

ប័ណ្ណផ្ដល់សិទ្ធស្នាក់នៅប្រទេសព័រទុយហ្កាល់ក្រោមគោលបំណងវិនិយោគ (ជាទូទៅហៅថា “ARI” ឬ Portugal Golden Visa Program) ត្រូវបានដាក់ដំណើរការនៅខែតុលា ឆ្នាំ 2012 ជាវិធីសាស្ត្រដ៏លឿនមួយសម្រាប់ជនបរទេសដែលចង់ទទួលបានសិទ្ធិស្នាក់នៅ ឬសញ្ជាតិទីពីរនៅអឺរ៉ុបបន្ទាប់ពី 5 ឆ្នាំ។
អ្នកដាក់ពាក្យដែលបំពេញតាមតម្រូវការលក្ខខណ្ឌសម្រាប់ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬការរួមចំណែកក្នុង
មូលនិធិ អាចទទួលបានសិទ្ធិរស់នៅ សិក្សា និងធ្វើការនៅប្រទេសព័រទុយហ្គាល់សម្រាប់ខ្លួនឯង ប្តី/ប្រពន្ធ ឪពុកម្តាយ កូនអនីតិជន និងកូនក្នុងបន្ទុកដែលមានអាយុលើសពី 18 ឆ្នាំ នៅលីវ គ្មានកូន និងនៅសិក្សាពេញម៉ោង។ ដោយសារតែ ព័រទុយហ្គាល់ជាប្រទេសសមាជិកនៃសហភាពអឺរ៉ុប អ្នកកាន់ទិដ្ឋាការមាសព័រទុយហ្គាល់អាចធ្វើដំណើរដោយមិនបាច់សុំទិដ្ឋាការនៅក្នុងតំបន់ Schengen
បាន។
កម្មវិធីនេះគ្រាន់តែតម្រូវឱ្យអ្នកដាក់ពាក្យបំពេញតាមលក្ខខណ្ខវិនិច្ឆ័យសិទ្ធិក្នុងការទៅលេងប្រទេសព័រទុយហ្គាល់រយៈពេលយ៉ាងតិច 7 ថ្ងៃក្នុងឆ្នាំដំបូងនៃការស្នាក់ និង 14 ថ្ងៃក្នុងរយៈពេលពីរឆ្នាំបន្តបន្ទាប់គ្នា ដើម្បីរក្សាប័ណ្ណស្នាក់នៅ។ មិនមានតម្រូវការភាសា ឬទាមទារបទពិសោធន៍ផ្នែកគ្រប់គ្រងនោះទេ ដែលជាហេតុធ្វើឱ្យកម្មវិធីនេះមានវត្តមានយ៉ាងទូលំទូលាយ។
ចាប់តាំងពីការចាប់ផ្តើមដំបូងមក កម្មវិធីទិដ្ឋាការមាសព័រទុយហ្កាល់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកវិនិយោគ ដោយប័ណ្ណផ្ដល់សិទិ្ធស្នាក់នៅលើសពី 25,000 ប័ណ្ណត្រូវបានចេញដោយអាជ្ញាធរព័រទុយហ្គាល់ដល់ជនបរទេស និងសមាជិកគ្រួសាររបស់ពួកគេដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ទិដ្ឋាការមាសព័រទុយហ្គាល់មានអត្ថប្រយោជន៍យ៉ាងច្រើន និងអត្ថប្រយោជន៍ផ្សេងទៀតដែលមិនអាចប្រៀបផ្ទឹមបាន។
កម្មវិធីនេះមិនត្រឹមតែជួយសម្រួលដល់ការទទួលបានសិទិ្ធស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយទៅកាន់ការទទួលបានសញ្ជាតិបន្ទាប់ពីការវិនិយោគប្រកបដោយនិរន្តរភាពក្នុងយៈពេលប្រាំឆ្នាំ។ កម្មវិធីនេះក៏អនុញ្ញាតឲ្យអ្នកមានសិទ្ធិទទួលបាន សេវាថែទាំសុខភាព និងការអប់រំដ៏អស្ចារ្យរបស់អឺរ៉ុប ក៏ដូចជាឱកាសធ្វើដំណើរដោយគមិនបាច់សុំទិដ្ឋាការទៅក្នុងតំបន់ Schengen ។
លើសពីនេះ ប្រព័ន្ធពន្ធដ៏អំណោយផល និងការរស់រៀនដែលមានគុណភាពខ្ពស់ធ្វើឱ្យប្រទេសព័រទុយហ្គាល់ក្លាយជាគោលដៅទាក់ទាញសម្រាប់វិនិយោគិន។ ចូលរួមក្នុងកម្មវិធីនេះនឹងផ្ដល់មកវិញនូវផលប្រយោជន៍សំខាន់ៗដល់ជីវិត។
កម្មវិធីទិដ្ឋាការមាសព័រទុយហ្គាល់អាចជាមធ្យោបាយដ៏សមរម្យមួយសម្រាប់បុគ្គលដែលស្វែងរកអត្ថប្រយោជន៍ជាយុទ្ធសាស្រ្តនៅក្នុងការធ្វើដំណើរជុំវិញពិភពលោក និងលើកកម្ពស់ការរស់នៅ ជាមួយនឹងការទទួលបានឱកាស និងវិជ្ជាជីវៈសម្រាប់ខ្លួនឯង។
នៅថ្ងៃទី 6 ខែតុលា ឆ្នាំ 2023 អាជ្ញាធរព័រទុយហ្គាល់ តាមរយៈច្បាប់លេខ 56/2023 របស់ខ្លួនបានធ្វើការផ្លាស់ប្តូរចំនុចសំខាន់ៗមួយចំនួនលើកម្មវិធីទិដ្ឋាការមាសព័រទុយហ្គាល់។ ក្រោមកម្មវិធីដែលបានកែលម្អថ្មីនេះ ជនបរទេសនឹងមិនអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីនេះទៀតទេ ក្នុងការវិនិយោគលើអចលនទ្រព្យ ឬផ្ទេរប្រាក់ EUR 1,500,000 ទៅក្នុងគណនីធនាគារព័រទុយហ្គាល់។
សរុបមក ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីក្រោមច្បាប់ថ្មីនេះ អ្នកដាក់ពាក្យអាចបំពេញនូវចំណុចមួយចែងដូចខាងក្រោម៖
ការវិនិយោគ ឬការបរិច្ចាកត្រូវតែរក្សាទុករហូតដល់ទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិ។
កាលពីដើមឆ្នាំនេះ សភាប្រទេសព័រទុយហ្គាល់បានអនុម័តលើការផ្លាស់ប្តូរច្បាប់ដែលអនុញ្ញាតឱ្យអ្នកកាន់ទិដ្ឋាការមាសព័រទុយហ្គាល់ដាក់ពាក្យសុំចូលសញ្ជាតិបន្ទាប់ពី 5 ឆ្នាំដោយគិតពីថ្ងៃដែលប័ណ្ណស្នាក់នៅបណ្តោះអាសន្នត្រូវបានស្នើ ជាជាង 5 ឆ្នាំដោយចាប់រាប់ពីកាលបរិច្ឆេទនៃការចេញ ប័ណ្ណស្នាក់នៅ Golden Visa។ នេះមិនគិតពីរយៈពេលនៃដំណើរការឯកសារដើម្បីទទួលបានការយល់ព្រមនោះទេ។
វិធានការនេះត្រូវបានអនុម័តដោយសភាប្រទេសព័រទុយហ្គាល់ដើម្បីជាការប៉ះប៉ូវដល់អ្នកដាក់ពាក្យលើការពន្យារពេលបន្ថែមដោយទីភ្នាក់ងារព្រំដែនរបស់ប្រទេសព័រទុយហ្គាល់ (ឥឡូវនេះត្រូវបានគេស្គាល់ថាជាសមាហរណកម្ម ការធ្វើចំណាកស្រុក និងទីភ្នាក់ងារសិទ្ធិជ្រកកោន, Migration and Asylum Agency “AIMA”) ដែលមិនមែនជាកំហុសរបស់អ្នកដាក់ពាក្យនោះទេ។ ការផ្លាស់ប្តូរនៅក្នុងដំណើរការដាក់ពាក្យនេះត្រូវបានគេរំពឹងថានឹងមានប្រសិទ្ធភាពក្នុងពេលឆាប់ៗនេះ។
ទោះបីជាវិនិយោគិនបរទេសមិនអាចស្នើសុំទិដ្ឋាការមាសព័រទុយហ្គាល់តាមរយៈការទិញអចលនទ្រព្យ ឬដោយការផ្ទេរប្រាក់ EUR 1,500,000 ទៅគណនីធនាគារព័រទុយហ្គាល់ក៏ដោយ តែក៏អាចស្នើបន្តសពុលភាពប័ណ្ណស្នាក់នៅ Golden Visa ដែលត្រូវបានផ្តល់ជូនដោយផ្អែកលើការវិនិយោគដូចបានរៀបរាប់ខាងលើ។ លើសពីនេះ អ្នកមានប័ណ្ណស្នាក់នៅ Golden Visa ឥឡូវនេះអាចស្នើបន្តសុពលភាពទិដ្ឋាការរបស់ពួកគេតាមអ៊ីនធឺណិតបាន។
ការរង់ចាំរយៈពេល 5 ឆ្នាំនៃការចូលសញ្ជាតិដោយគិតពីថ្ងៃដាក់ពាក្យសុំសិទ្ធិរស់នៅ នឹងអនុវត្តចំពោះអ្នកដែលកាន់ប័ណ្ណស្នាក់នៅ Golden Visa រួចហើយ ប៉ុន្តែមិនទាន់បានចូលសញ្ជាតិ ក៏ដូចជាអ្នកដាក់ពាក្យថ្មី។
ថ្មីៗនេះ យើងបានដឹងអំពីក្រុមមួយចំនួនដែលផ្សព្វផ្សាយមូលនិធិវិនិយោគជាមួយនឹងតំណភ្ជាប់ទៅកាន់អចលនទ្រព្យជាជម្រើសវិនិយោគក្រោមកម្មវិធី។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់បានចែងយ៉ាងច្បាស់ថា ការវិនិយោគសម្រាប់កម្មវិធីមិនអាចធ្វើឡើងក្នុងបំណង ផ្ទាល់ ឬដោយប្រយោល ដើម្បីជាការវិនិយោគលើអចលនទ្រព្យនោះទេ។
យើងមានបំណងណែនាំអ្នកដាក់ពាក្យទាំងអស់ រួមទាំងវិនិយោគិនដែលមានសក្តានុពល ឲ្យបន្តការប្រុងប្រយ័ត្នជាមួយនឹងមូលនិធិបែបនេះ។ ក្តីបារម្ភរបស់យើងមិនមែនផ្ដោតអំពីភាពស្របច្បាប់នៃជម្រើសវិនិយោគទាំងនេះទេ ប៉ុន្តែវិធីសាស្ត្រដែលមន្ត្រីទទួលបន្ទុកឯកសារអាចបកស្រាយមិនច្បាស់ – ជាហេតុនាំឲ្យមានការស្នើបន្ថែមព័ត៌មាន និងការពន្យល់បន្ទាប់ពីការដាក់ពាក្យស្នើកម្មវិធីពីដំបូងដែលនឹងពន្យារពេលនៃការសម្រេច។ ដោយពិចារណាលើមូលនិធិជាច្រើន ដែលអាចរកបានដោយគ្មានគ្រឹះជាអចលនទ្រព្យណាមួយ យើងជឿជាក់ថាការជ្រើសរើសមូលនិធិ ដែលមានមូលដ្ឋានជាអចលនទ្រព្យអាចនាំឱ្យមានការពន្យារពេល ដែលមិនចាំបាច់ ហើយបើជាអកុសលគឺអាចនឹងត្រូវបានបដិសេធ។
ការផ្លាស់ប្តូរថ្មីៗ ដែលបានធ្វើឡើងចំពោះកម្មវិធីទិដ្ឋាការមាសព័រទុយហ្គាល់ នឹងប៉ះពាល់ដល់អ្នកដាក់ពាក្យបច្ចុប្បន្ន និងអនាគតជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីទិដ្ឋាការមាសព័រទុយហ្គាល់នៅតែជាកម្មវិធី ដែលដំណើរការបានយ៉ាងទូលំទូលាយហើយផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដែលអាចបំពេញតម្រូវការអន្តោប្រវេសន៍ជាច្រើនប្រភេទ មិនថាការទទួលបានសញ្ជាតិទីពីរដ៏មានឥទ្ធិពលនៅអឺរ៉ុប ការចាប់ផ្តើមអាជីវកម្ម ឬការចូលនិវត្តន៍នៅបរទេស។
សូមចំណាំថាព័ត៌មាននេះគឺជាឯកសារយោងតែប៉ុណ្ណោះ ហើយក៏មិនមានគោលបំណងក្នុងកាណែនាំ ឬផ្តល់យោបល់ផ្នែកច្បាប់ដល់វិនិយោគិនឡើយ។ ព័ត៌មាននេះអាចមានផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ តាមតម្រូវការរបស់អ្នក និងពត៌មានលម្អិតផ្សេងៗសម្រាប់កម្មវិធីវិនិយោគខាងលើ សូមធ្វើការទាក់ទងមកការិយាល័យយើងខ្ញុំ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.