
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
តើមានវិធីសាស្ដ្រអ្វីបន្ទាប់ទៀតសម្រាប់សិទ្ធិស្នាក់នៅនៅអឺរ៉ុប?
ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយ ប្រទេសអេស្ប៉ាញបានប្រកាសពីការបញ្ចប់កម្មវិធីទិដ្ឋិការមាស (Golden Visa) របស់ខ្លួន ដែលជាការបញ្ចប់កម្មវិធីស្នាក់នៅដ៏ពេញនិយមមួយក្នុងតំបន់អឺរ៉ុប។ ការផ្លាស់ប្តូរភ្លាមៗនេះដែលត្រូវបានប្រកាសនៅដើមឆ្នាំ 2024 ដែលធ្វើឱ្យពលរដ្ឋដែលមិនមែនជាសញ្ជាតិនៃសហភាពអឺរ៉ុបជាច្រើន ពិចារណាលើជម្រើសរបស់ពួកគេឡើងវិញ។
ការសម្រេចចិត្តនេះប៉ះពាល់ដល់អ្នកវិនិយោគដែលមានសក្តានុពលរាប់ពាន់នាក់ ដែលកំពុងពិចារណាកម្មវិធីរបស់ប្រទេសអេស្ប៉ាញដោយគិតថាវាជាមធ្យោបាយទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅក្នុងសហភាពអឺរ៉ុប។ ប៉ុន្តែសម្រាប់អ្នកវិនិយោគដែលចង់ចាប់ផ្ដើមជីវិតរបស់ពួកគេនៅក្នុងសហភាពអឺរ៉ុប ការបញ្ចប់នេះតំណាងឱ្យការផ្លាស់ប្តូរអំពីរបៀប នៃការធ្វើចំណាកស្រុកតាមរយៈការវិនិយោគចូលសហភាពអឺរ៉ុប។
ទោះបីជាមានការប្រែប្រួលនេះក៏ដោយ កម្មវិធីសិទ្ធិស្នាក់នៅក្នុងសហភាពអឺរ៉ុបនៅតែមានតម្រូវការចាំបាច់ព្រោះវាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
• ការធ្វើដំណើរចូលទៅកាន់តំបន់ Schengen
• វិស័យសុខាភិបាលជឿនលឿន
• ស្តង់ដារជីវិតរស់នៅមានគុណភាព
• របបពន្ធអំណោយផល
• ប្រព័ន្ធអប់រំលំដាប់ពិភពលោក
• ហេដ្ឋារចនាសម្ព័ន្ធផ្នែធនាគារទំនើបៗ
ការយល់ដឹងអំពីច្បាប់អន្តោប្រវេសន៍របស់សហភាពអឺរ៉ុប អាចជួយឱ្យវិនិយោគិនចាប់ផ្ដើមដំណើរការកម្មវិធីដោយមានជំនឿទុកចិត្ត។
បន្ទាប់ពីអានអត្ថបទនេះរួច អ្នកនឹងយល់ថាកម្មវិធីទិដ្ឋិការមាស (Golden Visa) របស់ប្រទេសដ៏ទៃនៅតែអាចផ្តល់នូវមធ្យោបាយទៅកាន់ការទទួលបានសិទ្ធិស្នាក់អចិន្ត្រៃយ៍ក្នុងសហភាពអឺរ៉ុប និងសញ្ជាតិផងដែរ។ ជាដំបូង ចូរស្វែងយល់អំពីអ្វីទិដ្ឋភាពមួយចំនួនដែលបានកើតឡើងនៅក្នុងប្រទេសអេស្ប៉ាញ។ បន្ទាប់មក យើងនឹងពន្យល់ពីមធ្យោបាយផ្សេងៗទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅ និងសញ្ជាតិនៅអឺរ៉ុប តាមរយៈប្រទេសអេស្ប៉ាញ និងប្រទេសផ្សេងទៀត៖
កម្មវិធីនេះបានបើកដំណើរការក្នុងឆ្នាំ 2013 កម្មវិធីទិដ្ឋាការមាស (Golden Visa) របស់ប្រទេសអេស្ប៉ាញ គឺជាមូលដ្ឋានគ្រឹះនៃការធ្វើចំណាកស្រុកតាមរយៈការវិនិយោគនៅអឺរ៉ុបអស់រយៈពេលជាងមួយទសវត្សរ៍។ កម្មវិធីនេះផ្តល់ជូនពលរដ្ឋដែលមិនមែនជាសញ្ជាតិនៃសហភាពអឺរ៉ុប និងក្រុមគ្រួសាររបស់ពួកគេនូវមធ្យោបាយទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅតាមរយៈជម្រើសវិនិយោគផ្សេងៗ (ការវិនិយោគលើអចលនទ្រព្យគឺជាជម្រើសពេញនិយមបំផុត)។
ការវិនិយោគចំនួន € 500,000 ទៅលើអចលនទ្រព្យក្នុងប្រទេសអេស្ប៉ាញជាជម្រើសដ៏មានភាពទាក់ទាញជាពិសេសសម្រាប់អ្នកវិនិយោគដែលចង់រស់នៅស្របច្បាប់ក្នុងរដ្ឋដែលជាសមាជិកនៃសហភាពអឺរ៉ុប។
កត្តាចម្បងក្នុងចំណោមបញ្ហាផ្សេងៗដែលនាំឱ្យកម្មវិធីត្រូវតែបញ្ចប់ គឺផលប៉ះពាល់របស់កម្មវិធីទៅក្នុងទីផ្សារអចលនទ្រព្យលំនៅដ្ឋានក្នុងស្រុក។ ថ្វីត្បិតតែប្រមាណ 2% នៃអចលនទ្រព្យថ្មីៗត្រូវបានវិនិយោគិនទិញតាមរយៈកម្មវិធីទិដ្ឋាការមាស Golden Visa ក៏ដោយ ក៏រដ្ឋាភិបាលបានអះអាងថា ការវិនិយោគពីបរទេសបានរួមចំណែកដល់ការកើនឡើងតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងធំៗ។ អតិផរណាតម្លៃនៅក្នុងទីផ្សារលំនៅដ្ឋានបានធ្វើឱ្យពលរដ្ឋអេស្ប៉ាញ និងពលរដ្ឋរស់នៅក្នុងសហភាពអឺរ៉ុបមានការលំបាកកាន់តែខ្លាំងឡើងក្នុងលទ្ធភាពទិញលំនៅដ្ឋានសមរម្យមួយ។
លើសពីនេះ គឺការព្រួយបារម្ភអំពីប្រសិទ្ធភាព នៃកម្មវិធីក្នុងការបង្កើតអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជនអេស្ប៉ាញ – លើសពីវិស័យអចលនទ្រព្យ – កត្តាទំាងនេះក៏បានដឹកនាំឱ្យគណបក្សនយោបាយធំៗ និងនាយករដ្ឋមន្ត្រីអេស្បាញធ្វើការសម្រេចចិត្តបែបនេះ។
សម្រាប់អ្នកដែលបានដាក់ពាក្យរួចហើយ ឬនឹងដាក់ពាក្យស្នើសុំទិដ្ឋាការមាសរបស់ពួកគេ មុនពេលកម្មវិធីបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី3 ខែមេសា ឆ្នាំ2025 សំណុំឯកសារកម្មវិធីរបស់អ្នកទាំងនោះ នឹងត្រូវបន្តដំណើរការក្រោមក្របខ័ណ្ឌច្បាប់ដែលមានស្រាប់។ ប្រសិនបើអ្នកមិនទាន់បានដំណោះស្រាយលើបញ្ហានេះទេ អ្នកពិតជាត្រូវការ ការពិគ្រោះយោបល់ប្រកបដោយវិជ្ជាជីវៈជុំវិញករណីនេះ ដើម្បីធានាបាននូវការអនុលោមភាព ជាពិសេសកម្មវិធីពាក្យស្នើដែលពាក់ព័ន្ធនឹងការវិនិយោគលើអចលនទ្រព្យក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ។
សម្រាប់អ្នកដែលបានទិញអចលនទ្រព្យរួចហើយ ប៉ុន្តែមិនទាន់បានបំពេញពាក្យសុំលិខិតអនុញ្ញាតសិទ្ធិស្នាក់នៅរបស់ពួកគេ គួរតែទំនាក់ទំនងទៅកាន់អ្នកតំណាងស្របច្បាប់ឱ្យបានឆាប់រហ័ស ពាក់ព័ន្ធនឹងសិទ្ធិស្នាក់នៅនៅតំបន់អឺរ៉ុប។
អ្នកកាន់លិខិតអនុញ្ញាតសិទ្ធិស្នាក់នៅដែលមានស្រាប់អាចមិនសូវជាព្រួយបារម្មអ្វីនោះទេ ដោយដឹងថាលិខិតអនុញ្ញាតសិទ្ធិស្នាក់នៅបច្ចុប្បន្ននេះរបស់ពួកគេនឹងនៅតែមានសុពលភាព។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការសុំបន្តសុពលភាពទៅមុខអាចប្រឈមមុខនឹងការត្រួតពិនិត្យបន្ថែម ឬការផ្លាស់ប្តូរសក្តានុពលរបស់វា។ អ្នកដែលមានសិទ្ធិស្នាក់នៅជាមួយលំនៅដ្ឋានដែលជាប់ពន្ធរួចហើយ ឬទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសអេស្ប៉ាញ ពួកគេមានសុវត្ថិភាពជាងអ្នកដាក់ពាក្យថ្មីៗ។
ប្រសិនបើអ្នកមិនទាន់បានវិនិយោគលើទិដ្ឋាការមាសរបស់អេស្ប៉ាញនោះទេ ប៉ុន្តែចង់ស្វែងរកមធ្យោបាយជំនួសដើម្បីទទួលបានសិទ្ធិស្នាក់នៅក្នុងប្រទេសនៃសហភាពអឺរ៉ុប យើងនឹងបង្ហាញប្រភេទទិដ្ឋាការផ្សេងទៀតមួយចំនួននៅក្នុងប្រទេសអេស្ប៉ាញ និងកម្មវិធីទិដ្ឋាការមាស (Golden Visa) របស់ប្រទេសអឺរ៉ុបផ្សេងទៀត។
រដ្ឋាភិបាលអេស្ប៉ាញបានបង្ហាញពីរយៈពេលផ្លាស់ប្តូរសម្រាប់ការបញ្ចប់កម្មវិធី។ ត្រឹមថ្ងៃទី 3 ខែមេសា ឆ្នាំ 2025 ទីភ្នាក់ងារអន្តោប្រវេសន៍ដែលទទួលបន្ទុកកម្មវិធី Golden Visa របស់អេស្ប៉ាញ នឹងមិនទទួលយកពាក្យសុំថ្មីទៀតទេ ប៉ុន្តែនឹងបន្តដំណើរការការដាក់ស្នើ។
ដូចដែលយើងបានសង្កេតឃើញជាមួយនឹងការបិទកម្មវិធីស្រដៀងគ្នា (ឧ. សញ្ជាតិ Cyprus ដោយការវិនិយោគ សិទ្ធិស្នាក់នៅក្នុងប្រទេសព័រទុយហ្គាល់ដោយការវិនិយោគលើអចលនទ្រព្យ។
ខណៈពេលដែលអេស្ប៉ាញបានបិតបញ្ចប់កម្មវិធីទិដ្ឋាការមាស (Golden Visa) របស់ខ្លួន ប្រទេសនេះក៏នៅតែផ្តល់នូវមធ្យោបាយផ្សេងៗជាច្រើនសម្រាប់ពលរដ្ឋដែលមិនមែនជាសញ្ជាតិនៃសហភាពអឺរ៉ុប ក្នុងទទួលបានសិទ្ធិស្នាក់នៅរបស់អេស្ប៉ាញផងដែរ។ ស្វែងយល់អំពីអត្ថប្រយោជន៍ និងតម្រូវការជាក់លាក់នៃមធ្យោបាយនីមួយៗ។
កម្មវិធីទិដ្ឋាការមិនស្វែងរកប្រាក់ចំណេញ (Non-Lucrative Visa Program) នៅឈរជាជម្រើសសម្រាប់អ្នកដែលមានប្រាក់ចំណូលគ្រប់គ្រាន់ ដែលប្រភពនៃចំណូលនោះបានមកក្រៅប្រទេសអេស្ប៉ាញ។ អ្នកដាក់ពាក្យត្រូវតែបង្ហាញប្រាក់ចំណូលប្រចាំខែប្រហែល €2,400 សម្រាប់បុគ្គលម្នាក់ (€3,000 សម្រាប់គូស្វាមីភរិយា ជាមួយនឹងតម្រូវការផ្សេងទៀតសម្រាប់សមាជិកគ្រួសារបន្ថែម) ឬយ៉ាងហោចណាស់ €30,000 នៅក្នុងគណនីសន្សំ។
ដើម្បីទទួលបានប័ណ្ណស្នាក់នៅបណ្តោះអាសន្ននេះ គេនឹងទាមទារការបង់ធានារ៉ាប់រងសុខភាពដែលមានតម្លៃខ្ពស់ និងហាមមិនឱ្យធ្វើការនៅក្នុងប្រទេសអេស្ប៉ាញ។ ទោះជាយ៉ាងណាក៏ដោយកម្មវិធីនេះផ្តល់ជូននូវជម្រើសដ៏ល្អសម្រាប់អ្នកចូលនិវត្តន៍ដែលមានប្រាក់ចំណូលពីបរទេស និងមានប្រាក់ចូលនិវត្តន៍ច្បាស់លាស់។
កម្មវិធីទិដ្ឋាការសម្រាប់សហគ្រិន (Entrepreneur Visa) ទាមទារផែនការអាជីវកម្មលម្អិត ដែលបង្កើតឱកាសការងារ ឬរួមចំណែកដល់ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។ ខណៈពេលដែលកម្មវិធីនេះមិនមានតម្រូវចំនួនទឹកប្រាក់វិនិយោគអប្បបរមាណាមួយ អ្នកដាក់ពាក្យត្រូវតែបង្ហាញពីលទ្ធភាពបណ្ដាក់ទុន(ប្រមាណ €50,000 – €200,000) ហើយត្រូវតែទទួលបានការយល់ព្រមពីរដ្ឋាភិបាលសម្រាប់អាជីវកម្មដែលបានស្នើឡើងរបស់ពួកគេនៅក្នុងប្រទេសអេស្ប៉ាញ។ មធ្យោបាយនេះអាចផ្ដល់ជូនសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពីរស់នៅដោយស្របច្បាប់នៅក្នុងប្រទេសអេស្ប៉ាញបានរយៈពេល 5 ឆ្នាំ។
សម្រាប់អ្នកដែលស្វែងរកការងារនៅក្នុងប្រទេសអេស្ប៉ាញ ប្រទេសនេះផ្តល់ជម្រើសផ្សេងៗ អាស្រ័យលើកម្រិតគុណវុឌ្ឍិជាក់ស្ដែង។ EU Blue Card ដែលរចនាឡើងសម្រាប់អ្នកជំនាញដែលមានសមត្ថភាពខ្ពស់ ទាមទារកិច្ចសន្យាការងារដែលមានប្រាក់ខែប្រចាំឆ្នាំអប្បបរមាចំនួន €34,000។ លើសពីនេះ លិខិតអនុញ្ញាតការងារស្ដង់ដារតម្រូវឱ្យមានការឧបត្ថម្ភពីនិយោជក និងឆ្លងកាត់ការធ្វើតេស្តទីផ្សារការងារ ប៉ុន្តែមានករណីខ្លះគេអាចមិនទាមទារតម្រូវការនេះ។
សម្រាប់អ្នកដែលមានប័ណ្ណស្នាក់នៅក្នុងប្រទេសអេស្ប៉ាញរួចហើយ គេអាចធានាប្តី ឬប្រពន្ធ កូនអាយុក្រោម 18 ឆ្នាំ និងឪពុកម្តាយក្នុងបន្ទុក ប្រសិនបើពួកគេអាចបង្ហាញពីប្រាក់ចំណូលគ្រប់គ្រាន់ និងកន្លែងស្នាក់នៅសមរម្យសម្រាប់គ្រួសាររបស់ពួកគេ។ ដំណើរការដាក់ពាក្យនេះ ជាធម្មតាត្រូវចំណាយពេលពី 3 ទៅ 6 ខែ ហើយសមាជិកគ្រួសាររបស់គេនឹងទទួលបានសិទ្ធិស្នាក់នៅបណ្តោះអាសន្នស្របទៅតាមស្ថានភាពរបស់អ្នកកាន់ប័ណ្ណស្នាក់នៅចម្បង។
សិទ្ធិស្នាក់នៅរយៈពេលវែងអាចផ្ដល់ជូនបន្ទាប់ពីអ្នកដាក់ពាក្យបន្តស្នាក់នៅដោយស្របច្បាប់ក្នុងប្រទេសអេស្ប៉ាញបានរយៈពេល 5 ឆ្នាំ។ ប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នេះផ្តល់នូវសិទ្ធិយ៉ាងទូលំទូលាយ ប៉ុន្តែទាមទារឱ្យមានការបង្ហាញចំណេះដឹងជាមូលដ្ឋាន ដូចជាភាសាអេស្ប៉ាញ និងវប្បធម៌ រួមជាមួយនឹងភស្តុតាងនៃប្រាក់ចំណូលគ្រប់គ្រាន់ និងការសម្របខ្លួនទៅក្នុងសង្គមអេស្ប៉ាញ។
ប្រទេសអេស្ប៉ាញមានកាតព្វកិច្ចយកពន្ធលើ អ្នកដែលស្នាក់នៅផ្ទាល់ក្នុងប្រទេស(183 ថ្ងៃក្នុង 1 ឆ្នាំ) ជាជាងកម្មវិធីអន្តោប្រវេសន៍បានចែង។ ដូច្នេះអ្នកវិនិយោគគួរតែរៀបចំផែនការយុទ្ធសាស្រ្តផ្នែកពន្ធរបស់ពួកគេដោយប្រុងប្រយ័ត្ន ព្រោះអ្នកជាប់ពន្ធរបស់ប្រទេសអេស្ប៉ាញត្រូវតែប្រកាស និងបង់ពន្ធលើប្រាក់ចំណូលមកពីពិភពទូទាំងលោក ប៉ុន្តែកិច្ចព្រមព្រៀងពន្ធទ្វេរដងអាចផ្តល់ការបន្ធូរបន្ធយអាស្រ័យលើកាតព្វកិច្ចពន្ធផ្សេងទៀតរបស់អ្នក (ឧ. ការបង់ពន្ធផ្អែកលើសញ្ជាតិនៅសហរដ្ឋអាមេរិក)។
ខណៈពេលដែលឱកាសក្នុងការវិនិយោគនៅក្នុងប្រទេសអេស្ប៉ាញតាមរយៈទិដ្ឋាការមាសនឹងត្រូវផ្អាកដំណើរការក្នុងពេលឆាប់ៗនេះ ប្រទេសជាច្រើននៅអឺរ៉ុបនៅតែបន្តផ្តល់ឱកាសប្រកបដោយប្រសិទ្ធភាពក្នុងការទទួលបានសិទិ្ធស្នាក់នៅអចិន្ត្រៃយ៍នៅអឺរ៉ុប និងសញ្ជាតិនៅក្នុងសហភាពអឺរ៉ុបផងដែរ។
បន្ទាប់ពីការកែប្រែមួយចំនួននៅចុងឆ្នាំ 2023 កម្មវិធីទិដ្ឋាការមាស (Golden Visa) របស់ប្រទេសព័រទុយហ្គាល់នៅតែជាជម្រើសដ៏ពេញនិយមបំផុតមួយរបស់អឺរ៉ុបទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅនៃសហភាពអឺរ៉ុប។ សរុបមក ប្រទេសព័រទុយហ្គាល់ទំនងជាកើនឡើងនូវការចាប់អារម្មណ៍បន្ថែមទៀត បន្ទាប់ពីការបញ្ចប់ទិដ្ឋាការមាសរបស់ប្រទេសអេស្ប៉ាញ។
កម្មវិធីនេះផ្តល់ជូនវិនិយោគិនបរទេសនូវអត្ថប្រយោជន៍ដែលជាយុទ្ធសាស្រ្តមួយចំនួនក្នុងការទទួលបានប័ណ្ណស្នាក់នៅរបស់សហភាពអឺរ៉ុប។ កាលពីមុន វិនិយោគិនពីបរទេសតែងតែជ្រើសយកការវិនិយោគក្នុងអចលនទ្រព្យ។ ឥឡូវនេះ ការវិនិយោគរបស់ទិដ្ឋាការមាស(Golden Visa) គឺផ្តោតជាសំខាន់លើតំបន់ផ្នែកខាងក្នុងរបស់ប្រទេសព័រទុយហ្គាល់ និងដើមទុនសម្រាប់បណ្តាក់ទុន និងមូលនិធិភាគហ៊ុនឯកជន។
កំណែទម្រង់បច្ចុប្បន្ននៃកម្មវិធីរបស់ប្រទេសព័រទុយហ្គាល់ផ្តល់នូវជម្រើសវិនិយោគជាច្រើន សម្រាប់ការទទួលបានប័ណ្ណស្នាក់នៅបណ្តោះអាសន្ននៅអឺរ៉ុប។ មធ្យោបាយដែលពេញនិយមបំផុតរួមមាន ការវិនិយោគទឹកប្រាក់ចំនួន €250,000 នៅក្នុងផលិតកម្មសិល្បៈ ឬបេតិកភណ្ឌវប្បធម៌ ក៏ដូចជាការវិនិយោគចំនួន €500,000 នៅក្នុងមូលនិធិដែលមានសិទ្ធិស្របច្បាប់ ឬការបង្កើតការងារអចិន្ត្រៃយ៍ចំនួន 10 តាមរយៈការវិនិយោគចំនួន €500,000 ក្នុងក្រុមហ៊ុនជាតិនៅប្រទេសព័រទុយហ្គាល់។
បន្ទាប់ពីមានទិដ្ឋាការមាសបានរយៈពេល 5 ឆ្នាំ អ្នកវិនិយោគអាចដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិបាន។ តម្រូវការស្នាក់នៅគឺមានភាពបត់បែនគួរឱ្យកត់សម្គាល់ ដោយតម្រូវឱ្យស្នាក់នៅជាមធ្យម 7 ថ្ងៃក្នុងមួយឆ្នាំនៅក្នុងប្រទេសព័រទុយហ្គាល់ នាឆ្នាំដំបូង និង 14 ថ្ងៃក្នុងមួយឆ្នាំសម្រាប់រយៈពេលពីរឆ្នាំបន្តបន្ទាប់ទៀត។
របបពន្ធ Portugal’s Non-Habitual Resident (NHR) ធ្លាប់ផ្តល់អត្ថប្រយោជន៍ដ៏ល្អៗសម្រាប់អ្នកកាន់ទិដ្ឋាការមាស ដែលជាប់ពន្ធលំនៅដ្ឋាន។ កម្មវិធីនេះផ្អាកឈប់យកពន្ធរយៈពេល 10 ឆ្នាំលើប្រាក់ចំណូលដែលមានប្រភពមកពីបរទេស និងអត្រាពន្ធ 20% លើប្រាក់ចំណូលប្រភពមកពីព័រទុយហ្គាល់ យោងតាមអាជីវកម្មផ្សេងៗដែលមានតម្លៃខ្ពស់។
យ៉ាងណាមិញ កម្មវិធីនេះត្រូវបានលុបចោលនៅឆ្នាំ 2023។ ក្រុមសភាបានពិភាក្សាអំពីកំណែវិសោធនកម្មរបស់ NHR ប៉ុន្តែមិនមានរបបថ្មីត្រូវបានប្រកាសចេញជូនអនុវត្តនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការយកពន្ធអាស្រ័យតាមលំនៅដ្ឋាន នឹងតម្រូវចំពោះអ្នកដែលចំនាយពេលលើសពី 183 ថ្ងៃនៅក្នុងប្រទេសព័រទុយហ្គាល់ជារៀងរាល់ឆ្នាំ។ ដូច្នេះ ដោយសារតែតម្រូវការស្នាក់នៅទីនោះផ្ទាល់ នៅមានកម្រិតទាបសម្រាប់ទិដ្ឋាការមាស (Golden Visa) អ្នកវិនិយោគភាគច្រើននឹងមិនក្លាយជាអ្នកជាប់ពន្ធរបស់ប្រទេសព័រទុយហ្គាល់នោះទេ។
កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសក្រិក Greece Golden Visa គឺជាកម្មវិធីផ្ដល់សិទ្ធិស្នាក់នៅដែលមានភាពប្រកួតប្រជែងមួយរបស់សហភាពអឺរ៉ុប ជាមួយនឹងកម្រិតនៃការវិនិយោគដែលមានតម្លៃសមរម្យបំផុតនៅក្នុងតំបន់។ កម្មវិធីនេះមានតម្រូវការកើនឡើង និងផ្ដល់ការចាប់អារម្មណ៍ចំពោះពលរដ្ឋដែលមិនមែនជាសញ្ជាតិនៃសហភាពអឺរ៉ុប។
លក្ខខណ្ឌនៃការវិនិយោគបច្ចុប្បន្នផ្តល់នូវជម្រើសជាច្រើន ដោយការវិនិយោគលអចលនទ្រព្យនៅតែជាមធ្យោបាយដ៏ពេញនិយមបំផុត។ កម្មវិធីនេះតម្រូវឱ្យមានការវិនិយោគអប្បបរមាចំនួន €250,000 ដើម្បីទិញអចលនទ្រព្យក្នុងប្រទេសក្រិក ដែលចំណាយទាបជាងជម្រើសប្រទេសភាគច្រើននៃសហភាពអឺរ៉ុប។ ម្យ៉ាងវិញទៀត អចលនទ្រព្យនោះត្រូវតែជួសជុលឡើងវិញ ឬប្តូរពីពាណិជ្ជកម្មទៅជាលំនៅដ្ឋាន។ ប្រសិនបើអ្នកវិនិយោគចង់ទិញអចលនទ្រព្យផ្ទាល់តែម្ដង ពួកគេអាចទិញអចលនទ្រព្យនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅតិចក្នុងតម្លៃ €400,000 ឬនៅក្នុងតំបន់ដែលមានប្រជាជនច្រើនក្នុងតម្លៃ €800,000 (បទប្បញ្ញត្តិដែលកំពុងត្រូវបានអនុម័តនៅទូទាំងទីផ្សារលំនៅដ្ឋាននៅអឺរ៉ុប និងកម្មវិធី (Golden Visa) ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណានៃតម្លៃ)។ ជម្រើសផ្សេងទៀតគឺ អ្នកវិនិយោគអាចជ្រើសរើសការវិនិយោគចំនួន €400,000 ទៅក្នុងមូលបត្របំណុលរដ្ឋាភិបាលក្រិក ឬមូលនិធិវិនិយោគដែលបានកំណត់។
លើសពីនេះទៀត វិនិយោគិនក្នុងប្រទេសក្រិកតាមរយៈទិដ្ឋាការមាស (Golden Visa) ត្រូវបានហាមឃាត់មិនឱ្យរកចំណូលពីការជួលរយៈពេលខ្លីពីអចលនទ្រព្យទាំងនេះនោះឡើយ ដើម្បីការពារវិបត្តិកង្វះខាតលំនៅដ្ឋានកុំឱ្យបង្កផលប៉ះពាល់ជាងមុន។
ពេលវេលាដំណើរការសម្រាប់ទិដ្ឋាការមាសរបស់ប្រទេសក្រិកគឺត្រូវចំណាយពេលពី 12-18 ខែ ចាប់តាំងពីការដាក់ពាក្យស្នើសុំរហូតដល់ការចេញប័ណ្ណអនុញ្ញាត។ ប៉ុន្តែដោយសារការធ្វើវិមជ្ឈការនៃដំណើរការអន្តោប្រវេសន៍ ពាក្យសុំកម្មវិធីទិដ្ឋាការមាសនឹងត្រូវបានពិនិត្យវិនិច្ឆ័យលឿនជាងមុននាពេលអនាគត។ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដំបូងមានសុពលភាពរយៈពេល 5 ឆ្នាំ ប្រសិនបើការវិនិយោគនោះត្រូវបានរក្សាទុក។
ប្រសិនបើវិនិយោគិន និងគ្រួសាររបស់ពួកគេរស់នៅយ៉ាងតិច 6 ខែក្នុងមួយឆ្នាំនៅក្នុងប្រទេសក្រិចរយៈពេល 7 ឆ្នាំជាប់ៗគ្នា នោះពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការស្នើសុំចូលសញ្ជាតិក្រិក។ យ៉ាងណាមិញ ដោយសារតែតម្រូវការស្នាក់នៅរយៈពេលយូរដើម្បីបានចូលសញ្ជាតិ វិនិយោគិននឹងក្លាយជាអ្នកជាប់ពន្ធក្នុងប្រទេសក្រិកផងដែរ។ សម្រាប់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសក្រិក ខណៈពេលរក្សាសុពលភាពប័ណ្ណស្នាក់នៅរបស់សហភាពអឺរ៉ុប គេមិនត្រូវបានទាមទារឱ្យស្នាក់នៅក្នុងប្រទេស កំណត់ដោយរយៈពេលជាក់លាក់ណាមួយឡើយ។
ការដាក់បញ្ចូលសមាជិកគ្រួសារនៅក្នុងពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍គឺមានលក្ខណៈទូលំទូលាយ អាចរួមបញ្ចូលប្តី/ប្រពន្ធរបស់វិនិយោគិន កូនៗអាយុក្រោម 21 ឆ្នាំ និងឪពុកម្តាយនៅក្នុងបន្ទុករបស់ប្តី/ប្រពន្ធទាំងសងខាង។ សមាជិកគ្រួសារនីមួយៗអាចទទួលបានប័ណ្ណស្នាក់នៅផ្ទាល់ខ្លួន ដែលផ្ដល់សិទ្ធិស្នាក់នៅអឺរ៉ុបនៅប្រទេសក្រិក និងការធ្វើដំណើរដោយឯករាជ្យនៅក្នុងតំបន់ Schengen ។
កម្មវិធីស្នាក់នៅរបស់ប្រទេសម៉ាល់តា (MPRP) ជាកម្មវិធីដ៏លេចធ្លោក្នុងចំណោមកម្មវិធីស្នាក់នៅដ៏ទៃទៀតនៅអឺរ៉ុបតាមរយៈកម្មវិធីវិនិយោគ ដោយសាតែការរួមបញ្ចូលគ្នារវាងការផ្ដល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ភ្លាមៗ និងអត្ថប្រយោជន៍ពន្ធមួយចំនួន។ ក្នុងនាមជារដ្ឋសមាជិកនៃសហភាពអឺរ៉ុបដែលមានទីតាំងនៅតំបន់មេឌីទែរ៉ាណេ ប្រទេសម៉ាល់តាផ្តល់ឱ្យពលរដ្ឋដែលមិនមែនជាសញ្ជាតិនៃប្រទេសសហភាពអឺរ៉ុប នូវមធ្យោបាយទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅក្នុងទ្វីបអឺរ៉ុបដែលអ្នកវិនិយោគគួរតែពិចារណា។
លក្ខណៈវិនិច្ឆ័យនៃការវិនិយោគអនុវត្តតាមវិធីសាស្រ្តបីយ៉ាង។ ទីមួយ វិនិយោគិនត្រូវតែបង្ហាញថាពួកគេមានប្រាក់ €500,000 នៅក្នុងទ្រព្យសកម្មដើមទុនសរុប។ មិនចាំបាច់មានប្រាក់ចំណូលអប្បបរមានោះទេ។
បន្ទាប់មក ដើម្បីទទួលបានប័ណ្ណស្នាក់នៅអ៊ឺរ៉ុបក្នុងប្រទេសម៉ាល់តា អ្នកដាក់ពាក្យត្រូវតែធ្វើការរួមចំណែកដែលមិនអាចដកវិញបានដល់រដ្ឋាភិបាលនៃប្រទេសម៉ាល់តា និងទិញអចលនទ្រព្យ ឬបង្ហាញពីការជួលប្រចាំឆ្នាំនៅក្នុងប្រទេស។ នៅក្នុងករណីនៃការទិញអចលនទ្រព្យ ការបរិច្ចាគរបស់រដ្ឋាភិបាលគឺ €80,000 ហើយអចលនទ្រព្យត្រូវតែមានតម្លៃយ៉ាងហោចណាស់ €375,000 ។
នៅក្នុងករណីនៃការជួលអចលនទ្រព្យនៅក្នុងប្រទេសម៉ាល់តា ការរួមចំណែកដល់រដ្ឋាភិបាលនៃប្រទេសម៉ាល់តាគឺ €110,000 ហើយការជួលប្រចាំឆ្នាំត្រូវតែចំនាយយ៉ាងហោចណាស់ €14,000។ តម្រូវការចុងក្រោយគឺពាក់ព័ន្ធនឹងការបរិច្ចាគ € 2,000 ដល់អង្គការសប្បុរសធម៌ Maltese ដែលបានចុះបញ្ជី។
ដំណើរការពិនិត្យដោយត្រឹមត្រូវរបស់ម៉ាល់តាគឺស្ថិតក្នុងចំណោមភាពហ្មត់ចត់បំផុតក្នុងសហភាពអឺរ៉ុប ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ប្រទេសក្នុងការទទួលយកតែអ្នកវិនិយោគដែលមានកេរ្តិ៍ឈ្មោះប៉ុណ្ណោះ។ ខណៈពេលដែលដំណើរការនេះជាធម្មតាពន្យាពេលកម្មវិធីទៅ 4-6 ខែ វាជួយបង្កើនភាពជឿជាក់របស់កម្មវិធីយ៉ាងសំខាន់ និងការពារស្ថានភាពអ្នកស្នាក់នៅរយៈពេលវែង។ បន្ទាប់មក នៅពេលដែលវិនិយោគិនមានប័ណ្ណស្នាក់នៅ EU របស់ពួកគេនៅក្នុងដៃ ពួកគេមានសិទ្ធិស្នាក់នៅក្នុងប្រទេសម៉ាល់តា ហើយអាចធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសអឺរ៉ុបណាមួយផ្សេងទៀត។
ថ្លៃរដ្ឋបាលផ្សេងទៀត និងការចំណាយបន្ថែមសម្រាប់សមាជិគ្រួសារក្នុងបន្ទុក។
MPRP គឺជាកម្មវិធីផ្ដល់ប័ណ្ណអនុញ្ញាតសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍របស់សហភាពអឺរ៉ុប។ ដូច្នេះអត្ថប្រយោជន៍គឺមានសុពលភាពពេញមួយជីវិត។
ពលរដ្ឋស្នាក់នៅអាចមានសិទ្ធិទទួលបានសេវាថែទាំសុខភាព និងវិស័យអប់រំដែលមានគុណភាពខ្ពស់របស់ប្រទេសម៉ាល់តា។ កម្មវិធីនេះអនុញ្ញាតឱ្យរួមបញ្ចូលសមាជិកគ្រួសារក្នុងបន្ទុក រួមទាំងប្តី/ប្រពន្ធ កូនៗ និងឪពុកម្តាយ ឬជីដូនជីតាផងដែរ។ សំខាន់បំផុតនោះគឺ កម្មវិធីនេះមិនមានតម្រូវការស្នាក់នៅច្រើន ក្រៅពីការធ្វើដំណើរទៅជាលើដំបូងដើម្បីធ្វើជីវមាត្រ ដែលផ្តល់នូវភាពបត់បែនសម្រាប់សហគ្រិន និងវិនិយោគិនសកល។
ប្រសិនបើអ្នកវិនិយោគចង់បានសញ្ជាតិនៅក្នុងប្រទេសម៉ាល់តានោះ ពួកគេគួរចំណាយពេលវេលានៅក្នុងប្រទេសតាមដែលអាចធ្វើទៅបាន ពីព្រោះតម្រូវការតឹងរ៉ឹងសម្រាប់តម្លាភាពរបស់កម្មវិធី។
គុណសម្បត្តិនៃតំបន់ Schengen គឺមានលក្ខណៈពិសេស។ ក្នុងនាមជាអ្នករស់នៅអចិន្ត្រៃយ៍នៃប្រទេសម៉ាល់តា អ្នកកាន់ប័ណ្ណអនុញ្ញាតនឹងរីករាយជាមួយការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសជាច្រើនស្ទើរតែទាំងអស់នៃទ្វីបអឺរ៉ុប។ សិទ្ធិនៃការធ្វើដំណើរនេះក៍ផ្ដល់ជូនសមាជិកគ្រួសារទាំងអស់ដែលរួមបញ្ចូលនៅក្នុងកម្មវិធីពាក្យស្នើ ធ្វើឱ្យម៉ាល់តាក្លាយជាប្រទេសដ៍ល្អឯកសម្រាប់អាជីវកម្ម និងការធ្វើដំណើរកម្សាន្តនៅក្នុងសហភាពអឺរ៉ុប។
ម៉ាល់តាក៏ផ្តល់ជូនកម្មវិធីសញ្ជាតិតាមរយៈកម្មវិធីវិនិយោគសម្រាប់ពលរដ្ឋមិនមែនជាសញ្ជាតិនៃសហភាពអឺរ៉ុបដែលមានបំណងចូលទៅកាន់សហភាពអឺរ៉ុបឆាប់រហ័ស។
ទិដ្ឋាការសម្រាប់វិនិយោគិនរបស់ប្រទេសអ៊ីតាលីបង្ហាញឱកាសមួយផ្សេងទៀតសម្រាប់ពលរដ្ឋមិនមែនជាសញ្ជាតិសហភាពអឺរ៉ុបដែលកំពុងស្វែងរកសិទ្ធិស្នាក់នៅក្នុងសហភាពអឺរ៉ុប។ កម្មវិធីទិដ្ឋាការមាស Golden Visa រួមបញ្ចូលគ្នារវាងកម្រិតនៃការវិនិយោគដែលមានភាពប្រកួតប្រជែង និងអត្ថប្រយោជន៍ផ្នែកពន្ធដ៏គួរឱ្យទាក់ទាញ (ជាពិសេសសម្រាប់បណ្ដាប្រទេសសហភាពអឺរ៉ុបដែលមានកម្រិតស្តង់ដាសេដ្ឋកិច្ចរបស់ខ្លួន)។
វិនិយោគិនអាចជ្រើសរើស ជម្រើសវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាច្រើន ដែលនីមួយៗត្រូវបានបង្កើតឡើងដើម្បីរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី។ កម្មវិធីនេះតម្រូវឱ្យមានការវិនិយោគអប្បបរមាចំនួន €250,000 ទៅក្នុងអាជីវកម្មមានភាពច្នៃប្រឌិតថ្មីដែលត្រូវបានអនុម័តហើយមានមូលដ្ឋាននៅប្រទេសអ៊ីតាលី។ វិនិយោគ € 500,000 ទៅក្នុងភាគហ៊ុននៅក្នុងក្រុមហ៊ុនអ៊ីតាលីមួយ ជម្រើសមួយទៀតគឺ វិនិយោគ €2,000,000 នៅក្នុងប័ណ្ណបំណុលរដ្ឋាភិបាលអ៊ីតាលី ឬ €1,000,000 ទៅក្នុងការបរិច្ចាគសប្បុរសធម៌។ ការវិនិយោគទាំងនេះត្រូវតែរក្សាទុកយ៉ាងហោចណាស់ 2 ឆ្នាំ ដើម្បីរក្សាសុពលភាពភាពប័ណ្ណស្នាក់នៅ។
ប្រទេសមួយចំនួននៅអឺរ៉ុបជួបផលវិបាកក្នុងការផ្គត់ផ្គង់តម្រូវការកម្មវិធីទិដ្ឋិការមាស Golden Visa របស់ពួកគេ ប៉ុន្តែប្រទេសអ៊ីតាលីត្រូវបានកោតសសើរសម្រាប់ប្រសិទ្ធភាពនៃដំណើរការកម្មវិធីរបស់គេ ដោយអាចទទួលបានការយល់ព្រមបឋមត្រឹមរយៈពេល 30 ថ្ងៃនៃការដាក់ពាក្យស្នើសុំ។ បន្ទាប់មកមានពីរដំណាក់កាលទៀត ចាប់ផ្តើមជាមួយនឹងការទទួលបានការអនុម័តលើទិដ្ឋាការវិនិយោគ បន្ទាប់មកអាចស្នើប្ដូរវាទៅជាប័ណ្ណស្នាក់នៅមានសុពលភាពរយៈពេល 2 ឆ្នាំបន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសអ៊ីតាលី។
អត្ថប្រយោជន៍ផ្នែកពន្ធតាមរយៈរបបពន្ធអំណោយផលរបស់ប្រទេសអ៊ីតាលីសម្រាប់អ្នករស់នៅថ្មីអាចផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ។ បុគ្គលដែលមានទ្រព្យសម្បត្តិច្រើន អាចរើស flat tax of €200,000 លើប្រាក់ចំណូលពីបរទេសទាំងអស់។
មធ្យោបាយទៅកាន់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងសហភាពអឺរ៉ុបតម្រូវឱ្យរក្សាការវិនិយោគរយៈពេល 5 ឆ្នាំ និងលំនៅដ្ឋានទីនោះផ្ទាល់ (270 ថ្ងៃក្នុងមួយឆ្នាំ) បន្ទាប់ពីនោះអ្នកវិនិយោគទទួលបានប័ណ្ណស្នាក់នៅ។ បន្ទាប់ពីស្នាក់នៅរយៈពេល 10 ឆ្នាំ អ្នករស់នៅសហភាពអឺរ៉ុបរយៈពេលវែងនៅក្នុងប្រទេសអ៊ីតាលីអាចដាក់ពាក្យស្នើសុំសញ្ជាតិបាន។
តម្រូវការសមាហរណកម្មវប្បធម៌ឆ្លុះបញ្ចាំងពីការសង្កត់ធ្ងន់របស់អ៊ីតាលីលើការប្រស្រ័យទាក់ទងពិតប្រាកដ ជាមួយជនបរទេសដែលមានបំណងចូលសញ្ជាតិ។ អ្នកដាក់ពាក្យត្រូវតែបង្ហាញពីជំនាញភាសាអ៊ីតាលីកម្រិត A2 នៅពេលដាក់ពាក្យស្នើសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។ បទប្បញ្ញត្តិនេះធានាថាវិនិយោគិនអាចរស់នៅក្នុងសង្គមអ៊ីតាលីបានយ៉ាងរលូន។
ក្នុងចំណោមប្រទេសដែលមានទិដ្ឋាការមាសទាំងអស់នៅក្នុងទ្វីបអឺរ៉ុប កម្មវិធីស្នាក់នៅរបស់ប្រទេសហុងគ្រីតាមរយៈកម្មវិធីវិនិយោគបានលេចចេញជាជម្រើសមួយដែលមានអត្ថប្រយោជន៍បំផុត។
បន្ទាប់ពីបានលុបចោលជម្រើសទិញអចលនទ្រព្យផ្ទាល់ចំនួន €500,000 របស់ពួកគេមុនពេលវាត្រូវបានណែនាំ លក្ខខណ្ឌបច្ចុប្បន្នតម្រូវឱ្យធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន €250,000 ទៅក្នុងមូលនិធិអចលនទ្រព្យហុងគ្រីដែលបានកំណត់ ឬបរិច្ចាគ €1,000,000 ដល់គ្រឹះស្ថានឧត្តមសិក្សា។
កម្រិតនៃការវិនិយោគនេះធ្វើឱ្យកម្មវិធីរបស់ប្រទេសហុងគ្រី មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមបណ្ដាប្រទេសអឺរ៉ុបជាច្រើន សម្រាប់ពលរដ្ឋដែលមិនមែនជាសញ្ជាតិអឺរ៉ុប ក្នុងការទទួលបានប័ណ្ណស្នាក់នៅរបស់សហភាពអឺរ៉ុប។
ដំណើរការកម្មវិធីដើម្បីទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍មិនមានភាពស្មុគស្មាញនោះទេ។ ប័ណ្ណស្នាក់នៅដំបូងមានសុពលភាពរយៈពេល 2 ឆ្នាំ និងអាចបន្តសុពលភាពសម្រាប់រយៈពេល 3 ឆ្នាំ។ វិនិយោគិនមានសិទ្ធិទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ប៉ុន្តែពួកគេត្រូវរក្សាការវិនិយោគរបស់ពួកគេ មានការធានារ៉ាប់រងសុខភាពនៅក្នុងប្រទេសហុងគ្រី បំពេញតម្រូវស្នាក់នៅ 183 ថ្ងៃក្នុងមួយឆ្នាំសម្រាប់រយៈពេលបីឆ្នាំនៅក្នុងប្រទេសហុងគ្រី និងឆ្លងកាត់ការប្រឡងវគ្គពលរដ្ឋសង្គម។
ប្តី/ប្រពន្ធរបស់វិនិយោគិន កូនក្នុងបន្ទុកអាយុក្រោម 18 ឆ្នាំ និងឪពុកម្តាយក្នុងបន្ទុកក៏អាចទទួលបានប័ណ្ណស្នាក់នៅនោះផងដែរ ដោយសមាជិកគ្រួសារនីមួយៗទទួលបានប័ណ្ណរៀងៗខ្លួន។
សិទ្ធិនៃការធ្វើដំណើរក្នុងសហភាពអឺរ៉ុបដែលត្រូវបានអនុញ្ញាតតាមរយៈប័ណ្ណស្នាក់នៅរបស់ប្រទេសហុងគ្រីគឺទូលំទូលាយ។ អ្នកកាន់ប័ណ្ណនេះនឹងរីករាយជាមួយការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅទូទាំងប្រទេសនៃតំបន់ Schengen ។ បន្ទាប់ពីទទួលបានសិទ្ធិស្នាក់អចិន្ត្រៃយ៍ និងសញ្ជាតិក្នុងប្រទេសហុងគ្រី វិនិយោគិនអាចរស់នៅ ប្រកបការងារ និងសិក្សានៅក្នុងបណ្ដាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។
ខណៈពេលដែលការបញ្ចប់ទិដ្ឋាការមាសរបស់ប្រទេសអេស្បាញបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងកម្មវិធីស្នាក់នៅអឺរ៉ុបតាមរយៈការវិនិយោគ មធ្យោបាយជាច្រើនទៀតនៅតែមាន។ សម្រាប់វិនិយោគិនបរទេស និងជនបរទេសដែលស្វែងរកការស្នាក់នៅក្នុងសហភាពអឺរ៉ុប ប្រទេសនីមួយៗផ្តល់អត្ថប្រយោជន៍ពិសេសខុសៗគ្នាស្របតាមតម្រូវការអ្នកវិនិយោគផ្សេងៗគ្នា។
ដំណើរការកម្មវិធីស្នាក់នៅក្នុងតំបន់អឺរ៉ុបដែលទទួលបានជោគជ័យភាគច្រើនគឺត្រូវការជំនួយផ្នែកច្បាប់។ ពួកគេត្រូវការការណែនាំ និងការប្រឹក្សាផ្ទាល់ខ្លួន ដើម្បីបំពេញតាមកម្រិតនៃការវិនិយោគអប្បបរមា ដើម្បីដំណើរការជោគជ័យសម្រាប់ការអនុញ្ញាតឱ្យស្នាក់នៅរបស់សហភាពអឺរ៉ុប លើសពីការរំពឹងទុករបស់ពួកគេ និងតាំងលំនៅថ្មីក្នុងប្រទេសថ្មីរបស់ពួកគេ។
1. តើការបញ្ចប់នៃទិដ្ឋាការមាសរបស់ប្រទេសអេស្ប៉ាញផ្ដល់ផលប៉ះពាល់ដល់អ្នកកាន់ប័ណ្ណស្នាក់នៅនាពេលបច្ចុប្បន្នយ៉ាងដូចម្តេច?
• អ្នកកាន់ប័ណ្ណស្នាក់នៅដែលមានស្រាប់ អាចបន្តរក្សារសិទ្ធិ និងស្នើបន្ដសុពលភាពរបស់ពួកគេ ទោះបីជាដំណើរការស្នើបន្តសុពលភាពនាពេលអនាគតអាចប្រឈមនឹងការត្រួតពិនិត្យបន្ថែមក៏ដោយ។ សូមស្វែងរកការណែនាំប្រកបដោយវិជ្ជាជីវៈ និងដំណើរផ្នែកច្បាប់សម្រាប់ការស្នើបន្តសុពលភាព។
2. តើប្រទេសសហភាពអឺរ៉ុបមួយណាដែលផ្តល់មធ្យោបាយលឿនបំផុតដើម្បីទទួលបានសញ្ជាតិ?
• បច្ចុប្បន្នប្រទេសព័រទុយហ្គាល់ផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ អ្នកវិនិយោគអាចស្នើចូលសញ្ជាតិបានបន្ទាប់ពីថែរក្សាការវិនិយោគនោះបានគ្រប់រយៈពេល 5 ឆ្នាំ និងតម្រូវការស្នាក់នៅទីនោះផ្ទាល់តិចតួចបំផុត។ សម្រាប់ប្រទេសសហភាពអឺរ៉ុបភាគច្រើនដ៏ទៃទៀត ផ្តល់នូវមធ្យោបាយ ចូលសញ្ជាតិត្រឹមតែប៉ុន្មានឆ្នាំយូរជាងនេះប៉ុណ្ណោះ។
កម្មវិធីស្នាក់នៅរបស់សហភាពអឺរ៉ុបភាគច្រើនផ្តល់អត្ថប្រយោជន៍ដល់ប្តី/ប្រពន្ធ កូនក្នុងបន្ទុក និងជួនកាលឪពុកម្តាយក្នុងបន្ទុក តែការកំណត់អាយុ និងលក្ខណៈវិនិច្ឆ័យផ្សេងៗអាចមានលក្ខខណ្ឌខុសគ្នាទៅតាមប្រទេស។ សមាជិកម្នាក់ៗនៃគ្រួសារត្រូវការការធានារ៉ាប់រងសុខភាព ហើយអាចត្រូវការការវិនិយោគបន្ថែម អាស្រ័យលើប្រទេសដែលធ្វើជាម្ចាស់ផ្ទះនៃការវិនិយោគរបស់សហភាពអឺរ៉ុប។
យើងសូមផ្តល់អនុសាសន៍ឱ្យផ្តោតលើកម្មវិធីស្នាក់នៅរបស់សហភាពអឺរ៉ុបដែលបានបង្កើតឡើង និងបណ្តាប្រទេសសហភាពអឺរ៉ុបដែលមានភាពជឿជាក់ក្នុងការធ្វើចំណាកស្រុកវិនិយោគ។ ក្របខ័ណ្ឌច្បាប់ច្បាស់លាស់ និងស្តង់ដារឧស្សាហ៍ព្យាយាម ធានាថាការវិនិយោគ និងស្ថានភាពអន្តោប្រវេសន៍របស់អ្នកមានភាពស្របច្បាប់។ ដូចគ្នានេះផងដែរ ធ្វើការជាមួយអ្នកជំនាញផ្នែកច្បាប់ដែលមានអាជ្ញាប័ណ្ណ ដើម្បីរៀបចំរចនាសម្ព័ន្ធការវិនិយោគឱ្យបានត្រឹមត្រូវ និងអនុវត្តដោយជោគជ័យសម្រាប់កម្មវិធីដែលអ្នកចង់បាន។
ខណៈពេលដែលកម្មវិធីភាគច្រើនផ្តល់មធ្យោបាយទៅកាន់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងសិទ្ធិស្នើសុំសញ្ជាតិ តម្រូវការ (ដូចជា វត្តមានរាងកាយ ការប្រឡងពលរដ្ឋ ទំនាក់ទំនងសង្គម។ល។) មានភាពប្រែប្រួលយ៉ាងខ្លាំង។ នៅពេលដែលមនុស្សម្នាក់ទទួលបានសញ្ជាតិក្នុងប្រទេសនោះ ពួកគេអាចរស់នៅ ធ្វើការ សិក្សា និងធ្វើដំណើរដោយមិនមានទិដ្ឋាការមិនត្រឹមតែនៅក្នុងប្រទេសសហភាពអឺរ៉ុបមួយប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងប្រទេសអឺរ៉ុបភាគច្រើន។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.