REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ការកើនឡើងនូវភាពមិនប្រក្រតីខាងផ្នែកនយោបាយ និងសង្គមដែលកំពុងជួបប្រទះនៅក្នុងជុំវិញពិភពលោក បុគ្គលដែលមានទ្រព្យសម្បត្តិ (HNWI) និងអ្នកវិនិយោគជាច្រើនកំពុងងាកទៅរកកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ និងនិងកម្មវិធីស្នាក់នៅតាមរយៈការវិនិយោគ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រនៃការទទួលបានសិទ្ធិធ្វើដំណើរសកលលោកកាន់តែទូលំទូលាយ និងផែនការអចលនវត្ថុរយៈពេលវែងរបស់ពួកគេ។
កម្មវិធីទាំងនេះផ្តល់នូវសិទ្ធិធ្វើដំណើរកាន់តែច្រើន ការការពារពីភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ សិទ្ធិទទួលបានការអប់រំ និងការថែទាំសុខភាពកម្រិតខ្ពស់ និងភាពបត់បែនក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ។
តាមរយៈការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬការរួមចំណែកផ្នែកហិរញ្ញវត្ថុដែលមានរចនាសម្ព័ន្ធ វិនិយោគិន និង បុគ្គលដែលមានទ្រព្យសម្បត្តិ HNWIs អាចទទួលបានសញ្ជាតិទីពីរដែលផ្តល់នូវសិទ្ធិអាទិភាព និងការចូលទៅកាន់ទីផ្សារថ្មីៗ ការចល័តកាន់តែទូលំទូលាយ និងការបង្កើនប្រសិទ្ធភាពពន្ធ។
ក្រុមការងារដែលមានបទពិសោធន៍នៅក្នុងដំណើរការការធ្វើចំណាកស្រុកតាមរយៈការវិនិយោគអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃទៅក្នុងកម្មវិធីនីមួយៗ ដែលណែនាំអ្នកទៅរកគោលដៅអាជីវកម្ម តម្រូវការរបៀបរស់នៅ និងគោលបំណងកេរ្តិ៍ដំណែលរបស់អ្នក។
សញ្ជាតិតាមរយៈការវិនិយោគ សំដៅលើទម្រង់បែបទនៃកម្មវិធីអន្តោប្រវេសន៍ដែលផ្តល់ដោយប្រទេសមួយចំនួន នៃការអនុញ្ញាតឱ្យបុគ្គលដែលមានសិទ្ធិទទួលបានសញ្ជាតិក្នុងប្រទេសដោយការរួមចំណែកផ្នែកហិរញ្ញវត្ថុ ឬការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
សញ្ជាតិតាមរយៈការវិនិយោគ ដែលជារឿយៗត្រូវបានគេហៅថាជាកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ Citizenship By Investment (CBI) ឬ Economic Citizenship ផ្តល់លទ្ធភាពនៃការទទួលបានសញ្ជាតិទីពីរ ដោយគ្មានតម្រូវការលំនៅដ្ឋានរយៈពេលវែង តាមរយៈពូជពង្ស ឬការចូលសញ្ជាតិ។
ផ្ទុយពីកម្មវិធីស្នាក់នៅតាមរយៈការវិនិយោគដែលផ្តល់សិទ្ធិស្នាក់នៅ (អាចមានសិទ្ធិសុំចូលសញ្ជាតិបន្ទាប់ពីបំពេញតម្រូវការសិទ្ធិទទួលបាន) សញ្ជាតិតាមរយៈការវិនិយោគផ្តល់នូវសញ្ជាតិពេញលេញភ្លាមៗតែម្ដង ឬក្នុងរយៈពេលដំណើរការខ្លី។ នេះមានន័យថា អ្នកដាក់ពាក្យជោគជ័យអាចទទួលបានលិខិតឆ្លងដែនទីពីរ ដោយផ្តល់ឱ្យពួកគេនូវសិទ្ធិស្របច្បាប់ដូចគ្នានឹងពលរដ្ឋ រួមទាំងលទ្ធភាពរស់នៅ ធ្វើការ និងវិនិយោគដោយសេរីនៅក្នុងប្រទេសដែលចេញសញ្ជាតិនោះជូន។
ជម្រើសនៃការវិនិយោគប្រែប្រួលអាស្រ័យលើប្រទេសដែលផ្តល់កម្មវិធីនេះ ប៉ុន្តែជាធម្មតារួមមាន៖
ការទទួលបានសញ្ជាតិតាមរយៈការវិនិយោគផ្តល់នូវអត្ថប្រយោជន៍ប្លែកៗជាច្រើនសម្រាប់អ្នកវិនិយោគ ឬបុគ្គលដែលមានទ្រព្យសម្បត្តិ (HNWIs)។
អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ នឹងរីករាយជាមួយការប្រើប្រាស់ទិដ្ឋាការពេលមកដល់ (arrival visa) ឬការធ្វើដំណើរដោយគ្មានទិដ្ឋាការ (visa-free) ទៅកាន់ប្រទេសជាច្រើន ដែលជារឿយៗរួមមានចក្រភពអង់គ្លេស និងតំបន់ Schengen ។ សម្រាប់វិនិយោគិន នេះផ្តល់នូវការចូលទៅកាន់ទីផ្សារថ្មីៗ និងឱកាសអាជីវកម្មជាច្រើន។
លើសពីនេះទៀត សមាជិកក្នុងបន្ទុកដូចជាប្តី/ប្រពន្ធ និងកូនរបស់អ្នកដាក់ពាក្យ (ជាធម្មតាមានអាយុក្រោម 21 ឆ្នាំ) អាចត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធីពាក្យស្នើ។ សមត្ថភាពនេះមានន័យថា គ្រួសារអាចទទួលបានជម្រើសនៃការអប់រំ និងការថែទាំសុខភាព ខណៈពេលដែលអ្នកវិនិយោគមានជម្រើសកាន់តែច្រើនសម្រាប់យុទ្ធសាស្រ្តបង្កើនប្រសិទ្ធភាពពន្ធ ការធ្វើផែនការមរតក និងការការពារទ្រព្យសម្បត្តិ។
ការជ្រើសរើសកម្មវិធីសញ្ជាតាមរយៈការវិនិយោគដែលសមស្របបំផុតទាមទារឱ្យមានការពិចារណាយ៉ាងហ្មត់ចត់លើកត្តាជាច្រើន ហើយមិនត្រឹមតែតម្លៃ និងរយៈពេលប៉ុណ្ណោះទេ។ កម្មវិធីរបស់ប្រទេសនីមួយៗផ្តល់នូវអត្ថប្រយោជន៍ផ្ទាល់ខ្លួនរបស់វា រួមមាន សិទ្ធិធ្វើដំណើរដោយគ្មានទិដ្ឋាការ ផលប្រយោជន៍ផ្នែកពន្ធដារ ជម្រើសនៃការដាក់បញ្ចូលសមាជិកគ្រួសារ និងអានុភាពនៃកម្មវិធី។
ការយល់ដឹងច្បាស់លាស់អំពីតម្រូវការសិទ្ធិទទួលបាន និងអត្ថប្រយោជន៍ដែលពាក់ព័ន្ធ នឹងជួយវិនិយោគិនអោយយល់ពីយុទ្ធសាស្ត្រនៃសញ្ជាតិរបស់ពួកគេជាមួយនឹងគោលដៅរយៈពេលវែងដូចជា ការរក្សាទ្រព្យសម្បត្តិ ការពង្រីកអាជីវកម្ម និងការធ្វើផែនការកេរ្តិ៍ដំណែល។
តម្រូវការហិរញ្ញវត្ថុសម្រាប់កម្មវិធីដែលបានជ្រើសរើស គឺជាការពិចារណាដំបូងសម្រាប់អនាគតរបស់អ្នកដាក់ពាក្យ។ ជម្រើសវិនិយោគហិរញ្ញវត្ថុចាំបាច់សម្រាប់សញ្ជាតិនីមួយៗ ប្រែប្រួលអាស្រ័យលើតម្រូវការកម្មវិធីជាក់ស្ដែង។
ក្រៅពីចំនួនទឹកប្រាក់វិនិយោគចម្បង អ្នកដាក់ពាក្យក៏គួរយល់ដឹងផងដែរថាកម្មវិធីមួយចំនួនអាចតម្រូវឱ្យពួកគេចំណាយបន្ថែមមួយចំនួន។ ឧទាហរណ៍នៃការចំណាយបន្ថែមដែលអាចនឹងត្រូវបន្ថែមរួមមាន ថ្លៃដំណើរការរបស់រដ្ឋាភិបាល ថ្លៃដំណើរការត្រួតពិនិត្យ និងថ្លៃសេវាត្រួតពិនិត្យប្រវត្តរូប និងថ្លៃសេវាកម្មប្រឹក្សាផ្នែកច្បាប់ ឬវិជ្ជាជីវៈ។
អ្នកដាក់ពាក្យដែលចង់រួមបញ្ចូលសមាជិកគ្រួសារដែលមានសិទ្ធិដូចជា ប្តី/ប្រពន្ធ កូនក្នុងបន្ទុក ឬឪពុកម្តាយនៅក្នុងពាក្យសុំរបស់ពួកគេនីមួយៗ ក៏អាចនឹងត្រូវបង់ថ្លៃបន្ថែម ជូនរដ្ឋាភិបាលផងដែរ។
ខណៈពេលដែលការចំណាយទាំងនេះប្រែប្រួលទៅតាមកម្មវិធី កត្តាទាំងនេះនឹងធ្វើឱ្យការចំណាយសរុបនៃកម្មវិធីកើនឡើង។
ការពិចារណាសំខាន់មួយទៀតសម្រាប់អ្នកដាក់ពាក្យនាពេលអនាគត គឺរយៈពេលនៃការដាក់ស្នើរហូតដល់ការចេញលិខិតឆ្លងដែន។ វិនិយោគិនជាច្រើន និងបុគ្គលដែលមានទ្រព្យសម្បត្តិ ទាមទារកម្មវិធីដែលផ្តល់ពេលវេលាដំណើរការរហ័ស ជម្រើសផ្លាស់ប្តូរទីតាំងភ្លាមៗ ឬកម្មវិធីដែលមានដំណើរការលឿន។
ដំណើរការដាក់ពាក្យសុំសញ្ជាតិភាគច្រើនត្រូវចំណាយពេលពី 2 ទៅ 12 ខែ អាស្រ័យលើតម្រូវការនៃការត្រួតពិនិត្យ និងប្រសិទ្ធភាពរបស់រដ្ឋាភិបាល។ កម្មវិធីនៅតំបន់ Caribbean តែងតែត្រូវបានគេចាត់ទុកថាជាកម្មវិធីសញ្ជាតិដែលមានដំណើរការអនុម័ត
លឿនបំផុត។
សម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិនសកល ដំណើរការដែលអាចព្យាករណ៍បាន និងមានប្រសិទ្ធភាពអាចមានតម្លៃដូចលទ្ធផលចុងក្រោយ។
អត្ថប្រយោជន៍ដ៏គួរឱ្យទាក់ទាញបំផុតមួយនៃកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ គឺអានុភាពនៃសិទ្ធិធ្វើដំណើរជាសកល។ លិខិតឆ្លងដែនទីពីរអាចផ្តល់អត្ថប្រយោជន៍នៃការធ្វើរដំណើរដោយគ្មានទិដ្ឋាការ ឬទិដ្ឋាការនៅពេលមកដល់ ទៅប្រទេសជាង 140 រួមទាំងតំបន់ Schengen ចក្រភពអង់គ្លេស និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ។
កម្មវិធីមួយចំនួនក៏ផ្តល់សិទ្ធិទទួលបានទិដ្ឋាការសម្រាប់អ្នកវិនិយោគតាមសន្ធិសញ្ញា E-2 របស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យវិនិយោគិនបង្កើត និងគ្រប់គ្រងអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិក។
សម្រាប់អ្នកដាក់ពាក្យជាច្រើន សិទ្ធិក្នុងការរួមបញ្ចូលសមាជិកគ្រួសារនៅក្នុងកម្មវិធីពាក្យស្នើតែមួយគឺជាការពិចារណាដ៏សំខាន់។ កម្មវិធីសញ្ជាតិនៅតំបន់ការាបៀនអនុញ្ញាតឱ្យប្តី/ប្រពន្ធ កូនក្នុងបន្ទុក ហើយក្នុងករណីខ្លះ ឪពុកម្តាយ ឬបងប្អូនបង្កើតរួមបញ្ចូលទៅក្នុងកម្មវិធីពាក្យស្នើដូចគ្នា។
លទ្ធភាពនៃការដាក់ពាក្យសុំសញ្ជាតិតាមរយៈការវិនិយោគជាគ្រួសារ គឺកាន់តែមានសារៈសំខាន់សម្រាប់អ្នកវិនិយោគ និងបុគ្គលដែលមានទ្រព្យសម្បត្តិ (HNWIs) ។ លិខិតឆ្លងដែនទីពីរសម្រាប់គ្រួសារក្នុងបន្ទុកអនុញ្ញាតឱ្យពួកគេទទួលបានអត្ថប្រយោជន៍នៃការធ្វើដំណើរដោយគ្មានទិដ្ឋាការទូលំទូលាយ ការអប់រំ និងការថែទាំសុខភាពដូចគ្នានឹងអ្នកដាក់ពាក្យចម្បង។
ខណៈពេលដែលការទទួលបានសញ្ជាតិថ្មី ឬសញ្ជាតិទីពីរ មិនមែនមានន័យថាមានការផ្លាស់ប្តូរស្ថានភាពពន្ធរបស់អ្នកដាក់ពាក្យដោយស្វ័យប្រវត្តិនោះទេ វាអាចផ្តល់នូវការចូលទៅកាន់បរិយាកាសពន្ធដែលអំណោយផល។ ប្រទេសមួយចំនួនដែលផ្តល់ជម្រើសកម្មសញ្ជាតិ មានប្រតិបត្តិការក្រោមប្រព័ន្ធពន្ធក្នុងតំបន់ ដែលមានតែប្រាក់ចំណូលក្នុងស្រុកប៉ុណ្ណោះដែលត្រូវជាប់ពន្ធ ចំណែកប្រទេសខ្លះទៀតមិនដាក់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ឬពន្ធលើដើមទុនទាល់តែសោះ។
សម្រាប់វិនិយោគិន ការបង្កើនប្រសិទ្ធភាពពន្ធក្នុងនាមជាពលរដ្ឋដែលមានសញ្ជាតិគឺជាការពិចារណាដ៏សំខាន់នៅពេលជ្រើសរើសកម្មវិធីដែលពួកគេពេញចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ការណែនាំប្រកបដោយវិជ្ជាជីវៈគឺចាំបាច់ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ពន្ធអន្តរជាតិ និងកាតព្វកិច្ចរាយការណ៍។
សញ្ជាតិតាមរយៈការវិនិយោគក្នុងឆ្នាំ 2026 ផ្តល់នូវជម្រើសជាច្រើនដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ និងគោលដៅផ្សេងៗរបស់អ្នកវិនិយោគ និងក្រុមគ្រួសារទូទាំងពិភពលោក។ ទោះបីជាការផ្តោតសំខាន់គឺទៅលើលទ្ធភាពដែលអាចទទួលយកបាន ការដាក់បញ្ចូលសមាជិកគ្រួសារ ឬអាទិភាពនៃការធ្វើដោយគ្មានទិដ្ឋាការ ពេលបច្ចុប្បន្ននេះកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ និងយុទ្ធសាស្ត្រផ្សេងៗគ្នា។
ខណៈពេលដែលជម្រើសបរិច្ចាគនៅតែជាជម្រើសដ៏សាមញ្ញបំផុតសម្រាប់វិនិយោគិន ការវិនិយោគលើអចលនទ្រព្យ និងអាជីវកម្មផ្តល់នូវវិធីសាស្ដ្រផ្សេងគ្នានៃការចាប់ផ្ដើមដំណើរការ ដែលផ្តល់នូវតម្លៃសក្តានុពលរយៈពេលវែង និងការទទួលបានផលត្រឡប់មកវិញលើការវិនិយោគសម្រាប់អ្នកដែលស្វែងរកការបង្វែរទ្រព្យសកម្ម។
ជម្រើសវិនិយោគលើកម្មវិធីសញ្ជាតិដោយផ្អែកលើការបរិច្ចាគជាកត្តាងាយស្រួល និងសន្សំសំចៃបំផុតសម្រាប់អ្នកដាក់ពាក្យ។ ការដាក់ពាក្យកម្មវិធីសញ្ជាតិ CBI តាមរយៈការបរិច្ចាគតម្រូវឱ្យវិនិយោគិនធ្វើការរួមចំណែកដែលមិនអាចដកវិញបានចំពោះមូលនិធិដែលគ្រប់គ្រងដោយរដ្ឋាភិបាលដែលផ្តោតសំខាន់ដល់ការអភិវឌ្ឍន៍ជាតិ ហេដ្ឋារចនាសម្ព័ន្ធ ឬគម្រោងសុខុមាលភាពសង្គម។ កម្មវិធីទាំងនេះមានប្រជាប្រិយភាពជាពិសេសក្នុងចំណោមអ្នកដាក់ពាក្យដែលមានកម្មវិធីមានតម្រូវការកម្មវិធីដំណើរការរហ័ស និងសាមញ្ញ។
តំបន់ការាបៀន ផ្តល់ជម្រើសដ៏ល្អបំផុតសម្រាប់ការទទួលបានសញ្ជាតិដោយផ្អែកលើការបរិច្ចាគ កម្មវិធីដែលមានប្រជាប្រិយភាពនៅប្រទេសដូចជា Dominica, St. Lucia, Antigua & Barbuda, Grenada, និង St. Kitts & Nevis។ ប្រទេស Antigua & Barbuda មានភាពទាក់ទាញជាពិសេសចំពោះក្រុមគ្រួសារដែលមានសមាជិកច្រើន ដោយផ្តល់នូវសិទ្ធិរួមបញ្ចូលពួកគេ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគដែលមានមូលដ្ឋានផ្អែកលើអចលនទ្រព្យ អនុញ្ញាតឱ្យអ្នកដាក់ពាក្យធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ លើការអភិវឌ្ឍន៍អចលនទ្រព្យដែលអនុម័តដោយរដ្ឋាភិបាលដូចជា រីស៊តលំដាប់ខ្ពស់ វីឡា ឬខុនដូ។
បន្ថែមពីលើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការវិនិយោគលើអចលនទ្រព្យផ្តល់ឱ្យអ្នកដាក់ពាក្យនូវទ្រព្យសម្បត្តិជាក់ស្តែង។ ទ្រព្យសកម្មបែបនេះអនុញ្ញាតឱ្យវិនិយោគិនរកប្រាក់ចំណូលពីការជួល ឬការឡើងថ្លៃដើមទុនក្នុងអំឡុងពេលនៃការកាន់កាប់ដែលបានកំណត់ ដែលជាធម្មតាមានចាប់ពី 3 ទៅ 5 ឆ្នាំ។
កម្មវិធីសញ្ជាតិនៅតំបន់ការាបៀនដែលផ្តល់ជម្រើសអចលនទ្រព្យរួមមាន ប្រទេសដូចជា Antigua & Barbuda, Dominica, Grenada, និង St. Kitts & Nevis ។ ប្រទេស Dominica មានដំណើរការរយៈពេលខ្លីបំផុតមួយក្នុងចំណោមកម្មវិធីទាំងនេះដែលជាកត្តាគួរឱ្យកត់សម្គាល់។
ខណៈពេលដែលការវិនិយោគលើអចលនទ្រព្យផ្តល់នូវសក្តានុពលសម្រាប់ផលត្រឡប់មកវិញលើការវិនិយោគ អ្នកដាក់ពាក្យសុំគួរតែពិចារណាលើការចំណាយបន្ថែមដែលទាក់ទងនឹងការទិញអចលនទ្រព្យ។ ឧទាហរណ៍មួយចំនួននៃថ្លៃសេវាផ្សេងៗរួមមាន ថ្លៃដឹកជញ្ជូន ការបង់សេវាជូនរដ្ឋាភិបាល និងការចំណាយលើដំណើរការត្រួតពិនិត្យ។
កម្រិតនៃការវិនិយោគក្នុងគម្រោងអចលនទ្រព្យនៅតំបន់ការាបៀន និងរចនាសម្ព័ន្ធរបស់កម្មវិធី
នៅពេលដែលសម្រេចចិត្តថាប្រទេសណាដែលផ្តល់កម្មវិធីល្អបំផុតសម្រាប់តម្រូវការរបស់ពួកគេ វិនិយោគិនត្រូវតែយល់ពីតម្រូវការនៅពេលពិចារណាអំពីការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមរយៈជម្រើសអចលនទ្រព្យ ព្រោះថាកម្មវិធីទាំងអស់មិនដូចគ្នានោះទេ។
St. Kitts and Nevis
ផ្តល់ជូននូវជម្រើសវិនិយោគក្នុងគម្រោងអចលនទ្រព្យឯកជនដែលត្រូវបានអនុម័ត ហើយអនុញ្ញាតឱ្យអ្នកដាក់ទុនវិនិយោគលើអចលនទ្រព្យលំនៅដ្ឋានដែលបានកំណត់នោះ។ វិនិយោគិនអាចជ្រើសរើសរវាងប្រភេទចំនួនពីរ៖
ដើម្បីរក្សាសិទ្ធិក្រោមកម្មវិធីសញ្ជាតិ (CBI) អចលនទ្រព្យត្រូវរក្សាទុកយ៉ាងតិច 7 ឆ្នាំ។ ប្រសិនបើការវិនិយោគលើអចលនទ្រព្យត្រូវបានលក់មុនការបញ្ចប់នៃរយៈពេលកាន់កាប់ 7 ឆ្នាំនេះ ការវិនិយោគបឋមនេះនឹងមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីសញ្ជាតិ CBI នាពេលអនាគតទេ លុះត្រាតែគណៈរដ្ឋមន្ត្រីសហព័ន្ធយល់ព្រមលើការវិនិយោគបន្ថែម ដូចជាតាមរយៈគម្រោងសាងសង់សំខាន់ៗ ការជួសជុល ឬការកែលម្អអចលនទ្រព្យដែលត្រូវបានអនុម័តផ្សេងទៀត។
ភាគហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលបានអនុម័ត
ជម្រើសវិនិយោគនេះអនុញ្ញាតឱ្យអ្នកវិនិយោគទិញភាគហ៊ុននៅក្នុងការអភិវឌ្ឍន៍អចលនទ្រព្យដែលអនុម័តដោយរដ្ឋាភិបាលជាមួយនឹងការវិនិយោគអប្បបរមាចំនួន US325,000 ។ វាផ្តល់ភាពជាម្ចាស់សហកម្មសិទ្ធិនៅក្នុងរមណីយដ្ឋានប្រណីត អចលនទ្រព្យដែលមិនប៉ះពាល់ដល់បរិស្ថាន ឬសហគមន៍ឆ្នេរ។
ឧទាហរណ៍នៃការអភិវឌ្ឍន៍ដែលត្រូវបានអនុម័តសម្រាប់ CBI រួមមាន:
ប្រទេស Dominica
ជម្រើសវិនិយោគអចលនទ្រព្យរបស់ប្រទេស Dominica ទាមទារការវិនិយោគអប្បបរមាចំនួន USD 200,000 នៅក្នុងគម្រោងអភិវឌ្ឍន៍ដែលអនុម័តដោយរដ្ឋាភិបាល។ គម្រោងដែលត្រូវបានអនុម័តអាចរួមមាន អេកូរីស៊ត សណ្ឋាគារប៊ូទិក ឬវីឡាប្រណីត។
វិនិយោគិនត្រូវតែរក្សាភាពជាម្ចាស់យ៉ាងហោចណាស់ 3 ឆ្នាំ ឬ 5 ឆ្នាំ ប្រសិនបើអចលនទ្រព្យត្រូវបានលក់បន្តទៅអ្នកដាក់ពាក្យកម្មវិធីសញ្ជាតិ CBI ផ្សេងទៀត។
ប្រទេស Grenada
កម្មវិធីសញ្ជាតិរបស់ប្រទេស Grenada អនុញ្ញាតឱ្យអ្នកវិនិយោគទិញយូនិតនៅក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍លំនៅដ្ឋានដែលអនុម័តដោយរដ្ឋាភិបាល។ គម្រោងអចលនទ្រព្យដែលត្រូវបានអនុម័តដែលមានសិទ្ធិសម្រាប់ការវិនិយោគរួមមាន រីសតល្បីឈ្មោះ លំនៅដ្ឋានទំនើប និងអចលនទ្រព្យអភិវឌ្ឍន៍បែបអេកូឡូស៊ី។ ពេលវេលាដំណើរការសម្រាប់ការទទួលបានសញ្ជាតិតាមរយៈកម្មវិធីនេះជាធម្មតាតិចជាង 6 ខែ ដែលធ្វើឱ្យវាក្លាយជាជម្រើសលឿនជាងមុនសម្រាប់អ្នកវិនិយោគ។
ព័ត៌មានលម្អិតបន្ថែមនៅទីនេះ៖ រយៈពេលដំណើរការពាក្យសុំ សម្រាប់កម្មវិធីសញ្ជាតិរបស់ប្រទេស ហ្គ្រីណាដា (Grenada Citizenship by Investment) បានកាត់បន្ថយមកត្រឹម 6 ខែ
ការវិនិយោគអប្បបរមាគឺ USD 270,000 ។ ប្រសិនបើអចលនទ្រព្យត្រូវបានលក់បន្តជាការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅឱ្យអ្នកដាក់ពាក្យកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគផ្សេងទៀត គេត្រូវតែរក្សាទុកយ៉ាងហោចណាស់ 5 ឆ្នាំ។
បន្ថែមពីលើការទិញអចលនទ្រព្យ អ្នកដាក់ពាក្យត្រូវបង់ថ្លៃរដ្ឋាភិបាលចំនួន USD 50,000 ជាមួយនឹងថ្លៃសេវាបន្ថែមសម្រាប់សមាជិក្នុងបន្ទុក។
ប្រទេស Antigua and Barbuda
អ្នកដាក់ពាក្យត្រូវតែវិនិយោគលើអចលនទ្រព្យដែលអនុម័តដោយរដ្ឋាភិបាលជាមួយនឹងតម្លៃអប្បបរមា USD 300,000។ អចលនទ្រព្យត្រូវតែរក្សាទុកយ៉ាងហោចណាស់ 5 ឆ្នាំ ឬជំនួសដោយអចលនទ្រព្យផ្សេងទៀតដែលត្រូវបានអនុម័ត ប្រសិនបើលក់មុន។
គម្រោងដែលមានសិទ្ធិរួមមាន រីស៊តលំដាប់ខ្ពស់ លំនៅដ្ឋានល្បីឈ្មោះ និងការអភិវឌ្ឍន៍ប៊ូទិក។ ជម្រើសនេះគឺល្អសម្រាប់អ្នកដែលស្វែងរកការកាន់កាប់ទ្រព្យសម្បត្តិជាក់ស្តែងរួមជាមួយនឹងសញ្ជាតិទីពីរ។
ជម្រើសផ្សេងទៀតសម្រាប់កម្មវិធីសញ្ជាតិ៖ ប័ណ្ណបំណុលរដ្ឋាភិបាល (Bond) និងជម្រើសអាជីវកម្ម
ខណៈពេលដែលការបរិច្ចាគ និងការវិនិយោគអចលនទ្រព្យគឺជាជម្រើសដ៏ពេញនិយមសម្រាប់វិនិយោគិន កម្មវិធីជាច្រើនក៏ផ្តល់ជូននូវជម្រើសផ្សេងទៀតតាមរយៈប័ណ្ណបំណុលរបស់រដ្ឋាភិបាល (Bond) ការបណ្តាក់ទុនអាជីវកម្ម ឬគម្រោងអត្ថប្រយោជន៍សាធារណៈ។
ប័ណ្ណបំណុល និងការវិនិយោគអាជីវកម្មទាំងនេះត្រូវបានរចនាឡើងសម្រាប់បេក្ខជនដែលស្វែងរកការចូលរួមផ្នែកសេដ្ឋកិច្ច និងការចូលរួមរយៈពេលវែងជាមួយប្រទេសម្ចាស់ផ្ទះ។
ខណៈពេលដែលជម្រើសទាំងនេះជាធម្មតាតម្រូវឱ្យមានការរួមចំណែកដើមទុនខ្ពស់ជាងជម្រើសបរិច្ចាគ ទាំងនេះអាចទាក់ទាញអ្នកវិនិយោគដែលស្វែងរកការចូលរួមផ្នែកសេដ្ឋកិច្ចកាន់តែទូលំទូលាយ។
ប័ណ្ណបំណុលរដ្ឋាភិបាននៅតំបន់ការាបៀន និងកម្រិតនៃការវិនិយោគក្នុងគម្រោងអាជីវកម្ម និងរចនាសម្ព័ន្ធរបស់កម្មវិធី
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនៅតំបន់ការាបៀនមានលក្ខណៈពិសេស និងលក្ខខណ្ឌនៃការវិនិយោគផ្សេងៗគ្នា ដែលគួរពិចារណាដោយប្រុងប្រយ័ត្នដើម្បីកំណត់ជម្រើសដែលសមស្របបំផុតទៅនឹងអាទិភាពរបស់អ្នកវិនិយោគ។
Antigua & Barbuda
ផ្លូវនេះអនុញ្ញាតឱ្យអ្នកដាក់ទុនវិនិយោគក្នុងអាជីវកម្មដែលបានអនុម័តនៅក្នុង Antigua & Barbuda ។ ការវិនិយោគដែលត្រូវការ៖
Citizenship By Investment Unit (CIU) ពិនិត្យ និងអនុម័តសំណើអាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងវិស័យដូចជា ទេសចរណ៍ កសិកម្ម និងបច្ចេកវិទ្យាព័ត៌មាន។ នៅពេលត្រូវបានអនុម័ត អ្នកដាក់ពាក្យនិងឆ្លតកាត់ការពិនិត្យ និងដាក់ស្នើមូលនិធិមុនពេលទទួលបានសញ្ជាតិ។
សម្រាប់អ្នកដាក់ពាក្យជាច្រើន ការទទួលបានសញ្ជាតិសម្រាប់គ្រួសារទាំងមូលរបស់ពួកគេ គឺជាតម្រូវការដ៏សំខាន់មួយ។ សញ្ជាតិតាមរយៈការវិនិយោគសម្រាប់គ្រួសារអនុញ្ញាតឱ្យសមាជិកក្នុងបន្ទុក រួមមានប្តី/ប្រពន្ធ កូន ឪពុកម្តាយ និងសូម្បីតែក្នុងករណីខ្លះបងប្អូនបង្កើតក៏អាចបានរួមបញ្ចូលនៅក្នុងកម្មវិធីពាក្យស្នើតែមួយ។
កម្មវិធីនៅតំបន់ Caribbean ទាំងអស់អនុញ្ញាតឱ្យប្តី/ប្រពន្ធ និងកូនក្នុងបន្ទុកដែលមានអាយុក្រោម 18 ឆ្នាំរបស់អ្នកដាក់ពាក្យចម្បងត្រូវបានរួមបញ្ចូល។ សិទ្ធិបន្ថែមសមាជិកមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗ ដូចជាបងប្អូនបង្កើត និងជីដូនជីតា។
គួរកត់សម្គាល់ថាប្រទេស Antigua & Barbuda អនុញ្ញាតឱ្យបងប្អូនបង្កើតដែលមិនទាន់រៀបការរួមបញ្ចូលក្រោមពាក្យស្នើ ដែលជាលក្ខណៈពិសេសមិនធម្មតាក្នុងចំណោមកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគនៅជុំវិញពិភពលោក។
កម្មវិធីសញ្ជាតិរបស់ប្រទេស Antigua & Barbuda ក៏ក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកវិនិយោគដែលមានគ្រួសារកំពុងស្វែងរកសញ្ជាតិទីពីរនៅតំបន់ការាបៀន។ ទីនោះត្រូវបានគេស្គាល់ពីសម្រាប់រចនាសម្ព័ន្ធដែលស័ក្តិសមសម្រាប់គ្រួសារ និងដំណើរការដាក់ពាក្យដែលមិនមានភាពស្មុគស្មាញ កម្មវិធីនេះផ្តល់ជូននូវជម្រើសដែលមានតម្លៃសមរម្យបំផុតការទទួលបានសញ្ជាតិសម្រាប់គ្រួសារ។
ប្រទេស Antigua & Barbuda អនុញ្ញាតឱ្យអ្នកដាក់ពាក្យរួមបញ្ចូលសមាជិកក្នុងបន្ទុកជាច្រើននៅក្រោមកម្មវិធីពាក្យស្នើតែមួយ រួមទាំងប្តី/ប្រពន្ធ កូន ឪពុកម្តាយ ជីដូនជីតា និងបងប្អូនបង្កើតដែលមិនទាន់រៀបការ។ សម្រាប់វិនិយោគិនដែលមានគ្រួសារសមាជិកច្រើន លក្ខខណ្ឌសាកលវិទ្យាល័យ West Indies (UWI) Fund Option គឺជាជម្រើសដ៏គួរឱ្យទាក់ទាញមួយ។
រចនាឡើងសម្រាប់គ្រួសារដែលមានសមាជិក 6 នាក់ ឬច្រើនជាងនេះ ជម្រើសនេះអនុញ្ញាតឱ្យអ្នកដាក់ពាក្យធ្វើការបរិច្ចាគដែលមិនអាចដកវិញបាននៃ USD 260,000 ដល់មូលនិធិ UWI ។ វារួមបញ្ចូលទាំងការសិក្សារយៈពេលមួយឆ្នាំដោយមិនគិតថ្លៃសិក្សាសម្រាប់សមាជិកគ្រួសារម្នាក់នៅសាកលវិទ្យាល័យ West Indies ។
ថ្លៃដំណើរការរបស់រដ្ឋាភិបាលត្រូវបានលើកលែងនៅក្រោមជម្រើសនេះផងដែរ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់គ្រួសារសមាជិកច្រើន។
ដំណើរការដាក់ពាក្យមានភាពខុសប្លែកគ្នារវាងកម្មវិធីនីមួយៗ ទោះជាយ៉ាងណាក៏ដោយ ទាំងអស់នេះសុទ្ធសឹងត្រូវអនុវត្តតាមនីតិវិធីច្បាស់លាស់ និងមានរចនាសម្ព័ន្ធត្រឹមត្រូវ។ វិនិយោគិន នឹងតម្រូវឱ្យអនុវត្តតាមជំហានខាងក្រោម ហើយទោះយ៉ាងណាក៏ដោយ ភាពខុសគ្នានិងអាចកើតមាន ឬតម្រូវការបន្ថែមសម្រាប់កម្មវិធីផ្សេងៗ។
ក្រុមការងារដែលមានវិជ្ជាជីវៈអាចផ្តល់អនុសាសន៍ក្នុងការចាប់ផ្តើម ដំណើរការដាក់ពាក្យ ដោយការពិគ្រោះយោបល់ជាមួយអ្នកជំនាញ។ ជាផ្នែកនៃជំហានដំបូង គេនឹងវាយតម្លៃគោលដៅ និងតម្រូវការរបស់អ្នក ហើយបន្ទាប់មកលើកយកកម្មវិធីវិនិយោគសញ្ជាតិដែលសមស្របបំផុត (ឧ. ការបរិច្ចាគ អចលនទ្រព្យ ប័ណ្ណបំណុល ឬអាជីវកម្ម) ដែលសមស្របបំផុតសម្រាប់តម្រូវការរបស់អ្នក។
ការរៀបចំឯកសារគឺជាជំហានដ៏សំខាន់មួយ ព្រោះថាការខកខានក្នុងការរៀបចំពាក្យសុំ និងឯកសារគាំទ្របានត្រឹមត្រូវអាចនាំឱ្យមានការពន្យារពេល និងសូម្បីតែការបដិសេធលើពាក្យសុំ។
នៅពេលដាក់ពាក្យសុំសញ្ជាតិតាមរយៈកម្មវិធីវិនិយោគ អ្នកដាក់ពាក្យសុំនឹងតម្រូវឱ្យផ្តល់ឯកសារផ្សេងៗគ្នាជាច្រើន ដូចជាភស្តុតាងនៃអាសយដ្ឋាន៖ របាយការណ៍ធនាគារ និងលិខិតបញ្ជាក់ពីលក្ខណៈបុគ្គល លិខិតថ្កោលទសពីប្រទេសដែលធ្លាប់រស់នៅ/ស្នាក់អាស្រ័យ ប្រវត្តិរូបសង្ខេប ការពិនិត្យសុខភាព ឬលទ្ធផលធ្វើតេស្ដសុខភាព និងប្រភពនៃមូលនិធិ/ប្រភពនៃទ្រព្យសម្បត្តិ (ឧទាហរណ៍ ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ការបង់ពន្ធ កិច្ចព្រមព្រៀងលក់ ភាគលាភ ឬកំណត់ត្រាប្រាក់ខែ)។
អ្ន្កកដាក់ពាក្យដែលចង់រួមបញ្ចូលសមាជិកក្នុងបន្ទុកគួរតែរៀបចំភស្តុតាងសម្រាប់ភាពអាស្រ័យ (ឧ. លិខិតបញ្ជាក់ពីការសិក្សាពេញម៉ោងសម្រាប់កុមារពេញវ័យ) ហើយការបកប្រែ ឬ apostilles អាចត្រូវបានទាមទារអាស្រ័យទៅតាមប្រទេស។
ឯកសារដែលបានរៀបចំត្រឹមត្រូវ និងរៀបចំបានល្អនឹងកាត់បន្ថយពេលវេលាដំណើរការ និងសំណួរបន្ថែមផ្សេងៗ។
នៅពេលដែលឯកសារទាំងអស់រួចរាល់ ជំហានបន្ទាប់គឺត្រូវរៀបចំ និងចងក្រងទម្រង់បែបបទរបស់រដ្ឋាភិបាលចាំបាច់ទាំងអស់ ការបញ្ជាក់ភាពស្របច្បាប់ និងឯកសារគាំទ្រមុននឹងបញ្ជូនពាក្យសុំទៅអាជ្ញាធរពាក់ព័ន្ធ។
នៅពេលដែលបានទទួលឯកសារទាំងនោះ រដ្ឋាភិបាលនឹងធ្វើការពិនិត្យជាផ្លូវការដោយយកចិត្តទុកដាក់ ហើយអាចស្នើសុំការបំភ្លឺ ឬសម្ភារៈដែលបានធ្វើបច្ចុប្បន្នភាព។ ពេលវេលាដំណើរការជាធម្មតាមានចាប់ពី 2, 3 ខែទៅប្រហែល 6 ខែ អាស្រ័យលើកម្មវិធី។
បន្ទាប់ពីទទួលបានការយល់ព្រមជាគោលការណ៍ អ្នកដាក់ពាក្យនឹងបញ្ចប់ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ការផ្ទេរប្រាក់បរិច្ចាគ ការទិញប័ណ្ណបំណុលរដ្ឋាភិបាល ឬបិទគម្រោងអចលនទ្រព្យដែលបានអនុម័ត)។ ការទូទាត់ថ្លៃចំណាយរបស់រដ្ឋាភិបាល និងថ្លៃសេវាសេសសល់ផ្សេងៗនិងត្រូវបង់ជូនតាមក្រោយ។
នៅពេលមានការយល់ព្រមចុងក្រោយ វិញ្ញាបនបត្រនៃការចូលសញ្ជាតិរបស់អ្នកត្រូវបានចេញជូន បន្ទាប់មកទៀតគឺការដាក់ស្នើលិខិតឆ្លងដែន និងការផ្ងើជូនតែម្ដង។
នៅឆ្នាំ 2026 កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគត្រូវបានគេរំពឹងថានឹងកាន់តែមានប្រជាប្រិយភាពក្នុងចំណោម បុគ្គលដែលមានទ្រព្យសម្បត្តិ (HNWIs) និងអ្នកវិនិយោគ។ កម្មវិធីទាំងនេះអនុញ្ញាតឱ្យបុគ្គល និងក្រុមគ្រួសារទទួលបានសេរីភាព និងសន្តិសុខសុវត្តិភាព។
កម្មវិធីនីមួយៗមានគុណសម្បត្តិ និងដែនកំណត់រៀងៗខ្លួន ដូច្នេះវាជាការសំខាន់ក្នុងការកំណត់ថាតើកម្មវិធីមួយណាដែលត្រូវនឹងគោលដៅរបស់លោកអ្នកល្អបំផុត។
ការណែនាំប្រកបដោយវិជ្ជាជីវៈលើការជ្រើសរើសប្រទេសដែលសមស្របបំផុត គឺនាំមកដោយការយល់ដឹងអំពីតម្រូវការនៃការរួមចំណែក និងជួយដល់ជំហាននីមួយៗនៃដំណើរការដាក់ពាក្យ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.