REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
សេរីភាពនៃការធ្វើដំណើរ សន្តិសុខផ្នែកហិរញ្ញវត្ថុ និងការការពារគ្រួសារ សុទ្ធសឹងជាកត្តាសំខាន់ៗសម្រាប់បុគ្គលដែលមានទ្រព្យសម្បិត្តនៅទូទាំងពិភពលោក ដែលធ្វើឲ្យកម្មវិធីសញ្ជាតិតាមរយៈកម្មវិធីវិនិយោគកាន់តែមានប្រជាប្រិយភាព។ កាលពីមុនមក ដំណើរការអន្តោប្រវេសន៍បែបប្រពៃណីប្រឈមមុខនឹងការរឹតបន្តឹង ប៉ុន្តែកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគអាចផ្តល់ជម្រើសដើម្បីធានានូវអត្ថប្រយោជន៍ទាំងនេះ។ កម្មវិធីទាំងនេះអនុញ្ញាតឱ្យអ្នកវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទទួលបានសញ្ជាតិស្របច្បាប់ជាថ្នូរនឹងការវិនិយោគដែលត្រូវបានអនុម័តនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសដែលជាម្ចាស់ផ្ទះ។
សញ្ជាតិតាមរយៈការវិនិយោគ គឺជាជម្រើសស្របច្បាប់ដែល អ្នកវិនិយោគអាចធ្វើការរួមចំណែកដល់សេដ្ឋកិច្ចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដល់ប្រទេសមួយដើម្បីទទួលបានសញ្ជាតិត្រឡប់មកវិញ។ ខុសពីកម្មវិធីស្នាក់នៅបណ្តោះអាសន្ន ឬកម្មវិធីទិដ្ឋាការ ទេសចរណ៍ ដំណើរការទាំងនេះផ្តល់នូវសិទ្ធិរស់នៅអចិន្ត្រៃយ៍ រួមទាំងឯកសារធ្វើដំណើរ (លិខិតឆ្លងដែន) សម្រាប់អ្នកវិនិយោគ និងសមាជិកគ្រួសារដែលមានសិទ្ធិរបស់ពួកគេ។ កម្មវិធីនេះកើតឡើងក្នុងឆ្នាំ 1984 នៅពេលដែល ប្រទេស St. Kitts and Nevis បានចាប់ផ្តើមកម្មវិធីផ្លូវការដំបូងគេ។
ភាពស្របច្បាប់នៃការមានសញ្ជាតិពីរ មានភាពខុសប្លែកគ្នាទៅតាមប្រទេសនីមួយៗ។ បច្ចុប្បន្ននេះ ប្រទេសជាង 75% អនុញ្ញាតឱ្យមានសញ្ជាតិច្រើន ទោះបីជាមានករណីលើកលែងមួយចំនួន ជាពិសេសគួរឱ្យកត់សម្គាល់នៅទូទាំងអាស៊ី និងមជ្ឈិមបូព៌ាក៏ដោយ។ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគដំណើរការនៅក្នុងប្រទេសដែលអនុញ្ញាតឱ្យមានសញ្ជាតិពីរ ដោយលុបបំបាត់តម្រូវការក្នុងការលះបង់សញ្ជាតិដើម។ កត្តានេះបានផ្ដល់អត្ថប្រយោជន៍ សម្រាប់វិនិយោគិនដែលកំពុងស្វែងរកការពង្រីកសិទ្ធិសេរីភាពជាសកលរបស់ពួកគេ ខណៈពេលដែលរក្សាបាននូវអត្ថប្រយោជន៍ដែលមានកន្លងមក។ ដំណើរការកម្មវិធីជាធម្មតាមានរយៈពេល ចាប់ពី 3 ទៅ 12 ខែ អាស្រ័យលើប្រទេស និងតម្រូវការផ្សេងៗផ្នែកច្បាប់។
ភាពចល័តជាសកល និងការចូលទៅកាន់ទីផ្សារថ្មី។
តើត្រូវខាតពេលប៉ុន្មានថ្ងៃដើម្បីស្នើសុំទិដ្ឋាការនីមួយៗកាលពីឆ្នាំមុន? សម្រាប់អ្នកជំនួញមកជុំវិញពិភពលោក ចម្លើយគឺ លើសច្រើនសប្តាហ៍ ឬរាប់ខែ។
សញ្ជាតិទីពីរអាចបង្កើនភាពចល័តជាសកលយ៉ាងខ្លាំងដោយផ្តល់សិទ្ធិធ្វើរដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសជាច្រើនទៀត។ សញ្ជាតិរបស់ប្រទេសនីមួយៗផ្កល់នូវអាទិភាពផ្សេងៗគ្នានៃការធ្វើដំណើរជុំវិញពិភពលោក។ ជាឧទាហរណ៍ កម្មវិធីសញ្ជាតិរបស់ប្រទេសនាតំបន់ការាបៀនជាច្រើនផ្តល់ការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់៖
ការចូលប្រើប្រាស់នេះបានជួយឱ្យប្រតិបត្តិការអាជីវកម្ម ចូលទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័សនៅពេលដែលឱកាសកើតឡើង។ វិនិយោគិនអាចចូលរួមកិច្ចប្រជុំ ចុះហត្ថលេខាលើកិច្ចសន្យា ឬត្រួតពិនិត្យប្រតិបត្តិការផ្សេងៗ ដោយមិនមានការពន្យារពេល។
លើសពីនេះ សិទ្ធិនៃការទទួលបានសញ្ជាតិនេះក៍អាចផ្ដល់ជូនដល់សមាជិកគ្រួសារ ដោយអនុញ្ញាតឱ្យកុមារទៅសិក្សានៅបរទេសដោយគ្មានដែនកំណត់ដូចជាទិដ្ឋាការសិស្ស និងប្តី/ប្រពន្ធដើម្បីបន្តជម្រើសអាជីពអន្តរជាតិ។ អត្ថប្រយោជន៍ជាក់ស្តែងនៃការចល័តសកលដែលប្រសើរឡើងរួមមានសេរីភាពក្នុងការធ្វើដំណើរ ការសន្សំពេលវេលា ការបន្តអាជីវកម្ម និងការកាត់បន្ថយបន្ទុករដ្ឋបាល។
ការបង្កើនប្រសិទ្ធភាពផ្នែកពន្ធតាមរយៈសញ្ជាតិទីពីរបានក្លាយទៅជាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ការរក្សាទ្រព្យសម្បត្តិនៅឆ្នាំ 2025។ ជាមួយនឹងអត្រាពន្ធសកលឈានដល់កម្រិតខ្ពស់ នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុបែបប្រពៃណី ការមានសញ្ជាតិទីពីរនៅក្នុងប្រទេសដែលមានប្រសិទ្ធភាពពន្ធអំណោយផល អាចបង្កើតអត្ថប្រយោជន៍ភ្លាមៗជូនអ្នកវិនិយោគ។
ប្រទេសជាច្រើនដែលផ្តល់កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគក៏មានផ្ដល់អត្ថប្រយោជន៍ពន្ធយ៉ាងទូលំទូលាយ និងសំខាន់ៗផងដែរ។ អត្ថប្រយោជន៍ពន្ធប្រែប្រួលតាមដែនដីនៃប្រទេសនីមួយៗ ប៉ុន្តែសញ្ជាតិតាមរយៈកម្មវិធីវិនិយោគផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចជា៖
អត្ថប្រយោជន៍ហិរញ្ញវត្ថុលើសពីការពិចារណាផ្នែកពន្ធដារ
បទប្បញ្ញត្តិធនាគាររឹតត្បិតកាន់តែខ្លាំងឡើងលើសេវាកម្មផ្សេងៗដោយផ្អែកលើសញ្ជាតិជាជាងអ្នកមានសិទ្ធិស្នាក់នៅ ធ្វើឱ្យឱកាសវិនិយោគមួយចំនួនមិនអាចសាកសមសម្រាប់ពលរដ្ឋនៃប្រទេសនោះ។ សញ្ជាតិទីពីរផ្ដល់សិទ្ធិទៅកាន់ការទទួលបានសេវាកម្មធនាគារអន្តរជាតិ មូលនិធិវិនិយោគ និងជម្រើសនៃការគ្រប់គ្រងទ្រព្យសម្បត្តិ។
កម្មវិធីជាច្រើនក៏ផ្តល់ការការពារទ្រព្យសម្បត្តិដោយផ្ទាល់តាមរយៈការធានាដោយរដ្ឋធម្មនុញ្ញប្រឆាំងនឹងការដកហូតកម្មសិទ្ធិ និងច្បាប់ឯកជនភាពហិរញ្ញវត្ថុដែលការពារទ្រព្យសម្បត្តិស្របច្បាប់ពីការលាតត្រដាងជាសាធារណៈ។ ការការពារទាំងនេះមានតម្លៃជាពិសេសក្នុងអំឡុងពេលនៃការប្រែប្រួលរូបិយប័ណ្ណ ឬអស្ថិរភាពនយោបាយនៅក្នុងប្រទេសកំណើតរបស់អ្នកវិនិយោគ។
ព្រឹត្តិការណ៍ពិភពលោកថ្មីៗបង្ហាញពីកត្តានៃទិដ្ឋភាពនយោបាយដែលអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័ស។ សញ្ជាតិទីពីរផ្តល់នូវផែនការបម្រុង ក្នុងអំឡុងពេលមានវិបត្តិដែលមិននឹកស្មានដល់។
ប្រទេសដែលផ្តល់សញ្ជាតិតាមរយៈការវិនិយោគជាធម្មតារក្សានូវស្ថាប័នប្រជាធិបតេយ្យដ៏រឹងមាំ តុលាការឯករាជ្យ និងរដ្ឋាភិបាលដែលមានស្ថិរភាព ដែលគាំទ្រដោយការការពារតាមរដ្ឋធម្មនុញ្ញសម្រាប់ពលរដ្ឋទាំងអស់ដោយមិនគិតពីប្រភពដើម។ ជាងនេះទៅទៀត កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគភាគច្រើន ស្ថិតនៅក្នុងយុត្តាធិការឆ្ងាយពីជម្លោះក្នុងតំបន់ ដោយបន្ថែមស្រទាប់សុវត្ថិភាពមួយទៀតក្នុងករណីវិនិយោគិនចង់ផ្លាស់ប្តូរទីលំនៅ។
កម្មវិធីវិនិយោគជាច្រើនដំណើរការនៅក្នុងប្រទេសដែលមានអត្រាឧក្រិដ្ឋកម្មទាបជាងមធ្យមភាគសកល និងប្រព័ន្ធថែទាំសុខភាពជាប់ចំណាត់ថ្នាក់ក្នុងកំពូលទាំង 30 នៅទូទាំងពិភពលោក។ លើសពីនេះទៀត ប្រទេសទាំងនេះជាធម្មតារក្សាភាពនយោបាយអព្យាក្រឹត នៅក្នុងជម្លោះអន្តរជាតិ ដោយកាត់បន្ថយការប៉ះពាល់ទៅនឹងការរឹតបន្តឹងការធ្វើដំណើរ ឬការដាក់ទណ្ឌកម្ម។
សម្រាប់គ្រួសារមកពីតំបន់ដែលជួបប្រទះអស្ថិរភាព សញ្ជាតិទីពីរបង្កើតសិទ្ធិស្របច្បាប់ភ្លាមៗក្នុងការផ្លាស់ទីលំនៅដោយគ្មានពាក្យស្នើសុំឋានៈជាជនភៀសខ្លួន ឬសំណើសុំទិដ្ឋាការសង្គ្រោះបន្ទាន់។ សន្តិសុខនេះលាតសន្ធឹងគ្រប់ជំនាន់ នៅពេលដែលសិទ្ធិជាពលរដ្ឋបានបញ្ជូនដល់កូនៗ និងចៅៗនៅក្នុងប្រទេសភាគច្រើន។
សញ្ជាតិទីពីរ ផ្ដល់លទ្ធភាពដូចជាការទទួលបានសេវាថែទាំវេជ្ជសាស្រ្តដ៍ល្អបំផុតរបស់ពិភពលោក។ កម្មវិធីសញ្ជាតិជាច្រើនដំណើរការនៅក្នុងប្រទេសដែលមានប្រព័ន្ធថែទាំសុខភាពល្អៗ ដែលផ្តល់ការគ្របដណ្តប់យ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋទាំងអស់។ អត្ថប្រយោជន៍នៃការថែទាំសុខភាពរួមមានការចូលទៅកាន់៖
ប្រទេសមួយចំនួនផ្តល់សញ្ជាតិដល់កុមារណាដែលកើតក្នុងទឹកដីរបស់ពួកគេ ជារឿយៗដោយមិនគិតពីស្ថានភាពផ្លូវច្បាប់របស់ឪពុកម្តាយឡើយ។ នេះអាចជះឥទ្ធិពលដល់ចំពោះកុមារដែលកើតនៅបរទេស ដែលមានម្ដាយឪពុកជាប្រជាជាតិនៃប្រទេសមួយចំនួន។
សញ្ជាតិអាចផ្តល់ឱ្យនិស្សិតដែលមានសិទ្ធិស្នាក់នៅក្នុងស្រុកសិក្សារនៅសាកលវិទ្យាល័យ ហើយអាចកាត់បន្ថយថ្លៃសិក្សា និងជួយសម្រួលដល់ការចុះឈ្មោះចូលរៀននៅស្ថាប័នប្រកួតប្រជែងមួយចំនួន។ នេះអាចជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ជនបរទេសដែលកំពុងប្រឈមនឹងថ្លៃសិក្សាខ្ពស់ និងការទទួលបានអាហារូបករណ៍មានកម្រិត។
ជម្រើសសញ្ជាតិជាច្រើនផ្តល់នូវធម្យោបាយទៅកាន់ស្ថាប័នអប់រំលំដាប់កំពូលមួយចំនួនក្នុងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ សម្រាប់គ្រួសារដែលមានកូនក្នុងវ័យសិក្សា អត្ថប្រយោជន៍នៃការអប់រំទាំងនេះ បូករួមជាមួយនឹងពេលវេលា ដែលអាចជួយសន្សំសំចៃថ្លៃសិក្សាបានរាប់រយដុល្លា ខណៈពេលដែលបើកឱកាសការងារនាថ្ងៃអនាគត ជាមួយនឹងតម្លៃពេញមួយជីវិត។
តើអ្នកនឹងជ្រើសរើសរស់នៅទីណា ប្រសិនបើទីតាំងនោះមិនត្រូវបានរឹតបន្តឹង? សញ្ជាតិពីរបានកែប្រែរសំណួរនេះទៅជាសម្មតិកម្មជាក់ស្តែង។
លើសពីការពិចារណាផ្នែកហិរញ្ញវត្ថុ និងសន្តិសុខ កត្តានៃរបៀបរស់នៅក៍ជំរុញឱ្យមានការសម្រេចចិត្តសម្រាប់សញ្ជាតិទីពីរនេះដែរ។ កម្មវិធីដំណើរការនៅក្នុងទីតាំងរាប់ចាប់ពីសហគមន៍ឆ្នេរសមុទ្រមេឌីទែរ៉ាណេ រហូតដល់ឋានសួគ៌កោះការាបៀន ដែលនីមួយៗផ្តល់អត្ថប្រយោជន៍ផ្នែកវប្បធម៌ និងការកម្សាន្តប្លែកៗ។
ការវិនិយោគលើអចលនៈទ្រព្យដែលភ្ជាប់ទៅនឹងកម្មវិធីសញ្ជាតិនេះ ជាញឹកញាប់ផ្តល់ការកែលម្អរសម្រាប់បៀបរស់នៅ និងប្រាក់ចំណូលហិរញ្ញវត្ថុ។ ការវិនិយោគលើអចលនៈទ្រព្យដែលភ្ជាប់ជាមួយកម្មវិធីសញ្ជាតិមានបម្រើគោលបំណង៖
ការពិចារណាអំពីអាកាសធាតុក៏ជាកត្តាសំខាន់ផងដែរ ប្រទេសដែលផ្ដល់សញ្ជាតិជាច្រើន មានអាកាសធាតុសីតុណ្ហភាពមធ្យមពេញមួយឆ្នាំ។ ជាពិសេសសម្រាប់អ្នកចូលនិវត្តន៍ កត្តាគុណភាពនៃជីវិតទាំងនេះរួមផ្សំជាមួយនឹងអត្ថប្រយោជន៍នៃការថែទាំសុខភាពដើម្បីបង្កើតជម្រើសចូលនិវត្តន៍ដ៏គួរឱ្យទាក់ទាញ។
ទិដ្ឋភាពនៃការវិនិយោគលើសញ្ជាតិជុំវិញសកលបានវិវឌ្ឍយ៉ាងខ្លាំង ជាមួយនឹងកម្មវិធីឥឡូវនេះមាននៅទូទាំងទ្វីបចំនួនបួន។ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគផ្តល់នូវជម្រើសជាច្រើននៅទូទាំងតំបន់ផ្សេងៗគ្នា៖
ជាឧទាហរណ៍ ប្រទេស St. Lucia ទាមទារការវិនិយោគអប្បបរមានៅក្នុងមូលនិធិសេដ្ឋកិច្ចជាតិរបស់ខ្លួន ដែលគាំទ្រគម្រោងអភិវឌ្ឍន៍ផ្សេងៗដើម្បីទទួលបានសញ្ជាតិមកវិញ។
កម្មវិធីសញ្ជាតិរបស់ប្រទេសនាតំបន់ការាបៀន៖
ជម្រើសដែលកំពុងកើតមាន៖
កម្មវិធីនីមួយៗមានអត្ថប្រយោជន៍ខុសៗគ្នាទាក់ទងនឹងជម្រើសនៃការវិនិយោគ ប្រសិទ្ធភាពនៃដំណើរការ ការពិចារណាផ្នែកពន្ធ និងអត្ថប្រយោជន៍ការធ្វើដំណើរ។
តើកត្តាអ្វីខ្លះដែលសំខាន់ជាងគេក្នុងការសម្រេចចិត្តជ្រើសរើសសញ្ជាតិរបស់អ្នក? ចម្លើយប្រែប្រួលយ៉ាងខ្លាំង ដោយផ្អែកលើកាលៈទេសៈនីមួយៗ។
ពេលវេលាដំណើរការក្លាយជាកត្តាសំខាន់សម្រាប់អ្នកដែលប្រឈមមុខនឹងបញ្ហាចល័តភ្លាមៗ ខណៈពេលដែលរបបពន្ធមានសារៈសំខាន់សម្រាប់គោលដៅបង្កើនប្រសិទ្ធភាពទ្រព្យសម្បត្តិ។ ការវាយតម្លៃដំបូងគួរតែពិនិត្យមើលភាពរឹងមាំនៃលិខិតឆ្លងដែន ដោយវាស់ស្ទង់ការចូលដំណើរការដោយគ្មានទិដ្ឋាការធៀបនឹងគំរូការធ្វើដំណើរធម្មតា និងតម្រូវការអាជីវកម្ម។ វាមានសារៈសំខាន់ណាស់ក្នុងការពិគ្រោះយោប់សម្រាប់ព័ត៌មានត្រឹមត្រូវ និងយល់ដឹងអំពីព្រឹត្តការណ៍ថ្មីៗទាក់ទងនឹងច្បាប់សញ្ជាតិ ព្រោះការទទួលស្គាល់ផ្លូវច្បាប់ និងភាពស្របច្បាប់នៃ សញ្ជាតិពីរអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សិទ្ធិ និងកាតព្វកិច្ចរបស់អ្នក។
រចនាសម្ព័ន្ធវិនិយោគតំណាងឱ្យភាពខុសគ្នាសំខាន់មួយទៀត។ ជម្រើសមានចាប់ពីការបរិច្ចាគដែលមិនអាចទទួលបានមកវិញ ឬក៍មូលនិធិរដ្ឋាភិបាល ការទិញអចលនៈទ្រព្យដែលអាចទទួលបានប្រាក់ត្រឡប់មកវិញ ការវិនិយោគអាជីវកម្ម ឬការទិញមូលបត្របំណុលរដ្ឋាភិបាល។ រចនាសម្ព័ន្ធនីមួយៗមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងទម្រង់ហានិភ័យផ្សេងៗគ្នា។
តម្រូវការវត្តមាននៅក្នុងប្រទេសនីមួយៗមានភាពខុសប្លែកគ្នា ជាមួយនឹងកម្មវិធីមួយចំនួនដែលមិនទាមទារអ្នកស្នាក់ក្នុងប្រទេស នោះផ្ទាល់ទាល់តែសោះ ខណៈដែលកម្មវិធីផ្សេងទៀតផ្តល់ទាមទារការធ្វើដំណើរទៅទីនោះ ក្នុងអំឡុងពេលដំណើរការដាក់ពាក្យ ឬពេលបន្ទាប់។
អត្រានៃការបដិសេធពាក្យសុំបានឈានដល់កម្រិតខ្ពស់ សម្រាប់កម្មវិធីសញ្ជាតិជាច្រើន។ និន្នាការនេះគូសបញ្ជាក់ពីសារៈសំខាន់ដ៏សំខាន់នៃការណែនាំផ្នែកច្បាប់របស់អ្នកជំនាញពេញមួយដំណើរការ។
ការិយាល័យដែលមានចំណេះដឹងទូលំទូលាយអំពីតម្រូវការរបស់ប្រទេសនីមួយៗ ភាពខុសប្លែកគ្នានៃការអនុវត្ត និងកត្តាបដិសេធទូទៅ។ ជំនាញនេះបង្កើនអានុភាពនៃការអនុម័តយ៉ាងខ្លាំង ខណៈពេលដែលកាត់បន្ថយការពន្យារពេលដំណើរការ។
ការចាប់អារម្មណ៍លើសញ្ជាតិទីពីរបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយរបាយការណ៍បង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃបរិមាណកម្មវិធី។ ការកើនឡើងនេះបានជំរុញឱ្យប្រទេសមួយចំនួនអនុវត្តប្រព័ន្ធកូតា និងបង្កើនកម្រិតវិនិយោគអប្បបរមា។ និន្នាការនេះបង្ហាញថាការចំណាយលើកម្មវិធីទំនងជានឹងកើនឡើងបន្ថែមទៀតដែលធ្វើឱ្យការចូលបច្ចុប្បន្នមានសក្តានុពលច្រើនជាងការរង់ចាំ។
នៅពេលដែលបទប្បញ្ញត្តិវិវឌ្ឍ ការរក្សាឋានៈជាសញ្ជាតិអាចតម្រូវឱ្យមានការប្រកាន់ខ្ជាប់នូវតម្រូវការច្បាប់ថ្មី និងការអនុលោមតាមកាតព្វកិច្ចបន្តសិទ្ធិស្នាក់នៅ។
ស្តង់ដារដំណើរការត្រួតពិនិត្យ នៅតែបន្តពង្រឹងយ៉ាងខ្លាំង ដោយកម្មវិធីភាគច្រើនឥឡូវនេះប្រើប្រាស់ក្រុមហ៊ុនបន្ថែមដើម្បីផ្ទៀងផ្ទាត់ រួមទាំងការត្រួតពិនិត្យសុវត្ថិភាពរបស់រដ្ឋាភិបាល។ ការត្រួតពិនិត្យដែលបានកែលម្អនេះធ្វើអោយប្រសើរឡើងនូវកេរ្តិ៍ឈ្មោះរបស់កម្មវិធី ប៉ុន្តែអាចពន្យាពេលវេលាដំណើរការ។ អង្គការអន្តររដ្ឋាភិបាលបានបង្កើនការត្រួតពិនិត្យលើកម្មវិធីសញ្ជាតិ ដែលឈានទៅដល់ការធ្វើស្តង់ដារនៃតម្រូវការមួយចំនួននៅទូទាំងដែនសមត្ថកិច្ច។
ក្រឡេកមើលទៅខាងមុខ កម្មវិធីសញ្ជាតិថ្មីជាច្រើនលេចឡើងក្រោមការអភិវឌ្ឍន៍នៅទ្វីបអាហ្រ្វិក និងប៉ាស៊ីហ្វិកខាងត្បូង ដែលអាចពង្រីកជម្រើសភូមិសាស្ត្រនៅចុងឆ្នាំ 2025។ ក្នុងពេលដំណាលគ្នានោះ កិច្ចព្រមព្រៀងចូលប្រើប្រាស់ដោយគ្មានទិដ្ឋាការនៅតែបន្តពង្រីកសម្រាប់ប្រទេសដែលមានសញ្ជាតិដែលមានស្រាប់ ដោយបង្កើនតម្លៃឯកសារធ្វើដំណើរ (លិខិតឆ្លងដែន) ក្រោយការវិនិយោគ។
ភាពជាពលរដ្ឋទីពីរតំណាងឱ្យទ្រព្យសម្បត្តិដ៏សំខាន់បំផុតមួយដែលមាននៅក្នុងបរិយាកាសពិភពលោកដែលមិនច្បាស់លាស់នាពេលបច្ចុប្បន្ននេះ។ អត្ថប្រយោជន៍នេះលាតសន្ធឹងលើសពីភាពងាយស្រួលនៃការធ្វើដំណើរ បង្កើតអត្ថប្រយោជន៍យូរអង្វែងសម្រាប់អ្នកវិនិយោគ និងក្រុមគ្រួសាររបស់ពួកគេនៅគ្រប់ជំនាន់។ ពីការបង្កើនប្រសិទ្ធភាពពន្ធ និងឱកាសពង្រីកអាជីវកម្ម ដល់លទ្ធភាពទទួលបានការអប់រំ និងជម្រើសចូលនិវត្តន៍ ទទួលបានសញ្ជាតិទីពីរ ផ្តល់ផលចំណេញយ៉ាងច្រើនលើការវិនិយោគ។
ពលរដ្ឋពីរអាចចូលរួមក្នុងដំណើរការនយោបាយនៃប្រទេសទាំងពីរដែលពួកគេកាន់សញ្ជាតិ រួមទាំងសមត្ថភាពក្នុងការបោះឆ្នោតនៅក្នុងការបោះឆ្នោតក្នុងស្រុក។ ដំណើរការដើម្បីទទួលបានសញ្ជាតិពីរអាចផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ រួមទាំងការបង្កើនភាពចល័តជាសកល និងការទទួលបានឱកាសសេដ្ឋកិច្ចថ្មីៗ។
ដំណើរការដាក់ពាក្យសុំទាមទារឱ្យមានការរៀបចំផែនការដោយប្រុងប្រយ័ត្ន និងការណែនាំពីអ្នកជំនាញរបស់អ្នកប្រឹក្សាសញ្ជាតិទីពីរ ដើម្បីរុករកដោយជោគជ័យ។ ទិដ្ឋភាពនៃភាពជាពលរដ្ឋបច្ចុប្បន្នផ្តល់នូវឱកាសពិសេស ប៉ុន្តែភាពអាចរកបាននៃកម្មវិធី និងកម្រិតនៃការវិនិយោគនៅតែអាចផ្លាស់ប្តូរបាន។ មធ្យោបាយទៅកាន់ភាពជាពលរដ្ឋនៃសកលលោក ចាប់ផ្តើមជាមួយនឹងការណែនាំពីអ្នកជំនាញពីអ្នកដែលយល់ច្បាស់ពីនីតិវិធី និងអត្ថប្រយោជន៍នៃការផ្លាស់ប្តូរជីវិត។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.