

សម្រាប់បុគ្គលមួយចំនួន សហរដ្ឋអាមេរិកផ្តល់នូវបរិយាកាសរស់នៅដ៏ល្អ ដើម្បីប្រកបរបរកសាងទ្រព្យធន និងឈោងចាប់ក្តីសុបិនរបស់ពួកគេ។ យូរទៅនៅពេលដែលអាជីវកម្ម និងភាពជោគជ័យរបស់បុគ្គលទាំងនោះរីកចម្រើន មនុស្សមួយចំនួនក៏ចាប់ផ្តើមពិចារណាអំពីការធ្វើចំណាកស្រុក។ ជារឿយៗលោកអ្នកទាំងនោះជាបុគ្គល ដែលមានទ្រព្យសម្បត្តិច្រើន និងជាវិនិយោគិនជាន់ខ្ពស់។ ក្នុងនោះដែរក៏នាំមកនូវឱកាសជាច្រើន ដើម្បីរកចំនូលបន្ថែមសម្រាប់ផ្នែកហិរញ្ញវត្ថុ និងពង្រីកការយល់ដឹងរបស់ពួកគេ។
ការសម្រេចចិត្តផ្លាស់ទីលំនៅតម្រូវឱ្យមានការពិចារណាយ៉ាងហ្មត់ចត់ ដូចជាតម្រូវការលំនៅដ្ឋាន និងផលប៉ះពាល់ពីការបង់ពន្ធ។ ដូច្នេះហើយ បទប្បញ្ញត្តិស្តីពីការធ្វើចំណាកស្រុក គឺជាបញ្ហាស្មុគស្មាញ ជាពិសេសសម្រាប់លោកអ្នកដែលទទួលបានអត្ថប្រយោជន៍បែបអន្តរជាតិ។ ខណៈពេលដែលសញ្ជាតិអាមេរិកផ្តល់នូវអត្ថប្រយោជន៍ ដែលត្រូវបានទទួលស្គាល់យ៉ាងពេញទំហឹង និងមានតែមួយគត់នោះ, ពេលខ្លះការស្វែងរកជម្រើសនៃការស្នាក់នៅប្រទេសផ្សេង ការចូលសញ្ជាតិដ៏ទៃទៀត ឬការធ្វើចំណាកស្រុកតែម្ដង ក៏ជាកត្តាយុទ្ធសាស្ត្រមួយដែលគួរឲ្យចាប់អារម្មណ៏ផងដែរ។
ក្នុងអត្ថបទនេះលោកអ្នកអាចស្វែងយល់ពីមូលហេតុ ដែលជនជាតិអាមេរិកកំពុងពិចារណាអំពីការលះបង់សញ្ជាតិអាមេរិករបស់ពួកគេ និងកិច្ចពិភាក្សាអំពីកម្មវិធីទិដ្ឋាការមាស (Golden Visa Program), ជម្រើសនៃការទទួលបានសញ្ជាតិតាមរយៈការវិនិយោគ (Citizenship by Investment), ជម្រើសនៃការទទួលបានសញ្ជាតិតាម វង្សត្រកូល (Citizenship by Ancestry) ដើម្បីវាយតម្លៃយុទ្ធសាស្ត្រក្នុងធ្វើចំណាកស្រុក។
ជនជាតិអាមេរិកកំពុងលះបង់សញ្ជាតិរបស់ពួកគេក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក។ ការបញ្ជាក់ច្បាស់ៗបានឆ្លុះបញ្ចាំងនៅក្នុងទិន្នន័យ។ យោងតាមក្រុមហ៊ុនពន្ធដារស្ថិតនៅទីក្រុងញូវយ៉ក គណនេយ្យករ Bambridge, បុគ្គលចំនួន 5,816 នាក់បានលះបង់សញ្ជាតិអាមេរិករបស់ពួកគេនៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំ 2020 ហើយមានការកើនឡើងទ្វេដងនៃកំណត់ត្រាពេញមួយឆ្នាំនៃការលះបង់ចំនួន 2,072 ក្នុងឆ្នាំ 2019 ។
និន្នាការនេះនៅតែបន្ត ជាមួយនឹងទិន្នន័យរបស់ IRS បានបង្ហាញពីបុគ្គលយ៉ាងហោចណាស់ចំនួន 3,260 នាក់ដែលលះបង់សញ្ជាតិនៅឆ្នាំ 2021 និងការកើនឡើងបន្ថែមទៀតដល់ 3,840 នៅឆ្នាំ 2022។
ការលះបង់សញ្ជាតិអាមេរិក គឺជាដំណើរការដ៏ល្អិតល្អន់ ដែលតម្រូវឱ្យមានការពិចារណាយ៉ាងប្រុងប្រយ័ត្ន និងការប្រកាន់ខ្ជាប់នូវនីតិវិធីច្បាប់ជាក់លាក់។
ដើម្បីលះបង់សញ្ជាតិអាមេរិករបស់លោកអ្នក ជាដំបូងលោកអ្នកត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវដោយមានអាយុយ៉ាងតិច 18 ឆ្នាំ ហើយបានជ្រើសរើសដោយស្ម័គ្រចិត្ដក្នុងការលះបង់សញ្ជាតិរបស់លោកអ្នក។
លោកអ្នកមិនអាចគ្មានសញ្ជាតិសោះនោះទេ នៅពេលដែលលោកអ្នកលះបង់ចោលសញ្ជាតិអាមេរិក គឺមានន័យថាលោកអ្នកត្រូវមានសញ្ជាតិទីពីរត្រៀម។ បន្ទាប់មក លោកអ្នកត្រូវបំពេញបែបបទ និងឯកសារចាំបាច់ ដែលតម្រូវដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយកំណត់ពេលណាត់ជួបជាមួយស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។ នៅពេលដែលក្រសួងការបរទេសសហរដ្ឋអាមេរិកពិនិត្យសំណុំឯកសាររួចរាល់ លោកអ្នកនឹងទទួលបានវិញ្ញាបនបត្រនៃការលះបង់សញ្ជាតិ (CLN) ដើម្បីបញ្ជាក់ជាមធ្យោបាយការអំពីការបញ្ចប់សញ្ជាតិអាមេរិករបស់លោកអ្នក។
ការលះបង់សញ្ជាតិអាមេរិក គឺមិនមែនជាការសម្រេចចិត្តងាយៗនោះទេ លោកអ្នកអាចពិចារណាអំពីផលវិបាកមុននឹងធ្វើការផ្លាស់ប្តូរបន្ទាប់៖
លោកអ្នកនឹងបាត់បង់សិទ្ធិបោះឆ្នោត នៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក បាត់បង់សិទ្ធិទទួលបានការការពារពីស្ថានកុងស៊ុលនៅបរទេស និងបាត់បង់សិទ្ធិទទួលបានអត្ថប្រយោជន៍ និងសេវាកម្មមួយចំនួនរបស់រដ្ឋាភិបាល។
បើគ្មានឯកសារធ្វើដំណើររបស់សហរដ្ឋអាមេរិកទេ លោកអ្នកអាចប្រឈមមុខនឹងការរឹតបន្តឹងក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ លោកអ្នកនឹងត្រូវដាក់ពាក្យសុំទិដ្ឋាការ ឬចូលរួមក្នុងកម្មវិធីលើកលែងទិដ្ឋាការ (ប្រសិនបើមានសិទ្ធិ) ដើម្បីចូលក្នុងប្រទេស។
ការលះបង់សញ្ជាតិអាមេរិកមិនបញ្ឈប់លោកអ្នកពីកាតព្វកិច្ចបង់ពន្ធកន្លងមកនោះទេ។ លោកអ្នកនៅតែអាចតម្រូវឱ្យដាក់លិខិតប្រកាសពន្ធនៅសហរដ្ឋអាមេរិក និងបង់ពន្ធសម្រាប់ឆ្នាំ ដែលលោកអ្នកលះបង់សញ្ជាតិរបស់លោកអ្នក។ លើសពីនេះទៀត លោកអ្នកអាចនឹងត្រូវទទួលរ៉ាប់រង “ពន្ធចាកចេញ” ប្រសិនបើទ្រព្យសម្បត្តិសុទ្ធរបស់លោកអ្នកលើសពីកម្រិតជាក់លាក់មួយ។ ខណៈពេលដែលហេតុផលពន្ធអាចហាក់ដូចជាកត្តាជំរុញមួយ វាសំខាន់ណាស់ក្នុងការកត់សម្គាល់ថា ការលះបង់សញ្ជាតិអាមេរិកសម្រាប់គោលបំណងគេចពីការបង់ពន្ធ អាចនាំឲ្យបុគ្គលម្នាក់ៗមិនអាចធ្វើដំណើរចូលក្នុងសហរដ្ឋអាមេរិកវិញទេ។
តាមរយៈហេតុផលខាងលើ លោកអ្នកដែលពិចារណាពីការលះបង់សញ្ជាតិគួរតែពិគ្រោះជាមួយទាំងមេធាវីដែលមានជំនាញផ្នែកពន្ធដារ និងផ្នែកអន្តោប្រវេសន៍ មុនពេលធ្វើការសម្រេចចិត្តអ្វីមួយ។
មុននឹងសម្រេចចិត្តលះបង់សញ្ជាតិអាមេរិក សូមពិចារណាស្វែងរកដំណោះស្រាយជំនួសដូចជា ការស្នើសុំទិដ្ឋាការមាស (Golden Visa) ដែលអាចនាំលោកអ្នកចូលសញ្ជាតិនៅសភាពអឺរ៉ុប។ ឧទាហរណ៍ កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ ឬកម្មវិធីសញ្ជាតិតាមវង្សត្រកូល ដែលអាចជួយលោកអ្នកដោះស្រាយបញ្ហាប្រឈម ដោយផ្អែកលើសញ្ជាតិរបស់លោកអ្នក។
ជម្រើសទាំងនេះអាចផ្តល់អត្ថប្រយោជន៍រួមមាន:
កម្មវិធីទិដ្ឋាការមាស (Golden Visa) ផ្តល់នូវសិទ្ធិរស់នៅ ហើយក្នុងករណីខ្លះ ជាមធ្យោបាយទៅកាន់ការទទួលបានសញ្ជាតិផងដែរ ដោយលោកអ្នកគ្រាន់តែធ្វើការវិនិយោគនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសនោះ។ កម្មវិធីទាំងនេះអាចផ្តល់នូវដំណោះស្រាយសម្រាប់លោកអ្នកដែលកំពុងស្វែងរក កន្លែងរស់នៅ និងធ្វើការនៅបរទេសដោយមិនចាំបាច់លះបង់សញ្ជាតិអាមេរិករបស់ពួកគេភ្លាមៗ។ ទទួលបានសិទ្ធិស្នាក់សិទិ្ធនៅតាមរយៈកម្មវិធីទិដ្ឋាការមាស (Golden Visa) ដ៏ពេញនិយម ប៉ុន្តែជម្រើសវិនិយោគខុសគ្នា៖
កម្មវិធីសញ្ជាតិតាមរយៈការវិនិយោគ អនុញ្ញាតឱ្យលោកអ្នកដាក់ពាក្យទទួលបានសញ្ជាតិបរទេស តាមរយៈការរួមចំណែកសំខាន់ផ្នែកហិរញ្ញវត្ថុ។ បណ្ដាប្រទេសនៅ Caribbean ផ្តល់ជូននូវកម្មវិធី CBI ដ៏គួរឱ្យទាក់ទាញជាច្រើនរួមមាន:
សម្រាប់លោកអ្នកដែលមានទំនាក់ទំនងគ្រួសារទៅកាន់ប្រទេសមួយចំនួន កម្មវិធី Citizenship by Ancestry (CBA) អាចផ្តល់មធ្យោបាយទៅកាន់ការទទួលបានសញ្ជាតិពីរដោយមិនមានការចំណាយផ្នែកហិរញ្ញវត្ថុធំដុំ។ ជម្រើសនេះអាចទាក់ទាញជាពិសេសសម្រាប់បុគ្គលដែលមានបំណងចង់រក្សាសញ្ជាតិអាមេរិករបស់ពួកគេ ខណៈពេលដែលភ្ជាប់ទំនាក់ទំនងជាមួយវង្សត្រកូលរបស់ពួកគេឡើងវិញ និងទទួលបានអត្ថប្រយោជន៍ នៃសញ្ជាតិបន្ថែម។ ខាងក្រោមនេះជាពត៌មានលម្អិតសម្រាប់កម្មវិធីសញ្ជាតិតាមរយៈវង្សត្រកូល (CBA)៖
សញ្ជាតិបារាំងអាចនឹងត្រូវបានបន្តឲ្យលោកអ្នកជំនាន់ក្រោយជាបន្តបន្ទាប់។ ប្រសិនបើលោកអ្នកមានជីដូន ឬជីតាជាជនជាតិបារាំងម្នាក់ លោកអ្នកអាចមានសិទ្ធិក្លាយជាពលរដ្ឋបារាំងដោយខ្លួនឯងតាមរយៈដំណើរការហៅថា “ការទទួលបានសញ្ជាតិបារាំងតាមរយៈវង្សត្រកូល”។
សញ្ជាតិអ៊ីតាលីអាចក្លាយជារបស់លោកអ្នកតាមរយៈ “jure sanguinis” (តំណពូជ) ។ នេះច្រើនតែជាមធ្យោបាយដែលមានតម្លៃសមរម្យបំផុតសម្រាប់មនុស្សជាច្រើន។ អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប្រសិនបើលោកអ្នកមានបុព្វបុរសជាជនជាតិអ៊ីតាលី ដែលកើតនៅក្នុងប្រទេសអ៊ីតាលី នៅក្រោយថ្ងៃទី17 ខែមីនា ឆ្នាំ1861 ជាមួយនឹងវង្សត្រកូលមានសញ្ជាតិស្អាតស្អំ (មានន័យថាគ្មានបុព្វបុរសណាធ្លាប់លះបង់ចោល ឬបាត់បង់សញ្ជាតិអ៊ីតាលីរបស់ពួកគេទេ)។ មិនដូចជាជម្រើសដ៏ទៃទៀត សញ្ជាតិអ៊ីតាលីតាមរយៈវង្សត្រកូល មិនទាមទារការស្នាក់នៅ ឬការវិនិយោគនោះទេ។
កម្មវិធី “Jus sanguinis” របស់អេស្ប៉ាញផ្តល់សញ្ជាតិដោយផ្អែកលើវង្សត្រកូល។ នេះមានន័យថា ទោះបីជាលោកអ្នកមិនបានកើតនៅក្នុងប្រទេសអេស្ប៉ាញក៏ដោយ លោកអ្នកនៅតែអាចមានលក្ខណៈគ្រប់គ្រាន់ ប្រសិនបើលោកអ្នកមានឪពុកម្តាយ ជីដូនជីតា ឬសូម្បីតែតា/យាយទួត(ក្រោមលក្ខខណ្ឌជាក់លាក់) ដែលជាជនជាតិអេស្ប៉ាញ ដោយមិនទាមទារ ការស្នាក់នៅ ឬចេះភាសាអេស្ប៉ាញនោះ។
ចាប់តាំងពីខែមេសា ឆ្នាំ 2022 លោកអ្នកដែលមានទីលំនៅក្នុងប្រទេសស្លូវ៉ាគី និងអ្នកដែលមានបុព្វបុរសជនជាតិឆេកូស្លូវ៉ាគី (ឪពុកម្តាយ ជីដូនជីតា ឬជីដូនជីតាទួត) អាចដាក់ពាក្យសុំសញ្ជាតិបាន។ លក្ខខណ្ឌនេះត្រូវបានអនុវត្តដោយមិនគិតពីស្រុកកំណើត ឬចំណេះដឹងផ្នែកភាសា/វប្បធម៌ស្លូវ៉ាគី។
ការសម្រេចចិត្តលះបង់សញ្ជាតិអាមេរិក គឺជារឿងសំខាន់ណាស់ ហើយតម្រូវឱ្យមានការពិចារណាយ៉ាងហ្មត់ចត់អំពីផលប៉ះពាល់ផ្នែកច្បាប់ ហិរញ្ញវត្ថុ និងកត្តាខ្លួនឯងផ្ទាល់។ បុគ្គលដែលកំពុងពិចារណាអំពីជម្រើសរបស់គេ គួរតែពិគ្រោះជាមួយលោកអ្នកជំនាញផ្នែកច្បាប់ និងហិរញ្ញវត្ថុ ដើម្បីវិភាគស្ថានភាពជាក់ស្ដែងរបស់ពួកគេ និងធានាឱ្យមានការអនុលោមតាមច្បាប់សហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ។
ការជ្រើសរើសលះបង់សញ្ជាតិអាមេរិក គឺជាការសម្រេចចិត្តដ៏សំខាន់ជាមួយនិងការទទួលរងឥទ្ធិពលមួយចំនួន។ កត្តាទាំងនេះចាំបាច់ការយល់ដឹងឱ្យបានហ្មត់ចត់អំពីលទ្ធផលមធ្យោបាយច្បាប់ ហិរញ្ញវត្ថុ និងបញ្ហាផ្ទាល់ខ្លួន។
ជម្រើសជំនួសដែលបានរៀបរាប់ខាងលើ នឹងផ្តល់នូវមធ្យោបាយដែលអាចឲ្យលោកអ្នកអាចធ្វើដំណើរជុំវិញសកលលោក និងប្រសិទ្ធភាពហិរញ្ញវត្ថុ ដោយមិនបាច់ផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ បុគ្គលដែលមានសំនួរលើជម្រើសរបស់ពួកគេគួរតែពិគ្រោះជាមួយលោកអ្នកជំនាញផ្នែកច្បាប់ និងហិរញ្ញវត្ថុ ដើម្បីវិភាគស្ថានភាពជាក់ស្ដែងរបស់ពួកគេ និងធានាឱ្យមានការអនុលោមតាមច្បាប់សហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ។
សូមចំណាំថាព័ត៌មាននេះគឺជាឯកសារយោងតែប៉ុណ្ណោះ ហើយក៏មិនមានគោលបំណងក្នុងកាណែនាំ ឬផ្តល់យោបល់ផ្នែកច្បាប់ដល់វិនិយោគិនឡើយ។ ព័ត៌មាននេះអាចមានផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ តាមតម្រូវការរបស់អ្នក និងពត៌មានលម្អិតផ្សេងៗសម្រាប់កម្មវិធីវិនិយោគខាងលើ សូមធ្វើការទាក់ទងមកការិយាល័យយើងខ្ញុំ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.