REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្គាល់ (Portugal Golden Visa) គឺជាកម្មវិធីស្នាក់តាមរយៈការវិនិយោគ ដែលបានបង្កើតឡើងសម្រាប់ពលរដ្ឋដែលមិនមានសញ្ជាតិនៃសហភាពអឺរ៉ុប (non-EU nationals) ដែលចង់ផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសព័រទុយហ្គាល់។ កម្មវិធីនេះមានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិ ពីព្រោះវាអាចផ្តល់សិទ្ធិក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសព័រទុយហ្គាល់ ខណៈពេលដែលផ្តល់សិទ្ធិធ្វើដំណើរដោយគ្មានទិដ្ឋាការឆ្លងកាត់តំបន់ Schengen ផងដែរ។
ជាមួយនឹងតម្រូវការស្នាក់នៅ ជាមធ្យមត្រឹមតែប្រាំពីរថ្ងៃក្នុងមួយឆ្នាំ ទិដ្ឋាការមាសព័រទុយហ្គាល់គឺជាមធ្យោបាយផ្ដល់សិទ្ធិស្នាក់នៅដែលមានភាពបត់បែន និងមានអាទិភាពក្នុងការធ្វើដំណើរជុំវិញអឺរ៉ុប។ ប្រទេសព័រទុយហ្គាល់ក៏ផ្តល់នូវគុណភាពខ្ពស់នៃជីវិត ដូចជាសុវត្ថិភាព វប្បធម៌ស្វាគមន៍ អាកាសធាតុសមរម្យ ឆ្នេរសមុទ្រ និងទីក្រុងដ៏ស្រស់ស្អាត។
កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្គាល់ ដែលត្រូវបានគេស្គាល់ជាកម្មវិធីផ្ដល់សិទ្ធិស្នាក់នៅតាមរយៈការវិនិយោគ (Residence Permit for Investment Activity) ហៅកាត់ថា ARI។ ARI ផ្តល់អត្ថប្រយោជន៍ជូនពលរដ្ឋ ដែលមិនមានសញ្ជាតិនៃសហភាពអឺរ៉ុប (non-EU nationals) នូវឱកាសទទួលបានសិទ្ធិស្នាក់នៅដូចជនជាតិព័រទុយហ្គាល់ តាមរយៈការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ កម្មវិធីនេះក៏ផ្តល់នូវមធ្យោបាយទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងអាចមានសិទ្ធិចូលសញ្ជាតិព័រទុយហ្គាល់ផងដែរ។
កម្មវិធីនេះបានដាក់ដំណើរការនៅខែតុលា ឆ្នាំ 2012 ដោយជាមធ្យោបាយមួយដើម្បីជួយលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោក ទិដ្ឋាការមាសបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសព័រទុយហ្គាល់ដោយការទាក់ទាញទុនពីបរទេសជាង 7.5 ពាន់លានអឺរ៉ូរហូតមកដល់បច្ចុប្បន្ន។
អត្ថប្រយោជន៍សំខាន់មួយនៃកម្មវិធីទិដ្ឋាការមាសព័រទុយហ្គាល់គឺភាពបត់បែនរបស់វា។ វិនិយោគិនអាចមានលក្ខណៈគ្រប់គ្រាន់តាមរយៈការវិនិយោគអប្បបរមា €500,000 នៅក្នុងមូលនិធិដែលត្រូវបានអនុម័ត ហើយគ្រាន់តែត្រូវការចំណាយពេលជាមធ្យមប្រាំពីរថ្ងៃក្នុងមួយឆ្នាំនៅក្នុងប្រទេសព័រទុយហ្គាល់។ បន្ទាប់ពីប្រាំឆ្នាំ អ្នកដាក់ពាក្យមានសិទ្ធិដាក់ពាក្យសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍ និងចូលសញ្ជាតិព័រទុយហ្គាល់។ អត្ថប្រយោជន៍ធំជាងនេះទៅទៀតនោះគឺ ប្រទេសព័រទុយហ្គាល់ទទួលស្គាល់សញ្ជាតិពីរ ដូច្នេះហើយ អ្នកដាក់ពាក្យសុំមិនចាំបាច់លះបង់សញ្ជាតិដើមរបស់ពួកគេទេ។
គិតត្រឹមថ្ងៃទី 6 ខែតុលា ឆ្នាំ 2023 រដ្ឋាភិបាលព័រទុយហ្គាល់បានណែនាំការផ្លាស់ប្តូរសំខាន់ៗចំពោះទិដ្ឋាការមាសព័រទុយហ្គាល់។ ច្បាប់ Mais Habitação ថ្មីបានដកជម្រើសវិនិយោគមួយចំនួនចេញពីតម្រូវការសិទ្ធិទទួលបាន រួមមានៈ
• ការផ្ទេរដើមទុន 1.5 លានអឺរ៉ូ ឬច្រើនជាងនេះ។
• ការទិញអចលនទ្រព្យដោយផ្ទាល់
• ការវិនិយោគលើមូលនិធិដោយផ្ទាល់ ឬដោយប្រយោលទៅក្នុងអចលនទ្រព្យ
នៅឆ្នាំ 2025 ទិដ្ឋាការមាសព័រទុយហ្គាល់ផ្តល់ជូនអ្នកវិនិយោគនូវជម្រើសសម្រាប់ការវិនិយោគ ទោះមានបញ្ហាពិភពលោកកើនឡើងជាលំដាប់។ នៅពេលដែលប្រទេសជាច្រើនកំពុងតែដោះស្រាយបញ្ហាអស្ថិរភាពនយោបាយ ការកើនឡើងអតិផរណា និងបញ្ហាសេដ្ឋកិច្ច ព័រទុយហ្គាល់ផ្តល់ជូនវិនិយោគិននូវស្ថិរភាព ក្នុងនាមជាសមាជិកភាពសហភាពអឺរ៉ុប និងសម្ព័នប្រជាធិបតេយ្យ និងសេដ្ឋកិច្ចដែលមានស្ថិរភាព។
អ្នកកាន់ទិដ្ឋាការមាសអាចចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបដែលមានស្ថិរភាព ដែលអនុញ្ញាតឱ្យរក្សាទ្រព្យសម្បត្តិ និងបង្កើនភាពបត់បែនផ្នែកហិរញ្ញវត្ថុ។
សម្រាប់ជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិ ដែលស្វែងរកការចល័តសកល ភាពបត់បែនធំទូលាយ និងសន្តិសុខរយៈពេលវែង ទិដ្ឋាការមាសព័រទុយហ្គាល់ផ្តល់នូវឱកាសដ៏ល្អមួយ។ ទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្គាល់ ផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
អ្នកកាន់ទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្គាល់មានសិទ្ធិរស់នៅក្នុងប្រទេសព័រទុយហ្គាល់ ខណៈពេលដែលរីករាយនឹងការធ្វើដំណើរដោយគ្មានទិដ្ឋាការឆ្លងកាត់ប្រទេសចំនួន 27 នៅក្នុងតំបន់ Schengen ។ ការចូលទៅកាន់តំបន់ Schengen ធ្វើឱ្យការធ្វើដំណើរ ការធ្វើអាជីវកម្ម និងការកម្សាន្តនៅទូទាំងទ្វីបអឺរ៉ុបកាន់តែងាយស្រួល។
ទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្គាល់អនុញ្ញាតឱ្យសមាជិកគ្រួសាររបស់អ្នកដាក់ពាក្យផ្លាស់ទីលំនៅទៅប្រទេសព័រទុយហ្គាល់ផងដែរ។ សមាជិកគ្រួសារក៏ទទួលបានសិទ្ធិក្នុងការរស់នៅ ធ្វើការ ការធ្វើដំណើរ និងការសិក្សានៅប្រទេសព័រទុយហ្គាល់ ជាមួយនឹងឱកាសដើម្បីទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសព័រទុយហ្គាល់ ឬសញ្ជាតិ។
សមាជិកគ្រួសារដែលមានសិទ្ធិរួមមាន:
• ប្តីប្រពន្ធ/ដៃគូ (ដៃគូរស់នៅជាមួយគ្នាទោះមិនបានរៀបការស្របច្បាប់ក៏ដោយ)
• កុមារអាយុក្រោម 18 ឆ្នាំ។
• កុមារពេញវ័យដែលមិនទាន់រៀបការ តែនៅសិក្សាពេញម៉ោង និងពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើឪពុកម្តាយរបស់ពួកគេ។
• ឪពុកម្តាយដែលមានអាយុលើសពី 65 ឆ្នាំ (នៃអ្នកដាក់ពាក្យសុំសំខាន់ និង/ឬប្តីប្រពន្ធ)
• ឪពុកម្តាយដែលមានអាយុក្រោម 65 ឆ្នាំ (ប្រសិនបើផ្នែកហិរញ្ញវត្ថុនៅបន្តពឹងផ្អែកលើអ្នកដាក់ពាក្យសុំចម្បង និង/ឬ ប្តី/ប្រពន្ធ)
អ្នកកាន់ទិដ្ឋាការមាសនិងសមាជិកគ្រួសាររបស់ពួកគេមានសិទ្ធិរស់នៅ និងធ្វើការនៅប្រទេសព័រទុយហ្គាល់ ក៏ដូចជាការចុះឈ្មោះចូលរៀនក្នុងសាលារដ្ឋ និងសាកលវិទ្យាល័យនានា។ ពួកគេក៏ទទួលបានសិទ្ធិប្រើប្រាស់ប្រព័ន្ធថែទាំសុខភាពសាធារណៈដែលមានគុណភាពខ្ពស់របស់ប្រទេសព័រទុយហ្គាល់ផងដែរ ដែលការព្យាបាល និងការថែទាំសុខភាពទាំងនោះគិតថ្លៃសេវាតិចតួច ឬមិនគិតថ្លៃតែម្ដង។
បន្ទាប់ពីកាន់ទិដ្ឋាការមាសព័រទុយហ្គាល់រយៈពេលប្រាំឆ្នាំ និងបំពេញតាមតម្រូវការស្នាក់នៅអប្បបរមា វិនិយោគិនមានសិទ្ធិដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ហើយបន្ទាប់មកទទួលបានសញ្ជាតិព័រទុយហ្គាល់។
សញ្ជាតិព័រទុយហ្គាល់ផ្តល់ឱ្យអ្នកកាន់សិទ្ធិស្នាក់នៅពេញលេញ និងសិទ្ធិស្របច្បាប់ដូចគ្នានឹងពលរដ្ឋព័រទុយហ្គាល់ក្នុងស្រុកផងដែរ។ យ៉ាងណាមិញ បន្ថែមពីនេះទៅទៀត វាក៏ផ្តល់នូវសេរីភាពក្នុងការរស់នៅ ធ្វើការ និងសិក្សានៅគ្រប់ទីកន្លែងនៅក្នុងសហភាពអឺរ៉ុប។
ឆ្នាំ 2024 គឺជាឆ្នាំកំណត់ត្រាមួយសម្រាប់ការធ្វើចំណាកស្រុករបស់មហាសេដ្ឋី ដោយមានបុគ្គលដែលមានទ្រព្យសម្បិត្ត ពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះការចាកចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសថ្មី។ ជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិ កំពុងស្វែងរកជម្រើសសញ្ជាតិបន្ថែមដើម្បីជាយុទ្ធសាស្រ្ដនៃការរក្សាទុកទ្រព្យសម្បត្តិ។
លទ្ធផលបោះឆ្នោតនាពេលថ្មីៗនេះ និងការផ្លាស់ប្តូរការអ្នកដឹកនាំនៅសហរដ្ឋអាមេរិក បានបណ្តាលឱ្យមានការកើនឡើងនូវអស្ថិរភាពនយោបាយ ភាពមិនច្បាស់លាស់នៃគោលនយោបាយ ឧ. បទបញ្ជាប្រតិបត្តិភ្លាមៗ និងវត្តមានពន្ធគយអន្តរជាតិក និងការបង្កើនភាពលំអៀងរបស់សាធារណជនទូទៅ។ ការផ្លាស់ប្តូរទាំងនេះចំពោះសង្គមជាតិបានធ្វើឱ្យបុគ្គលដែលមានទ្រព្យសម្បត្តិជាច្រើនកំពុងស្វែងរកជម្រើសដ៏ទៃដែលផ្ដល់ស្ថិរភាពនយោបាយល្អ។
ជាមួយនឹងការកើនឡើងជាបន្តបន្ទាប់នៃពន្ធសហព័ន្ធ និងពន្ធរដ្ឋាភិបាល ជាពិសេសនៅក្នុងរដ្ឋដែលមានពន្ធខ្ពស់ចាប់តាំងពីដើម ដូចជារដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក មានន័យថា ប្រជាជនអាមេរិកដែលមានទ្រព្យសម្បត្តិជាច្រើនកំពុងស្វែងរកមធ្យោបាយល្អៗក្នុងការរក្សាទុកទ្រព្យសម្បត្តិ។
សហគ្រិន និងអ្នកវិនិយោគជាច្រើនកំពុងស្វែងរកការផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ពួកគេនៅបរទេស ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសកាន់តែប្រសើរជាងមុន។ ព័រទុយហ្គាល់ផ្តល់ជូននូវគុណប្រយោជន៍ក្នុងនាមជាសមាជិកនៃសហភាពអឺរ៉ុប និងអត្ថប្រយោជន៍ដែលប្រហែលជាមិនមាននៅក្នុងសហរដ្ឋអាមេរិក ពីការចូលទៅកាន់ទីផ្សាររួមរបស់សហភាពអឺរ៉ុបដោយងាយស្រួល និងអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ដូចជាគម្រោងពន្ធសម្រាប់ Non-Habitual Resident (NHR) របស់ប្រទេសព័រទុយហ្គាល់ ដែលអាចផ្តល់អត្ថប្រយោជន៍ពន្ធយ៉ាងច្រើនរហូតដល់ដប់ឆ្នាំ។ តាមរយៈកម្មវិធី NHR ប្រាក់ចំណូលពីបរទេស ដូចជាប្រាក់សោធននិវត្តន៍ ភាគលាភ និងសួយសារអាករ អាចនឹងត្រូវបានលើកលែងពីការយកពន្ធ។
អត្ថប្រយោជន៍ទាំងនេះមានន័យថាការផ្លាស់ប្តូរទីតាំងអាជីវកម្មនៅបរទេសកំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់មហាសេដ្ឋីដែលកំពុងសម្លឹងមើលការចាកចេញពីសហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍ក្នុងប្រទេសអាមេរិកនាពេលបច្ចុប្បន្ន កំពុងធ្វើអោយមនុស្សមានការព្រួយបារម្ភអំពីឧក្រិដ្ឋកម្ម។ នេះគួបផ្សំជាមួយនឹងការធ្លាក់ចុះនៃស្តង់ដារអប់រំ និងបញ្ហាគុណភាពជីវិត ដូចជាអតិផរណាខ្ពស់ កំពុងលើកទឹកចិត្តឱ្យប្រជាជនអាមេរិកដែលមានទ្រព្យសម្បត្តិ ស្វែងរកមធ្យោបាយដើម្បីផ្តល់ជីវិតកាន់តែប្រសើរសម្រាប់គ្រួសាររបស់ពួកគេ។ ព័រទុយហ្គាល់ផ្តល់ជូននូវការអប់រំដ៏ល្អឥតខ្ចោះ ការថែទាំសុខភាពលំដាប់សកល និងសុវត្ថិភាពខ្ពស់ ឧក្រិដ្ឋកម្មទាប។
នៅថ្ងៃទី 6 ខែតុលា ឆ្នាំ 2023 រដ្ឋាភិបាលព័រទុយហ្គាល់បានណែនាំច្បាប់ Mais Habitação។ ច្បាប់ Mais Habitação បានធ្វើការផ្លាស់ប្តូរចំពោះទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្គាល់ ដោយដកចេញនូវជម្រើសវិនិយោគមួយចំនួនចេញពីតម្រូវការសិទ្ធិទទួលបាន។
អ្នកដាក់ពាក្យពីមុនអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្គាល់ដោយប្រើទម្រង់នៃការវិនិយោគខាងក្រោម ដែលឥឡូវនេះត្រូវបានដកចេញ៖
• ការផ្ទេរដើមទុន 1.5 លានអឺរ៉ូ ឬច្រើនជាងនេះ។
• ការទិញអចលនទ្រព្យដោយផ្ទាល់
• ការវិនិយោគលើមូលនិធិដែលទាក់ទងដោយផ្ទាល់ ឬដោយប្រយោលទៅនឹងអចលនទ្រព្យ
វិនិយោគិនអាចបណ្តាក់ទុនយ៉ាងតិច €500,000 ក្នុងការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬមូលនិធិបណ្តាក់ទុន។ មូលនិធិដែលបានជ្រើសរើសត្រូវតែផ្តោតលើមូលធននីយកម្មរបស់ក្រុមហ៊ុនព័រទុយហ្គាល់ មានអាយុកំណត់យ៉ាងតិចប្រាំឆ្នាំ និងបែងចែកយ៉ាងហោចណាស់ 60% នៃផលប័ត្ររបស់ខ្លួនដល់អាជីវកម្មដែលមានទីស្នាក់ការកណ្តាលនៅប្រទេសព័រទុយហ្គាល់។
វាជាកត្តាសំខាន់ក្នុងការកត់សម្គាល់ថាមូលនិធិដែលភ្ជាប់ទៅនឹងអចលនទ្រព្យមិនត្រូវបានរាប់បញ្ចូលពីសិទ្ធិទទួលបាន។
អ្នកដាក់ពាក្យក៏អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្គាល់ ដោយធ្វើការផ្ទេរដើមទុនយ៉ាងហោចណាស់ €250,000 ដើម្បីគាំទ្រដល់ផលិតកម្មសិល្បៈ ឬការអភិរក្ស និងការស្ដារឡើងវិញនូវបេតិកភណ្ឌវប្បធម៌ជាតិ។ ការរួមចំណែកនេះត្រូវតែដឹកនាំតាមរយៈស្ថាប័នសាធារណៈដែលបានអនុម័ត ឬមូលនិធិឯកជនដែលទទួលស្គាល់សម្រាប់ស្ថានភាពប្រើប្រាស់សាធារណៈរបស់ពួកគេ។
វិនិយោគិនក៏អាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទិដ្ឋាការមាសព័រទុយហ្គាល់តាមរយៈជម្រើសមួយក្នុងចំណោមជម្រើសខាងក្រោម៖
• ការបង្កើតការងារថ្មីយ៉ាងហោចណាស់ឱ្យបាន 10 នៅក្នុងអាជីវកម្មក្នុងប្រទេសព័រទុយហ្គាល់ (ឬការងារថ្មីឱ្យបាន 8 នៅក្នុងតំបន់ដែលមានដង់ស៊ីតេប្រជាជនទាប)។
• ការវិនិយោគទឹកប្រាក់ចំនួន €500,000 ដើម្បីបញ្ចូលក្រុមហ៊ុនពាណិជ្ជកម្មដែលត្រូវបានចុះបញ្ជី និងមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសព័រទុយហ្គាល់ បង្កើតការងារអចិន្ត្រៃយ៍យ៉ាង
តិចចំនួន 5 យ៉ាងហោចណាស់ឱ្យបានបីឆ្នាំ។ ម៉្យាងទៀត ការវិនិយោគអាចពាក់ព័ន្ធនឹងការបង្កើនដើមទុនរបស់ក្រុមហ៊ុនដែលមានស្រាប់ បង្កើតការងារអចិន្ត្រៃយ៍យ៉ាងតិចឱ្យបាន 5 ឬរក្សាបានយ៉ាងហោចណាស់ 10 ការងារសម្រាប់រយៈពេលបីឆ្នាំ។
សិទ្ធិទទួលបានទិដ្ឋាការមាសតាមរយៈការវិនិយោគអប្បបរមា €500,000 ក្នុងសកម្មភាពស្រាវជ្រាវដែលធ្វើឡើងដោយស្ថាប័នសាធារណៈ ឬឯកជននៅក្នុងប្រព័ន្ធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិរបស់ប្រទេសព័រទុយហ្គាល់។
ការវិនិយោគដែលបានកាត់បន្ថយរួចមកត្រឹមចំនួន €400,000 ប្រសិនបើមូលនិធិនេះត្រូវបានវិនិយោគនៅក្នុងគម្រោងដែលមានទីតាំងនៅតំបន់ដង់ស៊ីតេប្រជាជនទាបដែលបានកំណត់ គាំទ្រដល់ការអភិវឌ្ឍន៍ក្នុងតំបន់ និងការច្នៃប្រឌិត។
ដំណើរការពាក្យសុំទិដ្ឋាការមាសព័រទុយហ្គាល់ជាធម្មតាត្រូវចំណាយពេលចន្លោះពី 12 ទៅ 16 ខែ។ ជំហានដំបូងគឺត្រូវប្រមូលឯកសារចាំបាច់ រួមទាំងភស្តុតាងនៃអត្តសញ្ញាណ របាយការណ៍ផ្នែកហិរញ្ញវត្ថុ និងការបញ្ជាក់ពីការវិនិយោគរបស់អ្នក។ នៅពេលដែលវាត្រូវបានរៀបចំរួច អ្នកអាចដាក់ពាក្យស្នើសុំជាបឋមរបស់អ្នក ក្នុងអ៊ីនធឺណិតតាមរយៈអាជ្ញាធរអន្តោប្រវេសន៍ព័រទុយហ្គាល់ (AIMA)។
បន្ទាប់ពីការដាក់ស្នើរួច អ្នកនឹងត្រូវចូលរួមការណាត់ជួបធ្វើជីវមាត្រនៅស្ថានកុងស៊ុល ឬស្ថានទូតព័រទុយហ្គាល់ ហើយទិន្នន័យជីវមាត្ររបស់អ្នកនឹងត្រូវបានរក្សាទុក។ នៅពេលដែលពាក្យសុំរបស់អ្នកត្រូវបានអនុម័ត ជាទូទៅត្រូវចំណាយពេលពី 6 ទៅ 9 ខែបើរាប់ចាប់តាំងពីការណាត់ជួបធ្វើជីវមាត្រ ដើម្បីទទួលបានប័ណ្ណស្នាក់នៅ Golden Visa របស់អ្នក។ នៅពេលដែលអ្វីៗត្រូវបានបញ្ចប់ លិខិតអនុញ្ញាតស្នាក់នៅរយៈពេល 2 ឆ្នាំនឹងត្រូវបានចេញជូនអ្នក។ ប័ណ្ណស្នាក់នៅនេះនឹងត្រូវបន្តជាថ្មីរៀងរាល់ 2 ឆ្នាំម្តង។
បន្ទាប់ពីរយៈពេល 5 ឆ្នាំ អ្នកកាន់កាប់ប័ណ្ណនេះអាចស្នើបន្តសពុលភាពបណ្តោះអាសន្នម្តងទៀត ឬស្នើសុំសិទ្ធិស្នាក់នៅដ្ឋានអចិន្ត្រៃយ៍។ នៅពេលដែលសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ត្រូវបានផ្តល់ជូនអ្នក អ្នកអាចដាក់ពាក្យសុំសញ្ជាតិបានភ្លាមៗតែម្ដង។
លក្ខណៈពិសេសដ៏ទាក់ទាញបំផុតមួយនៃទិដ្ឋាការមាសព័រទុយហ្គាល់គឺភាពបត់បែនរបស់វា ជាពិសេសសម្រាប់អ្នកវិនិយោគដែលរស់នៅឆ្ងាយពីប្រទេសព័រទុយហ្គាល់ ឬអ្នកដែលមិនទាន់ចង់ផ្លាស់ប្តូរទីលំនៅ។
ដើម្បីរក្សាសិទ្ធិស្នាក់នៅ អ្នកដាក់ពាក្យសុំត្រូវចំណាយពេលយ៉ាងតិច 14 ថ្ងៃនៅក្នុងប្រទេសព័រទុយហ្គាល់ក្នុងរយៈពេលពីរឆ្នាំដំបូង បន្ទាប់មក 21 ថ្ងៃក្នុងរយៈពេល បី ឆ្នាំខាងមុខ។
ការបំពេញតាមតម្រូវការទាំងនេះគឺចាំបាច់សម្រាប់អ្នកដែលមានគោលបំណង ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិព័រទុយហ្គាល់បន្ទាប់ពី 5 ឆ្នាំ។
នៅឆ្នាំ 2025 ទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្គាល់ ផ្តល់ជូននូវជម្រើសស្នាក់នៅតាមរយៈការវិនិយោគដ៏ទាក់ទាញបំផុតមួយសម្រាប់បុគ្គលដែលមានទ្រព្យសម្បិត្ត ជាពិសេសពលរដ្ឋអាមេរិក។
ជាមួយនឹងតម្រូវការស្នាក់នៅទីនោះផ្ទាល់តិចតួច ការចូលទៅកាន់តំបន់ Schengen និងផ្លូវច្បាស់លាស់ទៅកាន់ភាពជាពលរដ្ឋក្នុងសហភាពអឺរ៉ុបបន្ទាប់ពីរយៈពេល 5 ឆ្នាំ ទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្គាល់ផ្ដល់នូវភាពបត់បែនដែលកម្មវិធីមួយចំនួនផ្សេងទៀតផ្តល់ជូនមិនបាន។ វិនិយោគិនទទួលបានសិទ្ធិក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសព័រទុយហ្គាល់ រួមទាំងការថែទាំសុខភាព ការអប់រំ និងការចូលទៅកាន់ទីផ្សារអន្តរជាតិ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.