កម្មវិធីស្នាក់នៅអចិន្ត្រៃយ៍របស់ប្រទេសម៉ាល់តា (MPRP) ផ្តល់ឱកាសពិសេសមួយសម្រាប់ជនដែលមិនមានសញ្ជាតិនៃសហភាពអឺរ៉ុប ដើម្បីទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងទិសដៅដ៏ទាក់ទាញបំផុតមួយរបស់អឺរ៉ុប។ ជាមួយនឹងប្រវត្តិសាស្រ្តដ៏សម្បូរបែប ទេសភាពដ៏គួរឱ្យទាក់ទាញ និងវប្បធម៌ដ៏រស់រវើក ប្រទេសម៉ាល់តាបានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់បុគ្គល និងក្រុមគ្រួសារដែលកំពុងស្វែងរកផ្ទះថ្មី។ នៅក្នុងការណែនាំនេះ យើងនឹងស្វែងយល់ពីតម្រូវការ ដំណើរការដាក់ពាក្យ អត្ថប្រយោជន៍ និងសំណួរដែលគេសួរញឹកញាប់ទាក់ទងនឹងលំនៅដ្ឋានអចិន្ត្រៃយ៍របស់ម៉ាល់តា។
សារប្រយោជន៏
- សមាជិកក្នុងបន្ទុករួមមាន៖
- ប្តី/ប្រពន្ធ រឺ ដៃគូ
- កូនក្នុងបន្ទុក ដែលមិនទាន់រៀបការ
- ឪពុកម្តាយ និងជីដូនជីតាដែលនៅក្រោមបន្ទុក
- ជាសមាជិកសហភាពអឺរ៉ុប និងក្នុងតំបន់ Schengen
- មានសិទ្ធិអាចស្នាក់នៅក្នុងប្រទេសម៉ាល់តាបាន
- អាចធ្វើដំណើរក្នុងតំបន់ Schengen សម្រាប់រយះពេល 90 ថ្ងៃ រៀងរាល់ 180 ថ្ងៃ
- ការអប់រំ និងប្រព័ន្ធថែរក្សាសុខភាពដែលមានស្តង់ដារល្អ
- របបពន្ធដាមានតម្លាភាពនិងការចំណាយមានតម្លៃទាប
- មិនមានតម្រូវការភាសា
- មិនមានតម្រូវការអប់រំ រឺ បទពិសោធន៍គ្រប់គ្រង
- វិធីក្នុងការទទួលបានសញ្ជាតិ៖ ពោលគឺរស់នៅក្នុងប្រទេសម៉ាល់ត៍ជាបន្តបន្ទាប់សម្រាប់រយៈពេល 12 ខែដំបូងភ្លាមៗមុនពេលដាក់ពាក្យ (មិនចាកចេញពីប្រទេសម៉ាល់តា) ហើយក្នុងអំឡុងពេល 6 ឆ្នាំ
- ភ្លាមៗមុន 12 ខែនោះត្រូវតែរស់នៅក្នុងប្រទេសម៉ាល់តាសរុបមិនតិចជាង 4 ឆ្នាំ (ឬ 48 ខែ) ។
លក្ខខណ្ឌ
- ត្រូវមានអាយុចាប់ពី 18 ឆ្នាំ និងមិនមែនជាជនជាតិអឺរ៉ុប
- ធ្វើការវិនិយោគដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់
- កាន់ការវិនិយោគអចលនទ្រព្យជាអប្បបរមារយះពេល 5 ឆ្នាំ
- មិនមានប្រវត្តិឧក្រិដ្ឋកម្ម
- ទទួលបានការធានារ៉ាប់រងសុខភាពជាសកល
- ត្រូវមានសុខភាពល្អ និងកេរ្តិ៏ឈ្មោះល្អ
- ត្រូវមានភស្តុតាងស្តីពីប្រភពមូលធននៃការវិនិយោគ
- ត្រូវមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទ្រទ្រង់ខ្លួននិងអ្នកក្រោមបន្ទុកទាំងអស់
- ត្រូវផ្តល់នូវភស្តុតាងទ្រព្យសម្បត្តិ យ៉ាងតិច 500,000 EUR (រួមបញ្ចូលយ៉ាងហោចណាស់ EUR 150,000 ក្នុងទ្រព្យសម្បត្តិហិរញ្ញវត្ថុ) ឬយ៉ាងហោចណាស់ EUR 650,000 (រួមបញ្ចូលយ៉ាងហោចណាស់ EUR 75,000 ក្នុងទ្រព្យសម្បត្តិហិរញ្ញវត្ថុ) – រក្សាបានពេញលេញនៃ 5 ឆ្នាំដំបូង។
ជម្រើសការវិនិយោគ
ត្រូវតែជួល ឬទិញអចលនទ្រព្យនៅក្នុងប្រទេសម៉ាល់តា ដែលត្រូវតែរក្សាទុកយ៉ាងហោចណាស់ 5 ឆ្នាំ និងធ្វើការរួមចំណែកជាកាតព្វកិច្ច៖
- ជម្រើសជួលអចលនទ្រព្យ
- ជួលទ្រព្យសម្បត្តិជាមួយនឹងការជួលប្រចាំឆ្នាំតម្លៃអប្បបរមា EUR 14,000
- ការរួមចំណែករបស់ចូលរដ្ឋាភិបាល EUR 30,000
- ជម្រើសទិញអចលនទ្រព្យ
- ទិញទ្រព្យសម្បត្តិដែលមានតម្លៃយ៉ាងហោចណាស់ EUR 375,000
- ការរួមចំណែករបស់ចូលរដ្ឋាភិបាល EUR 30,000
- ថ្លៃរដ្ឋបាលចំនួន និងការរួមចំណែកចូលរដ្ឋាភិបាល
-
- EUR 50,000 សម្រាប់អ្នកដាក់ពាក្យចម្បង
- EUR 10,000 សម្រាប់សមាជិកម្នាក់
- ការបរិច្ចាគទឹកប្រាក់ EUR 2,000 ដល់អង្គការមិនមែនរដ្ឋាភិបាលប្រទេសម៉ាល់តា

ដំណើរការ
- ការរៀបចំនិងការដាក់ឯកសារស្នើសុំ
- ការត្រួតពិនិត្យពាក្យស្នើសុំពីអាជ្ញាធរម៉ាល់តា និងធ្វើការត្រួតពិនិត្យលក្ខណ:សម្បត្តិ
- ទទួលបានការយល់ព្រមជាគោលការណ៍
- បញ្ជូនឯកសារបញ្ជាក់ពីការធានារ៉ាប់រងសុខភាពនិងបំពេញលក្ខខណ្ឌតម្រូវការវិនិយោគ
- បំពេញការធ្វើ Biometrics នៅម៉ាល់តានិងដាក់ពាក្យសុំសិទ្ធរស់នៅអចិន្ត្រៃយ៏
- ការចេញវិញ្ញាបនប័ត្រស្នាក់នៅ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
- ពេលវេលានៃដំណើរការដាក់ពាក្យស្នើសុំចាប់ពី 6-8 ខែ
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។