វិធីក្នុងការទទួលបានសញ្ជាតិបារាំង
នៅពេលដែលជំងឺកូវីដ ១៩ ផ្តល់ផលរំខានដល់ទេសចរណ៍ និងអាជីវកម្មធ្វើដំណើរជុំវិញពិភពលោក វិស័យអន្តោប្រវេសន៍បានរកឃើញតម្រូវការថ្មីសម្រាប់ផ្លូវធ្វើអន្តោប្រវេសន៍ទៅកាន់សហភាពអឺរ៉ុប (“EU (European Union)”)។
គោលដៅសម្រាប់ការអន្តោប្រវេសន៍
ប្រទេសបារាំងតែងតែជាគោលដៅអន្តោប្រវេសន៍ដ៏គួរឱ្យទាក់ទាញសម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិ ជាពិសេសប្រទេសនេះទទួលបានប្រជាប្រិយភាពសម្រាប់ការធានាក្នុងការទទួលបានសញ្ជាតិបន្ថែម។

លោក Jean-Francois Harvey ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់សម្រាប់ក្រុមហ៊ុនHarvey Law Group ដែលជាក្រុមហ៊ុនច្បាប់អន្តរជាតិដែលមានឯកទេសលើបញ្ហាអន្តោប្រវេសន៍ និងការវិនិយោគ បានយល់ស្របថាប្រជាប្រិយភាពនៃជម្រើសសញ្ជាតិបារាំងមានលក្ខណៈសាមញ្ញ និងមានតម្លៃសមរម្យ។ បន្ថែមពីនោះ សញ្ជាតិបារាំងផ្តល់ភាពងាយស្រួលសម្រាប់ផ្នែកច្បាប់ និងមានអត្ថប្រយោជន៍ផ្សេងទៀតដែលមិនអាចប្រៀបផ្ទឹមបាន។
អត្ថប្រយោជន៍
លោក Harvey បានមានប្រសាសន៍ថា “ការកើនឡើងថ្មីៗនៃសំណួរសម្រាប់សញ្ជាតិបារាំងពីដើមកំណើតគឺស្ទើរតែមិនគួរឱ្យភ្ញាក់ផ្អើលនៅពេលដែលមានបុគ្គលកំពុងពិចារណាពីគុណសម្បត្តិនិងអត្ថប្រយោជន៍លើលិខិតឆ្លងដែនបារាំង” ។ ក្នុងនាមជាជនជាតិបារាំងមិនត្រឹមតែអនុញ្ញាតឱ្យបុគ្គលម្នាក់នោះទៅរស់នៅ ធ្វើការ និងសិក្សានៅប្រទេសបារាំង និងនៅទូទាំងរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង 27 ដោយមិនមានតម្រូវការទិដ្ឋាការនោះទេ វាក៏ផ្តល់នូវលិខិតឆ្លងដែនបារាំងដែលជាលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតលំដាប់ទីបីនៅលើពិភពលោកសម្រាប់ការធ្វើដំណើរក្នុងឆ្នាំ 2022 ផងដែរ។
លក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសញ្ជាតិបារាំង
ដំណើរការដើម្បីធានាសញ្ជាតិបារាំងតាមដូនតាគឺមានភាពងាយស្រួល។ លោក Harvey មានប្រសាសន៍ថា “ខណៈពេលដែលជនបរទេសជាធម្មតាឆ្លងកាត់ដំណើរការស្មុគ្រស្មាញ និងមានរយៈពេលយូរក្នុងការធានាសញ្ជាតិបារាំង អ្នកដែលមានសំណាងគ្រប់គ្រាន់ដែលមានដូនតាជាជនជាតិបារាំងអាចក្លាយជាជនជាតិបារាំងដោយមិនដឹងខ្លួន”។
និយាយឱ្យសាមញ្ញ មនុស្សម្នាក់នឹងមានសញ្ជាតិបារាំង បើសិនជាឪពុកម្តាយគាត់ជាជនជាតិបារាំង។ តំណភ្ជាប់នេះអនុវត្តដោយមិនគិតពីទីកន្លែងកំណើតរបស់អ្នកដាក់ពាក្យ អវត្តមាននៃទំនាក់ទំនងជាមួយប្រទេសបារាំង (មិនថាសេដ្ឋកិច្ច លំនៅដ្ឋាន ឬលក្ខខណ្ឌផ្សេងទៀត) ឬសមត្ថភាពភាសាបារាំង។ កូនដែលត្រូវបានទទួលយកដោយឪពុកម្តាយជនជាតិបារាំងយ៉ាងហោចណាស់ម្នាក់ក៏អាចមានសិទ្ធិទាមទារសញ្ជាតិបារាំងផងដែរ ប្រសិនបើកមានការផ្តាច់ទំនាក់ទំនងរបស់ពួកគេជាមួយឪពុកម្តាយបង្កើតរបស់ពួកគេមុនពេលពួកគេមានអាយុ 18 ឆ្នាំ។
គួរកត់សម្គាល់ថា បុគ្គលដែលមានជីដូនជីតាជនជាតិបារាំងក៏អាចទាមទារលិខិតឆ្លងដែនបារាំងបានដែរ ដោយផ្តល់ថាយ៉ាងហោចណាស់ឪពុកម្តាយម្នាក់របស់ពួកគេបានចុះឈ្មោះជាជនជាតិបារាំងដោយជោគជ័យ។ លោក Harvey បានបន្ថែមទៀតថា”មនុស្សជាង 20 លាននាក់បានរាយការណ៍អំពីដូនតាជនជាតិបារាំងនៅជុំវិញពិភពលោក វាក៏ជារឿងមួយដែលអាចទៅរួចដែលថាមានមនុស្សជាច្រើនអាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការដាក់ពាក្យសុំសញ្ជាតិបារាំង ប្រសិនបើពួកគេស្វែងយល់ស៊ីជម្រៅទៅក្នុងប្រវត្តិគ្រួសាររបស់ពួកគេ និងបង្ហាញពីភស្តុតាងផ្សេងៗដែលមិនមានការរំខានជាមួយនឹងដូនតាដែលជាជនជាតិបារាំង “។
ដំណើរការ
ដើម្បីទទួលបានលិខិតឆ្លងដែនបារាំង ដំបូងគេនឹងត្រូវស្នើសុំលិខិតបញ្ជាក់សញ្ជាតិបារាំងតាមរយៈការដាក់ពាក្យសុំសញ្ជាតិបារាំងតាមរយៈដូនតា។ អ្នកដាក់ពាក្យសុំនឹងត្រូវបានស្នើសុំឱ្យបង្ហាញឯកសារដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេជាមួយឪពុកម្តាយឬក្រុមគ្រួសារដែលជាជនជាតិបារាំងរបស់ពួកគេ និងស្ថានភាពសញ្ជាតិរបស់ឪពុកម្តាយរបស់ពួកគេ។
ប្រសិនបើមានការយល់ព្រម នឹងមានការចេញលិខិតបញ្ជាក់សញ្ជាតិបារាំង ហើយបន្តក្នុងការស្នើសុំសញ្ជាតិបារាំង និងទទួលបានលិខិតឆ្លងដែនបារាំង។
“វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា ការស្នើសុំសញ្ជាតិបារាំងតាមរយៈដូនតាអាចនឹងមានកម្រិតនៃភាពមិនច្បាស់លាស់ ពីព្រោះអាជ្ញាធរអន្តោប្រវេសន៍អាចនឹងបដិសេធពាក្យសុំរបស់អ្នក ប្រសិនបើពួកគេរកឃើញថាឪពុកម្តាយរបស់អ្នកបានបាត់បង់សញ្ជាតិមុនពេលអ្នកកើត។
លោក Harvey បានមានប្រសាសន៍ថា ជាឧទាហរណ៍ ការបាត់បង់សញ្ជាតិបារាំងអាចកើតមានឡើង ប្រសិនបើទាំងឪពុកម្តាយ ឬដូនតាឪពុកម្តាយទទួលបានសញ្ជាតិបារាំងបានបង្កើតទំនាក់ទំនងមិនសមស្រប ឬបន្តសិទ្ធិជាមួយប្រទេសបារាំងសម្រាប់រយៈពេលបន្តណាមួយ។ ដើម្បីកំណត់សិទ្ធិទទួលបានសញ្ជាតិបារាំងកាន់តែប្រសើរឡើង ខ្ញុំសូមណែនាំឱ្យអ្នកបំពេញការវាយតម្លៃសិទ្ធិទទួលបានដោយឥតគិតថ្លៃជាមួយមេធាវីរបស់យើងម្នាក់”។
ប្រសិនបើអ្នកមានដូនតាដែលជាជនជាតិបារាំង ហើយអ្នកចង់ស្វែងយល់បន្ថែមអំពីកម្មវិធីមួយនេះ
សូមទាក់ទងមកក្រុមការងារយើងខ្ញុំតាមរយៈ [email protected] ដើម្បីធ្វើការវាយតម្លៃសិទ្ធិទទួលបានដោយឥតគិតថ្លៃ និងស្វែងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដាក់ពាក្យសុំសញ្ជាតិបារាំង និងលិខិតឆ្លងដែនតាមរយៈតំណដូនតារបស់អ្នកឬទេ។