្ធល្អៗ និងការអភិរក្សខ្ពស់។
ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua and Barbuda) គឺស័ក្តិសមបំផុតសម្រាប់អ្នកវិនិយោគដែលមានគ្រួសារធំ ឬរចនាសម្ព័ន្ធទ្រព្យសកម្មដែលមានភាពស្មុគស្មាញច្រើន។ វាគឺជាកម្មវិធីសញ្ជាតិ តែមួយគត់ដែលអនុញ្ញាតឱ្យមានការរួមបញ្ចូលបងប្អូនបង្កើត ដែលធ្វើឱ្យវាមានភាពទាក់ទាញជាពិសេសសម្រាប់គ្រួសារដែលធ្វើផែនការរួមគ្នា។
ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua and Barbuda) ក៏អំពាវនាវដល់វិនិយោគិនដែលកាន់រូបិយប័ណ្ណគ្រីបតូ ឬទ្រព្យសម្បត្តិឌីជីថល ដោយផ្តល់នូវវិធីសាស្រ្តបទប្បញ្ញត្តិដែលមានភាពបត់បែនបាន និងទំនើប។
ក្នុងនាមជាកម្មវិធីសញ្ជាតិដែលមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដែលដំណើរការតាំងពីឆ្នាំ 1984 ប្រទេសនេះ ផ្តល់នូវការទទួលស្គាល់ជាអន្តរជាតិ។ វិនិយោគិនដែលផ្តល់អាទិភាពដល់អាយុកាលកម្មវិធី និងជម្រើសធំទូលាយនៃការអភិវឌ្ឍន៍ដែលត្រូវបានអនុម័តគួរតែពិចារណា លើប្រទេសសាំងឃីត និងនេវីស៊
សញ្ជាតិនេះគឺជាជម្រើសដ៏ល្អសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មដែលមានបំណងចង់ចូលទៅកាន់សហរដ្ឋអាមេរិក។ កម្មវិធីសញ្ជាតិ CBI របស់ ប្រទេសហ្គ្រីណាដា Grenada គឺជាកម្មវិធីសញ្ជាតិនៅតំបន់ការាបៀនតែមួយគត់ដែលផ្តល់សិទ្ធិទទួលបានទិដ្ឋាការអ្នកវិនិយោគតាមសន្ធិសញ្ញា E-2 របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យវាមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកដែលស្វែងរកការចូលទៅកាន់ទីផ្សារអាមេរិក។
កម្មវិធីនីមួយៗបម្រើជូនអ្នកវិនិយោគដាច់ដោយឡែក។
ការយល់ដឹងអំពីអត្ថប្រយោជន៍របស់សញ្ជាតិការាបៀន
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនៅតំបន់ការាបៀនទាំង 4 ផ្តល់នូវអត្ថប្រយោជន៍ទូទៅមួយសម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិ។ ការយល់ដឹងអំពីអត្ថប្រយោជន៍ដែលបានចែករំលែកទាំងនេះ និងជួយដល់ការពិចារណាក្នុងបរិបទ ដែលអនុញ្ញាតឱ្យវិនិយោគិនពិចារណាថាតើការវិនិយោគក្នុងអចលនទ្រព្យនៅការាបៀនណាដែលល្អបំផុតសម្រាប់តម្រូវការរបស់ពួកគេ។
អត្ថប្រយោជន៍នៃសិទ្ធិធ្វើដំណើរកាន់តែធំទូលាយទៅសកលលោក
ហេតុផលដ៏គួរឱ្យទាក់ទាញបំផុតមួយដែលអ្នកវិនិយោគពិចារណា គឺសិទ្ធិអាទិភាពនៃការធ្វើដំណើរជាសកលដែលវាផ្តល់ឱ្យ។ នៅក្នុងកម្មវិធីទាំង 4 អ្នកដាក់ពាក្យដែលជោគជ័យ និងទទួលបានសិទ្ធិនៃការធ្វើដំណើរដោយមិនបាច់សុំទិដ្ឋាការ ឬទិដ្ឋាការពេកមកដល់ ទៅកាន់ជាង 140 ទៅ 150 ប្រទេសនៅទូទាំងពិភពលោក។
កម្មវិធីទាំងនេះជាធម្មតារួមបញ្ចូល សិទ្ធិធ្វើដំណើរទៅចក្រភពអង់គ្លេស ការស្នាក់នៅរហូតដល់ប្រាំមួយខែ រីឯតំបន់ Schengen អាចធ្វើដំណើររយៈពេលខ្លីរហូតដល់ 90 ថ្ងៃក្នុងរយៈពេល 180 ថ្ងៃណាមួយ និងការចូលទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ីសំខាន់ៗដូចជាសិង្ហបុរី និងហុងកុង។
លើសពីនេះ សមាជិកភាព CARICOM អនុញ្ញាតឱ្យមានការចល័តក្នុងតំបន់ និងសិទ្ធិការងារនៅប្រទេសស្ថិតក្នុងតំបន់ការាបៀន។ កត្តាសំខាន់មួយទៀតគឺ ការកត់សម្គាល់ថា គ្មានកម្មវិធីណាមួយក្នុងចំណោមកម្មវិធីទាំងនេះផ្តល់ការធ្វើដំណើរដោយស្វ័យប្រវត្តិទៅកាន់សហរដ្ឋអាមេរិក ដែលជាទូទៅតម្រូវឱ្យមានទិដ្ឋាការដាច់ដោយឡែក ឬ ESTA អាស្រ័យលើសញ្ជាតិ។
ប្រសិទ្ធភាពផ្នែកពន្ធគឺជាអត្ថប្រយោជន៍ចែករំលែកមួយផ្សេងទៀតដែលមាននៅទូទាំងកម្មវិធីសញ្ជាតិនៅតំបន់ការាបៀនទាំងអស់ និងជាហេតុផលសំខាន់ដែល HNWIs ជាច្រើនចាត់ទុកការវិនិយោគអចលនទ្រព្យនៅការាបៀនជាផ្នែកមួយនៃយុទ្ធសាស្រ្តរៀបចំរចនាសម្ព័ន្ធទ្រព្យសម្បត្តិ។
ប្រទេសទាំងនេះមិនមានការយកពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនលើអ្នកមិនមែនស្នាក់នៅផ្ទាល់ ហើយក៏មិនយកពន្ធលើប្រាក់ចំណេញពីការលក់អចលនទ្រព្យ ពន្ធមរតក ឬពន្ធទ្រព្យសម្បត្តិសុទ្ធផងដែរ។ នេះជាអត្ថប្រយោជន៍ពិសេសសម្រាប់ប្រាក់ចំណូលជួលដែលទទួលបានពីអចលនទ្រព្យនៅការាបៀន។
ទោះជាយ៉ាងណាក៏ដោយ ការមានសញ្ជាតិការាបៀនមិនកែប្រែស្ថានភាពពន្ធរបស់បុគ្គលម្នាក់ៗដោយខ្លួនឯងទេ។ កាតព្វកិច្ចពន្ធក្នុងស្រុកជាធម្មតាបន្តអនុវត្ត លុះត្រាតែផ្លាស់ប្ដូរផែនការពន្ធ។
សញ្ជាតិការាបៀនតាមរយៈការវិនិយោគក្នុងអចលនទ្រព្យក៏ផ្តល់នូវអត្ថប្រយោជន៍ផែនការគ្រួសាររយៈពេលវែងដែលលើសពីអ្នកដាក់ពាក្យវគ្គដំបូង។
កម្មវិធីទាំង 4 ផ្តល់សញ្ជាតិពេញមួយជីវិត ដែលអាចបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយ។ ប្តី/ប្រពន្ធ និងកូនក្នុងបន្ទុកដែលមានសិទ្ធិរួមបញ្ចូល ទោះបីជាការកំណត់អាយុខុសគ្នាទៅតាមប្រទេសនីមួយៗ ហើយជាទូទៅគិតចាប់ពី 18 ទៅ 30 ឆ្នាំ។ ឪពុកម្តាយ និងជីដូនជីតាក៏អាចមានលក្ខណៈគ្រប់គ្រាន់ អាស្រ័យទៅតាមលក្ខណៈវិនិច្ឆ័យលើអាយុ និងអាស្រ័យភាព ហើយប្តី/ប្រពន្ធ ឬកូនៗនាពេលអនាគតអាចត្រូវបានបន្ថែមបញ្ចូលបន្ទាប់ពីទទួលបានសញ្ជាតិ។ ក្នុងចំណោមកម្មវិធីទាំង 4 ប្រទេសអាន់ទីហ្គ័រ និងបាប៊ូដា (Antigua and Barbuda) មានលក្ខណៈពិសេសតែមួយគត់ក្នុងការអនុញ្ញាតរួមបញ្ចូលបងប្អូនបង្កើត។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.