ប័ណ្ណផ្ដល់សិទ្ធិស្នាក់នៅក្នុងប្រទេស ម៉ូណាកូ ផ្តល់ឱកាសពិសេសមួយសម្រាប់បុគ្គលដែលស្វែងរកការរស់នៅក្នុងប្រទេស ដ៍ប្រណិតបំផុតមួយរបស់ពិភពលោក។ ប្រទេសម៉ូណាកូ មានភាពល្បីល្បាញដោយសារឆ្នេរសមុទ្រមេឌីទែរ៉ាណេដ៏គួរឱ្យទាក់ទាញ វប្បធម៌រស់រវើក និងបរិយាកាសពន្ធអំណោយផល ម៉ូណាកូទាក់ទាញជាតិសាសន៍មកពីជុំវិញពិភពលោក។
អត្ថប្រយោជន៍
-
- ការទទួលបានប័ណ្ណស្នាក់នៅរយៈពេល 10 ឆ្នាំ
- វិធីសាស្រ្តជាជំហានៗ តាមរយៈអាជ្ញាធរ៖ ប័ណ្ណបណ្តោះអាសន្ន 1 ឆ្នាំ (អាចស្នើបន្តបាន); បន្ទាប់មកផ្ដល់ប័ណ្ណស្នាក់នៅរយៈពេល 3 ឆ្នាំបន្ទាប់ពីស្នាក់នៅ 3 ឆ្នាំ (អាចស្នើបន្តបាន); បន្ទាប់មក ប័ណ្ណស្នាក់នៅ 10 ឆ្នាំ
- សិទ្ធិធ្វើការ (ត្រូវការប័ណ្ណការងារតាមដែលអាចអនុវត្តបាន)
- ប្រព័ន្ធពន្ធគួរឱ្យទាក់ទាញ
- ទីផ្សារអចលនទ្រព្យដែលមានលក្ខណៈប្រកួតប្រជែងដោយមិនមានយកពន្ធលើប្រាក់ចំណេញ
- សេរីភាពនៃការចល័តនៅក្នុងតំបន់ Schengen
- លទ្ធភាពទទួលបានលេខអត្តសញ្ញាណពន្ធ (TIN) បន្ទាប់ពីស្នាក់នៅរយៈពេល 6 ខែ
- សមាជិកក្នុងបន្ទុក៖ ប្តី/ប្រពន្ធ និងកូនអាយុក្រោម 18 ឆ្នាំ
លក្ខខណ្ឌក្នុងការទទួលបានការស្នាក់នៅ
- ទិញ ឬជួល (និងរក្សាការជួលប្រចាំឆ្នាំ) អចលនទ្រព្យមួយនៅប្រទេសម៉ូណាកូ សមរម្យសម្រាប់អ្នកដាក់ពាក្យ និងសមាជិកក្នុងបន្ទុក
- ដាក់ប្រាក់ និងរក្សាយ៉ាងហោចណាស់ EUR 500,000 ទៅក្នុងធនាគារដែលបានចុះបញ្ជីត្រឹមត្រូវក្នុងប្រទេសម៉ូណាកូ (ប្រាក់បញ្ញើឬទ្រព្យសកម្មក្រោមការគ្រប់គ្រងដែលត្រូវត្រួតពិនិត្យតាមករណីនីមួយៗអាស្រ័យលើធនាគារដែលបានជ្រើសរើស)។
ដំណើរការ
- ការត្រួតពិនិត្យជាមុន និងដំណើរការតាមកាលកំណត់
- ជួល ឬទិញអចលនទ្រព្យ
- ជ្រើសរើសធនាគារ Monegasque
- ដាក់ប្រាក់វិនិយោគ
- ដាក់ពាក្យសុំ “ទិដ្ឋាការប្រភេទ D សម្រាប់ប្រទេសម៉ូណាកូ”
- នៅពេលមានការយល់ព្រមទិដ្ឋាការ អ្នកត្រូវធ្វើដំណើរមកប្រទេសម៉ូណាកូ ហើ
- ដាក់ពាក្យសុំប័ណ្ណស្នាក់នៅបណ្តោះអាសន្ន
- សំភាសន៍ផ្ទាល់ខ្លួនជាមួយអាជ្ញាធរមូលដ្ឋាន
- ទទួលបានប័ណ្ណស្នាក់នៅបណ្តោះអាសន្ន
សំណួរដែលសួរញឹកញាប់
តើមានតម្រូវការអ្វីខ្លះ?
វិនិយោគិនត្រូវដាក់ប្រាក់យ៉ាងហោចណាស់ EUR 500,000 ទៅក្នុងធនាគារដែលបានចុះបញ្ជីត្រឹមត្រូវក្នុងប្រទេសម៉ូណាកូ ឬចំនួនអប្បបរមាផ្សេងទៀតដែលស្នើសុំដោយធនាគារដែលបានជ្រើសរើសដោយផ្អែកលើតម្រូវការរបស់ធនាគារ និងទម្រង់បែបទរបស់អ្នកវិនិយោគ។
វិនិយោគិនត្រូវតែទិញ ឬជួលអចលនទ្រព្យនៅ ប្រទេសម៉ូណាកូ យ៉ាងហោចណាស់ 12 ខែ។
វិនិយោគិនត្រូវតែផ្តល់កំណត់ត្រាព្រហ្មទណ្ឌស្អាត។
តើមានកំណត់អាយុក្នុងការដាក់ពាក្យដែរឬទេ?
អ្នកដាក់ពាក្យគោល ត្រូវតែមានអាយុលើសពី 18 ឆ្នាំ។
តើមានតម្រូវការចំនេះដឹង ឬបទពិសោធន៍ការងារដែរឬទេ?
ទេ។
តើអ្នកដាក់ពាក្យស្នើត្រូវបង្ហាញទ្រព្យសម្បត្តិអប្បរមាដែរឬទេ?
ទេ។
តើមាននីតិវិធីអ្វីខ្លះ?
នីតិវិធីប្រែប្រួលទៅតាមសញ្ជាតិរបស់អ្នកដាក់ពាក្យគោល៖
ប្រសិនបើអ្នកដាក់ពាក្យគឺជាជនជាតិនៃប្រជាជាតិ EU/EEE/Swiss គាត់អាចដាក់ពាក្យដោយផ្ទាល់សម្រាប់ប័ណ្ណស្នាក់នៅក្នុងប្រទេសម៉ូណាកូ។
ប្រសិនបើអ្នកដាក់ពាក្យមិនមែនជាជនជាតិនៃប្រជាជាតិ EU/EEE/Swiss ទេ ដំបូងគាត់ត្រូវតែដាក់ពាក្យសុំ “ប្រភេទ D visa សម្រាប់ប្រទេសម៉ូណាកូ” នៅចំពោះមុខស្ថានទូត/ស្ថានកុងស៊ុលបារាំងនៃប្រទេសដែលគាត់រស់នៅ។ នៅពេលមានការអនុម័តទិដ្ឋាការ អ្នកដាក់ពាក្យនឹងអាចចូលទៅកាន់ទឹកដីនៃប្រទេសម៉ូណាកូបាន។
នៅពេលធ្វើដំណើរមកកាន់ប្រទេសម៉ូណាកូ អ្នកដាក់ពាក្យត្រូវឆ្លងកាត់ការសម្ភាសន៍ជាមួយអាជ្ញាធរមូលដ្ឋាន។
តើប្រទេសណាខ្លះដែលអ្នកដាក់ពាក្យអាចចេញចូលបានដោយគ្មានទិដ្ឋាការ
អ្នកកាន់ប័ណ្ណស្នាក់នៅអាចចេញចូលនៅកាន់តំបន់ Schengen បានរហូតដល់ 90 ថ្ងៃក្នុងរយៈពេល 180 ថ្ងៃ។
តើគ្រួសាររបស់អ្នកដាក់ពាក្យអាចដាក់រួមបញ្ចូលក្នុងកម្មវិធីបានដែរឬទេ?
បាន ទោះជាយ៉ាងណាក៏ដោយ ប័ណ្ណស្នាក់នៅនឹងមិនត្រូវបានប្រគល់ឱ្យអនីតិជនក្រោមអាយុ 16 ឆ្នាំទេ។ អនីតិជនដែលមានអាយុក្រោម 16 ឆ្នាំអាចដាក់ពាក្យសុំ “ឯកសារធ្វើដំណើរសម្រាប់អនីតិជន” (ឯកសារ enfant mineur)។
តើឪពុកម្តាយរបស់អ្នកដាក់ពាក្យអាចរួមបញ្ចូលបានដែរឬទេ?
ទេ មានតែប្តី/ប្រពន្ធ និងកូនអាយុក្រោម 18 ឆ្នាំប៉ុណ្ណោះដែលអាចរួមបញ្ចូលជាសមាជិកបាន។
តើមានតម្រូវការភាសាដែរឬទេ?
ទេ។
តើមានតម្រូវការស្នាក់នៅទីនោះផ្ទាល់ដែរឬទេ?
មាន អ្នកដាក់ពាក្យ និងសមាជិកក្នុងបន្ទុកត្រូវចំណាយពេលវេលាឱ្យបានគ្រប់គ្រាន់នៅក្នុងប្រទេសម៉ូណាកូ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការស្នើបន្តប័ណ្ណ (ស្នាក់នៅយ៉ាងតិច 3 ខែរៀងរាល់ឆ្នាំ)។
តើអ្វីជាសុពលភាពនៃប័ណ្ណស្នាក់នៅ?
ប័ណ្ណស្នាក់នៅដំបូងត្រូវបានគេហៅថា “ប័ណ្ណស្នាក់នៅបណ្តោះអាសន្ន” ហើយមានសុពលភាពរយៈពេល 1 ឆ្នាំ និងអាចបន្តបាន។
បន្ទាប់ពីស្នាក់នៅរយៈពេល 3 ឆ្នាំ អ្នកកាន់អាចស្នើសុំ “ប័ណ្ណស្នាក់នៅធម្មតា” ដែលមានសុពលភាពរយៈពេល 3 ឆ្នាំ និងអាចបន្តបាន។
បន្ទាប់ពីស្នាក់នៅរយៈពេល 10 ឆ្នាំ អ្នកកាន់អាចស្នើសុំ “ប័ណ្ណដែលមានសិទ្ធិ” ដែលមានសុពលភាពរយៈពេល 10 ឆ្នាំ។
តើអ្នកដាក់ពាក្យអាចធ្វើការនៅក្នុងប្រទេសម៉ូណាកូបានដែរឬទេ?
បាន ក្រោមលក្ខខណ្ឌ (គោលនយោបាយអាទិភាពជាតិសម្រាប់ការទទួលបានការងារ តម្រូវឱ្យមានការអនុញ្ញាតការងារ)។
តើអ្នកដាក់ពាក្យអាចទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអប់រំ សេវាថែទាំសុខភាព និងអត្ថប្រយោជន៍សង្គមផ្សេងទៀតដែរឬទេ?
បាទ អ្នករស់នៅ Monegasque អាចទទួលបានអត្ថប្រយោជន៍ដូចគ្នានឹងពលរដ្ឋ Monegasque សម្រាប់ប្រព័ន្ធអប់រំ ហើយមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាពសាធារណៈ ប្រសិនបើគាត់/នាងបង់វិភាគទានសង្គមដល់ប្រព័ន្ធសុខភាពសាធារណៈ Monegasque។
តើអាចដាក់ពាក្យអាចស្នើសុំសញ្ជាតិបានដែរទេ?
នេះមិនមានផ្លូវទៅកាន់ភាពជាពលរដ្ឋនោះទេ (អាចធ្វើទៅបានដោយតំណពូជ ឬអាពាហ៍ពិពាហ៍ប៉ុណ្ណោះ)។

លក្ខខណ្ឌក្នុងការវិនិយោគ
- ជួល ឬទិញអចលនទ្រព្យនៅប្រទេសម៉ូណាកូ
- ដាក់ប្រាក់ និងរក្សាយ៉ាងហោចណាស់EUR 500,000ទៅក្នុងធនាគារដែលបានចុះបញ្ជីត្រឹមត្រូវក្នុងប្រទេសម៉ូណាកូ
- (ប្រាក់បញ្ញើអប្បបរមាដែលត្រូវត្រួតពិនិត្យតាមករណីនីមួយៗ អាស្រ័យលើជម្រើសដែលបានជ្រើសរើសធនាគារ)។
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។