
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
នៅចន្លោះឆ្នាំ 2018 និងឆ្នាំ 2022 ប្រទេសដូមីនីកា (Commonwealth of Dominica) បានផ្តល់សញ្ជាតិរបស់ខ្លួនដល់ជនបរទេសប្រមាណជាង 34,596 នាក់ ដែលជាតួលេខដ៏គួរអោយកត់សម្គាល់មួយ ពីព្រោះប្រទេសដូមីនីកា (Dominica) មានប្រជាជនត្រឹមតែ 66,510 នាក់ប៉ុណ្ណោះ។ នេះជាកត្តាដ៏ច្បាស់លាស់នៃការកើនឡើង និងការចាប់អារម្មណ៍ជាសកលក្នុងវិស័យសញ្ជាតិ។
ដោយបានបើកដំណើរការក្នុងឆ្នាំ1993 កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសដូមីនីកា Dominica’s Citizenship by Investment (CBI) គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធី CBI ដែលដំណើរការយូរជាងគេបំផុតរបស់ពិភពលោក ហើយបានរក្សាតំណែងរបស់ខ្លួនជាជម្រើសកំពូល ដោយផ្តល់ជូននូវជម្រើសមួយក្នុងចំណោមជម្រើសនៃការវិនិយោគប្រកបដោយប្រសិទ្ធភាព និងគួរអោយទុកចិត្តបំផុតនៅតំបន់ការាបៀន (Caribbean) ។
ប្រទេសដូមីនីកា (Dominica) នៅតែជាទិសដៅដ៏មានសក្ដានុពលសម្រាប់ការវិនិយោគ សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិ ហើយកំពុងស្វែងរកសញ្ជាតិតាមជម្រើសវិនិយោគ។ ប្រទេសដូមីនីកា (Dominica) ផ្តល់នូវស្ថិរភាពនយោបាយ គោលនយោបាយងាយស្រួលសម្រាប់វិនិយោគិន និងទីតាំងយុទ្ធសាស្ត្រផងដែរ។
នៅឆ្នាំ 2025 វិនិយោគិនសកលកំពុងសម្លឹងឃើញប្រទេសដូមីនីកា (Dominica) ថាមិនត្រឹមតែសម្រាប់ការទទួលបានសញ្ជាតិរបស់ខ្លួនតាមរយៈកម្មវិធីវិនិយោគ(CBI)ប៉ុណ្ណោះទេ ប៉ុន្តែក៏អមមកជាមួយគុណភាពខ្ពស់នៃជីវិត និងឱកាសដែលប្រទេសនេះអាចផ្តល់ជូនបាន។
ដូមីនីកាគឺជាប្រទេសប្រជាធិបតេយ្យ ដែលនិយាយភាសាអង់គ្លេស និងមានស្ថិរភាពជាមួយនឹងប្រព័ន្ធច្បាប់ដោយផ្អែកលើ ប្រព័ន្ធច្បាប់Common Law។ ក្របខ័ណ្ឌច្បាប់ និងនយោបាយរបស់ប្រទេសនេះមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគក្នុងការយល់ដឹង និងស្វែងរកប្រព័ន្ធការពារទ្រព្យសម្បត្តិរបស់ពួកគេ និងធ្វើអាជីវកម្ម។
ប្រទេសដូមីនីកា (Dominica) ក៏ជាសមាជិកនៃសហគមន៍ Commonwealth ផងដែរ។ ក្នុងនាមជាសមាជិកនៃសហគមន៍ Commonwealth ពលរដ្ឋដែលមានសញ្ជាតិដូមីនីកា(Dominican) អាចទទួលយកអត្ថប្រយោជន៍ពីសិទ្ធិមួយចំនួន រួមទាំងការទទួលបានអាហារូបករណ៍ផ្នែកអប់រំ និងសម្រួលដំណើរការទិដ្ឋាការនៅក្នុងប្រទេសសមាជិកមួយចំនួន។
វិស័យទេសចរណ៍របស់ប្រទេសនេះ ក៏កំពុងរីកចម្រើនជាលំដាប់ផងដែរ ដោយមានភ្ញៀវទេសចរចំនួន 339,000 នាក់ក្នុងឆ្នាំ 2023 (កើនឡើង 37%)។ កំណើននេះបង្ហាញពីការអំពាវនាវ និងការងើបឡើងវិញក្នុងឆាកអន្តរជាតិរបស់ប្រទេសដូមីនីកា (Dominica) ។
ប្រទេសនេះមានទីតាំងនៅចន្លោះ Guadeloupe និង Martinique នៅភាគខាងកើតនៃតំបន់ការាបៀន ដូមីនីកាគឺជាប្រទេសដែលមានទីតាំងដ៏ល្អសម្រាប់វិស្សមកាល និងការធ្វើអាជីវកម្ម។
ដោយមានទីតាំងនៅក្នុង Eastern Standard Time (EST) Zone ធ្វើឱ្យប្រទេសជជម្រើសល្អសម្រាប់អ្នកវិនិយោគមកពីអាមេរិកខាងជើងដែលកំពុងស្វែងរកពេលវេលាបត់បែនស្របជាមួយទីផ្សារមកពីប្រទេសដើមរបស់របស់ពួកគេ។ លើសពីនេះ Guadeloupe និង Martinique ត្រូវបានចាត់តាំងជាទឹកដីក្រៅប្រទេសរបស់បារាំង ដែលធ្វើឲ្យពួកគេជាផ្នែកមួយនៃសហភាពអឺរ៉ុប ដែលផ្តល់នូវសិទ្ធិចេញចូលកាន់តែប្រសើរទៅកាន់សហភាពអឺរ៉ុប។
ការធ្វើដំណើរទៅប្រទេសដូមីនីកា (Dominica) ត្រូវបានកំណត់ថានឹងកាន់តែមានភាពប្រសើរឡើងខ្លាំងជាមួយនឹងការបើកព្រលានយន្តហោះអន្តរជាតិនៅឆ្នាំ 2026 ដែលត្រូវបានរំពឹងថានឹងជំរុញវិស័យទេសចរណ៍ ដំណើរអាជីវកម្មដ៏រលូន និងបង្កើនតម្លៃនៃអចលនទ្រព្យជុំវិញតំបន់ផងដែរ។
ប្រទេសដូមីនីកា (Dominica) ផ្តល់នូវរបបពន្ធអំណោយផលខ្ពស់៖ មិនមានការយកពន្ធលើដើមទុន មរតក ឬពន្ធលើទ្រព្យសម្បត្តិទេនោះទេ។ រូបិយប័ណ្ណក្នុងស្រុក ប្រាក់ដុល្លារការាបៀនភាគខាងកើត (XCD) ត្រូវបានបញ្ចូលជាដុល្លារអាមេរិក ដោយផ្តល់នូវស្ថិរភាពហិរញ្ញវត្ថុបន្ថែមទៀត។ ក្នុងនាមជាសមាជិកនៃ CARICOM ដោយមានភាពជិតស្និទ្ធនឹងសហភាពអឺរ៉ុប ប្រទេសដូមីនីកា (Dominica) អាចឱ្យអ្នកវិនិយោគចូលទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិធំៗ ជាមួយនឹងលក្ខខណ្ឌពាណិជ្ជកម្ម និងអាជីវកម្មដែលមានអត្ថប្រយោជន៍។
ដូមីនីកាក៏ជាប្រទេសឈានមុខគេលើពិភពលោកចំពោះភាពធន់នឹងអាកាសធាតុ ប្រទេសនោះមានគោលដៅក្លាយខ្លួនជាប្រទេសដែលធន់នឹងអាកាសធាតុដំបូងគេរបស់ពិភពលោកនៅឆ្នាំ 2030។ គំនិតផ្តួចផ្តើមនេះគឹដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិរបស់ខ្លួន ដែលផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគបឋម ជាពិសេសនៅក្នុងអចលនទ្រព្យសណ្ឋាគារ ផ្ទះវីឡា និងកន្លែងសម្រាកលំហែកាយ។
ទីផ្សារអចលនទ្រព្យរបស់បរប្រទេសដូមីនីកា (Dominica) នៅតែជាទីផ្សារមួយដែលមានតម្លៃសមរម្យ និងទាក់ទាញបំផុតនៅក្នុងតំបន់ការាបៀន Caribbean ជាពិសេសសម្រាប់អ្នកវិនិយោគដែលស្វែងរករបៀបរស់នៅ និងអត្ថប្រយោជន៍ជាពលរដ្ឋដែលមានសញ្ជាតិ។ តម្លៃអចលនទ្រព្យមានចាប់ពីប្រហែល USD500 ទៅ USD5,000 ក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង ប្រភេទ និងគុណភាពនៃអចលនទ្រព្យ។ តំបន់ឆ្នេរសមុទ្រ និងរាជធានីដូចជា Roseau, Portsmouth, និង Soufrière មានទំនោរតម្លៃខ្ពស់ជាងមុន ដោយសារហេដ្ឋារចនាសម្ព័ន្ធ សម្រស់ធម្មជាតិ និងការប្រើប្រាស់សេវាកម្មផ្សេងៗ។
ទិន្នផលជួលនៅប្រទេសនេះ គិតជាមធ្យមមានប្រមាណចន្លោះពី 4% ទៅ 5% ជារៀងរាល់ឆ្នាំ ដោយផ្តល់នូវប្រាក់ចំណេញសម្រាប់អ្នកវិនិយោគរយៈពេលវែង។ វីឡាដ៏ប្រណិត និងអចលនទ្រព្យដែលផ្តោតលើទេសចរណ៍ធម្មជាតិអាចផ្តល់ទិន្នផលខ្ពស់ជាង ជួនកាលឈានដល់ 10% ក្នុងមួយឆ្នាំ ជាពិសេសនៅក្នុងទីតាំងដែលមានតម្រូវការខ្ពស់ជាមួយនឹងការទាក់ទាញភ្ញៀវទេសចរខ្លាំង។
ដោយបានបង្កើតឡើងក្នុងឆ្នាំ 1993 កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសដូមីនីកា (Dominica’s Citizenship by Investment) គឺជាកម្មវិធី CBI ដែលមានដំណើរការយូរបំផុតមួយនៅក្នុងពិភពលោក។ ដោយជាប់ចំណាត់ថ្នាក់ជាកម្មវិធី CBI Caribbean ល្អបំផុតទីពីរនៅក្នុងសន្ទស្សន៍ CBI Index ឆ្នាំ 2024 កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសដូមីនីកា មានតម្លៃសមរម្យ និងមានស្តង់ដារត្រួតពិនិត្យត្រឹមត្រូវ។ នេះត្រូវបានគូសបញ្ជាក់តាមរយៈអត្រាបដិសេធពាក្យស្នើត្រឹមតែ 1% ប៉ុណ្ណោះ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគពឹងផ្អែកទៅលើបទបញ្ជាទី 101 នៃរដ្ឋធម្មនុញ្ញរបស់ Dominica និងផ្នែកទី 8 និង 20 នៃច្បាប់បទប្បញ្ញត្តិសញ្ជាតិតាមរយៈការវិនិយោគ។ ទាំងនេះសុទ្ធសឹងជាកត្តាដែលផ្តល់ឱ្យរដ្ឋាភិបាលនូវសិទ្ធិក្នុងការផ្តល់សញ្ជាតិដល់អ្នកដាក់ពាក្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយបានបំពេញតម្រូវការនៃការវិនិយោគ និងបានបំពេញប្រវត្តរូបផ្សេងៗ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសដូមីនីកា (Dominica’s Citizenship by Investment) នេះត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ជាតិ និងប្រើប្រាស់មូលនិធិដែលទទួលបានតាមរយៈការវិនិយោគទៅលើផ្នែកសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាព ការអប់រំ និងភាពធន់នឹងអាកាសធាតុ។
ប្រទេសដូមីនីកា (Dominica) ផ្តល់សញ្ជាតិតាមរយៈការវិនិយោគដោយជម្រើស 2 ផ្សេងគ្នា មូលនិធិសេដ្ឋកិច្ចចម្រុះ និងការវិនិយោគលើអចលនទ្រព្យ
ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់សញ្ជាតិតាមរយៈជម្រើសមូលនិធិសេដ្ឋកិច្ចចម្រុះ អ្នកដាក់ពាក្យត្រូវធ្វើការបរិច្ចាគដែលមិនអាចដកវិញបានចំនួន USD 200,000 សម្រាប់ម្នាក់ ឬ USD 250,000 សម្រាប់គ្រួសារដែលមានមនុស្សរហូតដល់ 4 នាក់។
សូមចំណាំថា តម្លៃសេវាទាំងនេះនឹងមានការបន្ថែមសម្រាប់អ្នកដាក់ពាក្យដែលមានអ្នកសមាជិកក្នុងបន្ទុកច្រើនជាង 3 នាក់នៅលើពាក្យស្នើរបស់ពួកគេ។ ថ្លៃសេវាបន្ថែមគឺ USD 25,000 សម្រាប់សមាជិកក្នុងបន្ទុកម្នាក់ដែលមានអាយុក្រោម 18 ឆ្នាំ និង USD 40,000 សម្រាប់សមាជិកក្នុងបន្ទុកបន្ថែមម្នាក់ដែលមានអាយុលើសពី 18 ឆ្នាំ។
មូលនិធិដែលប្រមូលបានពីអ្នកដាក់ពាក្យស្នើតាមរយៈជម្រើសមូលនិធិចម្រុះសេដ្ឋកិច្ច (EDF) នឹងត្រូវប្រើដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ហិរញ្ញវត្ថុរបស់ប្រទេសដូមីនីកា Dominica នៅពេញផ្ទៃប្រទេស រួមទាំងវិស័យអប់រំ សេវាថែទាំសុខភាព វិស័យទេសចរណ៍ និងកីឡា។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជម្រើសវិនិយោគក្នុងអចលនទ្រព្យ វិនិយោគិនត្រូវតែទិញអចលនទ្រព្យដែលត្រូវបានអនុម័តនៅក្នុងប្រទេសដូមីនីកាដែលមានតម្លៃអប្បបរមា USD 200,000 ។ អចលនទ្រព្យនោះ ត្រូវរក្សាទុកយ៉ាងហោចណាស់បីឆ្នាំ ឬប្រាំឆ្នាំប្រសិនបើវាត្រូវបានលក់បន្តទៅអ្នកដាក់ពាក្យកម្មវិធី CBI ផ្សេងទៀត។
បន្ថែមពីលើការវិនិយោគដំបូង ថ្លៃសេវារបស់រដ្ឋាភិបាលខាងក្រោមត្រូវបានអនុវត្ត៖
USD $75,000 សម្រាប់ម្នាក់
USD $100,000 សម្រាប់អ្នកដាក់ពាក្យដែលមានសមាជិកក្នុងបន្ទុករហូតដល់បីនាក់។
ថ្លៃសេវាបន្ថែមចំនួន USD $25,000 អនុវត្តសម្រាប់សមាជិកក្នុងបន្ទុកក្រោមអាយុ 18 ឆ្នាំ។
ថ្លៃសេវាបន្ថែមចំនួន USD $40,000 អនុវត្តសម្រាប់សមាជិកក្នុងបន្ទុកដែលមានអាយុលើសពី 18 ឆ្នាំ។
ការចំណាយផ្សេងទៀតដែលអ្នកវិនិយោគគួរដឹងរួមមានថ្លៃដំណើរការនៃ USD $1,000 ថ្លៃសេវាដំណើរការត្រួតពិនិត្យចំនួន USD $7,500 សម្រាប់អ្នកដាក់ចម្បង (ការត្រួតពិនិត្យប្រវត្តរូបដោយភ្នាក់ងារភាគីទីបីឯករាជ្យ) និងថ្លៃសម្ភាសន៍ចំនួន USD 1,000 ។
វិនិតយោគិនដែលមានបំណងដាក់ពាក្យកម្មវិធីក្រោមប្រភេទនេះ គឺតម្រូវឱ្យទិញអចលនទ្រព្យរបស់ពួកគេពីបញ្ជីគម្រោងអចលនទ្រព្យដែលអនុម័តដោយរដ្ឋាភិបាល។ គម្រោងដែលមានសិទ្ធិរួមមាន រីស៊តដ៏ប្រណិត ផ្ទះសំណាក់អេកូ និងផ្ទះវីឡា។
ដើម្បីមានលក្ខណៈគ្រប់គ្រាន់កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសដូមីនីកា អ្នកដាក់ពាក្យត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់នៃសិទ្ធិទទួលបាន។ អ្នកដាក់ពាក្យចម្បងត្រូវមានអាយុយ៉ាងតិច 18 ឆ្នាំ ហើយអាចផ្តល់ភស្តុតាងនៃប្រវត្តិស្អាតស្អំ និងមានសុខភាពល្អ។
លើសពីនេះទៀត អ្នកដាក់ពាក្យត្រូវផ្តល់ភស្តុតាងនៃការវិនិយោគរបស់ពួកគេតាមរយៈជម្រើសដែលបានជ្រើសរើស(អចលនទ្រព្យ ឬ EDF)។
កម្មវិធីនេះក៏អនុញ្ញាតឱ្យមានការដាក់បញ្ចូលសមាជិកគ្រួសារដែលមានសិទ្ធិផងដែរ។ នេះរាប់បញ្ចូលទាំងប្តី/ប្រពន្ធរបស់អ្នកដាក់ពាក្យ កូនអាយុក្រោម 31 ឆ្នាំ និងឪពុកម្តាយ ឬជីដូនជីតាដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ។
សូមចំណាំ សមាជិកគ្រួសារនីមួយៗក៏ត្រូវតែបំពេញតាមតម្រូវការសុខភាព និងប្រវត្តរូបផងដែរ។
ពេលវេលាដំណើរការជាមធ្យមសម្រាប់កម្មវិធីមានរយៈពេលចាប់ពី 4 ទៅ 6 ខែ។ អត្ថប្រយោជន៍ចម្បងមួយនៃកម្មវិធី CBI របស់ ប្រទេសដូមីនីកា (Dominica) គឺភាពបត់បែនរបស់វា ដំណើរការកម្មវិធីទាំងមូលអាចរៀបចំដាក់ស្នើពីចម្ងាយ។ ម្យ៉ាងវិញទៀត កម្មវិធីនេះ មិនមានលក្ខខណ្ឌតម្រូវឱ្យអ្នកដាក់ពាក្យធ្វើដំណើរទៅ ឬរស់នៅក្នុងប្រទេសដូមីនីកា (Dominica) មុនពេល អំឡុងពេល ឬបន្ទាប់ពីការទទួលបានសញ្ជាតិនោះទេ។
ជាផ្នែកនៃដំណើរការត្រួតពិនិត្យ សមាជិកទាំងអស់ដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ តម្រូវឱ្យចូលរួមក្នុងការសម្ភាសន៍ជាកាតព្វកិច្ច។ ការសំភាសន៍ទាំងនេះក៏ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិតផងដែរ។
ប្រទេសដូមីនីកា (Dominica) ផ្តល់ជូននូវជម្រើសដ៏ធំទូលាយនៃជម្រើសអចលនទ្រព្យដែលអនុម័តដោយរដ្ឋាភិបាលក្រោមកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ខ្លួន។ អចលនទ្រព្យទាំងនេះត្រូវបានរៀបចំឡើងដើម្បីស្របតាមគោលដៅរបស់ប្រទេសជាតិសម្រាប់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។
រីស៊តនេះស្ថិតនៅលើកំពូលភ្នំដែលមើលឃើញសមុទ្រការាបៀន។ The Residences at Secret Bay ជារមណីយដ្ឋានបែបរីស៊តផ្ទះវីឡាលំដាប់ផ្កាយប្រាំមួយដែលមានការផ្សារភ្ជាប់ជាមួយ Relais & Châteaux។
The Residences at Secret Bay ផ្តល់ជម្រើសកម្មសិទ្ធិទាំងស្រុង និងភាគរយកាន់កាប់ ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសដូមីនីកា (Dominica) ។
ដោយចាប់ផ្តើមពី USD 220,000 ដុល្លារអាមេរិក វិនិយោគិនអាចទិញភាគហ៊ុននៅក្នុង Clifftop Zabuco & Ti-Fèy Multi-Villa Estates ដែលមានតម្លៃនីមួយៗផ្សេងគ្នាចំនួន USD 4,500,000 លានដុល្លារអាមេរិក។ ការវិនិយោគនេះរួមបញ្ចូលទាំងការស្នាក់នៅប្រចាំឆ្នាំចំនួនពីរសប្តាហ៍ មួយសប្តាហ៍នៅក្នុងវីឡា Zabuco និងមួយសប្តាហ៍នៅក្នុងវីឡា Ti-Fèy។
រយៈពេលនៃភាពជាម្ចាស់ស្នាក់នៅ មានចន្លោះពី 2 ទៅ 10 សប្តាហ៍ ជាមួយនឹងចំនួនទឹកប្រាក់វិនិយោគដែលសមមាត្រប្រមាណ USD 1,000,000 លានដុល្លារអាមេរិក។ ចំនុចគួរកត់សម្គាល់ផងដែរគឺ ទីនោះមិនមានយកថ្លៃសេវាប្រចាំឆ្នាំទាក់ទងនឹងកម្មសិទ្ធិនេះទេ។
សម្រាប់អ្នកដែលមានបំណងចង់មានកម្មសិទ្ធិកាន់កាប់ពេញលេញ ទីនោះមានវីឡាតម្លៃចាប់ពី USD 1,390,000 លានដុល្លារអាមេរិក ជាមួយនឹងវីឡាជាច្រើនទៀតមានតម្លៃ USD 4,500,000 លានដុល្លារអាមេរិក។
ជម្រើសវិនិយោគអចលនទ្រព្យទេសចរណ៍ធម្មជាតិរបស់ប្រទេសដូមីនីកា (Dominica) រួមមានរីស៊តដែលទទួលបានពានរង្វាន់ដូចជា Jungle Bay និង Sanctuary Rainforest Eco Resort & Spa ដែលមានទីតាំងនៅជិត ឬក្នុងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមទាំងឧទ្យានជាតិ Morne Trois Pitons ផងដែរ។
ការអភិវឌ្ឍន៍ទាំងនេះផ្តោតលើនិរន្តរភាព និងជាចំណុចសំខាន់នៃគោលដៅរបស់រដ្ឋាភិបាល។ ជាមួយនឹងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍ធម្មជាតិ អចលនទ្រព្យទាំងនេះទាក់ទាញទស្សនិកជនមកពីទូទាំងពិភពលោក ទាំងនេះសុទ្ធសឹងជាកត្តាដែលផ្តល់នូវសក្តានុពលដ៏រឹងមាំសម្រាប់ការកាន់កាប់អចលនទ្រព្យ និងទិន្នផល និងប្រាក់ចំណេញរយៈពេលវែង។
រាល់ការវិនិយោគលើអចលនទ្រព្យដែលធ្វើឡើងក្រោមកម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ ត្រូវរក្សារទុកយ៉ាងតិច 3 ឆ្នាំ មុនពេលពួកគេអាចលក់បន្តនៅលើទីផ្សារ។
ប្រសិនបើអចលនទ្រព្យត្រូវលក់ទៅឱ្យអ្នកដាក់ពាក្យ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ ម្នាក់ទៀត អចលនទ្រព្យនេះត្រូវតែរក្សាទុកសម្រាប់រយៈពេល 5 ឆ្នាំ។ ម្យ៉ាងវិញទៀត គេមិនមានការរឹតត្បិតលើការទទួលបានប្រាក់ចំណូលពីការជួលក្នុងអំឡុងពេលអ្នកនៅកាន់កាប់កម្មសិទ្ធិនោះទេ ហើយការអភិវឌ្ឍន៍ជាច្រើនរួមមានសេវាកម្មគ្រប់គ្រងអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ ដើម្បីគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យអ្នកវិនិយោគរីករាយនឹងការវិនិយោគ។
ដើម្បីទទួលបានសញ្ជាតិតាមរយៈកម្មវិធីវិនិយោគក្នុងគម្រោងអចលនទ្រព្យរបស់ប្រទេសដូមីនីកា (Dominica) តម្រូវការសំខាន់គឺការវិនិយោគអចលនទ្រព្យអប្បបរមាចំនួន USD 200,000 ក្នុងគម្រោងអភិវឌ្ឍន៍ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល។
ថ្លៃសេវារដ្ឋាភិបាល៖
បន្ថែមពីលើទឹកប្រាក់សម្រាប់ការវិនិយោគ អ្នកដាក់ពាក្យក៏ត្រូវបង់ថ្លៃរដ្ឋាភិបាលមួយចំនួនផងដែរ។ ចំនួនសរុបនៃថ្លៃសេវាផ្សេងៗអាស្រ័យលើកម្មវិធីពាក្យស្នើនីមួយៗ ហើយចំនួនសមាជិកក្នុងបន្ទុកដែឡនឹងត្រូវរួមបញ្ចូល៖
• អ្នកដាក់ពាក្យតែម្នាក់ឯងគត់៖ USD 75,000 ដុល្លារអាមេរិក
• ប្ដី/ប្រពន្ធ៖ USD 100,000 ដុល្លារអាមេរិក
• គ្រួសារដែលមានសមាជិក 3-4 នាក់: USD 100,000 ដុល្លារអាមេរិក
• សមាជិកក្នុងបន្ទុកបន្ថែម៖ USD 25,000 ដុល្លារអាមេរិក(អាយុក្រោម 18 ឆ្នាំ), USD 40,000 ដុល្លារអាមេរិក (លើសពី 18 ឆ្នាំ)
អ្នកដាក់ពាក្យទាំងអស់ត្រូវបង់ថ្លៃសេវាដំណើរការត្រួតពិនិត្យ។ការត្រួតពិនិត្យដោយយកចិត្តទុកដាក់ត្រឹមត្រូវ ពាក់ព័ន្ធនឹងការត្រួតពិនិត្យប្រវត្តិរូបអ្នកដាក់ពាក្យ និងសមាជិកក្នុងបន្ទុករបស់ពួកគេ ដែលធ្វើឡើងដោយទីភ្នាក់ងារអន្តរជាតិឯករាជ្យ។ ជាផ្នែកមួយនៃដំណើរការនេះដែរ ក៏មានការសម្ភាសន៍ជាកាតព្វកិច្ចសម្រាប់អ្នកដាក់ពាក្យដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ។
• អ្នកដាក់ពាក្យចម្បង: USD 7,500 ដុល្លារអាមេរិក
• ប្ដីប្រពន្ធ៖ USD 4,000 ដុល្លារអាមេរិក
• សមាជិកក្នុងបន្ទុកដែលមានអាយុពី 16 ឡើងទៅ: USD 4,000 ដុល្លារអាមេរិក
• ក្មេងអាយុក្រោម 16 ឆ្នាំ៖ មិនគិតថ្លៃទេ។
ការចំណាយផ្សេងៗខាងផ្នែករដ្ឋបាល៖
• ថ្លៃដំណើរការកម្មវិធីពាក្យស្នើ៖ USD 1,000 សម្រាប់ម្នាក់
• តម្លៃលិខិតឆ្លងដែន៖ USD 500 សម្រាប់ម្នាក់
• វិញ្ញាបនបត្របញ្ជាក់ពីការចូលសញ្ជាតិ៖ USD 500 សម្រាប់ម្នាក់
• ថ្លៃសម្ភាស៖ USD 1,000 សម្រាប់ការសម្ភាសន៍ម្ដង
ខណៈពេលដែលចំនួនទឹកប្រាក់នៃការវិនិយោគកម្មវិធីនេះគឺសម្រាប់ការទិញអចលនទ្រព្យ អ្នកដាក់ពាក្យក៏គួរតែពិចារណាលើការចំណាយបន្ទាប់បន្សំ និងតម្រូវការផ្សេងទៀតដែលទាក់ទងនឹងកម្មសិទ្ធិអចលនទ្រព្យនៅប្រទេសដូមីនីកា (Dominica)៖
• សេវាធានារ៉ាប់រងលើអចលនទ្រព្យ៖ ជាធម្មតាមានចាប់ពី USD1,000 ទៅ USD2,000 ក្នុងមួយឆ្នាំ អាស្រ័យលើកត្តាការធានារ៉ាប់រង និងតម្លៃអចលនទ្រព្យ
• ពន្ធក្នុងតំបន់៖ គិត 1.25% ក្នុងមួយឆ្នាំលើតម្លៃអចលនទ្រព្យ
• ថ្លៃសេវាផ្នែកច្បាប់៖ ចន្លោះពី 2-3% នៃតម្លៃទិញ ការដឹកជញ្ជូន និងឯកសារផ្លូវច្បាប់
• ច្បាប់មិនយកពន្ធលើការបង្កើនដើមទុន ត្រូវបានអនុវត្តនៅពេលលក់អចលនទ្រព្យ ដែលធ្វើឱ្យវាក្លាយជាការវិនិយោគរយៈពេលវែងប្រកបដោយសក្ខានុពលផ្នែកពន្ធ
សញ្ជាតិដូមីនីកាផ្តល់ជូនអ្នកវិនិយោគមកពីទូទាំងពិភពលោកនូវអត្ថប្រយោជន៍ជាច្រើន លើសពីការធ្វើដំណើរដោយគ្មានទិដ្ឋាការ។
អ្នកកាន់លិខិតឆ្លងដែនដូមីនីកាអាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬទិដ្ឋាការនៅពេលមកដល់ទៅជាង 145 ប្រទេស រួមទាំងតំបន់ Schengen (អឺរ៉ុប) (90 ថ្ងៃក្នុងរយៈពេល 180 ថ្ងៃ) សិង្ហបុរី (30 ថ្ងៃ) ហុងកុង (90 ថ្ងៃ) ចិន (30 ថ្ងៃ) រុស្ស៊ី កូរ៉េខាងត្បូង និង UAE ។
ពលរដ្ឋសញ្ជាតិដូមីនីកាមានសិទ្ធិទទួលបានទិដ្ឋាការ B1/B2 US រយៈពេល 10 ឆ្នាំ ដែលអនុញ្ញាតឱ្យស្នាក់នៅរហូតដល់ប្រាំមួយខែក្នុងមួយដំណើរទស្សនកិច្ចសម្រាប់អាជីវកម្ម ឬកម្សាន្ត។ ទិដ្ឋាការនេះអាចត្រូវបានអនុវត្តនៅស្ថានទូតអាមេរិកណាមួយនៅទូទាំងពិភពលោក។
ប្រព័ន្ធពន្ធដាររបស់ប្រទេសដូមីនីកា គឺជាការទាក់ទាញដ៏សំខាន់មួយទៀត។ ប្រទេសនេះមិនយកពន្ធលើប្រាក់ចំណូលសកល ការកើនឡើងដើមទុន មរតក ឬទ្រព្យសម្បត្តិសម្រាប់អ្នកមិនរស់នៅក្នុងប្រទេសនោះទេ។ សម្រាប់អ្នករស់នៅផ្ទាល់ មានតែប្រាក់ចំណូលដែលមានប្រភពនៅក្នុងប្រទេសដូមីនីកាប៉ុណ្ណោះដែលត្រូវជាប់បង់ពន្ធក្រោមប្រព័ន្ធពន្ធលើទឹកដីរបស់ខ្លួន ដែលផ្តល់នូវការគ្រប់គ្រងទ្រព្យសម្បត្តិ និងយុទ្ធសាស្រ្តការពារទ្រព្យសម្បត្តិប្រកបដោយប្រសិទ្ធភាព។
ក្នុងនាមជាសមាជិកនៃសហគមន៍ការាបៀន (CARICOM) ពលរដ្ឋសញ្ជាតិដូមីនីកាអាចទទួលបានសិទ្ធិក្នុងការរស់នៅ ធ្វើការ និងធ្វើអាជីវកម្មនៅក្នុងប្រទេសការាបៀនចំនួន 15 ប្រទេស ។
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគរបស់ប្រទេសដូមីនីកា អនុញ្ញាតឱ្យដាក់បញ្ចូលសមាជិកគ្រួសារ និងបន្ទាប់បន្សំ។ អ្នកដាក់ពាក្យអាចរាប់បញ្ចូលទាំងប្តី/ប្រពន្ធ កូនអាយុក្រោម 31 ឆ្នាំ និងឪពុកម្តាយ ឬជីដូនជីតាដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ។ សញ្ជាតិគឺជាតំណពូជ ដែលអនុញ្ញាតឱ្យកូនចៅជំនាន់ក្រោយទទួលបានផលប្រយោជន៍ផងដែរ។
ម៉្យាងវិញទៀត សញ្ជាតិពីរត្រូវបានអនុញ្ញាត ដូច្នេះអ្នកវិនិយោគមិនចាំបាច់បោះបង់សញ្ជាតិបច្ចុប្បន្នរបស់ពួកគេទេ។
សញ្ជាតិទីពីរ អាចផ្ដល់អត្ថប្រយោជន៍ផ្នែកអប់រំ រួមទាំងការចូលទៅកាន់សាកលវិទ្យាល័យនៅទ្វីបអឺរ៉ុប និងសហគមន៍ Commonwealth កាន់តែងាយស្រួល សិទ្ធិទទួលបានអាហារូបករណ៍ និងដំណើរការទិដ្ឋាការសិស្សកាន់តែរលូន។ អត្ថប្រយោជន៍សេវាថែទាំសុខភាពរួមមានការទទួលបានសេវាថែទាំសុខភាព ឯកជននៅការាបៀន និងការព្យាបាលបន្ទាន់ក្នុងទិសដៅអឺរ៉ុបជាច្រើនដោយគ្មានទិដ្ឋាការ។
ជារឿយៗគេតែងហៅទីនោះថាជា “The Nature Isle of The Caribbean” ដូមីនីកាផ្តល់នូវបរិយាកាសស្ងប់ស្ងាត់ និងការនិយាយភាសាអង់គ្លេសជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង។ ជាមួយនឹងអត្រាឧក្រិដ្ឋកម្មទាប អាកាសធាតុក្តៅពេញមួយឆ្នាំ និងទេសភាពធម្មជាតិ វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលស្វែងរកតុល្យភាពរវាងភាពបត់បែននៃរបៀបរស់នៅ និងឱកាសអាជីវកម្ម។
ប្រទេសដូមីនីកា ផ្តល់ជម្រើសវិនិយោគលើអចលនទ្រព្យដើម្បីទទួលបានសញ្ជាតិដ៏ទាក់ទាញបំផុតមួយនៅក្នុងពិភពលោក។ ជាមួយនឹងការវិនិយោគអប្បបរមា USD 200,000 ដុល្លារ វាជាជម្រើសកម្មវិធីសញ្ជាតិ (CBI) នៅតំបន់ការាបៀនដែលមានតម្លៃសមរម្យបំផុត ដោយផ្តល់នូវទ្រព្យសម្បត្តិអចលនទ្រព្យពិតប្រាកដមែន ជាជាងការបរិច្ចាគ។
វិនិយោគិនក៏អាចទាញយកអត្ថប្រយោជន៍ពីរយៈពេលលក់បន្តខ្លីបំផុតនៅក្នុងតំបន់ត្រឹមតែ 3 ឆ្នាំ (ប្រាំឆ្នាំប្រសិនបើលក់អចលនទ្រព្យនោះទៅអ្នកដាក់ពាក្យកម្មវិធីសញ្ជាតិ CBI ផ្សេងទៀត) និងការទទួលបានលិខិតឆ្លងដែនជាមួយនឹងការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសជាង 145 រួមទាំងតំបន់ Schengen ប្រទេសចិន និងសិង្ហបុរី។
កម្មវិធីនេះក៏គាំទ្រកម្មវិធីពហុជំនាន់ផងដែរ ដែលអនុញ្ញាតឱ្យអ្នកដាក់ពាក្យអាចរួមបញ្ចូលនូវ ប្តីឬប្រពន្ធ កូនអាយុក្រោម30ឆ្នាំ និងឪពុកម្តាយ ឬជីដូនជីតាក្នុងបន្ទុក។ ពលរដ្ឋសញ្ជាតិដូមីនីកាមានសិទ្ធិទទួលបានរបបពន្ធសូន្យលើប្រាក់ចំណូលសកល ការកើនឡើងដើមទុន ឬមរតក ដែលធ្វើឱ្យដូមីនីកាល្អសម្រាប់ការការពារទ្រព្យសម្បត្តិរយៈពេលវែង និងការចល័ត។
ការចាប់ផ្តើមដំណើរការដាក់ពាក្យគឺមានភាពសុចរិត ហើយជាមួយនឹងការណែនាំប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការទាំងមូលចាប់ពីការដាក់ពាក្យសុំរហូតដល់ការទទួលបានលិខិតឆ្លងដែនថ្មីអាចបញ្ចប់ក្នុងរយៈពេលពី 6 ទៅ 12 ខែ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.