REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.
ប្រទេសកាណាដាត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលល្អបំផុតសម្រាប់ការរស់នៅ។ ពលរដ្ឋនៅប្រទេសនោះទទួលបានអត្ថប្រយោជន៍មិនគួរឱ្យជឿជាច្រើនដែលកម្រមានប្រទេសណាមួយអាចប្រកួតប្រជែងបាន។ ថ្មីៗនេះប្រទេសកាណាដាទទួលបានភាពលេចធ្លោជាចំណុចក្តៅដែលទាក់ទាញស្ថាបនិក និងសហគ្រិនផងដែរ ដោយសារកម្មវិធីចាប់ផ្តើមធ្វើទិដ្ឋាការ ប្រទេសកាណាដា Canada Start up Visa ដ៏ល្អប្រសើររបស់រដ្ឋាភិបាលកាណាដា។
កម្មវិធីចាប់ផ្តើមធ្វើទិដ្ឋាការប្រទេសកាណាដា Start up Visa Canada នេះពេញនិយមសម្រាប់សហគ្រិនមកពីជុំវិញពិភពលោកឱ្យមកបណ្តាក់ទុននៅក្នុងប្រទេស និងទទួលបានសិទ្ធិរស់នៅ ហើយក៏ជាផ្លូវទៅកាន់ការទទួលបានសញ្ជាតិផងដែរ។ អត្ថប្រយោជន៍មួយចំនួននៃកម្មវិធីទិដ្ឋាការនេះគឺវាជាជម្រើសរហ័ស និងអាចទុកចិត្តបាន។
វិនិយោគិនជាច្រើនបានយកផ្លូវនេះហើយចាប់ផ្តើមជីវិតថ្មីរបស់ពួកគេដោយភាពជោគជ័យក្នុងនាមជាពលរដ្ឋនៃប្រជាជាតិដ៏អស្ចារ្យនេះ។ លើសពីនេះទៅទៀតភាព វិជ្ជមាននៃកម្មវិធីនេះគឺសមាជិកក្រុមគ្រួសារទាំងមូលនៃអ្នកវិនិយោគជនជាតិខ្មែរអាចមានសិទ្ធិទទួលបានសញ្ជាតិដោយរួមបញ្ចូលនៅលើពាក្យសុំរបស់ពួកគេ។
គោលដៅចម្បងរបស់អាជ្ញាធរកាណាដាក្រោមកម្មវិធីនេះគឺដើម្បីទាក់ទាញសហគ្រិនទៅកាន់ប្រទេសកាណដាដែលចង់អនុវត្តអាជីវកម្មដែលប្រកបដោយគំនិតច្នៃប្រឌិតខណៈពេលដែលអ្នកអាចទាញយកអត្ថប្រយោជន៍ដ៏អស្ចារ្យជច្រើនពីកម្មវិធីចាប់ផ្តើមធ្វើទិដ្ឋាការប្រទេសកាណាដា Start up Visa Canada ។
តាមរយៈកម្មវិធីចាប់ផ្តើមធ្វើទិដ្ឋាការប្រទេសកាណាដា Start up Visa Canada អ្នកដាក់ពាក្យត្រូវបំពេញលក្ខខណ្ឌមួយចំនួនជាមុនសិន៖
ជាដំបូង វិនិយោគិនទាំងអស់ត្រូវតែទទួលបានលិខិតគាំទ្រ ( Letter of Support) ពីអង្គកភាពចុះបញ្ជីដែលបានកំណត់ Canadian venture capital firm, an angel investor fund, or a business incubator។ នេះជាមូលដ្ឋានគ្រឹះទៅកាន់ភាពជោគជ័យនៃពាក្យស្នើររបស់អ្នក។ អ្នកដាក់ពាក្យត្រូវតែបង្ហាញគំនិតចាប់ផ្តើមអាជីវកម្មរបស់ពួកគេទៅកាន់អង្គកភាពចុះបញ្ជីដែលបានកំណត់ទាំងនេះ ថាគម្រោងរបស់អ្នកមានតម្លៃក្នុងការជួទទួលបានការគាំទ្រ។
ត្រូវបង្ហាញពីគំនិតអាជីវកម្ម ឬការចាប់ផ្តើមអាជីវកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នេះមានន័យថាគម្រោងការចាប់ផ្តើមអាជីវកម្មគួរតែមានលក្ខណៈច្នៃប្រឌិត ធ្វើមាត្រដ្ឋានសក្តានុពល ហើយសំខាន់បំផុតគឺមានសមត្ថភាពបង្កើតការងារនៅក្នុងប្រទេសកាណាដា។
អ្នកដាក់ពាក្យត្រូវតែបំពេញកំរិតអប្បបរមានៃកំរិត 5 នៅក្នុងការប្រលងដែលទទួលស្គាល់នៅកាណាដា ជាភាសាអង់គ្លេសរឺបារាំង ក្នុងការនិយាយ ការអាន ការស្តាប់ និងការសរសេរបាន
វិនិយោគិនដែលដាក់ពាក្យសុំទិដ្ឋាការនេះ ត្រូវបង្ហាញថាពួកគេត្រូវប្រាក់គ្រប់គ្រាន់ជាមុន ដើម្បីផ្គត់ផ្គង់គ្រួសារ និងខ្លួនផ្ទាល់ ខណៈដែលពួកគេរស់នៅប្រទេសកាណាដា ក្នុងដំណាក់កាលដំបូងនៃអាជីវកម្មរបស់ពួកគេ។
អត្ថប្រយោជន៍សំខាន់ៗមួយចំនួនដែលធ្វើឱ្យវាក្លាយជាគោលដៅទាក់ទាញសម្រាប់មនុស្សមកពីជុំវិញពិភពលោក៖
អត្ថប្រយោជន៍ទាំងនេះធ្វើឱ្យប្រទេសកាណាដាក្លាយជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ជនអន្តោប្រវេសន៍ដែលស្វែងរកគុណភាពជីវិតកាន់តែប្រសើរ។
ក្នុងនាមជាអ្នករស់នៅអចិន្ត្រៃយ៍ (Permanent Residence) នៃប្រទេសកាណាដា អ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗដែលស្រដៀងនឹងអ្វីដែលទទួលបានដោយពលរដ្ឋកាណាដា រួមទាំងលទ្ធភាពទទួលបានការថែទាំសុខភាព និងលទ្ធភាពរស់នៅ ធ្វើការ ឬសិក្សានៅប្រទេសកាណាដា។ អ្នកមានសិទ្ធិប្រហាក់ប្រហែលនឹងពលរដ្ឋកាណាដា ដោយមានករណីលើកលែងមួយចំនួន។
Yes! អ្នកអាចទទួលបានសញ្ជាតិកាណាដាតាមរយៈកម្មវិធី ចាប់ផ្តើមធ្វើទិដ្ឋាការ ប្រទេសកាណាដា Start up Visa Canada (CSUV) ផងដែរ។ កម្មវិធី ចាប់ផ្តើមធ្វើទិដ្ឋាការ ប្រទេសកាណាដា Start up Visa Canada គឺជាកម្មវិធីអន្តោប្រវេសន៍សហព័ន្ធដែលមានគោលបំណងទាក់ទាញសហគ្រិនដែលមានគំនិតច្នៃប្រឌិតទៅកាន់ប្រទេសកាណាដាដើម្បីកសាង និងពង្រីកអាជីវកម្មរបស់ពួកគេ។ អ្នកដាក់ពាក្យដែលជោគជ័យទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ហើយអាចដាក់ពាក្យសុំសញ្ជាតិកាណាដាបាន បន្ទាប់ពីបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិ រួមទាំងមានវត្តមាននៅក្នុងប្រទេសកាណាដាផ្ទាល់និងចំណេះដឹងភាសាអង់គ្លេស ឬភាសាបារាំង។
ប្រទេសកាណាដាអនុញ្ញាតឱ្យមានសញ្ជាតិពីរ ដូច្នេះអ្នកអាចរក្សាសញ្ជាតិដើមរបស់អ្នកខណៈពេលដែលក្លាយជាពលរដ្ឋកាណាដា។
មិនថាវាជាអន្តោប្រវេសន៍ ឬអាជីវកម្មនោះទេ ការរួមបញ្ចូលគ្នារវាងជំនាញលំដាប់ពិភពលោកជាមួយនឹងការយល់ដឹងក្នុងស្រុក គឺជាគន្លឹះក្នុងការប្រឹក្សាផ្នែកច្បាប់ និងជាតំណាងក្នុងកិច្ចប្រតិបត្តិការណ៏ជាដើម។
ប្រទេសកាណាដាត្រូវបានគេស្គាល់យ៉ាងច្បាស់លើគោលនយោបាយអន្តោប្រវេសន៍អំណោយផលរបស់ខ្លួន។ ជារៀងរាល់ឆ្នាំមានប្រជាជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលស្វែងរកឱកាសសម្រាប់ជីវិតរស់នៅក្នុងប្រទេសកាណាដាតាមរយៈកម្មវិធី ចាប់ផ្តើមធ្វើទិដ្ឋាការ ប្រទេសកាណាដា Start up Visa Canada។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ទៅប្រទេសថ្មីគឺជាការសម្រេចចិត្តដ៏ធំមួយដែលពាក់ព័ន្ធនឹងជំហានជាច្រើន។ ជាមួយនឹងដៃគូដែលត្រឹមត្រូវ ពួកគេអាចណែនាំអ្នកអំពីជម្រើស និងផ្លូវដ៏ល្អបំផុតសម្រាប់ស្ថានភាពរបស់អ្នក ក៏ដូចជាជួយអ្នករៀបចំសម្រាប់ជំហានបន្ដបន្ទាប់ និងបញ្ហាប្រឈមនាពេលអនាគត បូករួមទាំងជួយអ្នករក្សាស្ថានភាពអន្តោប្រវេសន៍របស់អ្នក និងជៀសវាងការរំលោភបំពាន ឬផលវិបាកដែលអាចប៉ះពាល់ដល់ផែនការអនាគតរបស់អ្នក។
សូមចំណាំថាព័ត៌មាននេះគឺជាឯកសារយោងតែប៉ុណ្ណោះហើយក៏មិនមានគោលបំណងក្នុងកាណែនាំឬផ្តល់យោបល់ផ្នែកច្បាប់ដល់វិនិយោគិនឡើយ។ព័ត៌មាននេះអាចមានផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ តាមតម្រូវការរបស់អ្នក និងពត៌មានលម្អិតផ្សេងៗសម្រាប់កម្មវិធីវិនិយោគខាងលើ សូមធ្វើការទាក់ទងមកការិយាល័យយើងខ្ញុំ។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.